១. ពិបាកដកដង្ហើម ឬដកដង្ហើមបានខ្លី
ដកដង្ហើមបានខ្លីជារោគសញ្ញាដំបូងនៃជំងឺមហារីកសួត។
២. ក្អករ៉ាំរ៉ៃ ឬឈឺដើមទ្រូង
ការរលាកទងសួត ឬអាការៈក្អកធ្ងន់ធ្ងរជាប្រភេទនៃជំងឺមហារីក។ វាគួបផ្សំនឹងដុំសាច់ក្នុងសួត និងរោគគោលិកាស។ យោងតាមអ្នកកើតជំងឺមហារីកសួតមួយចំនួនបានឲ្យដឹងថា រោគសញ្ញានៃជំងឺមហារីកសួតក៏អាចជាអាការៈឈឺទ្រូង រួចរាតត្បាតដល់ស្មា និងដៃ។
៣. ឧស្សាហ៏គ្រុនក្តៅ ឬជាការឆ្លងមេរោគ
នេះអាចជារោគសញ្ញានៃរោគគោលិកាស ជំងឺនេះធ្វើឲ្យខួរឆ្អឹងផលិតកោសិកាឈាមសមិនបានល្អ។ វាក៏ត្រូវបានគេទទួលស្គាល់ថា ជាជំងឺមហារីកកោសិកាឈាម។
៤. ពិបាកលេបអាហារ
ជានិច្ចកាល បញ្ហានេះជាសញ្ញាដំបូងនៃជំងឺមហារីកបំពង់ក ឬបំពង់អាហារ។ ហើយវាក៏អាចជារោគសញ្ញានៃជំងឺមហារីកសួតផងដែរ។
៥. ហើមក្រពេញទឹករងៃ, ក្លៀក, ក្រលៀនឬពក ក
អាការៈហើមក្រពេញទឹករងៃអាចពាក់ព័ន្ធនឹងជំងឺមហារីកប្រព័ន្ធទឹករងៃ។
៦. លំហូរឈាមមិនឈប់ឈរ
នេះអាចជារោគសញ្ញានៃជំងឺគោលិកាស ហើយវាបង្ហាញថា អ្នកមានបញ្ហាប្លាកែត និងកោសិកាឈាមក្រហម។ ពេលនេះ កោសិកាគោលិកាសផលិតកោសិកាឈាមក្រហម និងប្លាកែតច្រើនហួសកំណត់ ព្រមទាំងរារាំងសមត្ថភាពឈាមមិនឲ្យកក។
៧. អស់កម្លាំង និងខ្សោយ
ប្រសិនបើអ្នកមានអារម្មណ៏ថា អស់កម្លាំងភ្លាមៗដោយគ្មានមូលហេតុ វាជាការបង្ហាញប្រាប់អ្នកថា រាងកាយរបស់អ្នកមានបញ្ហា។ ដូច្នេះគួរទៅប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិត។
៨. ហើមពោះ និងឡើងទម្ងន់ខុសធម្មតា
ប្រសិនបើអ្នកសម្គាល់ឃើញថា ខ្លួនអ្នកហើមពោះភ្លាមៗដោយមិនដឹងមូលហេតុ ហើយប្រសិនបើវានៅតែបន្តកើតឡើងក្នុងរយៈពេលយូរ វាអាចជាសញ្ញានៃជំងឺមហារីកស្បូន។
៩. មិនឃ្លានអាហារ
នេះអាចជារោគសញ្ញានៃជំងឺមហារីកស្បូន។ ស្ត្រីជាច្រើនបានរាយការណ៏ថា ពួកនាងបានធ្លាប់ឆ្លងកាត់ភាពមិនស្រេកឃ្លានអាហារ ហើយពួកនាងមិនអាចញ៉ាំអាហារអស់រយៈពេលជាយូរ។
១០. ឈឺចាប់ត្រគាក និងពោះ
ទាក់ទងនឹងរោគសញ្ញាដែលធ្លាប់បានលើកឡើងពីមុន ការឈឺចាប់ក្នុងពោះក៏អាចជាសញ្ញានៃជំងឺមហារីកស្បូន។ តែទោះបីជាយ៉ាងណា នេះក៏អាចជាសញ្ញាបង្ហាញពីរោគគោលិកាស ហើយអាការៈឈឺចាប់ក្នុងពោះកើតឡើងដោយសារលំពែងរីកធំ។
១១. លាមកមានឈាម
