Showing posts with label Tech. Show all posts
Showing posts with label Tech. Show all posts

រ៉ូបូត​ទើប​បង្កើត​ថ្មី Walk-Man នឹង​​ជំនួស​ការងារ​គ្រោះ​ថ្នាក់​របស់​មនុស្ស

ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​បង្កើត​ស្នាដៃ​ថ្មី​មួយ​ទៀត ដែល​នឹង​អាច​ជួយ​សម្រួល​ការងារ​គ្រោះ​ថ្នាក់​ទាំង​ឡាយ​របស់​មនុស្ស​បាន​នា​ពេល​អនាគត។ រ៉ូបូត​ Walk-Man នឹង​​​ធ្វើការ​ជំនួស​អ្នក​ពន្លត់​អគ្គីភ័យ ទាហាន និង​ក្រុម​អ្នក​ជំនាញ​ដោះ​គ្រាប់​បែក ដែល​សុទ្ធតែ​ប្រថុយ​គ្រោះ​ថ្នាក់​ដល់​ជីវិត។


រ៉ូបូត​ដ៏​អស្ចារ្យ​នេះ​បង្កើត​ឡើង​ដោយ​ក្រុម​វិស្វករ​នៅ​ប្រទេស​អ៊ីតាលី ជាមួយ​មុខងារ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ជា​ច្រើន​ដូច​មនុស្ស។ វិទ្យាស្ថាន​បច្ចេកវិទ្យា​អ៊ីតាលី Italian Institute of Technology និង​សាកលវិទ្យាល័យ University of Pisa ជា​អ្នក​រៀបចំ​បង្កើត​រ៉ូបូត​ដ៏​ពិសេស​នេះ​ឡើង​តាំង​ពី​ឆ្នាំ​២០១៣ ហើយ​វា​បាន​លេច​ចេញ​ជា​រូប​រាង​នៅ​ទី១ កាល​ពី​ខែ​មិថុនា​សម្រាប់​ចូល​រួម​ប្រកួត DARPA Robotics ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា នៅ​ពេល​អនាគត Walk-Man អាច​នឹង​បញ្ជូន​ទៅ​បំពេញ​ការងារ​ជំនួស​មនុស្ស ដូច​ជា​ផ្នែក​ជំនាញ​ដោះ​គ្រាប់​បែក ទាហាន និង​អ្នក​ពន្លត់​អគ្គីភ័យ​ជា​ដើម។ ក្រុម​វិស្វករ​មាន​សង្ឃឹម​ថា រ៉ូបូត​ដែល​ពួក​គេ​បង្កើត​ឡើង​នឹង​អាច​អភិវឌ្ឍ​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​កាន់​ខ្លាំង​ទៅ​លើ​ការងារ​ជួយ​សង្គ្រោះ និង​រុករក ដែល​សុទ្ធតែ​មាន​គ្រោះ​ថ្នាក់​សម្រាប់​មនុស្ស។

រ៉ូបូត Walk-Man មាន​កម្ពស់ ១,៨៣​ម៉ែត្រ និង​ទម្ងន់​ខ្លួន​សរុប ១១៨​គីឡូក្រាម បំពាក់​ដោយ​​មុខ​ងារ​ពិសេស​ជា​ច្រើន។ ប្រៀប​ដូច​ជា​មនុស្ស​ធម្មតា​ដែរ Walk-Man អាច​ប្រើ​ដៃ និង​ជើង សម្រាប់​រក្សា​លំនឹង​ខ្លួន​ពេល​បញ្ចេញ​សកម្មភាព៕



របាយការណ៍​ថ្មី​ ចាត់​ថ្នាក់​បុគ្គល​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា

Business Insider​ ទើប​បញ្ចេញ​របាយការណ៍​ថ្មី​មួយ​របស់​ខ្លួន​ស្ដី​ពី​បុគ្គល​ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​វិស័យ​បច្ចេកវិទ្យា​ពិភពលោក។ ចង់​ដឹង​ថា​ របាយការណ៍​ថ្មី​ នរណា​ឈរ​នៅ​លេខ​រៀង​ទី​ប៉ុន្មាន​ មើល​ខាង​ក្រោម​នេះ៖

