អាហារ ៣ប្រភេទដែលធ្វើឲ្យផ្ទៃមុខកាន់តែអាក្រក់

អាហារ គឺផ្នែកមួយដ៏ធំដែលអាចជួយថែបំប៉នទាំងរាងកាយ និងស្បែកឲ្យមានសុខភាពល្អ។ ប៉ុន្តែអ្នកត្រូវដឹងថា អាហារ​មួយចំនួនមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាព​ប៉ុណ្ណោះទេ វាធ្វើឲ្យស្បែកមាន​បញ្ហាថែមទៀត ជាពិសេសចំពោះស្បែកមុខតែម្តង។ ខាងក្រោមនេះគឺជា អាហារមួយចំនួនដែលអ្នកជំនាញបង្ហាញថា មាន​ផល​ប៉ះពាល់ដល់ស្បែកមុខ​កាន់​តែខ្លាំង៖
- ស្រា
អ្នកត្រូវតែដឹងថា ការទទួលទានស្រាច្រើនអាចធ្វើឲ្យមាន​បញ្ហាដូចជា៖ អាចធ្វើឲ្យកើតស្នាមជ្រួញនៅចន្លោះចិញ្ចីម, រន្ធញើសរីកកាន់តែធំ, ស្បែខ្វះជាតិទឹក, ថ្ពាល់ឡើងក្រហម និងកើតមានស្នាមបន្ទាត់នៅក្រោមច្រមុះ។
- ទឹកដោះគោ
សារធាតុសំខាន់ៗជាច្រើន រួមទាំងអរម៉ូននៅក្នុងទឹកដោះគោក៏អាចធ្វើឲ្យមាន​អាការៈហើមត្របកភ្នែក, ហើមតំបន់ទាំងមូលនៅក្រោមភ្នែក ហើយកើតបញ្ហារង្វង់ខ្មៅ។ ចំណែកឯមុនខ្ទុះជាញឹកញាប់តែងតែកើតឡើងនៅតំបន់​ចង្កា។ ដូច្នេះប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញា​ទាំងនេះមានន័យថា អ្នកគួរតែផ្អាកប្រើប្រាស់ទឹកដោះគោហើយ។
- ជាតិស្ករ
ចំពោះអ្នកដែលមាន​ប្រតិកម្ម ជាតិស្ករអាចធ្វើឲ្យស្បែកមានភាពជ្រីវជ្រួញ និងលេចឡើងនូវស្នាមបន្ទាត់នៅលើថ្ងាស, ក្រោមភ្នែក, ស្បែកស្ងួត។ ជាតិស្ករ​មាន​មូលេគុល ដែល​ចង​ស្រទាប់​កូឡាជែពីស្បែក ដូច្នេះហើយស្បែកនឹង​បាត់បង់ការបត់បែន៕


Related Posts

អាហារ ៣ប្រភេទដែលធ្វើឲ្យផ្ទៃមុខកាន់តែអាក្រក់
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.