Showing posts with label Health. Show all posts
Showing posts with label Health. Show all posts

អនុវត្តន៍វិធីសាស្ត្រដ៏សាមញ្ញាទាំង ៨ នេះ ប្រសិនបើអ្នកចង់កំចាត់ ខ្លាញ់ក្បាលពោះរបស់អ្នក

តើអ្នកកំពុងស្វែងរកដំណោះស្រាយ ដែលអាចជួយកំចាត់ខ្លាញ់ត្រង់ក្បាលពោះ របស់អ្នកមែនទេ? ប្រសិនបើអ្នកចង់អោយវាស្រក់ឆាប់រហ័ស អ្នកត្រូវតែចាប់ផ្តើមជាមួយការហាត់ប្រាណ និង រក្សាការញុំាអាហារដែលផ្តល់សុខភាពល្អ។ ខាងក្រោមនេះជាវិធីធម្មជាតិទាំង ៨ ដែលមានឥទ្ធិពលដល់ការសំរកក្បាលពោះរបស់អ្នក៖

១. ញុំាទឹកក្រូចឆ្មារមុនគេបង្អស់ជារៀងរាល់ព្រឹក
ញុំាទឹកក្តៅឧណ្ហៗមួយកែវ លាយជាមួយក្រូចឆ្មារមួយផ្លែ បន្ថែមអំបិលបន្តិចចូល។ រួចផឹកវាជារៀងរាល់ព្រឹក វាជួយជំរុញដល់ការរំលាយអាហារ និង ជួយអ្នកកំចាត់ខ្លាញ់ត្រង់ក្បាលពោះរបស់អ្នក។
២. ជៀសវាងការញុំាអង្ករស ប្រសិនជាអាចធ្វើបាន
អ្នកអាចកែប្រែទំលាប់ញុំាបាយអង្ករស មកជាការញុំាផលិតផលដែលធ្វើពីស្រូវសាឡី រួមមាននំបុ័ងដែលធ្វើស្រូវសាឡី, អង្ករសំរូប, គ្រាប់ធញ្ញាជាតិ និង ម្សៅគ្រាប់ធញ្ញាជាតិ (oat) ធ្វើជាអាហារប្រចាំថ្ងៃរបស់អ្នកវិញ។
៣. ជៀសវាងការញុំាស្ករ
កុំញុំាស្ករ, ភេសជ្ជៈផ្អែម និង អាហារដែលសំបូរទៅដោយប្រេង។ ពួកវាបង្កើនជាតិខ្លាញ់ក្នុងរាងកាយ ជាពិសេសត្រង់ពោះ និង ភ្លៅ។
៤. ផឹកទឹកអោយបានច្រើន
ផឹកទឹកអោយបានច្រើនជារៀងរាល់ថ្ងៃជួយជំរុញការរំលាយអាហារ និង បញ្ចេញជាតិពុលពីក្នុងរាងកាយ។ អ្នកត្រូវប្រាកដថាផឹកទឹកអោយបានយ៉ាងតិច ៨ កែវក្នុងមួយថ្ងៃ។
៥. ញុំាខ្ទឹមសឆៅ
ញុំាខ្ទឹមសឆៅ ២ ទៅ ៣ កំពឹសជារៀងរាល់ព្រឹក ហើយផឹកទឹកក្រូចឆ្មារតាមក្រោយ នឹងជួយបង្កើនការសំរកទំងន់របស់អ្នកទ្វេរដង ហើយវានឹងជួយធ្វើអោយចលនាឈាមរត់ក្នុងរាងកាយរបស់អ្នកប្រសើរឡើងវិញ។
៦. ជៀសវាងអាហារសាច់សុទ្ធ
ដើម្បីកំចាត់ជាតិខ្លាញ់ត្រង់ក្បាលពោះរបស់អ្នក, អ្នកគួរតែជៀសវាងការញុំាអាហារដែលមានសាច់ច្រើន និង អាហារដែលសំបូរទៅដោយខ្លាញ់ តាមដែលអាចធ្វើទៅបាន។
៧. ញុំាបន្លែ និង ផ្លែឈើអោយបានច្រើន
ញុំាផ្លែឈើមួយចានជារៀងរាល់ព្រឹក និង ល្ងាចនឹងបំពេញសារធាតុប្រឆាំងអុកស៊ីតកម្ម, ជាតិរ៉ែ និង វីតាមីនក្នុងរាងកាយរបស់អ្នក។
៨. ប្រើគ្រឿងទេសដែលអ្នកចំអិនម្ហូម ដើម្បីកំចាត់ជាតិខ្លាញ់
ឈើអែម (រកទិញនៅកន្លែងលក់គ្រឿងទេស), ខ្ញី និង ម្រេចខ្មៅ គឺមានផ្ទុកអត្ថប្រយោជន៍សុខភាពជាច្រើន។ ពួកវាជួយធ្វើអោយប្រសើរឡើងនូវភាពធន់របស់អាំងស៊ុយលីន និង កាត់បន្ថយជាតិស្ករក្នុងឈាមរបស់អ្នក៕

អាន​អត្ថបទ​ខាង​ក្រោម ប្រសិន​បើ​អ្នក​ចង់​ការពារ​ជំងឺ​ឬស​ដូង​បាត

ជំងឺឬដូងបាត កើតឡើងពីស្ថានភាពឈាមដក់ កកក្នុងសរសៃឈាមខ្មៅនៃភ្នាសរន្ធទ្វារធំ (ទ្វារលាមក) ធ្វើឲ្យសរសៃឈាម និងជាលិកាកាន់តែរីកធំឡើងនៅបរិវេណចុងបំផុតរបស់ពោះវៀន បង្កឲ្យអ្នកជំងឺឈឺចាប់ខណៈពេលបន្ទោបង់ ហើយមូលហេតុមួយភាគកើតពីអាការទល់លាមក ឬរាករួសរុំាំរៃ និងចំពោះក្រុមអ្នកដែលពុំចូលចិត្ដពិសាទឹក ដោយនៅអំឡុងអាយុ២០-៣០ឆ្នាំ អាចកើតជាៗ រហូតដល់អាការខ្លាំងឡើងនៅអាយុ៤០-៥០ឆ្នាំ។

ការព្យាបាល និងការពារជាទូទៅ ត្រូវមើលលើការបន្ទោបង់ឲ្យបានប្រក្រតី ហាត់ប្រាណទៀតទាត់ ពិសាទឹកឲ្យគ្រប់គ្រាន់ ទទួលទានបន្លែ ផ្លែឈើ ដើម្បីជួយបន្ថែមកាកសរសៃអាហារ ជួយឲ្យបន្ទោបង់បានស្រួលឡើង ហើយខិតខំសម្អាតកុំបណ្ដោយឲ្យគូទសើម ឬស្មោកគ្រោក ត្រូវជូត និងធ្វើឲ្យស្ងួត ប៉ុន្ដែមិនគួរប្រើទឹកថ្នាំសម្លាប់មេរោគ លាងបរិវេណទ្វារធំ ព្រោះអាចនាំឲ្យរលាកបាន។
ក្នុងករណីមានជំងឺឬសដូងបាតហើយ គួរតមពិសាគ្រឿងស្រវឹង ព្រោះវាកាន់តែធ្វើឲ្យឬសដូងបាតប៉ោងធំឡើងទៀត។ ចំពោះអ្នកជំងឺឬសដូងបាត ដែលមានអាការធ្ងន់ធ្ងរ អាចត្រូវទទួលការវះកាត់ ឬព្យាបាលតាមរបៀបដាច់ដោយឡែកតាមកម្រិតរបស់អាការនៃអ្នកជំងឺម្នាក់ៗ។
ទោះជាយ៉ាងណាគួរងាកមកយកចិត្ដទុកដាក់ពីការទទួលទាន និងការពញ្ចេញចោល ឲ្យបានត្រឹមត្រូវ ដើម្បីបង្ការ និងកាត់បន្ថយជំងឺឬសដូងបាត៕ 


ស្ថានភាព ៥យ៉ាងអាចធ្វើឲ្យអ្នកស្លាប់ភ្លាមៗ នៅពេលរួមរ័ក្ស


គ្មាននណា​ម្នាក់​ដែល​អាច​ជៀស​វាង​​ផុត​​ពី​ចំណង​តណ្ហា​នោះ​ទេ ព្រោះ​នេះ​ជា​វាល​វដ្ត​សង្សា​ដែល​ធម្ម​ជាតិ​បាន​ផ្តល់​ឲ្យ​តាំង​ពី​កំណើត​មក​ម្លះ។ មិន​ថា​អ្នក​នោះ​មាន​រូបរាងទាប ឬខ្ពស់នោះទេសុទ្ធតែមានចំណងដូចៗគ្នា គ្រាន់តែចំណងរសប់មនុស្សម្នាក់ៗតិច ឬច្រើនតែប៉ុណ្ណោះ។ ប៉ុន្តែ​អ្នក​ត្រូវ​ចង់​ចាំថាការរ​រួមភេទ​ទៅ​តាម​ចំណង​ដែល​មិន​ត្រឹម​ត្រូវ​អាច​ធ្វើ​ឲ្យ​ស្លាប់​ភ្លាមៗ​ក្នុង​ពេល​ដែល​កំពុង​ប្រ​តិ​បត្ត​ការ។ ហេតុ​នេះ​ហើយ​អ្នក​គួរ​តែ​យល់​ដឹង​ពី​កត្តា​មួយ​ចំនួន​ដែល​គួរ​ជៀស​វាងមុន​ពេល​រួមរ័ក្ស។

- អស់កំលាំងពេក
ការអង្គុយក្នុងរថយន្ត រថភ្លើង ឬធ្វើ​ការ​យូរពេក អ្នកអាចប្រឈមនឹងការស្លាប់ភ្លាម​ៗ​ក្នុង​ពេល​រួម​ភេទ។ ប្រសិន​បើ​ក្នុង​ករណី​នេះ​អ្នក​ប្រញាប់​ធ្វើការ​រួមភេទ​ទៅ​តាម​ចំណង​ខ្លាំង​ពេក​ អាច​ធ្វើ​ឲ្យ​ប្រព័ន្ធស​សៃ​ឈាម​បេះ​ដូង​មាន​សកម្មភាព​ខ្លាំងដែល​បណ្តោល​ឲ្យ​ស្លាប់​មួយ​រំពេច។ ដូច្នេះ​​គូស្នេហ៍​គ្រប់​រូប​គួរ​តែ​អនុញ្ញា​ឲ្យ​រាង​កាយ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​មុន​នឹង​ចាប់​ផ្តើម​ប្រតិ​បត្តិការ។

- អាយុខុសគ្នាខ្លាំងពេក
គូស្នេហ៍ដែលមានអាយុខុសគ្នាច្រើនពេករវាងគូស្នេហ៍ ជាពិសេសគឺបុរសមានវ័យចំណាស់អាចបង្កើនអត្រាបេះដូងឡើងខ្ពស់ពេលមានអារម្មណ៍ញាប់ញ័រម្តងៗ។ កត្តា​បែប​នេះ​អាច​បណ្តោល​ឲ្យ​សសៃ​ឈាម និង​សម្ពាធ​ឈាម​កើន​ឡើង​ខ្ពស់ រហូត​ដល់​រហែក​ទ្រនាប់​សសៃ​ឈាមដែល​ធ្វើ​ឲ្យ​ស្លាប់​ភ្លាមៗ។

- ជំងឺបេះដូង
អ្នកដែលមានមានជម្ងឺសសៃឈាមក្នុងបេះដូង ងាយនឹងទទួលរងនូវសម្ពាតឈាមឡើងខ្ពស់ណាស់នៅពេលដែលមានអារម្មណ៍រំភើបម្តងៗ។ ដូច្នេះ​ហើយ​ដើម្បី​ជៀស​វាង​ការ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត អ្នកគួរតែប្រើថ្នាំជំនួយបេះដូង ឬក៏កាត់បន្ថយអារម្មណ៍ត្រេកត្រអាលជាមួយនឹងតណ្ហា។

- រួមភេទបន្ទាប់ពីពិសាគ្រឿងស្រវឹង
មនុស្សដែលញៀននឹងគ្រឿងស្រវឹងឆាប់មានអាម្មរណ៍ផ្លូវភេទ ប៉ុន្តែគ្រឿងស្រវឹងអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់នៅពេលដែលអ្នកមានអារម្មណ៍ស្រើបស្រាល។ ជា​ពិសេស​ធ្វើ​ឲ្យ​មាន​ជម្ងឺ​សសៃ​ឈាម​ក្នុង​បេះ​ដូង ជម្ងឺដាច់សសៃឈាមក្នុងខួរក្បាល និងអាចធ្វើឲ្យស្លាប់ភ្លាមៗ​។ កត្តាមួយនេះអ្នកគួរតែជៀសវាងប្រសិនអ្នកចង់រួមភេទជាមួយនឹងដៃគូ។