១. Bill Gates
Gates​ជា​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft​ នៅ​ឆ្នាំ​១៩៧៥​ និង​ក្លាយ​ខ្លួន​ជា​អ្នក​មាន​ជាង​គេ​នៅ​លើ​ពិភព​លោក។ ​រហូត​ដល់​បច្ចុប្បន្ន​ លោក​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៨៧.៣​ពាន់​លាន​ដុល្លារ។​ ហើយ​បច្ចុប្បន្ន​លោក​ជា​ប្រធាន​ ​និង​ជា​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​ Bill and Melinda Gates ​ផង​ ដែល​ធ្វើ​ការ​គាំទ្រ​ដល់​យុទ្ធនាការ​កាត់​បន្ថយ​មេរោគ​អេដស៍, គ្រុន​ចាញ់​ និង​ជំងឺ​ផ្សេងៗ​ទៀត។




២. Jeff Bezos
ជា​នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​ Amazon.com ដែល​ជា​គេហទំព័រ​ E-commerce​ (លក់​ទំនិញ​តាម​អ៊ីនធឺណិត) ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។ លោក​មាន​ទ្រព្យ​ប្រហែល​ជា​៥៥​ពាន​លាន​ដុល្លារ។

៣. Larry Page
ជា​នាយក​ប្រតិបត្តិ​ និង​ជា​​សហស្ថាបនិក​ Alpabet Inc។ Alpabet Inc​ ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​Google​ដែល​មាន​សិទ្ធិ​ត្រួត​ពិនិត្យ​ និង​សម្រេច​នូវ​រាល់​គម្រោង​ការ​វិនិយោគ​នានា​របស់​ Google ។ បច្ចុប្បន្ន​ Larry Page មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៤២​ពាន់​លានដុល្លារ។


៤. Mark Zuckerberg
ជា​ស្ថាបនិក ​និង​ជា​នាយក​ប្រតិបត្តិ​ នៃ​បណ្ដាញ​សង្គម​ Facebook។ ហ្វេសប៊ុក​ជា​បណ្ដាញ​សង្គម​ដែល​មាន​អ្នក​ប្រើប្រាស់​ប្រមាណ​មួយ​ពាន់​លាន​នាក់​ជា​រៀង​រាល់​ថ្ងៃ។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​បាន​កើន​ឡើង​ប្រហែល​៤០​%​ នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៥​ ហើយ​ជា​លទ្ធផល​តម្លៃ​ Facebook បាន​កើន​ឡើង​ដល់​៤៧,៦​ពាន់​លាន​ដុល្លារ។


៥. Sergey Brin​
ជា​សហ​ស្ថាបនិក​ និង​ជា​ប្រធាន​របស់​ Alpabet Inc។ Brin​ ជា​ដៃ​គូរ​របស់​ Larry Page​ ក្នុង​ការ​បង្កើត​ Google។ ហើយ​បច្ចុប្បន្ន​ Sergey Brin មាន​ទ្រព្យសម្បត្តិ​ប្រមាណ​​៣៨​ពាន់​លាន​ដុល្លារ។



៦. Jack Ma

ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លក់​ទំនិញ​តាម​អ៊ីនធឺណិត​ Alibaba ​គឺ​ជា​អ្នក​មាន​​លំដាប់​លេខ​ពីរ​នៅ​ចិន ដោយសារ​តែ​ក្រុមហ៊ុន​លក់​ទំនិញ​តាម​អនឡាញ​របស់​ខ្លួន។  Jack Ma​ មាន​ទ្រព្យ​ ២៥.៦​ពាន់​លាន​ដុល្លារ៕



ក្រុមហ៊ុន Apple Inc បើកសាខានៅវៀតណាម ខណៈ iPhone 6s និង 6s plus ទើបមកដល់កម្ពុជានៅថ្ងៃនេះ

