នៅពេលដែលប្រឈមមុខនឹងអាការៈឆ្អល់ក្តៅចុងដង្ហើមធ្វើទុក្ខខ្លាំង មនុស្សភាគច្រើនតែងតែប្រើអាំងតាស៊ីល ដើម្បីបំបាត់អាការៈនេះ។ តែទោះបីជាយ៉ាងណា បញ្ហាការរំលាយអាហារអាចជាសញ្ញានៃជំងឺមហារីកក្រពះ និងបំពង់អាហារ។ ហើយជំងឺមហារីកទាំងពីរប្រភេទនេះ ក៏ដូចជាជំងឺមហារីកផ្សេងៗទៀត អាចព្យាបាលឲ្យជាសះស្បើយបាន ប្រសិនបើស្ថិតក្នុងដំណាក់កាលដំបូង។
- មិនត្រូវទទួលទានថ្នាំអាំងតាស៊ីលដើម្បីបំបាត់អាការៈឆ្អល់ក្តៅដង្ហើម
នៅប្រទេស អង់គ្លេស បានចាប់ផ្តើមដឹងថា អាការៈឆ្អល់ក្តៅដង្ហើមអាចជាសញ្ញានៃជំងឺមហារីកបាន តាមរយៈការធ្វើយុទ្ធនាការសុខភាពសាធារណៈ។ យោងតាមសុខភាពសាធារណៈរបស់ អង់គ្លេស បានឲ្យដឹងថា ជំងឺមហារីកក្រពះ និងបំពង់អាហារជាជំងឺមហារីកទូទៅទី ៥នៅក្នុងចក្រភព អង់គ្លេស ដែលមនុស្សជិត ១៣ ០០០ នាក់បានធ្វើរោគវិនិច្ឆ័យឃើញជារៀងរាល់ឆ្នាំ។ ក្នុងកំឡុងពេលដូចគ្នានេះដែរ មនុស្សប្រមាណ ១០ ០០០នាក់ បានស្លាប់ដោយសារជំងឺមហារីកទាំងនេះ។
នៅប្រទេស អង់គ្លេស បានចាប់ផ្តើមដឹងថា អាការៈឆ្អល់ក្តៅដង្ហើមអាចជាសញ្ញានៃជំងឺមហារីកបាន តាមរយៈការធ្វើយុទ្ធនាការសុខភាពសាធារណៈ។ យោងតាមសុខភាពសាធារណៈរបស់ អង់គ្លេស បានឲ្យដឹងថា ជំងឺមហារីកក្រពះ និងបំពង់អាហារជាជំងឺមហារីកទូទៅទី ៥នៅក្នុងចក្រភព អង់គ្លេស ដែលមនុស្សជិត ១៣ ០០០ នាក់បានធ្វើរោគវិនិច្ឆ័យឃើញជារៀងរាល់ឆ្នាំ។ ក្នុងកំឡុងពេលដូចគ្នានេះដែរ មនុស្សប្រមាណ ១០ ០០០នាក់ បានស្លាប់ដោយសារជំងឺមហារីកទាំងនេះ។
នៅសហរដ្ឋអាមេរិចក៏ដូចគ្នាដែរ។ យោងតាមអង្គការជំងឺមហារីក សហរដ្ឋអាមេរិច បានឲ្យដឹងថា ករណីជំងឺមហារីកក្រពះ និងបំពង់អាហារបានសម្លាប់មនុស្សជាង ១៦ ០០០ នាក់ជារៀងរាល់ឆ្នាំ ហើយបុរសកើតជំងឺនេះច្រើនជាងមនុស្សស្រី ៣-៤ដង។
- ខ្សោយប្រព័ន្ធរំលាយអាហារពាក់ព័ន្ធនឹងជំងឺមហារីកក្រពះ និងបំពង់អាហារ