- ផលប៉ះពាល់នៃថ្នាំ
មនុស្សមួយចំនួនជឿជាក់ថា ការប្រើប្រាស់ថ្នាំក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពផ្លូវភេទបានយូរ។ ការប្រើប្រាស់ថ្នាំប្រភេទនេះអាចធ្វើឲ្យសម្រេចដូចបំណងក៏ពិតមែន ប៉ុន្តែបើប្រើហូសកម្រិតក៏បណ្តោលឲ្យស្លាប់មួយរំពេចផងដែរ។
*ចំណាំ៖  បន្ទាប់ពីការសម្រេចអារម្មណ៍ផ្លូវភេទជាមួយនឹងដៃគូររបស់អ្នកភ្លាម អ្នកមិនគួរក្រោកឈរឡើងភ្លាមៗនោះទេ៕

គេងលើស​១ម៉ោងបន្ថែមជា​រៀងរាល់ថ្ងៃ ជួយ​បង្កើន​ចំណង់​ផ្លូវភេទ

សុខភាព៖  បើ​យោង​តាម​ការ​សិក្សា​ដ៏គួឲ្យចាប់អារម្មណ៏ថ្មីមួយ​បានឲ្យដឹងថា ប្រសិន​បើបងៗ​ស្រ្តី​ជូបប្រទៈការធ្លាក់ចុះ​ខ្សោយ​នូវ​ចំណង់​ផ្លូវភេទ វិធីងាយៗ​ក្នុងការព្យាបាល​នូវ​អាការៈនេះ គឺគ្រាន់តែ​ទទូលទាន​ដំណេក​នៅ​ពេលយប់​លើស​១ម៉ោង​បន្ថែម​ជារៀង​រាល់ថ្ងៃ នោះវា​និង​បង្កើន​ចំណង់​ផ្លូវ​ភេទ​នៅ​ថ្ងៃបន្ទាប់។​​

ឆ្លុះបញ្ចាំង​​ឲ្យឃើញ​ថា ការគេង​មិនគ្រប់គឺ​វា​មានផល​ប៉ះពាល់​ទៅដល់​ចំណង់​ផ្លូវភេទ ដូច​នេះ​ការ​បន្ថែម​ម៉ោង​ក្នុង​ការទទួល​ទានដំណេក គឺបាន​បង្កើន​លទ្ធភាព​ផ្លូវភេទ​ជាមួយ​ដៃគួបាន​១៤ភាគរយ។



លទ្ធផល​នេះ បាន​រក​ឃើញ​ថា​ស្រ្តីដែល​គេង​បាន​យូ​គឺប្រឈម​ទៅ​និង​បញ្ហា​នេះតិច​ទូចប៉ុណ្ណោះ ជាង​ស្រ្តី​ដែល​គេង​បាន​តិច។ ហើយជាមធ្យមស្រ្តីគេងបាន ៧ម៉ោង និង ២២នាទីក្នុងមួយថ្ងៃ នេះបើ​យោងតាម​ការចេញ​ផ្សាយ​ដោយ​ការសែត Journal of Sexual Medicine។


ថ្វីត្បិត​បញ្ហា​សម្រើបនិង​ចំណង់​ផ្លូវភេទ​នៃ​ការគេងនេះ​ ទទួល​បាន​ការយក​ចិត្តទុក​ដាក់តិចតួច​ក្តី ក៏​ប៉ុន្តែ​ការ​រកឃើញ​នេះ​បាន​បង្ហាញ​ថា ការ​គេង​មិន​គ្រប់គ្រាន់​អាច​បន្ថយ​ចំណង់​ផ្លូវភេទ និង​បញ្ហា​សម្រើប​របស់​ស្រ្តី។ ​
អ្នក​ស្រាវជ្រាវ​នៃ​មហាវិទ្យាល័យ Michigan លោក David Kalmbach បាន​និយាយ​ថា ការ​គេង​គ្រប់គ្រាន់​និង​ទទួល​បាន​ផលវិជ្ជមាន​សំរាប់​ស្រ្តី​ដែល​ចង់​រួមភេទ និង​ក៏​ទទួល​បាន​ការ​សម្រើប​ប្រដាប់ភេទ​បាន​ល្អ​ប្រសើរ​ផងដែរ។​


លោក Kalmbach បានឲ្យដឹងទៀតថាចំពោះ​ការស្រាវ​ជា្រវនេះ បាន​វាយ​តម្លៃ​ឲ្យឃើញ​ថា​ស្រ្តី​១៧១នាក់ ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ ដែល​បាន​រក្សាទុក​សៀវភៅ​កំណត់​ហេតុប្រចាំថ្ងៃ  នៃ​ការ​គេង​របស់​ពួកគេ​ដែល​បាន​ចូល​ប្រឡូក​ក្នុង​សកម្មភាព​ផ្លូវភេទ​នៅ​ថ្ងៃបន្ទាប់។
 ទោះបីជា​មានការ​ចាប់អារម្មណ៏​ចំពោះ​បញ្ហា​នេះ​តិចតូច​ក្តី ក៏ប៉ុន្តែ​ឥឡូវនេះ​ក្រុម​អ្នកស្រាវជ្រាវ​ត្រូវ​បាន​គេ​សម្លឹង​មើលនិង​ចាប់អារម្មណ៏​ បើ​សិន​ជាជំងឺ​នៃការគេង​គឺ​ជា​កត្តាហានិភ័យ​មួយ​សម្រាប់​ការខូច​មុខងារ​ផ្លូវភេទ នោះពួក​គេនិង​មានវិធានការណ៏​ភ្លេម។

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​​ ​ប្រាប់​ពី​វិធី​បង្ការ​និង​​ទប់​ស្កាត់​ជំងឺ​ស្រឡទែន

រាជធានី​ភ្នំពេញ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​​នៅ​កម្ពុជា ​បាន​ជូន​ដំណឹង​ជា​សាធារណៈ ​​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥​នេះ​ថា  ​នា​ពេល​កន្លង​មក​ថ្មី​​ៗ​នេះ នាយកដ្ឋាន​​បាន​ទទួល​​របាយការណ៍​អំពី​ការ​កើត​មាន​ឡើង​នៃ​ជំងឺ​ស្រឡទែន ​​ដោយ​បណ្ដាល​មក​​ពី​មេ​រោគ​វីរុស​ដែល​ប៉ះពាល់​ទៅ​ដល់​ក្រពេញ​ទឹក​មាត់​។ 

​ដូច​នេះ ដើម្បី​ទប់​ស្កាត់​ជំងឺ​ស្រឡទែន​ខាង​លើ​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ ​​បាន​ផ្ដល់​សារ​នៃ​ការ​អប់រំ​មួយ​ចំនួន​ ដូច​មាន​ខាង​ក្រោម​៖

​ស្រឡទែន​ (Mumps) គឺ​កើត​ឡើង​បណ្ដាល​ពី​មេរោគ​វីរុស​ដែល​ប៉ះពាល់​ទៅ​ដល់​ក្រពេញ​ទឹក​មាត់ ហើយ​វីរុស​​នេះ​ឆ្លង​តាម​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ឬ​តាម​ដំណក់​តូច​ៗ​ ចេញ​ពី​ផ្លូវ​ដង្ហើម​របស់​អ្នក​ជំងឺ​ស្រឡទែន។ 

ប្រភព​ខាង​លើ​បាន​បន្ត​ថា ជា​ធម្មតា​រោគ​សញ្ញា​ដំបូង​គឺ​កើត​ឡើង​នៅ​២-៣​សប្ដាហ៍​ បន្ទាប់​ពី​ការ​ឆ្លង​មេ​រោគ​វីរុស ​ដោយ​មាន​អាការ​រួម​មាន ឈឺ​ក្បាល ឈឺ​សាច់​ដុំ គ្រុន​ក្ដៅ​ស្ទេញ​ៗ​ និង​ល្ហិតល្ហៃ​ហើយ​មិន​យូរ​ប៉ុន្មាន មាន​ហើម​ប៉ោង​ក្រពេញ​ទឹក​មាត់​នៅ​គុម្ព​ត្រចៀក ផ្នែក​ខាង​មុខ​ម្ខាង​ឬ​ទាំង​សង​ខាង​។ 

វីរុស​នេះ​ជា​ធម្មតា​បណ្ដាល​ឲ្យ​មាន​ជំងឺ​ស្រាល​ចំពោះ​កុមារ​ ប៉ុន្តែ​ចំពោះ​មនុស្ស​ពេញ​វ័យ​អាច​នាំ​ឲ្យ​មាន​ផលវិបាក​ដូច​ជា ជំងឺ​រលាក​ស្រោម​ខួរ​និង​រលាក​ពង​ស្វាស​ម្ខាង​ឬ​ទាំង​សង​ខាង ហើយ​ស្រឡទែន​នេះ​អាច​បង្ការ​បាន​ដោយ​ការ​ចាក់​ថ្នាំ​បង្ការ​ តែ​គ្មាន​ឱសថ​ព្យាបាល​ជាក់​លាក់​ទេ គឺ​មាន​តែ​ការ​ព្យាបាល​គាំទ្រ​វេជ្ជសាស្ត្រ​។

តើ​ត្រូវ​ធ្វើ​អ្វី​ពេល​អ្នក​កើត​ស្រឡទែន?

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង បាន​​​បញ្ជាក់​ពី​​វិធី​សាស្ត្រា​​មួយ​ចំនួន ​សម្រាប់​អ្នក​កើត​ជំងឺ​ស្រឡទែន​នេះ ​ដូច​ខាង​ក្រោម​៖​

ទី​១ អ្នក​គួរ​តែ​ជៀស​វាង​ប៉ះ​ពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ផ្សេង​ទៀត​ យ៉ាងហោចណាស់​រយៈ​ពេល​៥​ថ្ងៃ​ ក្រោយ​ពី​មាន​ហើម​ប៉ោង​គុម្ព​ត្រចៀក ព្រោះ​ក្នុង​អំឡុង​ពេល​នេះ វា​អាច​ចម្លង​បាន​។

ទី​២ រយៈ​ពេល​ដែល​មេ​រោគ​វីរុស​ចូល​រហូត​ដល់​ចេញ​រោគ​សញ្ញា​មាន​ពី​១២​ថ្ងៃ​ទៅ​២៥​ថ្ងៃ។

ទី​៣ អ្នក​មិន​គួរ​ទៅ​ធ្វើការ​ឬ​ទៅ​សាលា​រៀន​ទេ ដោយ​អ្នក​គួរ​ស្នាក់នៅ​តែ​ក្នុង​ផ្ទះ​ នៅ​ពេល​ដែល​អ្នក​មាន​ជំងឺ​ស្រឡទែន​និង​កាត់​បន្ថយ​ការ​ប៉ះពាល់​ជាមួយ​មនុស្ស​ដែល​អ្នក​រស់នៅ​ជាមួយ។ ឧទាហរណ៍៖​ ប្រសិន​ជា​អ្នក​អាច​ធ្វើ​បាន ដេក​នៅ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ពី​គេ​។

​លើស​ពី​នេះ​ ​​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បាន​ប្រាប់​ពី​​វិធី​ផ្សេង​មួយ​​ចំនួន​​​ទៀត ​ដែល​គួរ​ធ្វើ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​ស្រឡទែន​​នេះ ដោយ​ទី​១ ខ្ទប់​មាត់​និង​ច្រមុះ​របស់​អ្នក​ជាមួយ​ក្រដាស​ឬ​ក្រណាត់​នៅ​ពេល​ដែល​អ្នក​ក្អក​ឬ​កណ្ដាស់​ហើយ​បោះចោល​ក្នុង​ធុង​សំរាម។ តែ​ប្រសិន​បើ​អ្នក​គ្មាន​ក្រដាស​ឬ​ក្រណាត់​ពេល​អ្នក​ក្អក​ឬ​កណ្ដាស់​ ត្រូវ​ក្អក​ដាក់​ផ្នែក​ខាង​លើ​នៃ​ដើម​ដៃ​របស់​អ្នក​ឬ​កែង​ដៃ ​ដោយ​មិន​មែន​លើ​បាត​ដៃ។

ទី​២ ឧស្សាហ​លាង​ដៃ​របស់​អ្នក​ឲ្យ​បាន​ញឹកញាប់​ជា​មួយ​សាប៊ូ​និង​ទឹក ទី​៣ ជៀសវាង​ចែករំលែក​ភេសជ្ជៈ ឬ​ប្រដាប់ប្រដា​បរិភោគ​ជាមួយ​គ្នា ​និង​​ទី​៤ សម្លាប់​មេ​រោគ​ឲ្យ​បាន​ញឹកញាប់​នៅ​លើ​ផ្ទៃ​ដែល​បាន​ប៉ះពាល់ ដូចជា​ប្រដាប់​ក្មេង​លេង ទ្វារ ​និង​តុ​ជា​ដើម​៕