ក្រុមហ៊ុន​ Apple Inc បានបើកក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ខ្លួន នៅប្រទេសវៀតណាម​ ដើម្បីឲ្យក្រុមហ៊ុនផលិតទូរសព័្ទ iPhones នេះអាចនាំចូល និង​ចែកចាយទូរស័ព្ទស្មាតហ្វូន ដោយផ្ទាល់ នៅក្នុងទីផ្សារទូរស័ព្ទស្វាតហ្វូន ដែលលូតលាស់ជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះមានឈ្មោះថា​ Apple Vietnam Limited Liability ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ២៨ ខែតុលា ជាមួយដើមទុន ដែលចុះក្នុងបញ្ជីមានតម្លៃ ១៥ប៊ីលានដុង (ស្មើនឹង​ ៦៧២,១៩៤ ដុល្លារអាមេរិក)។
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Apple ដែលមានមូលដ្ឋាននៅទីក្រុង ហូជីមិញមួយនេះ នឹងគ្រប់គ្រងនៃការធ្វើអាជីវកម្មការលក់ដុំនៃ ប្រភេទផលិតផលផ្សេងៗគ្នា ដែលក្នុងនោះរួមមានផលិតផលទូរស័ព្ទស្មាតហ្វូន ការផ្តល់នូវពត៌មានបច្ចេកវិទ្យា និងសេវាជួសជុល ព្រមទាំងសេវាកម្មផ្តល់ទីប្រឹក្សាផងដែរ។​
គួជម្រាបថា ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅវៀតណាម​កើនឡើង ២៦​ភាគរយស្មើនឹង​ ១២៤លាននាក់ ដោយគិតចាប់តាំងឆ្នាំ ២០០៩ រហូតដល់ឆ្នាំ ២០១៣ ខណៈដែលចំនួនអ្នកប្រើប្រាស់អ៊ីនធើណេតកើនលើសពី ១ភាគ៣ នៃចំនួនប្រជាជន ៩០លានលាក់ ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ។
ទន្ទឹមនេះដែរ ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Apple គឺ iPhone 6s និង iPhone 6s Plus ទើបតែមានវត្តមាននៅលើទីផ្សារនៅកម្ពុជា ជាផ្លូវការនៅថ្ងៃនេះ ដែលនាំចូលដោយក្រុមហ៊ុន​ iOne៕

4G LTE របស់ សែលកាត ដាក់ឲ្យដំណើរការហើយ

ភ្នំពេញ ក្រុមហ៊ុន សែលកាត បានសម្ពោធដាក់ឲ្យដំណើរការ និងប្រើប្រាស់ប្រព័ន្ធ 4G LTE ជាផ្លូវការនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តចំនួនប្រាំមួយ ក្នុងប្រទេសកម្ពុជា។ 4G LTE គឺជាបច្ចេកវិទ្យាទូរគមនាគមន៍ចល័ត ដែលអាចឲ្យលោកអ្នកទទួលបាននូវ ល្បឿនអ៊ីនធើណិតដ៏លឿន។

ក្រុមហ៊ុន សែលកាត នឹងតភ្ជាប់ល្បឿនអ៊ីនធើណិត 4G LTE ទៅកាន់បណ្ដាខេត្តមួយចំនួន រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ស្វាយរៀង និងក្រុងព្រះសីហនុ។ គូសបញ្ជាក់ដែរថា លក្ខណៈពិសេសនៃល្បឿន 4G LTE គឺអាច Download ទំហំ ២០MB ដោយប្រើប្រាស់រយៈពេលត្រឹមតែ ២៥វិនាទី បើធៀបទៅនឹង 3G គឺត្រូវការរយៈពេល ៣នាទី។ មិនតែប៉ុណ្ណោះ ថែមទាំងអាច Upload និង Update បានលឿន និងអាចបើកអ៊ីនធើណិតបានច្រើនទំព័រ ក្នុងពេល​តែមួយ។

