មនុស្សគ្រប់រូបតែងតែជឿថា មានកន្លែងតែមួយគត់ដែលប្រុសៗចង់ឲ្យមនុស្សស្រីលេង និងស្ទាបអង្អែល ដើម្បីដុតរោលអារម្មណ៏ឲ្យពុះកញ្ជ្រោលឡើង ប៉ុន្តែវាមិនពិតឡើយ។ ខាងក្រោមនេះជាតំបន់ទាំង ៩កន្លែងដែលប្រុសៗពេញចិត្តឲ្យមនុស្សស្រីថើប និងស្ទាបអង្អែលបំផុត៖
១. លើផ្ទៃមុខរបស់គាត់
ព្យាយាមធ្វើឲ្យគូស្នេហ៏របស់អ្នកមានសម្រើបដោយការប្រើម្រាមដៃរបស់អ្នកស្ទាបអង្អែលថ្នមៗលើផ្ទៃមុខរបស់គាត់។ ចាប់ផ្តើមពីការស្ទាបខ្លួនប្រាណរបស់គាត់ថ្នមៗ ដើម្បីឲ្យអារម្មណ៏គាត់ពុះកញ្ជ្រោលឡើង បន្ទាប់មកឈានថ្នមៗទៅកាន់ថ្ពាល់ និងបបូរមាត់របស់គាត់។ អ្នកនឹងបានឃើញអារម្មណ៏ខុសប្លែករបស់គាត់ភ្លាមៗ។
២. ក
កជាតំបន់បន្ទាប់ដែលត្រូវប៉ះពាល់។ តំបន់កផ្ទុកក្រពេញទីរ៉ូអ៊ីតត្រូវបានគេជឿថា អាចជម្រុញសម្រើបឡើង និងបង្កើនថាមពលផ្លូវភេទដោយការថើប និងស្ទាបអង្អែលថ្នមៗ។ ចាប់ផ្តើមប្រើដៃរបស់អ្នកធ្វើចលនាជារង្វង់។ ក្រោយមួយសន្ទុះ ប្តូរទៅជាប្រើបបូរមាត់របស់អ្នកវិញម្តង។
៣. ត្រង់ត្រចៀក
ទងត្រចៀកជាតំបន់ដែលមានសរសៃប្រសាទចុងក្រោយ ដូច្នេះគ្រប់ពេលដែលអ្នកស្ទាបទងត្រចៀករបស់គាត់ គាត់នឹងមានសម្រើប។ ប្រើវិធីស្រមើលស្រមៃ ដើម្បីផ្តល់ក្តីសុខឲ្យគាត់ដោយការប្រើអណ្តាត, ធ្មេញ ឬលេងដោយប្រើម្រាមដៃរបស់អ្នក។
៤. ស្ទាបអង្អែលដៃរបស់គាត់
បើទោះបីជាបាតដៃរបស់គាត់អាចរឹងបន្តិចមែននៅពេលអ្នកស្ទាបថ្នមៗ តែវានៅតែជាវិធីដ៏មានប្រសិទ្ធិភាព ដើម្បីធ្វើឲ្យគាត់មានអារម្មណ៏។ ធ្វើសកម្មភាពម្រាមដៃរបស់អ្នកជារង្វង់ចាប់ផ្តើមពីគែមបាតដៃរបស់គាត់យឺត បន្តឆ្ពោះទៅកាន់កណ្តាលបាតដៃ។ ប្រើមេដៃ និងចង្អុលដៃរបស់អ្នកសង្កត់ស្បែកបាតដៃថ្នមៗ ដើម្បីបង្កើនចំណង់តណ្ហារបស់គាត់។
៥. ឆ្អឹងខ្នង
ក្រោមខ្នងរបស់គាត់អាចជួយឲ្យគាត់មានសម្រើប។ ប្រើម្រាមដៃរបស់អ្នកស្ទាបអង្អែលផ្នែកខាងលើនៃឆ្អឹងត្រគាករបស់គាត់។ វិធីនេះនឹងជួយបង្កើនអារម្មណ៏ក្តៅរោលរាល, ធ្វើឲ្យស្បែកគាត់ក្តៅ និងមានក្តីសុខ។ អ្នកក៏អាចជម្រុញអារម្មណ៏របស់គាត់ ដោយការត្រដុសសក់របស់អ្នកនឹងខ្លួនគាត់។
៦. ផ្នែកក្រោយជង្គង់របស់គាត់
តំបន់ក្រោយជង្គង់របស់គាត់មានសរសៃប្រសាទជាច្រើនអាចជួយជម្រុញអារម្មណ៏គាត់។ អង្អែលតំបន់ក្រោយជង្គង់របស់គាត់ថ្នមៗ ដើម្បីឲ្យមានអារម្មណ៏ពុះកញ្ជ្រោល។
៧. ផ្ចិត
ផ្ចិតរបស់គាត់ជាចំណុចធ្វើឲ្យគាត់មានចំណង់តណ្ហា។ ចាប់ផ្តើមធ្វើចលនាជារង្វង់ជុំវិញផ្ចិតរបស់គាត់ រួចឆ្ពោះទៅមកគែមផ្ចិត។ ប៉ុន្តែត្រូវចាំថា ការធ្វើបែបនេះអាចធ្វើឲ្យរសើប។ អ្នកអាចប្រើរោមសត្វ ឬដុំទឹកកក ដើម្បីបង្កើនក្តីសុខរបស់គាត់។
៨. បាតជើង
បាតជើងរបស់គាត់ក៏ជាតំបន់សាកល្បង និងធ្វើតេស្ត។ តែទោះបីជាយ៉ាងណា ត្រូវមានការប្រុងប្រយ័ត្ន ក្នុងពេលអង្អែលបាតជើងគាត់ ព្រោះវានឹងធ្វើឲ្យគាត់រសើប ធ្វើឲ្យគាត់លែងមានអារម្មណ៏។ ដូច្នេះ ធ្វើចលនាម្រាមដៃរបស់អ្នកថ្នមៗដូចជាចង្វាក់ភ្លេង។
៩. សក់ក្បាល
សក់របស់គាត់ជាផ្នែកមួយនៃរាងកាយដែលសំខាន់។ ប្រើម្រាមដៃរបស់អ្នកលេងអង្អែលសក់របស់គាត់ថ្នមៗ។ រំកិលម្រាមដៃរបស់អ្នកឡើងចុះលើ កនិងត្រចៀក។ វិធីនេះនឹងជួយប្រាប់គាត់ឲ្យបានដឹងអ្វីគ្រប់យ៉ាងនៅក្នុងចិត្តរបស់អ្នក៕
៩ កន្លែងដែលប្រុសៗចង់ឲ្យមនុស្សស្រីលេង និងស្ទាបអង្អែលបំផុត
4/
5
Oleh
Unknown