៨ចំណុច ដែលបង្ហាញថាអ្នកកំពុងតែរួមភេទជាមួយ ស្រីក្រមុំព្រហ្មចារី

ជាការពិតណាស់​ សុភាពបុរសទាំងឡាយ ​តែងតែប្រាថ្នា​ចង់បាន ដៃគូដែលជាស្រីក្រមុំបរិសុទ្ធ ចេះរក្សាការ​ពារ​ សន្ទះព្រហ្មចារី របស់ខ្លួនយ៉ាងណាម៉ិញ​ ល្បែងស្នេហា មិនមែនមានតែ មនុស្សប្រុសម្នាក់នោះទេ ពោលគឺមនុស្ស​ស្រីក៏មាន ចំណង់ផ្លូវភេទ​ ដូចបុរសដែរ ប៉ុន្តែដោយ​សារតែ ទំនៀមទំលាប់ ប្រពៃណី ហើយជាពិសេសនោះ គឺគំនាប សង្គមទៅលើពួកនាង ទើបពួកគេ មិនដែល​និយាយ​ចេញ ក្រៅ ឬស្វែងរកដៃគូ​ ដើម្បីរួមភេទ​ ដូចជា​ពួកបុរសៗនោះ។ ហេតុដូចនេះ តើមានសញ្ញាណ​ អ្វីខ្លះ​ដើម្បីបញ្ជាក់ថា នារីម្នាក់នៅមានព្រហ្មចារី ឬភាពបរិសុទ្ធ​សម្រាប់ដៃគូ របស់គេនោះ? ​យោងទៅតាមការស្រាវជ្រាវ បានបង្ហាញថា​ មាន​​កក្តា៨យ៉ាង​ដែល ​អាច​បញ្ជាក់ថា អ្នកកំពុងតែរួមភេទ ជាមួយ នឹងស្រីក្រមុំ​បរិសុទ្ធ។ ចំណុចទាំងនោះមាន ដូចតទៅ៖ 

១. នាងខ្មាសអៀនខ្លាំងហើយ ខ្លួនឡើងរឹងដូចដុំថ្ម៖ យោងតាមការស្រាវជ្រាវ បានបង្ហាញថាការរួមភេទលើកដំបូង ក្នុងឆាកជីវិតរបស់ស្ត្រី គឺដង ខ្លួនទាំងមូលរឹងដូចដុំថ្ម ចំណែកខ្លួនប្រាណវិញមា នលក្ខណៈក្តៅរងារៗ ក្នុងរយៈពេល បបោស អង្អែលរបស់ភាគីបុរស ដោយការប្រើមាត់ថើបគ្រប់ទីកន្លែង នៅលើដងខ្លួន​របស់នាងរួម មាន គុំត្រចៀក កញ្ចឹងក ដើមទ្រូង និងកន្លែងសំខាន់របស់នាង។ 

២.មិនព្រមកន្ធែកជើង ដោយព្យាយាមត្បៀតវាជានិច្ច៖ ភាគច្រើន ស្ត្រីដែលពុំធ្លាប់រួមភេទសោះ នាងប្រាកដជាមានការអៀនខ្មាស់​ ហើយជើងទាំងគូ របស់នាង ព័ន្ធរមូលចូលយ៉ាងណែន ហាក់ដូចជាមិនចង់អោយភាគីបុរសមាន​ឱកាស ធ្វើអ្វីទៅ លើនាងបានឡើយ។ ការធ្វើបែបនេះដោយហេតុផលថានាង ខ្លាចភាគីបុរសចាប់ចំណុច ពិសេស ហើយធ្វើការស៊កបញ្ចូល ទើបនាងខំប្រឹងត្បៀត មិនព្រមបន្ធូរបន្តិចណាសោះ។ ប៉ុន្តែចូរចងចាំថា កក្តានេះ មិនមែនស្ត្រីគ្រប់រូបសុទ្ធតែមានទម្លាប់បែបនេះនោះទេ។

៣.នាងមិនអនុញ្ញាតអោយបើកភ្លើង៖ ការសំណូមពរអោយបិទភ្លើងក្នុងបន្ទប់ ពេលដែលចង់ឡើងគ្រែនោះ ជាចំណុចវិជ្ជមាន​ មួយ ដែលបង្ហាញថា ដៃគូរបស់អ្នកជាមនុស្សស្រី ដែលនៅមានភាពអៀនខ្មាស់ ដូចជា​ស្រីក្រមុំនៅ​ព្រហ្មចារី។ ក្នុងនាមជាដៃគូល្អ​សូមសុភាពបុរសទាំងអស់ កុំព្យាយាមប្រឆាំងនឹងនាង ដោយចង់​បើក​​ភ្លើង​ដើម្បីមើលអោយបានច្បាស់ ឬយកភ្លើងពឹលទៅបញ្ជាំង ដូចជាឆ្លុះកង្កែបនោះ​ វាមិន​មែន​ជាទង្វើល្អនោះទេ។​ ការធ្វើបែបនេះ អាចធ្វើអោយនាង​អស់អារម្មណ៍ ហើយអាច​បង្កជា​បញ្ហា​ក្នុងពេលនោះក៏ថាបាន។

៤.ដៃនាងលូកខ្ញាំសក់ ឬខ្នងរបស់អ្នកនៅពេលវាយលុក៖ ចំណុចនេះ គឺសំខាន់ខ្លាំងណាស់ ដែលបុរសៗទាំងឡាយ គួរកត់សម្គាល់ ​ព្រោះថានារីដែលពុំ​ធ្លាប់រួមភេទ​កន្លងមក នាងច្បាស់ជាមានការពុះកញ្ជ្រោល ហើយស្រៀវស្រើបសព្វទីកន្លែង អារម្មណ៍អណ្តែងអណ្តូង លើវេហារកកោះរកត្រើយស្ទើរពុំឃើញ។ ដូចនេះនាងបានព្យាយាម ក្តិចខ្ញាំទៅលើអ្នកដើម្បីបន្សាប អារម្មណ៍ដែលកំពុងតែក្តៅរោលរាលនោះ។

៥.នាងឈឺនិងព្យាយាមបម្រះខ្លួនចេញ៖ ការរួមភេទលើកទីមួយរបស់ស្ត្រី គឺ​ពិតជាធ្វើអោយនាងមានការឈឺចាប់ខ្លាំងណាស់ ដោយសារ​តែរន្ធទ្វារមាសរបស់នាង មិនទាន់បានបើក។ ក្នុងដំណាក់កាលនេះ ដោយសារតែការទ្រាំ​ ពុំបាន​ចំពោះការឈឺចាប់ ធ្វើអោយនាងព្យាយាមងាកចេញ និងសុំអោយភាគីបុរស បញ្ឈប់ កណ្តាលទីក៏មាន។ ដើម្បីបញ្ជៀសបញ្ហានេះ ភាគីបុរសទាំងអស់ ចាំបាច់ត្រូវយល់ដឹង អំពី​ទុក្ខ​លំបាក​របស់ស្ត្រី ឬអាចរកវីធីសាស្ត្របែបវិទ្យាសាស្ត្រវិញម្តង ដូចជា​ការធ្វើការបបោសអង្អែល​ និង​ប្រើ ទឹករំអិលអោយបានច្រើន ដើម្បីកាត់បន្ថយការឈឺចាប់ ទៅលើដៃ​គូជាទីស្រឡាញ់​រ​បស់​យើង​ការធ្វើបែបនេះ ប្រាកដជាអាចអោយនាងទទួលបានអារម្មណ៍ ដល់កំពូលតាំងពី ថ្ងៃចាប់ផ្តើម លើកដំបូង។

៦.ឈាមចេញមកក្រៅតាមទ្វារមាស៖ ក្នុងចំណុចនេះ​ សូមបុរសទាំងពួងស្វែងយល់អោយបានទូលំទូលាយ ព្រោះ​ស្ត្រី​ដែល​មិនមាន​ឈាមហូរចេញមក ក៏​មិន​មាន​ន័យ​ថា ពួកគេសុទ្ធតែធ្លាប់បានឆ្លងកាត់ ការរួមភេទនោះឡើយ ហើយ​ស្ត្រីដែលមានឈាមចេញមក ក៏មិន​មែន​សុទ្ធតែនៅក្រមុំបរិសុទ្ធនោះដែរ។ ការស្រាវជ្រាវ​បានបង្ហាញថា ករណីដែលស្ត្រីនៅក្រមុំបរិសុទ្ធ ពេលរួមភេទលើកដំបូង​ មិនមានឈាមហូរ ចេញ​មក ធ្លាប់ជួបច្រើននាក់មកហើយ ព្រោះថាស្ត្រី​ទាំងនោះ បានបាត់បង់ព្រហ្មចារី ក្នុងខណៈ ដែល​នាងជិះកង់ លោតកំពស់ ឬរអិលដួលជាដើម។ល។ ផ្ទុយមកវិញ​ ពេលដែលឃើញដៃគូ របស់អ្នក​មានឈាមចេញមកក៏កុំទាន់អាលអរ ពេលខ្លះវាជាថ្ងៃខែរបស់នាងក៏ថាបាន។ ដូច្នេះ នៅពេល​ដែលស្ត្រី ទើបតែឆ្លងកាត់ការរួមភេទ ក្នុងគ្រាដំបូង មិនឃើញមានឈាម ចូរកុំភ័យ បារម្ភគិតថា មិនបរិសុទ្ធ ត្រូវសម្គាល់ពីលក្ខណៈបរិសុទ្ធរបស់នាង ទៅតាមចំណុចផ្សេងៗទៀត ក្នុងចំណោម ៨ ចំណុចក្នុងអត្ថបទនេះ។​ គួរបញ្ជាក់ផងដែរថា សន្ទះព្រហ្មចារីមានលក្ខណៈ ស្តើងដែល​អាចនឹង​ងាយបាត់បង់ដោយប្រការណាមួយណាស់។

៧. នាងសម្ងំតែគេង មិនព្រមបញ្ចេញសកម្មភាពអ្វីបន្ទាប់ពីដល់ត្រើយ៖ ពេលដែលភាគីបុរសបានសម្រេចដល់កំពូល នាងក៏ប្រញាប់ទាញភួយមកដណ្តប់ខ្លួន យ៉ាងជិត​ដោយមិនប្រញ៉ាប់ជូតចេញ ឬទៅលាងសម្អាតទ្វារមាសរបស់នាងឡើយ។ វាគឺខុស​ស្រឡះ​ពី ក្រុមស្ត្រីដែលធ្លាប់ប្រឡូកក្នុងការរួមភេទ ពួកគេតែងតែមានក្រដាសជូតមាត់​ ទុកនៅក្បែរ​ខ្លួនរួច ជាស្រេចដើម្បីធ្វើការជូតសម្អាត​ បន្ទាប់ពីភាគីបុរស ដកប្រដាប់ភេទចេញពីទ្វារមាស​របស់​នាង។

៨.នាងស្រវាទាញយកខោអាវ មកស្លៀកពាក់យ៉ាងលឿន៖ មនុស្សស្រីមួយចំនួន បន្ទាប់ពីការរួមដំណេកបានបញ្ចប់ភ្លាម នាងប្រញាប់យកខោទ្រនាប់ មក ស្លៀកភ្លាមដែរ ដើម្បីបិទបាំងភាពខ្មាស់អៀនដោ​យ មិនចង់អោយដៃគូរបស់នាងលួចមើល។​ ការធ្វើបែបនេះមិនល្អនោះទេ! តាមដំបូន្មានរបស់គ្រូពេទ្របានអោយដឹងថា ស្ត្រីគ្រប់រូបគម្បី ចូល​បន្ទប់​ទឹក ដើម្បីធ្វើការលាងសម្អាតទៅលើប្រដាប់ភេទរបស់ខ្លួន បន្ទាប់ពីរួមរ័ក្សចប់សព្វ គ្រប់ការធ្វើបែបនេះ ដើម្បីកុំអោយឆ្លងជំងឺកាមរោគផ្សេងៗ ​និងការហូរជ្រាបចូលនៃ​ទឹកកាម របស់ បុរស​ទៅក្នុងប្រដាប់ភេទ ដែលអាចបង្ករអោយមានផ្ទៃពោះដោយចៃដន្យបាន៕

ប្រើឱសថទាំងនេះអាចព្យាបាលមុខប្រហោងយ៉ាងមាន​ប្រសិទ្ធភាពបំផុត​

បញ្ហាប្រហោង​សាច់មុខ​ជាបញ្ហា​ចម្បង​នៃសម្រស់​ដែល​គួរឲ្យព្រួយបារម្ភ​បំផុត។ បញ្ហាប្រហោងមុខ​នេះមិនត្រឹមតែ​ធ្វើឲ្យអ្នក​បាត់បង់​ភាពទាក់ទាញ​ប៉ុណ្ណោះ​ទេ តែក៏ត្រូវ​ប្រឈមមុខ​នឹងបញ្ហា​ស្បែក​ជាច្រើនទៀត​ដូច​ជា៖ មុនក្បាលស, មុនក្បាលខ្មៅ, មុន និង​អាចម៌រុយ។ បញ្ហាប្រហោងមុខ​ងាយនឹងចាប់​យកធាតុ​កខ្វក់ និង​ចេញជាតិខ្លាញ់។ ធាតុកខ្វក់​ដែលជាប់​នៅក្នុង​រន្ធញើស អាចបណ្តាលឲ្យ​ឆ្លងមេរោគ​ស្បែក​ផ្សេងៗ។ កត្តាទាំងអស់នេះ​ធ្វើឲ្យស្បែក​ស្រអាប់ ហើយគ្មាន​សុខភាពល្អ។