លោក Lan Waston នាយកប្រតិបត្តិក្រុមហ៊ុន សែលកាតបានថ្លែងថា៖ «យើងជឿជាក់ថា សែលកាតផ្តល់ជូនអតិថិជនជាមួយនឹង បទពិសោធន៍ឌីជីថលដ៏សមស្របមួយ ហើយឥឡូវនេះយើងឃើញថា អ្នកប្រើប្រាស់ទូរស័ព្ទ ដែលមានសមត្ថភាពដែលភ្ជាប់ប្រព័ន្ធ 4G លើទីផ្សារគឺ មានចំនួនច្រើនគួរឲ្យសម្គាល់។ ទន្ទឹមនឹងនេះដែរ ក្រុមការងាររបស់សែលកាតនឹងខិតខំកែសម្រួលបណ្ដាញ ធ្វើយ៉ាងណាដើម្បីឲ្យល្បឿនអ៊ីនធើណិត 4G LTE មានដំណើរការល្អផ្ដាច់គេ»។

សម្រាប់អតិថិជនរបស់ក្រុមហ៊ុន សែលកាត ទាំងអស់ លោកអ្នកអាចមកប្ដូរស៊ីមកាត 4G LTE ដោយឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមពីរបៀបប្រើបច្ចេកវិទ្យា 4G LTE សូមទូរស័ព្ទទៅលេខ 812 រៀងរាល់ថ្ងៃពេញ 24 ម៉ោង។

គួរជម្រាបដែរថា បើតាម​តួលេខ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍កម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ​ចុង​ក្រោយ​នេះ​ អ្នក​ប្រើ​អ៊ិនធើណិត​​បាន​កើន​ឡើង ​ដែល​មានចំនួន​​រហូតដល់ទៅ​ជាង ​៥លាន ៧ម៉ឺន ៤ពាន់នាក់។ នេះ​បើ​គិត​ត្រឹម​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៥ តែ​អំឡុងឆ្នាំ ​២០១០ គឺ​មាន​តែ​ជាង ​៣២​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ។ ​តួលេខ​នេះ​បាន​កើនឡើង​ចំនួន ​១៦ដង ហើយ​ច្រើន​ជាង ​១ភាគ​៣​នៃ​ប្រជាជន​កម្ពុជា​សរុប​៕

ប្រព័ន្ធ Wi-Fi ជាឃាតករ​លាក់មុខ​អាចសម្លាប់អ្នក​ដោយសន្សឹមៗ

ប្រព័ន្ធ Wi-Fi ជាបណ្ដាញឥត​ខ្សែមួយ សម្រាប់តភ្ជាប់ឧបករណ៍អេឡិចត្រូនិច​ដោយមិនពឹងផ្អែក​ទៅលើខ្សែ។ សព្វថ្ងៃប្រព័ន្ធ Wi-Fi វាកំពុង​ទទួល​បាន​ជោគជ័យ​យ៉ាងខ្លាំង​នៅទូទាំងពិភព​លោក និង​មានស្ទើរតែគ្រប់​ទីកន្លែង​សូម្បីតែក្នុង​ក៏មាន​ដែរ។ ចាប់តាំងពីមាន​ទូរស័ព្ទកាន់​តែទំនើប វាក៏ធ្វើឲ្យអ្នក​ទទួលបា​ន​នូវ​អត្ថប្រយោជន៍ពីសេវាកម្ម​របស់​វា​ជាច្រើន​​ផងដែរ។ ទទ្ទឹម​​នឹងនេះ សូម​អ្នកកុំភ្លេច​ថា វាក៏មាន​ផលអវិជ្ជជាច្រើន​ដែលប៉ះពាល់​ដល់សុខភាព និងអាយុជីវិត​របស់អ្នក​ដែរ។


