ប្រើឱសថទាំងនេះអាចព្យាបាលមុខប្រហោងយ៉ាងមាន​ប្រសិទ្ធភាពបំផុត​

បញ្ហាប្រហោង​សាច់មុខ​ជាបញ្ហា​ចម្បង​នៃសម្រស់​ដែល​គួរឲ្យព្រួយបារម្ភ​បំផុត។ បញ្ហាប្រហោងមុខ​នេះមិនត្រឹមតែ​ធ្វើឲ្យអ្នក​បាត់បង់​ភាពទាក់ទាញ​ប៉ុណ្ណោះ​ទេ តែក៏ត្រូវ​ប្រឈមមុខ​នឹងបញ្ហា​ស្បែក​ជាច្រើនទៀត​ដូច​ជា៖ មុនក្បាលស, មុនក្បាលខ្មៅ, មុន និង​អាចម៌រុយ។ បញ្ហាប្រហោងមុខ​ងាយនឹងចាប់​យកធាតុ​កខ្វក់ និង​ចេញជាតិខ្លាញ់។ ធាតុកខ្វក់​ដែលជាប់​នៅក្នុង​រន្ធញើស អាចបណ្តាលឲ្យ​ឆ្លងមេរោគ​ស្បែក​ផ្សេងៗ។ កត្តាទាំងអស់នេះ​ធ្វើឲ្យស្បែក​ស្រអាប់ ហើយគ្មាន​សុខភាពល្អ។

អត្ថប្រយោជន៏​នៃវីតាមីន B12 ចំពោះ​ស្បែក និងសក់
កម្ចាត់​កោសិកាស្បែក​ងាប់ និងលាងជម្រះ​ស្បែកឲ្យ​បានទៀងទាត់​ជារឿងមួយ​សំខាន់ ដើម្បីកម្ចាត់​ជាតិប្រេង និង​ធាតុកខ្វក់​ចេញពី​លើស្បែក។ បច្ចុប្បន្ននេះ​មាន​ប្រភេទ​ម៉ាស់បិតមុខ​ជាច្រើន​ដែល​អាចជួយ​បំបាត់​បញ្ហាប្រហោង​មុខ។ តែទោះបីជាយ៉ាងណា ម៉ាស់បិតមុខ​ទាំងអស់​នេះធ្វើឲ្យ​ស្បែក​ស្រអាប់កាន់​តែខ្លាំង​ឡើង ដោយសារវា​មានផ្ទុកសារធាតុ​គីមី។ ដូច្នេះ យល់ល្អ​គួរប្រើវិធីសាស្ត្រ​ព្យាបាល​ដោយខ្លួនឯង​ជំនួស​វិញ ដើម្បីកម្ចាត់​បញ្ហាប្រហោង​មុខ។

អត្ថបទខាងក្រោមនេះ​នឹងបង្ហាញពីប្រភេទ​ឱសថល្អៗមួយ​ចំនួនដែល​អ្នកអាច​ប្រើដើម្បី​កម្ចាត់​បញ្ហាប្រហោង៖

ត្រសក់
ត្រសក់ជាឱសថ​ដ៏សក្តិសិទ្ធិបំផុត​ជួយបំបាត់​បញ្ហាប្រហោងមុខ។ ជាតិត្រជាក់​របស់ត្រសក់​អាចជួយបង្រួមប្រហោងមុខ​យ៉ាងមាន​ប្រសិទ្ធិភាព។ ចិតត្រសក់ជាបន្ទះ​ស្តើងៗ រួចបន្ថែម​ទឹកកុលាប​ចូល ២-៣ ដំណក់។ ហើយបិត​វាលើស្បែក​របស់​អ្នក និងរង់ចាំ​រយៈពេល ១៥នាទីទើប​លាង​សម្អាតចេញ។

ស៊ុតស
ស៊ុតស​ក៏ជាម៉ាស់បិតមុខ​មួយប្រភេទទៀត​ជួយផ្ចិតរន្ធញើស​ដែល​ប្រហោងធំ។ គ្រាន់តែលាបស៊ុតស​លើប្រហោងមុខ។ ទុកវាឲ្យ​ស្ងួតរយៈពេល ២-៣នាទី។ រួចលាង​សម្អាតផ្ទៃមុខ​នឹង​ទឹក។ អនុវត្តវិធីនេះ​ឲ្យបាន​ម្តងក្នុង​មួយសប្តាហ៏។