អត្ថប្រយោជន៏​នៃវីតាមីន B12 ចំពោះ​ស្បែក និងសក់
កម្ចាត់​កោសិកាស្បែក​ងាប់ និងលាងជម្រះ​ស្បែកឲ្យ​បានទៀងទាត់​ជារឿងមួយ​សំខាន់ ដើម្បីកម្ចាត់​ជាតិប្រេង និង​ធាតុកខ្វក់​ចេញពី​លើស្បែក។ បច្ចុប្បន្ននេះ​មាន​ប្រភេទ​ម៉ាស់បិតមុខ​ជាច្រើន​ដែល​អាចជួយ​បំបាត់​បញ្ហាប្រហោង​មុខ។ តែទោះបីជាយ៉ាងណា ម៉ាស់បិតមុខ​ទាំងអស់​នេះធ្វើឲ្យ​ស្បែក​ស្រអាប់កាន់​តែខ្លាំង​ឡើង ដោយសារវា​មានផ្ទុកសារធាតុ​គីមី។ ដូច្នេះ យល់ល្អ​គួរប្រើវិធីសាស្ត្រ​ព្យាបាល​ដោយខ្លួនឯង​ជំនួស​វិញ ដើម្បីកម្ចាត់​បញ្ហាប្រហោង​មុខ។

អត្ថបទខាងក្រោមនេះ​នឹងបង្ហាញពីប្រភេទ​ឱសថល្អៗមួយ​ចំនួនដែល​អ្នកអាច​ប្រើដើម្បី​កម្ចាត់​បញ្ហាប្រហោង៖

ត្រសក់
ត្រសក់ជាឱសថ​ដ៏សក្តិសិទ្ធិបំផុត​ជួយបំបាត់​បញ្ហាប្រហោងមុខ។ ជាតិត្រជាក់​របស់ត្រសក់​អាចជួយបង្រួមប្រហោងមុខ​យ៉ាងមាន​ប្រសិទ្ធិភាព។ ចិតត្រសក់ជាបន្ទះ​ស្តើងៗ រួចបន្ថែម​ទឹកកុលាប​ចូល ២-៣ ដំណក់។ ហើយបិត​វាលើស្បែក​របស់​អ្នក និងរង់ចាំ​រយៈពេល ១៥នាទីទើប​លាង​សម្អាតចេញ។

ស៊ុតស
ស៊ុតស​ក៏ជាម៉ាស់បិតមុខ​មួយប្រភេទទៀត​ជួយផ្ចិតរន្ធញើស​ដែល​ប្រហោងធំ។ គ្រាន់តែលាបស៊ុតស​លើប្រហោងមុខ។ ទុកវាឲ្យ​ស្ងួតរយៈពេល ២-៣នាទី។ រួចលាង​សម្អាតផ្ទៃមុខ​នឹង​ទឹក។ អនុវត្តវិធីនេះ​ឲ្យបាន​ម្តងក្នុង​មួយសប្តាហ៏។

ល្ហុង
ល្ហុងមិនត្រឹមតែជួយឲ្យស្បែកទន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឲ្យស្បែកម៉ដ្ឋរលោង, ជួយកម្ចាត់​បញ្ហាប្រហោងមុខ។ លាបល្ហុងទុំម៉ដ្ឋលើស្បែក​របស់អ្នក។ លាងសម្អាត​វាចេញ​ក្រោយ​រយៈ​ពេល ២០នាទី។

ប៉េងប៉ោះ
សារធាតុរឹតបន្តឹង​ដែលមានក្នុងផ្លែប៉េងប៉ោះ​អាចជួយ​ផ្ចិតរន្ធញើស។ វាជួយកម្ចាត់​កោសិកាងាប់ៗនៅ​លើស្បែក និងជួយឲ្យស្បែក​ទន់ផងដែរ។ លាបសាច់ប៉េងប៉ោះ​លើស្បែក រួច ម៉ាស្សា​ជាចលនារង្វង់ រួចលាងសម្អាត​ចេញក្រោយរ​យៈពេល​មួយសន្ទុះធំ។

ម្សៅក្រាម
ម្សៅក្រាមលាយ​ជាមួយក្រូចឆ្មា​ជាភ្នាក់ងារកម្ចាត់​បញ្ហាស្បែក​រឹង។ បន្ថែម​ទឹកក្រូចឆ្មា ២-៣ដំណក់​ចូលទៅក្នុង​ម្សៅក្រាម។ លាបលើស្បែក​របស់អ្នក និងលាង​សម្អាត​ចេញក្រោយ​រយៈពេល​មួយសន្ទុះ​ធំ។ អនុវត្តវិធីនេះឲ្យបាន​ជារៀងរាល់​ថ្ងៃ ដើម្បីជួយផ្ចិតប្រហោង​មុខ និងជួយពង្រឹងសាច់​មុខឲ្យ​បានស្អាត​ផងដែរ។

ម្សៅអាល់ម៉ុង
ដោយសារផ្លែអាល់ម៉ុង​សម្បូរទៅដោយវីតាមីន E វាធ្វើឲ្យស្បែក​ទន់។ វាបានផ្តល់សារធាតុចិញ្ចឹម​ទៅឲ្យ​ស្បែក និង​កាត់បន្ថយបញ្ហា​ប្រហោងមុខ ប្រសិនបើ​ប្រើប្រាស់វា​បាន​ទៀង​ទាត់។ ដាក់ផ្លែអាល់ម៉ុងត្រាំ​ជាមួយទឹកដោះគោ​ទុករយៈពេលពេញ​មួយយប់។ ព្រឹកឡើងកិន​វាឲ្យ​ម៉ត់ រួចលាប​លើស្បែក​របស់អ្នក។ ហើយ​លាង​សម្អាត​ផ្ទៃមុខ​របស់អ្នក​ចេញនៅ​ពេលវា​ស្ងួត។

ទឹកឃ្មុំ និងស្ករស
ទឹកឃ្មុំ និងស្ករស​ជាឱសថដ៏ពេញនិយមមួយ​ផ្សេងទៀត​ដែលអាចប្រើ​ដើម្បីផ្ចិតប្រហោង​មុខ។ ទឹកឃ្មុំមាន​តួនាទីជួយ​បន្ទន់​ស្បែក និង​រឹតបន្តឹង​ប្រហោងមុខ។ ប្រើទឹកឃ្មុំ​លាយស្ករស​លាបលើ​ផ្ទៃមុខ ក្នុងចលនា​ជារង្វង់។ វិធីនេះជួយឲ្យ​ស្បែកម៉ដ្ឋរលោង និងផ្ចិត​ប្រហោងមុខ៕


ដឹងទេ! គេងក្បែរមនុស្សជាទីស្រឡាញ់រាល់យប់មានអ្វីកើតឡើង

តាមការស្ទាបស្ទង់​កាលពីថ្មីៗនេះ​បានបង្ហាញ​ថា គូស្វាមីភរិយា​ដែលគេង​ជាមួយគ្នា​ជារៀងរាល់យប់​អាចរស់នៅ​បាន​អាយុវែង និង​មានសុខភាពល្អ​។ រឿងនេះត្រូវ​បានគេជឿថា នៅពេល​អ្នក​បានគេង​ក្បែរអ្នកណាម្នាក់​ជារៀងរាល់យប់ សរសៃប្រសាទ​នៅក្នុងរាងកាយ​នឹងចាប់ផ្តើម​សម្រាកសម្ពាធឈាមត្រូវ​បានគ្រប់គ្រង​យ៉ាងល្អ និង​ចិត្តក៏បាន​ស្ងប់។ ចំពោះ​គូស្វាមីភរិយា​ជាច្រើន ការ​គេងជាមួយគ្នា​អាចទទួលបាន​អត្ថប្រយោជន៏​ជាច្រើន​ផ្សេងទៀត​ដូចជា បង្កើន​ភាពស្និតស្នាលជួយឲ្យ​ជីវិតផ្លូវភេទ​មានសមតុល្យ និង​មាន​សុខុមាល​ភាព។


កត្តានេះហើយដែលអាចជួយឲ្យ​អ្នក​មានសុខភាព​ល្អ ព្រោះ​ភាពស្និតស្នាល​នឹងជួយរក្សា​ប្រព័ន្ធភាពស៊ាំ ហើយចង្វាក់​បេះដូង​របស់អ្នក​លោតជាធម្មតា សរុបមកសេចក្តីមកវា​ជួយ​បង្កើនអាយុ។ ម្យ៉ាងវិញ​ទៀត គូស្វាមីភរិយា​ចូលចិត្ត​គេងជាមួយគ្នា ព្រោះវា​បានផ្តល់​សុវត្ថិភាព និង​ភាព​កក់ក្តៅ។

អ្នកជំនាញ​បាននិយាយ​ថា ការគេងក្បែរ​អ្នកណាម្នាក់​ផ្សេងមិនមែន​ជាដៃគូរបស់​អ្នកក៏អាច​ធ្វើឲ្យ​មានសុខភាពល្អ​ដែរ។ នេះដោយសារ​តែខ្លួនប្រាណ​របស់អ្នកទាំងពីរស្និត​ស្នាល​នឹង​គ្នាខួរក្បាល​បញ្ជូន​សញ្ញាទៅ​ឲ្យផ្នែក​ផ្សេងៗ​ទៀត​នៃរាងកាយ,ប្រាប់អ្នក​ឲ្យបាន​សម្រាក។ ដូច្នេះ ខាងក្រោមនេះជា​អត្ថប្រយោជន៏​មួយចំនួន​ដែលអ្នក​ទទួលបាន នៅពេល​អ្នក​ថើប ឱប​ថ្នាក់ថ្នម​មនុស្សពិសេស​របស់អ្នក​ពេលកំពុង​គេងក្នុង​ពេលរាត្រី។ អ្នកនឹង​រីករាយ​នៅពេលបាន​គេងជាមួយគ្នា៖

ជួយ​បំបាត់ភាពតានតឹង
នៅពេល​អ្នកគេង​ជាមួយមនុស្ស​ដែលអ្នក​ស្រឡាញ់ ខ្លួនប្រាណនឹង​មានភាពស្និតស្នាល​នឹងគ្នា។ ភាពស្និតស្នាលនឹង​គ្នាខ្លាំងបែ​បនេះ​នឹងជួយ​ឲ្យចិត្ត​បានស្ងប់ ហើយ​ក៏ជួយ​កាត់បន្ថយ​ភាពតាន​តឹង​ផងដែរ។ ការបង្កាត់​ភ្លើងស្នេហ៏ និងការឱបថើប​ថ្នាក់ថ្នម​ជាវិធីធម្មជាតិ ដើម្បីព្យាបាល​បញ្ហាតានតឹង។

ជួយឲ្យ​អ្នកគេង​លក់​បានស្រួល
ប្រសិនបើអ្នក​ជួបនឹងបញ្ហាគេង​មិនលក់,គូស្នេហ៏របស់​អ្នកអាច​ឱបអ្នក ដើម្បីធ្វើឲ្យ​អ្នកមាន​អារម្មណ៏​ល្អ។ អ្នកវិទ្យាសាស្ត្រ​បានបង្ហាញ​ថា ការបានគេង​ជាមួយនឹង​អ្នកណាម្នាក់ អាច​ជួយ​កម្ចាត់​បញ្ហាគេង​មិន​លក់បាន។

ផ្តល់​ភាពកក់ក្តៅ
នៅពេល​អ្នកបាន​គេងជាមួយនឹង​អ្នកណាម្នាក់ ខ្លួនប្រាណនឹង​បានប៉ះពាល់​គ្នា។ ភាពប៉ះពាល់​នេះបាន​បង្កើតភាព​កក់ក្តៅ ដូច្នេះធ្វើឲ្យ​ចរាចរណ៏ឈាម​ដើរ​បានស្រួល។ ភាព​កក់ក្តៅ​ពីខ្លួនប្រាណ​របស់អ្នក​ដទៃក៏បាន​ជួយការពារស្បែក និងធ្វើឲ្យស្បែក​របស់អ្នក​ម៉ត់រលោង​តាមបែបធម្មជាតិ។

