តើអ្នកដឹងទេថា ទង្វើអ្វីខ្លះដែលធ្វើប្រុសៗមិនពេញចិត្ត? គុណវិបត្តិគឺជាបញ្ហាដ៏ធំដែលធ្វើឲ្យប្រុសៗយល់ថា ខ្លួនគេកំពុងតែជ្រើសរើសមនុស្សខុស។ តើអ្នកដឹងទេថា ជាទូទៅមនុស្សស្រីប្រភេទណាដែលបុរសៗកំពុងស្វែងរក? វាពិបាកនឹងសន្មត់ណាស់ ប៉ុន្តែភាពឆ្លាតវៃ, មោះមុត, ស្អាត, ចំណង់តណ្ហាផ្លូវភេទ, មានប្រាជ្ញា, ចិត្តទូលាយ, ស្រឡាញ់សេ្នហា និងមានចំណេះដឹងជាអ្វីដែលបុរសៗត្រូវការ។
បើទោះបីជាគុណសម្បត្តិខាងលើ មនុស្សម្នាក់មិនអាចមានទាំងអស់ក៏ដោយ ប៉ុន្តែប្រសិបើមនុស្សស្រីមានគុណវិបត្តមួយចំនួនដូចខាងក្រោមវិញ គឺធ្វើឲ្យប្រុសៗកាន់តែមិនចូលចិត្ត៖
- គ្មានអនាម័យខ្លួនប្រាណ
អ្នកណាៗមិនចូលចិត្តមនុស្សដែលគ្មានអនាម័យខ្លួនប្រាណនោះទេ។ ប្រសិនបើអ្នកចេញទៅក្រៅជួបនឹងអ្នកណាម្នាក់ដោយមិនបានងូតទឹកសម្អាតខ្លួនប្រាណ វានឹងក្លាយជាទម្លាប់អាក្រក់របស់អ្នក។
- បង្កជម្លោះ
មនុស្សម្នាក់ដែលចូលចិត្តបង្កជម្លោះ នឹងធ្វើឲ្យមនុស្សគ្រប់រូបមិនចូលចិត្ត។ ដូច្នេះ នេះជាលក្ខណៈមួយដែលបុរសៗមិនពេញចិត្ត។
- ចូលចិត្តយំសោក
មនុស្សស្រីដែលចូលចិត្តស្រែកយំគ្រប់ពេល និងដើរតួជាជនរងគ្រោះគ្រប់ស្ថានភាព ជាអ្វីដែលធ្វើឲ្យបុរសមិនចូលចិត្ត។ មនុស្សស្រីចូលចិត្តយំសោកនឹងធ្វើឲ្យបុរសខ្លាច។
- ញៀន
ការទទួលទានជាតិស្រវឹង និងការជក់បារីមិនជាបញ្ហាទេ តែមនុស្សស្រីដែលញៀននឹងរបស់ទាំងពីរនេះនឹងធ្វើឲ្យប្រុងឲសៗស្អប់។ ជាការពិតណាស់ ពាក្យថា ញៀនមួយម៉ាត់ ធ្វើឲ្យមនុស្សណាក៏ស្អប់ដែរ មិនថាជាបុរស ឬស្ត្រីឡើយ។
- ចូលចិត្តនិយាយដើមអ្នកដទៃ
មនុស្សស្រីចូលចិត្តនិយាយដើមគេពីក្រោយខ្នងមិនដែលនិយាយពីរឿងល្អៗរបស់គេនោះទេ។ នេះហើយជាមូលហេតុដែលធ្វើឲ្យប្រុសៗភាគច្រើនមិនចូលចិត្តនោះឡើយ។
- ខ្ជិល
ភាពខ្ជិលដូចជាជំងឺមួយ ដែលអ្នកណាៗក៏ស្អប់ដែរ។ អ្នកត្រូវចាមថា ភាពសកម្មរបស់អ្នក និងធ្វើឲ្យអ្នកដទៃពេញចិត្ត។
- ត្អូញត្អែ ឬរអ៊ូរទាំ
ភាពរអ៊ូរទាំរបស់មនុស្សស្រីជាសុបិន្តអាក្រក់បំផុតសម្រាប់មនុស្សប្រុស។ ភាពត្អូញត្អែគ្រប់រឿង នឹងធ្វើឲ្យប្រុសៗរត់ចោលអ្នក។
- ប្រកាន់បក្សពួកនយោបាយ
មនុស្សស្រីដែលប្រកាន់ពូជនិយម, ភាពសិចស៊ីហួសហេតុ ឬមានគំនិតដើរខ្សែលើ ធ្វើឲ្យបុរសៗគ្រប់គ្នាខ្លាច ដោយសារចិត្តចង្អៀតចង្អល់។
- ញៀននឹងការដើរផ្សារ
មនុស្សស្រីម្នាក់ដែលមានភាពឯករាជ្យ ចេះគ្រប់គ្រងប្រាក់ដែលខ្លួនឯងរកបាន នឹងធ្វើឲ្យបុរសពេញចិត្ត។ តែសម្រាប់មនុស្សស្រីដែលមិនចេះរក ចាំតែចាយលុយដែលបុរសឲ្យ នោះធ្វើឲ្យបុរសស្អប់បំផុត៕
គុណវិបត្តមួយចំនួនរបស់មនុស្សស្រីដែលបុរសៗចូលចិត្ត
4/
5
Oleh
Unknown