Router គឺជាឧបករណ៍ដែលត្រូវ​បានគេប្រើនៅក្នុងផ្ទះ ឬកន្លែងផ្សេងៗ​ទៀត ដើម្បីធ្វើការ​តភ្ជាប់ឧបករណ៍ឥ​តខ្សែ​ដូចជា ស្មាតហ្វូន ឬកុំព្យូទ័រ និងគ្រឿង​អេឡិចត្រូនិចជាច្រើន​ទៀត ដែល​ពាក់ព័ន្ធទៅនឹងសេវាកម្ម​របស់វា។ ឧបករណ៍ Router វាបានបញ្ចេញ​រលកសញ្ញា WLAN សម្រាប់ឲ្យឧបករណ៍​អេឡិចត្រូនិចផ្សេងៗ​តភ្ជាប់ដោយ​បណ្ដាញឥតខ្សែ ដែល​ធ្វើឲ្យ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់សុខភាព​របស់អ្នក។ មនុស្ស​ជាច្រើនគាត់​មិនសូវ​អើពើជាមួយ​នឹងបញ្ហានេះ​ទេ ដោយសារ​តែពួកគាត់​មិនបាន​ដឹង ឬមកពី​កង្វះ​នៃចំណេះដឹង​ដែលទាក់ទង​នឹងបញ្ហា​ទាំងនេះ។ ពេលវាចាប់ផ្ដើម​ជាមួយនឹង​រលកសញ្ញាអេឡិចត្រូនិច​ដែលត្រូវប៉ះពាល់​នឹងខ្លួនប្រាណ​មនុស្ស និងបង្កឲ្យ​មានគ្រោះ​ថ្នាក់ដល់អ្នក។ ការ​សិក្សានេះ​ត្រូវបាន​ធ្វើឡើង​ដោយ ភ្នាក់ងារសុខភាព អង់គ្លេស ហើយបានបង្ហាញថា Router វាអាច​បង្អាក់​ដល់ការរីតលូតលាស់​ទាំងមនុស្ស និងរុក្ខជាតិ។
ផលវិបាក​នៃការប្រើប្រាស់ Wi-Fi ច្រើនពេក៖
– អស់កម្លាំងរុំារ៉ៃ
– ការឈឺត្រចៀក
– កង្វះនៃការផ្ដោតអារម្មណ៍
– ឈឺក្បាលញឹកញាប់
– បញ្ហាក្នុងការគេង។
តាមការ​ពិតទៅ បច្ចេកវិទ្យា​វាពិជាចាំបាច់ និងត្រូវការខ្លាំង​ណាស់​មនុស្សនា​ពេលបច្ចុប្បន្នដើម្បី​ភាព​រីកចម្រើន។ ខាងក្រោមនេះ អ្នកស្រាវជ្រាវបាន​ធ្វើការ​ចែករំលែក​ពីការ​ណែនាំ​មួយចំនួយ​នៃរបៀប​ប្រើប្រាស់ Router ឲ្យមានសុវត្តិភាព និងកាត់បន្ថយគ្រោះថ្នាក់​ពីឧបករណ៍​ទាំងនេះ។
តើធ្វើដូចម្ដេច​ដើម្បីការពារកុមារ​ពីរលកសញ្ញាទាំងនេះ៖
– ផ្ដាច់ ឬបិទកម្មវិធីប្រើជាមួយ Wi-Fi មុនពេល​ចូលគេង
– បិទប្រព័ន្ធ  Wi-Fi នៅពេល​ដែលអ្នកមិន​ប្រើឧបករណ៍​ឥតខ្សែ
– ប្រសិនបើអ្នក​ប្រើប្រាស់ទូរសព្ធឥតខ្សែ​នៅ​សណ្ឋាគារ ឬលំនៅដ្ឋាន អ្នក​អាចជំនួស​វាជាមួយ​នឹងទូរសព្ទប្រើ​ខ្សែវិញ
– ជៀសវាង​ការប្រើ Router នៅក្នុងផ្ទះ​បាយ និង​បន្ទប់គេង​ជាដាច់ខាត៕