អរម៉ូន​នៃក្តីស្រឡាញ់
តើអ្នកបាន​គិតថា ការរួមភេទ​តែម្យ៉ាងអាច​បញ្ចេញ​អរម៉ូនអុកស៊ីតូស៊ីន ដើម្បីជួយ​ឲ្យអ្នកមាន​ក្តីសុខតើ​មែនទេ?ការ​បានត្រដុស​ស្បែក​អាក្រាត​របស់អ្នក​ប៉ះនឹង​ស្បែក​គូស្នេហ៏​របស់​អ្នក អាចជួយឲ្យ​អ្នកមាន​ក្តីសុខ ព្រោះកម្រិត​អុកស៊ីតូស៊ីនរបស់​អ្នក​ឡើងខ្ពស់។ ដូច្នេះ នេះជាអត្ថប្រយោជន៏​ដ៏ធំនៃការគេងក្បែរ​មនុស្ស​ដែលអ្នកស្រឡាញ់។

វាល្អសម្រាប់​សុខភាពបេះដូង
ការគេងក្បែរ​មនុស្សម្នាក់​ដែលអ្នកស្រឡាញ់ក៏​ល្អចំពោះសុខភាព​បេះដូង​របស់​អ្នក​ផងដែរ។ ទំនុក​ចិត្ត និង​ភាពកក់ក្តៅ​បានធ្វើឲ្យ​ចង្វាក់បេះ​ដូង​លោតធម្មតា ដូច្នេះ​បណ្តាលឲ្យ​បេះដូង​គ្មាន​សម្ពាធ។

ក្រោក​ពីគេង​ដោយ​មានថាមពល
ព្រឹកស្អែក​នៅពេល​អ្នកក្រោកពី​គេងក្បែរ​មនុស្ស​ដែល​អ្នកស្រឡាញ់ ក្តីសុខធ្វើ​ឲ្យអ្នក​មានអារម្មណ៏​ល្អ និង​ថាមពល។ នេះដោយសារ​តែអ្នក​គេងបាន​ស្រួលពេញ​មួយយប់។

បង្កើន​អាយុជីវិត
ការគេង​ក្បែរមនុស្សម្នាក់​ក៏អាច​ជួយបង្កើន​អាយុរបស់អ្នកផ​ងដែរ។ អ្នកវិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា ការសម្រាក​ក្បែរ​មនុស្សម្នាក់​អាចធ្វើឲ្យ​ខួរក្បាលបេះដូង និង​សរីរាង្គ​ផ្សេងៗ​ទៀត​នៃរាងកាយ​បាន​សម្រាក។ ការសម្រាកនេះជួយ​បង្កើនអាយុជីវិត​របស់អ្នក និងជា​ឱសថដ៏សក្តិសិទ្ធិ​បំផុត៕


ផលអវិជ្ជមាននៃការពាក់ស្បែកជើងកែងចោតដែលមិត្តនារីមិនធ្លាប់បានដឹង

ថ្វីបើ​ស្បែកជើងកែង​ចោទ​ធ្វើឲ្យមិត្តនារីៗ​មាន​ភាព​សិចស៊ី និងលេចធ្លោបាន​មួយកម្រិតមែន ប៉ុន្តែសម្ពាធ​ដែលទទួលរងពីការពាក់ស្បែក​ជើងកែង​ចោតអាច​ធ្វើឲ្យ​អ្នក​មាន​បញ្ហា​ជា​ច្រើន​កើតឡើងចំពោះសុខភាព។

ប្រវត្តិនៃការពាក់ស្បែក​ជើងកែងចោត
ហេតុអ្វីបាន​ជាស្បែកជើងកែងចោត​បានក្លាយជា​របស់មួយ​ពេញនិយម ហើយតើអ្នក​ណាខ្លះធ្លាប់គិត​ដល់បញ្ហា ដោយសារតែ​ចង់បាន​សម្រស់ស្រស់​ស្អាត? ស្បែកជើង​កែងចោត​ត្រូវបាន​គេប្រទះឃើញ​តាំងតែពីឆ្នាំ ១៤០០ នៅពេល​ដែលនារី​លក់ខ្លួនពាក់ ដើម្បី​ឲ្យកម្ពស់​ខ្ពស់​ជាងភ្ញៀវ និង​បង្កើន​ភាពទាក់ទាញ។

ក្រោយមក​ស្បែកជើង​កែងចោត​បានក្លាយ​ជាសម្ភារៈពេញ​និយម។ បច្ចុប្បន្ននេះ ស្បែកជើង​កែងចោត​ត្រូវបាន​មនុស្សស្រី​ពាក់គ្រប់​ការងារ, គ្រប់ឋានៈ​ក្នុងសង្គម​ទាំងអស់។

តើការពាក់ស្បែកជើងកែងចោត​បានប៉ះពាល់​អ្វីខ្លះដល់​ជើងរបស់​អ្នក

បើទោះបីជាស្បែកជើង​កែងចោត​បានធ្វើឲ្យជើង​របស់អ្នកស្រស់ស្អាត​ក៏ពិតមែន តែអ្នកអាច​ប្រឈមមុខនឹង​បញ្ហាសុខភាព។ គ្រាន់តែគិត​ថា តើជើង​របស់អ្នក​នឹងទៅ​ជាយ៉ាងណា បន្ទាប់​ពីពាក់ស្បែក​ជើងកែងចោត​អស់រយៈ​ពេល ៨ម៉ោង។

ខាងក្រោមនេះជាផលប៉ះពាល់​អវិជ្ជមានមួយចំនួន​ដែលអ្នកនឹង​ជួបប្រទះ នៅពេលអ្នកពាក់ស្បែក​ជើង​កែងចោត៖

ឈឺសាច់​ដុំរ៉ាំរ៉ៃ
ស្បែកជើងកែងចោត​ទ្រទម្ងន់របស់​អ្នក ហើយបានផ្លាស់ប្តូរ​តាមវិធីធម្មជាតិ​ដែលអ្នក​ទ្រទ្រង់រាង​កាយរបស់​ខ្លួនឯង។ រាងកាយ​របស់អ្នក​ព្យាយាម​ផ្លាស់ប្តូរ បណ្តាលឲ្យ​សាច់ដុំ​អ្នកក៏​ផ្លាស់ប្តូរ​ក្នុងរយៈ​ពេល​យូរដែរ។ នេះអាច​ធ្វើឲ្យឈឺចាប់សាច់​ដុំរ៉ាំរ៉ៃ​ដោយសារតែ​ការពាក់​ស្បែកជើងកែង​ចោត។

កាត់បន្ថយ​សរសៃពួរសាច់ដុំ
សាច់ដុំ និងសរសៃពួរ​ធ្វើការ​រួមគ្នា ដើម្បីបង្កើន​ការដើរឲ្យ​បាន​ត្រឹមត្រូវ និងចៀសវាង​ការដាក់សម្ពាធតែ​ទៅលើសរសៃពួរសាច់ដុំ​ណាមួយ។ តែទោះបីជា​យ៉ាងណា ស្បែកជើង​កែងចោត​បាន​បំផ្លាញ និងដាក់​សម្ពាធខ្លាំង​លើសរសៃពួរ។ នេះអាច​បំផ្លាញសរសៃពួរ​របស់អ្នក​ទាំង​នៅក្មេង។

សរសៃវ៉ែន
ការពាក់ស្បែក​ជើងកែងចោត​អស់រយៈពេល​ជាច្រើន​ម៉ោង ជារៀងរាល់ថ្ងៃ​បានប៉ះពាល់​ដល់លំហូរ​ឈាម។ វាក៏បាន​ដាក់សម្ពាធ​បន្ថែមទៅ​លើសាច់ដុំ​កំភួនជើង​ផងដែរ។ ទាំងអស់​នេះ ជាកត្តា​អាចធ្វើឲ្យ​ផ្ទុះសរសៃឈាម​ឆ្មា បានបំផ្លាញ​សរសៃវ៉ែន​ដែលយើង​ទាំងអស់គ្នា​ចង់​បាន។

មិននឹងនរ
នៅពេលអ្នក​ដើរ អ្នកគួរតែ​អាចទ្រទម្ងន់​របស់អ្នកចាប់​ពីជើងក្រោយ​ដល់ជើងមុខ។ ភាពមិននឹង​នរមិនមែន​ជាធម្មជាតិឡើយ ហើយវា​អាចបណ្តាល​ឲ្យរមូរ.កជើង ឬបែក​ឆ្អឹង។

បែកចែកទម្ងន់​មិនស្មើគ្នា
ការពាក់ស្បែក​ជើងកែងចោតមិនត្រឹម​តែធ្វើឲ្យ​ទម្ងន់របស់​អ្នកបែងចែក​ទៅឲ្យជើងមិន​ស្មើគ្នាប៉ុណ្ណោះ​ទេ តែវាទាមទារឲ្យអ្នកធ្វើ​សមតុល្យម្រាម​ជើង​របស់អ្នកឲ្យ​បាន​ច្រើន។ យូរៗទៅ បញ្ហានេះ​អាចបណ្តាលឲ្យ​ឈឺខ្នង​រ៉ាំរ៉ៃ។ អ្នកមិនគួរពាក់ស្បែក​ជើងកែង​ចោត ដើម្បីឲ្យមាន​រាងស្អាត និងខ្ពស់​ឡើយ។ គួរពាក់ស្បែក​ជើង​ដែលសុខ​ស្រួល និងជួយ​ដល់​សមត្ថភាព​ការដើរ​របស់​អ្នក៕


វិធីព្យាបាលជំងឺសន្លាក់ឆ្អឹងឲ្យជាសះស្បើយឆាប់រហ័យបំផុត

អាន​អត្ថបទមួយនេះបច់ ​អ្នកនឹង​ទទួលបាន​ចំណេះដឹង​បន្ថែម​ពីរបៀប​ផ្សំភេសជ្ជៈ​ធម្មជាតិ​សម្រាប់​ធ្វើការ​ព្យាបាល​ជំងឺសន្លាក់យ៉ាងល្អ​ប្រសើរ។ ចំពោះវិធីសាស្ត្រ​មិន​ពិបាក​នោះទេ គ្រាន់តែអ្នក​ស្វែងរកដើមភ្លៅកង្កែប និងខ្ញី ផ្សំបញ្ចូលគ្នាវានឹងក្លាយទៅជា​ឱថស​មួយមុខ​ដែលអាចព្យាបាល​ជំងឺសន្លាក់នៅបាតជើង, កជើង និង​ការឈឺ​សន្លាក់​ផ្សេងៗ​ទៀតឲ្យ​ឆាប់​ជាសះស្បើយ​ឆាប់រហ័សបំផុត។


គ្រឿង​ផ្សំ​ដែលត្រូវការ៖
- ខ្ញីខ្ចី ១ មើមតូច
- បន្លែភ្លៅកង្កែក ២ ដើម
- ក្រូចឆ្មា ១ ផ្លែ ចិតជាបន្ទះស្ដើងៗ
- ត្រសក់ ១ ផ្លែ

ការណែនាំ៖
- រៀបចំគ្រឿងផ្សំទាំងអស់​ដោយការលាងសម្អាតឲ្យ​បានស្អាតល្អ។
- ចិតត្រសក់​ជាបំណែកតូចៗអាស្រ័យលើទៅ​លើសមត្ថភាពនៃ​ប្រដាប់គៀប​ផ្លែឈើយកទឹក​របស់អ្នក។
- រៀបចំបន្លែភ្លៅកង្កែប កាត់យកតែដើម​របស់វា និងពិនិត្យមើល​ហើយលាងជម្រះឲ្យ​បានស្អាតល្អ។
- ពុះក្រូចឆ្មា​ជាពីរ​ផ្នែក ហើយប្រើវាតែមួយ​ផ្នែក​ពាក់កណ្ដាល​នៃក្រូចឆ្មា​បានហើយ។
- ខ្ញីត្រូវ​ចិតសំបកចេញ​ឲ្យបាន​ស្អាត។
- បន្ទាប់មក អ្នកត្រូវយក​គ្រឿងផ្សំទាំងអស់នោះ ក្រឡុក​ដោយប្រើ​ម៉ាស៊ីនក្រឡុកទឹកផ្លែឈើឲ្យក្លាយទៅជាល្បាយខាប់ៗ។

លោកអ្នកត្រូវទទួលល្បាយ​នេះ ឲ្យបានយ៉ាងហោច​ណាស់​មួយដង ឬពីរដងក្នុង​មួយថ្ងៃ រហូតអ្នក​ទទួលបានលទ្ធផល​ទៅតាមនូវអ្វីដែល​អ្នកចង់បាន៕

៩ កន្លែងដែលប្រុសៗចង់ឲ្យមនុស្សស្រី​លេង និងស្ទាបអង្អែលបំផុត

មនុស្ស​គ្រប់រូបតែងតែជឿ​ថា មានកន្លែង​តែមួយ​គត់ដែលប្រុស​ៗចង់ឲ្យមនុស្សស្រីលេង និងស្ទាប​អង្អែល ដើម្បីដុតរោលអារម្មណ៏ឲ្យ​ពុះកញ្ជ្រោលឡើង ប៉ុន្តែវាមិនពិត​ឡើយ។ ខាង​ក្រោម​​នេះ​ជា​តំបន់ទាំង ៩កន្លែង​ដែលប្រុសៗពេញ​ចិត្តឲ្យមនុស្សស្រី​ថើប និង​ស្ទាប​អង្អែលបំផុត៖

