អ្នកមានស្នេហា ផ្ទៃមុខក៏ពោរពេញដោយសេចក្ដីស្នេហា។ គ្រប់រឿងរ៉ាវទាំងឡាយត្រូវបានផ្តោតអារម្មណ៍តែទៅលើរឿងស្នេហា។ តើអ្នកមានស្នេហាទាំងឡាយ អាចរកចម្លើយពិបាកៗខាងក្រោមនេះ សម្រាប់ឆ្លើយទៅកាន់ដៃគូរបស់អ្នកទេ ប្រសិនបើថ្ងៃណាមួយគេសួរអ្នក?
១. សម្រាប់បុរស ៖
– តើបងស្រឡាញ់អូនរហូតមែនទេ?
– ប្រសិនបើថ្ងៃណាមួយ អូនប្រែទៅជាមនុស្សដែលមានរូបកាយអាក្រក់ តើបងនៅតែស្រឡាញ់អូនឬទេ?
– តើបងហ៊ានលះបង់អ្វីខ្លះសម្រាប់អូន?
– បើថ្ងៃណាមួយ អូនត្រូវឃ្លាតពីបងរាប់ឆ្នាំ តើបងនៅចាំអូនទេ?
– បងនឹងទៅជាយ៉ាងណា ប្រសិនបើអូនឈប់ស្រឡាញ់បង?…

២. សម្រាប់នារី ៖
– ហេតុអ្វីបានជាអូនស្រឡាញ់បង?
– បើបងគ្មានលុយ គ្មានទ្រព្យសម្បត្តិ និងរូបរាងមិនស្អាត តើអូនស្រឡាញ់បងទេ?
– អូនហ៊ានលះបង់អ្វីខ្លះសម្រាប់បង?
– រវាងបង និងឪពុកអូន តើអូនជ្រើសយកមួយណា?
– អូនចាំបងទេ ប្រសិនបើបងត្រូវឃ្លាតពីអូនរយៈពេលបួន ទៅប្រាំឆ្នាំ?…

សំណួរទាំងប៉ុន្មានខាងលើនេះ ហាក់ដូចជាកំប្លែងលេងអញ្ចឹង។ ប៉ុន្តែប្រសិនបើអ្នកគិតវាឲ្យបានជ្រៅខ្លាំងទៅ អ្នកនឹងពិបាករកចម្លើយមកឆ្លើយណាស់។ តើអ្នកនឹងឆ្លើយយ៉ាងណា ប្រសិនបើសំណួរទាំងនេះ ត្រូវបានដៃគូស្នេហារបស់អ្នកសួរ? ហើយចម្លើយរបស់អ្នក ត្រូវឆ្លើយដោយស្មោះអស់ពីចិត្ត?
សំណួរដ៏រសើបទាំងឡាយ ដែលអ្នកមានស្នេហាពិបាកក្នុងការរកចម្លើយ
4/
5
Oleh
Unknown