តាមរបាយការណ៏នៅ អង់គ្លេស និង សហរដ្ឋអាមេរិច បានឲ្យឃើញថា រោគសញ្ញានៃជំងឺមហារីកក្រពះ និងបំពង់អាហារទាក់ទងនឹងភាពខ្សោយប្រព័ន្ធរំលាយអាហាររយៈពេល ៣សប្តាហ៏ ឬច្រើនជាងនេះ, អ្នកមានអារម្មណ៏ថា អាហារស្អិតជាប់នឹងបំពង់ក នៅពេលដែលអ្នកលេប, សម្រកទម្ងន់ដោយគ្មានមូលហេតុ, ឧស្សាហ៏ភើ, ចង់ក្អួត និងក្អួតចង្អោរ ក៏ដូចជាឈឺចាប់ក្នុងពោះ។
លើសពីនេះទៀត ជំងឺក្រពះ និងពោះវៀនត្រូវបានគេចាត់ទុកថា ជាសញ្ញាព្រមានចម្បងគេ។ យោងតាមការចុះសួរសំណួរផ្ទាល់មាត់របស់អង្គការជំងឺមហារីក សហរដ្ឋអាមេរិច បានឲ្យដឹងថា មនុស្សជំទង់ ៤៤% ធ្លាប់ឆ្អល់ក្តៅចុងដង្ហើម និងខ្សោយប្រព័ន្ធរំលាយអាហាររៀងរាល់ ១ខែម្តង ហើយករណីជំងឺមហារីកក្រពះ និងបំពង់អាហារប្រមាណ ៣០%ទាក់ទងនឹងអាការៈទាំងអស់នេះ។
- ការពារខ្លួនអ្នកដោយធ្វើការផ្លាស់ប្តូរជីវិតរស់នៅប្រចាំថ្ងៃ
យោងតាមអង្គការជំងឺមហារីក សហរដ្ឋអាមេរិច បានឲ្យដឹងថា បំលាស់ប្តូរជីវិតរស់នៅប្រចាំថ្ងៃអាចការពារខ្លួនអ្នកពីជំងឺក្រពះ ពោះវៀនបាន។ ទី ១អ្នកត្រូវបង្កើនការធ្វើលំហាត់ប្រាណឲ្យបានច្រើន។ ទី ២ត្រូវមានការប្រុងប្រយ័ត្នចំពោះចំណីអាហារ, ពេលវេលា និងបរិមាណដែលអ្នកញ៉ាំ។
អាហាររបស់អ្នកត្រូវមានរួមបញ្ចូលបន្លែ ផ្លែឈើឲ្យបានច្រើន, ទទួលទានតិចៗ ប៉ុន្តែញឹកញាប់ពេញមួយថ្ងៃ, កុំទទួលទានមុនពេលចូលគេង ២-៣ម៉ោង ហើយត្រូវទទួលទានអាហារហិល ឬអាហារមានជាតិជូរតិចតួច។
ការជក់បារី និងទទួលទានជាតិស្រវឹងក៏ជាបញ្ហាមួយផងដែរ ដូច្នេះគួរកាត់បន្ថយ ឬបញ្ឈប់ទម្លាប់ទាំងអស់នេះ ដើម្បីមានសុខភាពល្អ។ ផ្ទុយទៅវិញ អ្នកអាចជ្រើសយកថ្នាំអាំងតាស៊ីល ដើម្បីកាត់បន្ថយជាតិអាស៊ីតក្នុងក្រពះ។
- អ្នកប្រញាប់ទៅព្យាបាលកាន់តែលឿន កាន់តែប្រសើរ
ប្រសិនបើគំនិតទាំងអស់ខាងលើគ្មានប្រសិទ្ធិភាព ហើយអ្នកនៅតែមានអាការៈឆ្អល់ក្តៅចុងដង្ហើម និងបញ្ហាប្រព័ន្ធរំលាយអាហារ គួរទៅប្រឹក្សាជាមួយនឹងក្រុមគ្រូពេទ្យ ដើម្បីព្យាបាល និងការពារដោយការប្រើថ្នាំ ឬវះកាត់។ អ្វីដែលសំខាន់ត្រូវយល់ពីអាការៈដំបូងនៃជំងឺមហារីកក្រពះ និងបំពង់អាហារ ព្រោះឱកាសនៃភាពជោគជ័យលើការព្យាបាលនៅខ្ពស់៕
អាការៈឆ្អល់ក្តៅចុងដង្ហើម ឈឺពោះអាចជាសញ្ញាដំបូងនៃជំងឺមហារីក
4/
5
Oleh
Unknown