១. លើផ្ទៃមុខរបស់គាត់
ព្យាយាមធ្វើឲ្យគូស្នេហ៏​របស់អ្នកមាន​សម្រើប​ដោយការប្រើម្រាមដៃ​របស់អ្នក​ស្ទាបអង្អែល​ថ្នមៗលើផ្ទៃមុខ​របស់គាត់។ ចាប់ផ្តើម​ពីការស្ទាប​ខ្លួនប្រាណ​របស់​គាត់ថ្នមៗ ដើម្បី​ឲ្យ​អារម្មណ៏​គាត់ពុះកញ្ជ្រោល​ឡើង បន្ទាប់មក​ឈានថ្នមៗ​ទៅកាន់​ថ្ពាល់ និង​បបូរមាត់​របស់គាត់។ អ្នក​នឹងបាន​ឃើញអារម្មណ៏​ខុសប្លែក​របស់​គាត់ភ្លាមៗ។

២. ក
កជាតំបន់បន្ទាប់​ដែលត្រូវ​ប៉ះពាល់។ តំបន់​កផ្ទុកក្រពេញទីរ៉ូអ៊ីត​ត្រូវបាន​គេជឿថា អាច​ជម្រុញសម្រើប​ឡើង និងបង្កើន​ថាមពលផ្លូវភេទ​ដោយការ​ថើប និង​ស្ទាបអង្អែល​ថ្នមៗ។ ចាប់​ផ្តើម​ប្រើដៃ​របស់អ្នក​ធ្វើចលនា​ជារង្វង់។ ក្រោយ​មួយសន្ទុះ ប្តូរទៅ​ជាប្រើបបូរមាត់​របស់អ្នក​វិញម្តង។

៣. ត្រង់ត្រចៀក
ទងត្រចៀក​ជាតំបន់​ដែល​មានសរសៃប្រសាទ​ចុងក្រោយ ដូច្នេះគ្រប់​ពេល​ដែលអ្នក​ស្ទាបទងត្រចៀក​របស់គាត់ គាត់​នឹង​មានសម្រើប។ ប្រើវិធីស្រមើលស្រមៃ ដើម្បី​ផ្តល់ក្តីសុខ​ឲ្យគាត់​ដោយការ​ប្រើអណ្តាត, ធ្មេញ ឬលេងដោយ​ប្រើម្រាមដៃ​របស់អ្នក។

៤. ស្ទាបអង្អែល​ដៃរបស់គាត់
បើទោះបីជាបាតដៃ​របស់គាត់អាច​រឹងបន្តិចមែន​នៅពេល​អ្នកស្ទាបថ្នមៗ តែវានៅ​តែជាវិធីដ៏​មានប្រសិទ្ធិភាព ដើម្បីធ្វើឲ្យគាត់​មានអារម្មណ៏។ ធ្វើសកម្មភាព​ម្រាមដៃ​របស់អ្នក​ជារង្វង់​ចាប់ផ្តើម​ពីគែមបាត​ដៃរបស់គាត់​យឺត បន្តឆ្ពោះ​ទៅកាន់កណ្តាល​បាតដៃ។ ប្រើមេដៃ និងចង្អុលដៃ​របស់អ្នក​សង្កត់ស្បែក​បាត​ដៃថ្នមៗ ដើម្បី​បង្កើនចំណង់​តណ្ហារបស់​គាត់។

៥. ឆ្អឹងខ្នង
ក្រោមខ្នងរបស់គាត់​អាចជួយឲ្យ​គាត់មាន​សម្រើប។ ប្រើម្រាមដៃរបស់អ្នក​ស្ទាបអង្អែលផ្នែក​ខាងលើ​នៃឆ្អឹងត្រគាក​របស់គាត់។ វិធីនេះ​នឹងជួយបង្កើន​អារម្មណ៏​ក្តៅរោលរាល, ធ្វើឲ្យ​ស្បែក​គាត់​ក្តៅ និង​មាន​ក្តីសុខ។ អ្នកក៏អាច​ជម្រុញអារម្មណ៏​របស់គាត់ ដោយ​ការត្រដុសសក់​របស់អ្នក​នឹងខ្លួនគាត់។

៦. ផ្នែកក្រោយ​ជង្គង់​របស់គាត់
តំបន់ក្រោយ​ជង្គង់របស់គាត់​មានសរសៃប្រសាទ​ជាច្រើនអាច​ជួយជម្រុញ​អារម្មណ៏គាត់។ អង្អែល​តំបន់ក្រោយជង្គង់​របស់គាត់​ថ្នមៗ ដើម្បីឲ្យ​មានអារម្មណ៏​ពុះកញ្ជ្រោល។

៧. ផ្ចិត
ផ្ចិតរបស់គាត់​ជាចំណុចធ្វើឲ្យ​គាត់មាន​ចំណង់តណ្ហា។ ចាប់ផ្តើមធ្វើចលនា​ជារង្វង់ជុំវិញផ្ចិត​របស់គាត់ រួចឆ្ពោះទៅមក​គែមផ្ចិត។ ប៉ុន្តែត្រូវចាំ​ថា ការធ្វើបែបនេះ​អាចធ្វើឲ្យ​រសើប។ អ្នក​អាចប្រើ​រោមសត្វ ឬដុំទឹកកក ដើម្បី​បង្កើនក្តីសុខ​របស់គាត់។

៨. បាតជើង
បាតជើង​របស់គាត់ក៏​ជាតំបន់​សាកល្បង និង​ធ្វើតេស្ត។ តែទោះបីជា​យ៉ាងណា ត្រូវមាន​ការប្រុងប្រយ័ត្ន ក្នុង​ពេលអង្អែល​បាតជើង​គាត់ ព្រោះវា​នឹងធ្វើឲ្យ​គាត់រសើប ធ្វើឲ្យគាត់​លែង​មាន​អារម្មណ៏។ ដូច្នេះ ធ្វើចលនា​ម្រាមដៃ​របស់អ្នក​ថ្នមៗដូចជា​ចង្វាក់​ភ្លេង។

៩. សក់ក្បាល
សក់របស់គាត់​ជាផ្នែកមួយនៃ​រាងកាយ​ដែលសំខាន់។ ប្រើម្រាមដៃ​របស់អ្នកលេង​អង្អែល​សក់របស់គាត់​ថ្នមៗ។ រំកិលម្រាមដៃ​របស់អ្នក​ឡើងចុះលើ កនិងត្រចៀក។ វិធីនេះ​នឹងជួយ​ប្រាប់គាត់​ឲ្យបាន​ដឹងអ្វីគ្រប់យ៉ាង​នៅក្នុងចិត្ត​របស់អ្នក៕

អាថ៌កំបាំងផ្លូវភេទដែលបុរសៗតែងតែលាក់បាំង

បុរសៗ​មិនត្រឹមតែមានក្តីសុខ​នៅពេល​បាន​ឱបគូស្នេហ៏​ញឹកញាប់ប៉ុណ្ណោះ​ទេ តែក៏មានក្តីសុខ​នឹងការ​រួមភេទ ហើយបាន​នៅក្បែរ​នឹងគូស្នេហ៏​របស់ពួកគេ។

១. បុរសៗ​គិតដល់​ការរួមភេទ​តាំងតែ​ពីអាយុ ១៧ឆ្នាំ
យោង​តាមការសិក្សាស្រាវជ្រាវ​បានឲ្យដឹង​ថា រៀងរាល់ ២-៣ម៉ោង ក្មេងប្រុសអាយុ ១៧ឆ្នាំ ៨០% គិត​ដល់ការ​រួមភេទ។ ក្មេង​ក្នុងវ័យ​នេះចូលចិត្ត​មើលភាពយន្ត​សម្រាប់មនុស្ស​ពេញវ័យ​ច្រើន។

២. ការបង្កាត់​ភ្លើងស្នេហ៏​ធ្វើឲ្យបុរស​កាន់តែ​មានក្តីសុខ
តាមលទ្ធផល​សិក្សាវិភាគ​លើគម្រោងស្រាវ​ជ្រាវទាំង ១៩៧ របស់អង់គ្លេស​បានឲ្យដឹង​ថា បុរសៗភាគ​ច្រើន​មានក្តីសុខ​នៅពេល​បានបង្កាត់​ភ្លើងស្នេហ៏​ជាមួយនឹង​ភរិយាខ្លួន។

៣. ធ្វើពុតជា​ឡើង​ដល់ចំណុចកំពូល
តាមការ​ស្រាវជ្រាវ​ពីវេបសាយ AskMen.com បានបង្ហាញ​ឲ្យឃើញ​ថា បុរស ១៤% ធ្វើពុតជា​ឡើងដល់​ចំណុច​កំពូល ហើយ ២០% ឧស្សាហ៏ធ្វើបែប​នេះចំពោះ​ស្វាមី ឬភរិយា។
ហេតុផល​ដែល​ធ្វើឲ្យ​បុរសធ្វើពុត​ជាសម្រេចទឹកកាម​ព្រោះគាត់​មិនអាចគ្រប់គ្រង​អាអូនតូច​របស់គាត់​បាន។

បុរសៗមិន​អាចសម្រេចទឹកកាម​បានមិនត្រឹមតែ​កើតឡើង​ចំពោះបុរសៗ​ដែលមាន​អាយុលើ ៤០ឆ្នាំ​ប៉ុណ្ណោះទេ តែក៏អាច​កើតឡើង​ចំពោះបុរសក្មេងៗ​ផងដែរ។ មូល​ហេតុ​បណ្តាល​មកពី​បញ្ហា​សុខភាព, បញ្ហាការ​រស់នៅ, ភាពធុញ​ថប់ខ្លាំង ឬការ​សម្រេចទឹក​កាម​ដោយខ្លួន​ឯង។

៤. ត្រូវការ​ពេលវេលា​រួមភេទ​ឲ្យបានយូរ
អ្នកតែងតែ​គិតថា មនុស្សស្រី​ត្រូវការពេលវេលា​ច្រើនដើម្បីសម្រេចដល់​ការបង្កាត់​ភ្លើងស្នេហ៏។ ប៉ុន្តែជា​ការពិតណាស់ បុរសៗជាច្រើន​ចង់បាន​ការលេង និងស្ទាប​អង្អែល​យឺតៗ។
តាម​ការសិក្សាស្រាវ​ជ្រាវ​ពីសកលវិទ្យាល័យ New Brunswick បានលាតត្រដាង​ថា បុរស និងស្ត្រីភាគច្រើន​ចង់បានការ​លេង និងស្ទាបអង្អែល​រយៈពេល ១៨-១៩នាទី។ ស្រប​ពេល​ដែល​ជាមធ្យម​បុរសៗចង់​បានរួម​ភេទរយៈ​ពេល ១៨នាទី ស្ត្រី​ត្រឹមតែ ១៤នាទី។

៥. ចាប់អារម្មណ៏​លើគូស្នេហ៏​ជាងភរិយារបស់ខ្លួន
បុរសៗចាប់អារម្មណ៏​ច្រើនលើការផ្តល់ក្តីសុខ​ដល់គូស្នេហ៏​ជាងភរិយា​របស់ខ្លួនឯង។ បុរស​មិនចង់ឲ្យស្រីស្នេហ៏ខកចិត្ត​ដោយសារតែ​ខ្លួន​គាត់ ដូច្នេះ គាត់នឹង​ធ្វើអ្វីៗ​គ្រប់យ៉ាង​ដើម្បី​សម្រេច​ទឹកកាម, បុរសៗតែងតែ​យកចិត្តទុកដាក់​លើការព្យាយាម​ធ្វើឲ្យស្រីស្នេហ៏​កាន់តែ​មានក្តីសុខ​តាមដែល​អាចធ្វើ​ទៅរួច។

៦. ចាប់អារម្មណ៏​នឹងក្បាច់​ពិសេសៗ​ជាច្រើន
បុរសៗ​មិនត្រូវ​ការរួមភេទ​នៅកន្លែង​ល្អឥតខ្ចោះ​អ្វីឡើយ។
ជាពិសេសបុរស​ក្មេងៗ ភាគច្រើន​ចូលចិត្តទីកន្លែងថ្មីៗ​ដូចជា​នៅកៅអីឡាន​ខាងក្រោយ, រាត្រីនៅ​លើ​ឆ្នេរខ្សាច់, បន្ទប់ទទួលភ្ញៀវ ឬនៅក្នុង​ការិយាល័យ។

៧. បញ្ហាការ​សម្រេចទឹកកាម​បានច្រើនដង
ពាក្យចរាម​អារាមជាច្រើន​បាននិយាយ​ថា បុរសៗអាច​សម្រេចទឹកកាម​បានច្រើនដង។ តែទោះ​ជាយ៉ាងណា តាមពិត​បុរសៗ​ភាគច្រើនអាច និង​ចង់បាន​ការឡើង​ដល់​ចំណុច​កំពូល​ក្នុងរាត្រី​តែមួយ។

ក្នុងករណីខ្លះ បុរសៗអាច​សម្រេចទឹក​កាមបាន​ដោយមិនចាំបាច់​បង្កាត់​ភ្លើងស្នេហ៏ ព្រោះពួកគេ​ជាមនុស្ស​ចាស់ ឬមាន​ជំងឺទឹកនោមផ្អែ៕

ពេលណា​ទើបស្ត្រី​អាច​រួមភេទ​ម្តងទៀត ក្រោយពេល​ឆ្លងទន្លេ?