ល្ហុង
ល្ហុងមិនត្រឹមតែជួយឲ្យស្បែកទន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឲ្យស្បែកម៉ដ្ឋរលោង, ជួយកម្ចាត់​បញ្ហាប្រហោងមុខ។ លាបល្ហុងទុំម៉ដ្ឋលើស្បែក​របស់អ្នក។ លាងសម្អាត​វាចេញ​ក្រោយ​រយៈ​ពេល ២០នាទី។

ប៉េងប៉ោះ
សារធាតុរឹតបន្តឹង​ដែលមានក្នុងផ្លែប៉េងប៉ោះ​អាចជួយ​ផ្ចិតរន្ធញើស។ វាជួយកម្ចាត់​កោសិកាងាប់ៗនៅ​លើស្បែក និងជួយឲ្យស្បែក​ទន់ផងដែរ។ លាបសាច់ប៉េងប៉ោះ​លើស្បែក រួច ម៉ាស្សា​ជាចលនារង្វង់ រួចលាងសម្អាត​ចេញក្រោយរ​យៈពេល​មួយសន្ទុះធំ។

ម្សៅក្រាម
ម្សៅក្រាមលាយ​ជាមួយក្រូចឆ្មា​ជាភ្នាក់ងារកម្ចាត់​បញ្ហាស្បែក​រឹង។ បន្ថែម​ទឹកក្រូចឆ្មា ២-៣ដំណក់​ចូលទៅក្នុង​ម្សៅក្រាម។ លាបលើស្បែក​របស់អ្នក និងលាង​សម្អាត​ចេញក្រោយ​រយៈពេល​មួយសន្ទុះ​ធំ។ អនុវត្តវិធីនេះឲ្យបាន​ជារៀងរាល់​ថ្ងៃ ដើម្បីជួយផ្ចិតប្រហោង​មុខ និងជួយពង្រឹងសាច់​មុខឲ្យ​បានស្អាត​ផងដែរ។

ម្សៅអាល់ម៉ុង
ដោយសារផ្លែអាល់ម៉ុង​សម្បូរទៅដោយវីតាមីន E វាធ្វើឲ្យស្បែក​ទន់។ វាបានផ្តល់សារធាតុចិញ្ចឹម​ទៅឲ្យ​ស្បែក និង​កាត់បន្ថយបញ្ហា​ប្រហោងមុខ ប្រសិនបើ​ប្រើប្រាស់វា​បាន​ទៀង​ទាត់។ ដាក់ផ្លែអាល់ម៉ុងត្រាំ​ជាមួយទឹកដោះគោ​ទុករយៈពេលពេញ​មួយយប់។ ព្រឹកឡើងកិន​វាឲ្យ​ម៉ត់ រួចលាប​លើស្បែក​របស់អ្នក។ ហើយ​លាង​សម្អាត​ផ្ទៃមុខ​របស់អ្នក​ចេញនៅ​ពេលវា​ស្ងួត។

ទឹកឃ្មុំ និងស្ករស
ទឹកឃ្មុំ និងស្ករស​ជាឱសថដ៏ពេញនិយមមួយ​ផ្សេងទៀត​ដែលអាចប្រើ​ដើម្បីផ្ចិតប្រហោង​មុខ។ ទឹកឃ្មុំមាន​តួនាទីជួយ​បន្ទន់​ស្បែក និង​រឹតបន្តឹង​ប្រហោងមុខ។ ប្រើទឹកឃ្មុំ​លាយស្ករស​លាបលើ​ផ្ទៃមុខ ក្នុងចលនា​ជារង្វង់។ វិធីនេះជួយឲ្យ​ស្បែកម៉ដ្ឋរលោង និងផ្ចិត​ប្រហោងមុខ៕


Related Posts

ប្រើឱសថទាំងនេះអាចព្យាបាលមុខប្រហោងយ៉ាងមាន​ប្រសិទ្ធភាពបំផុត​
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.