នេះជាជំងឺមហារីកពោះវៀន។ ដូច្នេះអ្នកគួរតែទៅប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតភ្លាមៗ។
១២. ស្រកទម្ងន់ដោយគ្មានមូលហេតុ
ស្រកទម្ងន់ជាសញ្ញាទូទៅនៃជំងឺមហារីកពោះវៀន និងប្រព័ន្ធរំលាយអាហារ។ លើសពីនេះទៀត វាបង្ហាញថា ជំងឺមហារីកបានរាតត្បាតទៅដល់ថ្លើមដែលជាលទ្ធផលធ្វើឲ្យមិនស្រេកឃ្លានអាហារ ហើយរាងកាយអសមត្ថភាពមិនអាចរំលាយអាហារបាន។
១៣. ឈឺពោះ
អាការៈឈឺពោះខុសធម្មតា ឬញឹកញាប់អាចជាសញ្ញានៃជំងឺមហារីកពោះវៀន។
១៤. សុដន់ឡើងក្រហម, ឈឺ ឬហើម
ប្រសិនបើអ្នកសង្កេតឃើញថា ដើមទ្រូងរបស់អ្នកមានលក្ខណៈប្រែប្រួល ត្រូវប្រញាប់ទៅជួបនឹងវេជ្ជបណ្ឌិតភ្លាម ព្រោះនេះអាចជាសញ្ញានៃជំងឺមហារីករលាកសុដន់។
១៥. ក្បាលដោះប្រែប្រួល
រោគសញ្ញាទូទៅនៃជំងឺមហារីកសុដន់គឺ ក្បាលដោះប្រែប្រួល រួមទាំងក្បាលដោះចាប់ផ្តើមរាបស្មើ, ធ្លាក់ចុះ។
១៦. ឈឺចាប់ ឬហូរឈាមច្រើនខុសពីធម្មតាពេលមករដូវ
រោគសញ្ញាទាំងនេះបង្ហាញពីជំងឺមហារីកស្បូន។ ប្រសិនបើអ្នកសង្កេតឃើញថា មានអ្វីកើតឡើងច្រើនជាងនេះ គួរទៅជួបនឹងវេជ្ជបណ្ឌិតភ្លាម។
១៧. ហើមមុខ
អ្នកកើតជំងឺមហារីកសួតជាច្រើនតែងតែមានអាការៈហើមមុខ, ក្រហមមុខ។ នេះដោយសារតែកោសិកាដុំសាច់នៅក្នុងដើមទ្រូងបានរាំងខ្ទប់លំហូរឈាមទៅឲ្យក្បាល និងមុខ។
១៨. ដុំពកលើស្បែកដែលមិនជាសះស្បើយ, ក្លាយជារឹង ឬងាយនឹងចេញឈាម
រោគសញ្ញានេះបង្ហាញពីជំងឺមហារីកស្បែក។ ដូច្នេះ ប្រសិនបើអ្នកសង្កេតឃើញថា ស្បែកផ្លាស់ប្តួរខុសធម្មតា ឬចេញអ្វីចម្លែក ត្រូវទៅជួបនឹងវេជ្ជបណ្ឌិតភ្លាម។
១៩. ក្រចកប្រែប្រួល
ក្រចករបស់អ្នកប្រែប្រួលខុសធម្មតាអាចជាសញ្ញាបង្ហាញពីប្រភេទជំងឺមហារីកមួយចំនួន។ ក្រចកស្លេក ឬសអាចជាសញ្ញានៃជំងឺមហារីកថ្លើម, ក្រចករីកធំកោងចុះក្រោមបង្ហាញពីជំងឺមហារីកសួត។ ស្នាមអុចពណ៌ខ្មៅ ឬពណ៌ត្នោតក្រោមក្រចកអាចជារោគសញ្ញានៃជំងឺមហារីកស្បែក។
២០. ឈឺខ្នង
ជានិច្ចកាល រោគសញ្ញានេះត្រូវបានគេចាត់ទុកថា ជារោគសញ្ញាដំបូងនៃជំងឺមហារីកថ្លើម។ ហើយអាការៈឈឺខ្នងក៏អាចជាសញ្ញានៃជំងឺមហារីកសុដន់ផងដែរ ព្រោះនេះជាកន្លែងដែលដុំសាច់ដាក់សម្ពាធទៅលើសុដន់ ឬនៅពេលដែលមហារីកបានរាតត្បាតទៅដល់ឆ្អឹងជំនីរ និងឆ្អឹងខ្នង៕
រោគសញ្ញានៃជំងឺមហារីកទាំង ២០ប្រភេទដែលស្រីៗគួរតែដឹង
4/
5
Oleh
Unknown