ការមានកូន​មិនមែនមានន័យថា​ ជីវិតផ្លូវភេទរបស់អ្នកត្រូវបានបញ្ចប់នោះទេ។ បើទោះបីជាយ៉ាងណា វេជ្ជបណ្ឌិតជាច្រើនបានផ្តល់អនុសាសន៍ឲ្យ​ស្ត្រីរង់ចាំយ៉ាងហោចណាស់ ៦សប្តាហ៍ មុន​ពេល​ចាប់ផ្តើមរួមភេទសាជាថ្មី។ ដោយសារតែ​ទ្វារមាស​ត្រូវរង់នូវការប៉ះពាល់ខ្លាំងនៅពេលសម្រាលកូន ហើយ​ត្រូវការពេលវេលាច្រើន​ដើម្បី​ផ្សះរបួសឲ្យជា​សះស្បើយ​​ដូច​ដើមវិញ។


ជាមួយគ្នានេះផងដែរ ដោយសារតែ​អ័រម៉ូន estrogen មាន​កម្រិតទាប ចំណង់ផ្លូវភេទរបស់ស្ត្រីមានការថយចុះ​ ហើយមាន​លក្ខណៈស្ងួតជាងពេលធម្មតា​ធ្វើឲ្យពិបាក​​រួមភេទ។ អ្នក​ជំនាញ​ភាគច្រើនបាន​ផ្តល់អនុសាសន៍ថា ប្រសិនបើចង់រួមភេទគួរតែប្រើប្រាស់ទឹករំអិល​សម្រាប់ជំនួយ ដើម្បីការពារ​កុំឲ្យមាន​បញ្ហា​កកិតទ្វារមាស។

បញ្ហាមួយទៀត​ដែលត្រូវចង់ចាំទុកក្នុងចិត្ត គឺ​ការ​រួមភេទ​ក្រោយពេលឆ្លងទន្លេរួចអ្នកអាចនឹងមិនមាន​ការមករដូវ ព្រោះអូវ៉ុលកំពុងតែបញ្ចេញ ហើយ​ករណីមាន​​មាន​កូន​អាច​កើត​ឡើង​ទៀត។ ដូច្នេះ​ដើម្បី​ឲ្យមាន​សុវត្ថិភាព អ្នកត្រូវតែ​ធ្វើការពន្យាកំណើត (នេះ​បើតាមការផ្តល់អនុសាសន៍របស់អ្នកជំនាញ)។
លោកវេជ្ជបណ្ឌិត Adam J បាន​ពន្យល់បន្ថែមថា ជម្រើសក្នុងការ​ព្យាលកំណើតមួយចំនួនពិតជាមិនល្អសម្រាប់អ្នកម្តាយនោះទេ។ ដូចជា​ថ្នាំ​គ្រាប់ព្យាល​កំណើត​អាចប្រឈម​នឹង​គ្រោះ​ថ្នាក់ ដោយសារតែ​វា​អាច​បង្អាក់កម្រិតអរម៉ូនរបស់រាងកាយ ហើយប៉ះពាល់ដល់ទឹកដោះដែលត្រូវបំបៅកូនថែមទៀត។ ដូច្នេះមាន​តែ ស្រោម​អនាម័យទេ​ដែលជា​ជម្រើស​ដ៏ល្អ​បំផុត​សម្រាប់គូស្នេហ៍ដែល​ចង់ពន្យាកំណើត៕

មនុស្ស ៦ប្រភេទ​ដែលមិន​គួរ​កោសខ្យល់

កោសខ្យល់! ស្ដាប់​មើល​ទៅ​ហាក់ដូចជា​ធម្មតា ព្រោះ​វា​ក៏​ជា​ទម្លាប់មួយរបស់​ប្រជាជន​ខ្មែរ​យើងដែល​តែងតែ​អនុវត្ត​​នៅ​ពេល​មាន​អារម្មណ៍​ថា ​មិន​សូវ​ស្រួល​ខ្លួន (អារម្មណ៍​ចង់​ឈឺ) ឬ​នៅ​ពេល​កើត​ជំងឺ​ផ្ដាសាយ​នានា។
តើ​អ្នក​ធ្លាប់​គិត​ថា «កោសខ្យល់» នេះ​មាន​ដើម​កំណើត​ពី​ណា​មក​ទេ?
កោសខ្យល់​នេះ​មាន​ដើម​កំណើត​ពី​ប្រទេស​ចិន​មក ដែល​មាន​ពាក្យ​ថា «刮痧 (Gua Sha) » ។ ដូច​គ្នា​ទៅ​ពាក្យ​ជា​ច្រើន​នៅ​ក្នុង​ភាសា​ចិន គឺ​បាន​មក​ពី​ការ​ផ្គុំ​នូវ​ពាក្យ ឬអក្សរ​ចូល​គ្នា បង្កើត​បាន​ជា​ពាក្យ​ថ្មី​មួយ។ យ៉ាង​ណា​មិញ​ពាក្យ «刮痧» ផ្សំឡើង​ពី​អក្សរ «刮» និង «痧» ដែល​ពាក្យ «刮 (Gua)» ប្រែ​បាន​ថា «កោស» និង «痧 (Sha)» ប្រែ​បាន​ថា «ខ្សាច់»។ ជា​ការ​ពិត 痧 ត្រូវ​សរសេរ​ថា 沙 ដែល​មាន​ន័យ​ថា​ខ្សាច់​ដែល​យើង​មើល​ឃើញ​នៅ​មាត់​សមុទ្រ​នោះ​ឯង ប៉ុន្តែ​ត្រូវ​ភាសា​ចិន​អភិវឌ្ឍ​មក​ជា 痧 សម្រាប់​ប្រើ​នៅ​ក្នុង​ភាសា​ពេទ្យ​វិញ។ Sha (痧) គឺ​ជា​គ្រាប់​តូចៗ​ពណ៌​ក្រហម​នៅ​លើ​ស្បែក​បន្ទាប់​ពី​យើង​ធ្វើ​ការ​កោស​នៅ​លើ​ស្បែក។

ការ​កោសខ្យល់​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​ថ្នាំ​សម្រាប់​ព្យាបាល​នូវ​ប្រភេទ​ជំងឺ​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​យើង​នេះ​ឯង ដោយ​បាន​ចែក​រំលែក​ពី​ប្រទេស​ចិន។ តែ​អ្វី​ដែល​សំខាន់​នោះ​ថា​តើ​មនុស្ស​ប្រភេទ​ណា​មិន​គួរ​នឹង​កោសខ្យល់​នេះ?
១. កុមារ
បញ្ហា​នេះ​ភាគ​ច្រើន​កើត​ឡើង​ចំពោះ​ម្ដាយ​វ័យ​ក្មេង​ដែល​នៅ​ឆ្ងាយ​ពី​ពេទ្យ ឬ​នៅ​តាម​ទី​ជនបទ ពួក​គាត់​មាន​គំនិត​បែប​បុរាណ ដោយ​យល់​ថា​ការ​កោសខ្យល់​ឲ្យ​កុមារ គឺ​ដូច​នឹង​មនុស្ស​ធំដែរ មិន​ប៉ះ​ពាល់​អីទេ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ការ​កោសខ្យល់​ទៅ​លើ​រាង្គ​កាយ​របស់​កុមារ​មាន​ផល​អវិជ្ជមាន​ជា​ច្រើន​វិញ​ទេ។
អ្នក​ដឹង​ហើយ​ថា​កូន​ក្មេង គឺ​មាន​ស្បែក​ទន់​ខ្សោយ​ណាស់ ប៉ះ​មេរោគ​បន្តិច​មិន​បាន​ផង ឆាប់​កន្ទួល​រមាស់ ឆាប់​ឆ្លង​នូវ​បាក់តេរី​ផ្សេងៗ​យ៉ាង​ងាយ។ ម្យ៉ាង​ទៀត​ចលនា​ឈាម​របស់​កុមារ​ងាយ​រង​នូវ​សម្ពាធ​យ៉ាង​ខ្លាំង​នៅ​ពេល​កុមារ​ទទួល​រង​នូវ​ការ​កោសខ្យល់។
២. ស្ត្រី​មាន​ផ្ទៃពោះ
អ្នកត្រូវចាំថា ក្នុងកាលៈទេសៈណា​ក៏​មិន​ត្រូវ​កោសខ្យល់ដែល ប្រសិនបើ​អ្នកមាន​ផ្ទៃពោះ។
៣. មនុស្សដែលមានជំងឺបេះដូង
អ្នក​ដែល​មាន​ជំងឺ​បេះដូង​ គឺ​ត្រូវ​ហាម​ជា​ដាច់​ខាត​ក្នុង​ការ​កោសខ្យល់​នេះ។ បើយោងតាម​ក្រុម​គ្រូពេទ្យ​ពេទ្យ​បុរាណ​ថា ចលនា និង​ចង្វាក់​បេះដូង​នឹង​ធ្វើ​បង្ករ​ឲ្យ​មាន​ការ​រលាក។ ការ​កោសខ្យល់​នឹង​ធ្វើ​ឲ្យ​មាន​ការ​វាយ​ប្រហារ​ដល់​បេះដូង​ជា​ថ្មី​ម្ដង​ទៀត នោះ​គឺ​ជា​រឿង​ដែល​គ្រោះ​ថ្នាក់​បំផុត អាច​ដល់​ការ​ពិការ ឬ​បាត់​បង់​ជីវិត។
៤. មនុស្សដែលមានសម្ពាធឈាមខ្ពស់
ពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺ​មាន​ន័យថា​សរសៃ​ឈាម​រីក​ធំដែរ​នៅ​ពេល​ធ្វើ​ការ​កោសខ្យល់​នោះ។ ហើយ​ការ​កោស​នេះ​អាច​ធ្វើ​អ្នក​ជំងឺ​វៀចមុខវៀចមាត់ និងងងឹត​ភ្នែក។
នៅ​ពេល​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ អ្នក​ជំងឺ​គួរ​តែ​គេង​ចុះ​ឲ្យ​ត្រង់​ដើម្បី​សម្រាក និងញ៉ាំ​នូវ​ថ្នាំ​បន្ថយ​សម្ពាធ​ឈាម​ជា​បន្ទាន់។ កុំ​ចាប់​សរសៃ ឬ​កោសខ្យល់​ឲ្យ​សោះ។
៥. អ្នកដែលមានជំងឺស្បែក ឬរបួសរោគសើស្បែក
នេះ​ក៏​ជា​បញ្ហា​ធំ​ផង​ដែរ ព្រោះ​ពេល​អ្នក​មាន​បញ្ហា​នៅ​លើ​ស្បែក ហើយ​អ្នក​នៅ​បង្ខំ​ធ្វើ​ការ​កោសខ្យល់​ទៀត​នោះ អ្នក​នឹង​ប្រឈម​មុខ​ជា​មួយ​នឹង​បញ្ហា អាឡែរហ្ស៊ី​ស្បែក និង​ងាយ​ឲ្យ​អ្នក​ឆ្លង​មេរោគ​យ៉ាង​លឿន​បំផុត។
៦. អ្នក​ដែល​ឈឺ​កញ្ចឹងក និងស្មា
ការ​ឈឺកញ្ចឹងក និង​ស្មា​អាច​បង្ករ​ឡើង​ដោយសារ​តែ​ការ​គេង​ដោយ​ប្រើ​ខ្នើយ​កើយ​នឹង​ខ្ពស់​ពេក ការ​គេង​ដែល​មាន​ឥរិយាបថ​មិន​ត្រឹមត្រូវ នោះ​ធ្វើ​ឲ្យ​សរសៃ​ឈាម​ឡើង​ដុំ និង​កក​ស្ទះ។ ដូច​នេះ​ការ​កោសខ្យល់​អាច​បង្ករ​ឲ្យ​មាន​ការ​ហូរ​ឈាម​នៅ​ក្រោម​ស្បែក។


គួរដឹង ៖ ច្រណែន​ច្រើន​គួរ​ប្រយ័ត្ន​ជំងឺ​បេះដូង

អ្នកជំនាញនៅសាកលវិទ្យាល័យឈីកាហ្គោ (University of Chicago) សហរដ្ឋអាមេរិកបានធ្វើការសិក្សាទៅលើបុរស-នារី ៣,០០០នាក់ ដោយកត់ត្រាជំងឺប្រចាំកាយ កម្រិតសុខភាព និងជីវភាព ប្រៀបធៀបជាមួយមនុស្សជុំវិញខ្លួន។
លទ្ធផលបានបង្ហាញថា អ្នកដែលមានប្រាក់ចំណូលទាបជាងមនុស្សជុំវិញខ្លួន មានបញ្ហាជំងឺបេះដូងដល់ទៅ ២២% ខណៈដែលអ្នកជីវភាពធូរធារ មានអត្រាប្រឈមខ្ពស់នឹងជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ និងដំបៅ។
អ្នកជំនាញបានសន្និដ្ឋានថា ការច្រណែនឈ្នានីស និងភាពតានតឹងដែលបណ្ដាលមកពីជីវភាពទាបជាងមនុស្សជុំវិញខ្លួន អាចអោយសុខភាពបេះដូង និងប្រព័ន្ធការពាររាងកាយចុះទន់ខ្សោយបណ្ដាលអោយកើតជាជំងឺផ្សេងៗបានយ៉ាងងាយ ពិសេសជំងឺបេះដូង៕

ចង់ឲ្យជីវិតអាពាហ៍ពិពាហ៍មាន​សុភមង្គលគួរតែផ្សំដំណេកមួយសប្តាហ៍ ១ដង

មនុស្សជាច្រើនយល់ថា គូស្វាមី​ដែលរួមភេទបាន​ច្រើន​ធ្វើឲ្យជីវិតកាន់តែមាន​ក្តីសុខ។ តែទោះជាយ៉ាងណា ការសិក្សាថ្មីមួយ​បាន​បដិសេធ និង​អះអាងថា អាពាហ៍ពិពាហ៍​ដែលទទួលបាន​ភាពជោគជ័យ និងមាន​សុភមង្គលបំផុត គឺគ្រាន់តែរួម​ភេទ ១ដង ក្នុងមួយសប្តាហ៍។
ដោយផ្អែកទៅលើការស្ទង់មតិមនុស្សប្រមាណជា ៣០.០០០ នាក់​ដែលមាន​អាយុ​លើសពី ៤០ឆ្នាំ អ្នក​ស្រាវជ្រាវ​បាន​រកឃើញថា កម្រិត​នៃសុភមង្គលរបស់គូស្នេហ៍អាស្រ័យទៅ​លើការ​រួមភេទ ១ដង​ក្នុងមួយសប្តាហ៍។ ការស្រាវជ្រាវ​បាន​បញ្ជាក់ថា នេះជារឿងសំខាន់ដែលអាចរក្សាទំនាក់ទំនង​ស្នេហាជាមួយនឹងដៃគូ​របស់អ្នកឲ្យបាន​ជិតស្និត​បំផុត។
អ្នកជំនាញ Amy Muise ដែលជាអ្នកដឹកនាំការសិក្សានៃសាកលវិទ្យាល័យ Toronto-Mississauga ប្រទេសកាណាដា បាន​សង្កត់ធ្ងន់ថា ទោះបីជាយ៉ាងណា អ្នកមិនត្រូវ​រួមភេទ​ជារៀងរាល់​ថ្ងៃនោះទេ។
ក្នុងការស្ទង់មតិរបស់អ្នកស្រាវជ្រាវមក​ពីសាលកវិទ្យាល័យ ឈីកាហ្គោ (អាមេរិក) បាន​វិភាគលើ​ប្រេកង់នៃឥរិយាបទផ្លូវភេទ និងសុខុមាលភាព​ទូទៅនៃជនជាតិ​អាមេរិកជាង ២៥.០០០ នាក់​ ក្នុងនោះមានបុរស ១១.២៨៥ និងស្ត្រី ១៤.២២៥ នាក់ ក្នុងអំឡុងឆ្នាំ ១៩៨៩ ដល់ ២០១២។ លទ្ធផលបាន​បង្ហាញថា សម្រាប់ប្តីប្រពន្ធដែលរួមភេទញឹកញាប់មាន​សុភមង្គល​កាន់តែ​ខ្លាំង ប៉ុន្តែឥទ្ធិពលរបស់វា​មិនស្មើនឹងគូស្នេហ៍ដែលរួមភេទ​ ១ដង​ក្នុងមួយសប្តាហ៍នោះទេ។
ដូចគ្នានេះផងដែរ​ អ្នកជំនាញបាន​សម្គាល់ឃើញថា មិនមែនមានន័យថា​ប្តីប្រពន្ធត្រូវរួមភេទមួយថ្ងៃ ១ដងនោះទេ ពួកគេអាចរួមភេទមួយសប្តាហ៍តិច​មួយសប្តាហ៍ច្រើន​ក្នុង​កម្រិត​មធ្យម អាស្រ័យទៅលើ​ការពិភាក្សារវាងគូស្វាមី៕

ការចម្លង​វីរុស Chikungunya របស់​សត្វ​មូស​អាច​ឲ្យ​កើត​ជម្ងឺ​រលាក​ខួរក្បាល, ស្លាប់

ការសិក្សា​កន្លង​មក​រក​ឃើញ​ថា​ការ​ចម្លង​វីរុស Chikungunya របស់​មូស​នោះ​គឺ​បណ្ដាល​ឲ្យ​កើត​ជម្ងឺ​គ្រុនក្ដៅ និង​ការ​ឈឺ​ចុក​ចាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​សិក្សា​ថ្មី​វិញ​បាន​បង្ហាញ​ថា​វា​អាច​នាំ​ឲ្យ​មាន​ការ​រលាក​នៅ​ក្នុង​ខួរក្បាល និង​អាច​ស្លាប់​បាន​នៅ​លើ​មនុស្ស​មួយ​ចំនួន។
នៅ​ក្នុង​ការ​ស្រាវជ្រាវ, អ្នក​ស្រាវជ្រាវ​បាន​មើល​ទៅ​លើ​ការ​រីករាលដាល​នៃ​មេរោគ​នៅ​លើ​ប្រជុំ​កោះ​មួយ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា ដែល​នៅ​ជិត​ម៉ាដាហ្គាស្ការ (Madagascar)  ចាប់​តាំង​ពី​ឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៦ និង​បង្ករ​ឱ្យ​មនុស្ស បីរយពាន់ (៣០០,០០០) នាក់ ធ្លាក់​ខ្លួន​ឈឺ។ ជា​លទ្ធផល​នៃ​ការ​ឆ្លង​មេរោគ​របស់​ពួក​គេ​ធ្វើ​ឱ្យ​មនុស្ស ២៤​នាក់​អភិវឌ្ឍ​រោគ​រលាក​ខួរក្បាល ដែល​ជា​ការ​រលាក​នៃខួរក្បាល, និង ៤នាក់​ផ្សេង​ទៀត​បាន​ស្លាប់​បាត់​បង់​ជីវិត។
រោគ​រលាក​ខួរ​ក្បាល​ពី​វីរុស Chikungunya នេះ​គឺ​ទូទៅ​បំផុត​ក្នុង​ចំណោម​ទារក​ដែល​មាន​អាយុ​តិច​ជាង ១ខួប និង​មនុស្ស​មាន​អាយុ ៦៥ ឡើង​ទៅ។ នេះ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ។
នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​លោក​វេជ្ជបណ្ឌិត  Dr. Patrick Gérardin មក​ពី​សាកល​វិទ្យា​ល័យ  Central University Hospital in Saint Pierre,  Reunion Island បាន​បង្ហាញ​ថា «អត្រា​នៃ​រោគ​រលាក​ខួរក្បាល​មាន​អត្រា​ខ្ពស់​ជាង អត្រា​រលាក​ខួរក្បាល​នៅ​សហរដ្ឋអាមេរិក នៅ​ចន្លោះ​អាយុ​ប៉ុណ្ណឹង នៅ​ពេល​ដែល​យើង​រាប់​បញ្ចូល​នូវ​មូលហេតុ​ទាំង​អស់​នៃ​រោគ​រលាក​ខួរក្បាល​នេះ»។
វីរុស Chikungunya នេះ​ត្រូវ​បាន​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​មូស​នេះ​ឯង។ ហើយ​រោគ​សញ្ញា​ដែល​បញ្ជាក់​ថា​មនុស្ស​ម្នាក់​បាន​ឆ្លង​នូវ​មេរោគ​នេះ​នោះ​គឺ​មាន​អាការៈ​គ្រុនក្ដៅ និង​ឈឺ​សន្លាក់​ព្រម​ជា​មួយ​នឹង​ការ​ឈឺ​សាច់​ដុំ ហើម​សន្លាក់ និង​កន្ទួល នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជម្ងឺ (Centers for Disease Control and Prevention) ហៅ​កាត់​ថា «CDC» ។ មនុស្ស​ភាគច្រើន​អាច​មាន​ស្រួល​ខ្លួន​ឡើង​វិញ​ក្នុង​រយៈ​ពេល ១សប្ដាហ៍ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ទៀត អាច​ដល់​ខែ ឬ​ឆ្នាំ​ផង។
នា​ពេល​បច្ចុប្បន្ន​នេះ​នូវ​ពុំ​ទាន់​មាន​ថ្នាំ​វ៉ាក់សាំ​ការពារ​នូវ​វីរុស​ប្រភេទនេះ​ទេ ឬ​ថ្នាំ​ព្យាបាល​ការ​ឆ្លង​នៃ​វីរុស​ប្រភេទ​នេះ​ដែរ នេះ​បើ​យោង​តាម CDC បញ្ជាក់។ មនុស្ស​ដែល​ផ្ទុក​មេរោគ​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ថ្នាំ​គ្រុន​ក្ដៅ និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចុក​ចាប់​ប៉ុណ្ណ។ ហើយ​ប្រសិន​បើ​មនុស្ស​ណា​ដែល​អភិវឌ្ឍ​ដល់​ការ​រលាក​ខួរក្បាល​នោះ​គេ​នឹង​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ខួរក្បាល​តែ​ម្ដង។
ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បន្ត​ថា ការ​ផ្ទុះ​នៃ​វីរុស  Chikungunya បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៃ​ពិភពលោក​រួម​ទាំង​ទ្វីប​អាហ្វ្រិក អាស៊ី និង​កោះ Caribbean។ ហើយ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជំងឺ​នេះ​ត្រូវ​បាន​រីក​រាលដាល​ទៅ​កាន់​តំបន់​ថ្មី​។ កាល​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៥ ជាង ៧ពាន់​ ករណី​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក​នេះ​បើ​យោង​តាមCDC ។
បើ​យោង​តាម CDC នៅក្នុង​ឆ្នាំ ២០១៥ នេះ មាន​ការ​ឆ្លង​វីរុស  Chikungunya រហូត​ដល់ ៥៧១ ករណី​ត្រូវ​បាន​រាយការណ៍ ដែល​ក្នុង​នោះ​មាន ២៤ករណី​នៅក្នុង​សហរដ្ឋ​អាមេរិក រួម​បញ្ចូល​ទាំង​ករណី​នៅ​កន្លែង​ផ្សេងៗ​ទៀត។ ហើយ​មាន ១៩៦ករណី​ទៀត​ស្ថិត​នៅ​ក្នុង  Puerto Rico និង​កោះ Virgin។
អ្នកស្រាវជ្រាវ​បាន​និយាយ​ថា​ក្នុង​ចំណោម​កុមារ​ដែល​បាន​ឆ្លង​មេរោគ​នេះ​គឺ​អភិវឌ្ឍន​ទៅ​រក​ជម្ងឺ​រលាក​ខួរក្បាល និង​អាច​ក្លាយ​ជា​ពិការ ការផ្លាស់ប្ដូរ​អាកប្បកិរិយា និង​បញ្ហា​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​ការ​ចងចាំ។
Gérardin បាន​និយាយ​ថា «ផលវិបាក​នៃ​រោគ​រលាក​ខួរ​ក្បាល​នេះ​ហាក់​ដូច​ជា​បង្ក​គ្រោះថ្នាក់​ជា​ពិសេស​នៅ​ក្នុង​ទារក​ទើបនឹង​កើត» ។
យោង​តាម​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​នេះ (25 ខែ​វិច្ឆិកា​) នៅ​ក្នុង​កាសែត Neurology បង្ហាញ​ថា «ក្នុង​ចំណោម​មនុស្ស​ពេញវ័យ​ដែល​ត្រូវ​បាន​ឆ្លង​មេរោគ​នេះ និង​ការ​អភិវឌ្ឍន៍​រោគ​ រលាក​ខួរ​ក្បាល​ដែល​ជា​លទ្ធផល​នៃ​ការ​ឆ្លង​មេរោគ​នេះ, ពិការ​រួម​បញ្ចូល​ទាំង​ជំងឺ​វង្វេង និង​ជំងឺ​ឆ្កួតជ្រូក» ។