បុរសៗមិនត្រឹមតែមានក្តីសុខនៅពេលបានឱបគូស្នេហ៏ញឹកញាប់ប៉ុណ្ណោះទេ តែក៏មានក្តីសុខនឹងការរួមភេទ ហើយបាននៅក្បែរនឹងគូស្នេហ៏របស់ពួកគេ។
១. បុរសៗគិតដល់ការរួមភេទតាំងតែពីអាយុ ១៧ឆ្នាំ
យោងតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា រៀងរាល់ ២-៣ម៉ោង ក្មេងប្រុសអាយុ ១៧ឆ្នាំ ៨០% គិតដល់ការរួមភេទ។ ក្មេងក្នុងវ័យនេះចូលចិត្តមើលភាពយន្តសម្រាប់មនុស្សពេញវ័យច្រើន។
២. ការបង្កាត់ភ្លើងស្នេហ៏ធ្វើឲ្យបុរសកាន់តែមានក្តីសុខ
តាមលទ្ធផលសិក្សាវិភាគលើគម្រោងស្រាវជ្រាវទាំង ១៩៧ របស់អង់គ្លេសបានឲ្យដឹងថា បុរសៗភាគច្រើនមានក្តីសុខនៅពេលបានបង្កាត់ភ្លើងស្នេហ៏ជាមួយនឹងភរិយាខ្លួន។
៣. ធ្វើពុតជាឡើងដល់ចំណុចកំពូល
តាមការស្រាវជ្រាវពីវេបសាយ AskMen.com បានបង្ហាញឲ្យឃើញថា បុរស ១៤% ធ្វើពុតជាឡើងដល់ចំណុចកំពូល ហើយ ២០% ឧស្សាហ៏ធ្វើបែបនេះចំពោះស្វាមី ឬភរិយា។
ហេតុផលដែលធ្វើឲ្យបុរសធ្វើពុតជាសម្រេចទឹកកាមព្រោះគាត់មិនអាចគ្រប់គ្រងអាអូនតូចរបស់គាត់បាន។
បុរសៗមិនអាចសម្រេចទឹកកាមបានមិនត្រឹមតែកើតឡើងចំពោះបុរសៗដែលមានអាយុលើ ៤០ឆ្នាំប៉ុណ្ណោះទេ តែក៏អាចកើតឡើងចំពោះបុរសក្មេងៗផងដែរ។ មូលហេតុបណ្តាលមកពីបញ្ហាសុខភាព, បញ្ហាការរស់នៅ, ភាពធុញថប់ខ្លាំង ឬការសម្រេចទឹកកាមដោយខ្លួនឯង។
៤. ត្រូវការពេលវេលារួមភេទឲ្យបានយូរ
អ្នកតែងតែគិតថា មនុស្សស្រីត្រូវការពេលវេលាច្រើនដើម្បីសម្រេចដល់ការបង្កាត់ភ្លើងស្នេហ៏។ ប៉ុន្តែជាការពិតណាស់ បុរសៗជាច្រើនចង់បានការលេង និងស្ទាបអង្អែលយឺតៗ។
តាមការសិក្សាស្រាវជ្រាវពីសកលវិទ្យាល័យ New Brunswick បានលាតត្រដាងថា បុរស និងស្ត្រីភាគច្រើនចង់បានការលេង និងស្ទាបអង្អែលរយៈពេល ១៨-១៩នាទី។ ស្របពេលដែលជាមធ្យមបុរសៗចង់បានរួមភេទរយៈពេល ១៨នាទី ស្ត្រីត្រឹមតែ ១៤នាទី។
៥. ចាប់អារម្មណ៏លើគូស្នេហ៏ជាងភរិយារបស់ខ្លួន
បុរសៗចាប់អារម្មណ៏ច្រើនលើការផ្តល់ក្តីសុខដល់គូស្នេហ៏ជាងភរិយារបស់ខ្លួនឯង។ បុរសមិនចង់ឲ្យស្រីស្នេហ៏ខកចិត្តដោយសារតែខ្លួនគាត់ ដូច្នេះ គាត់នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសម្រេចទឹកកាម, បុរសៗតែងតែយកចិត្តទុកដាក់លើការព្យាយាមធ្វើឲ្យស្រីស្នេហ៏កាន់តែមានក្តីសុខតាមដែលអាចធ្វើទៅរួច។
៦. ចាប់អារម្មណ៏នឹងក្បាច់ពិសេសៗជាច្រើន
បុរសៗមិនត្រូវការរួមភេទនៅកន្លែងល្អឥតខ្ចោះអ្វីឡើយ។
ជាពិសេសបុរសក្មេងៗ ភាគច្រើនចូលចិត្តទីកន្លែងថ្មីៗដូចជានៅកៅអីឡានខាងក្រោយ, រាត្រីនៅលើឆ្នេរខ្សាច់, បន្ទប់ទទួលភ្ញៀវ ឬនៅក្នុងការិយាល័យ។
៧. បញ្ហាការសម្រេចទឹកកាមបានច្រើនដង
ពាក្យចរាមអារាមជាច្រើនបាននិយាយថា បុរសៗអាចសម្រេចទឹកកាមបានច្រើនដង។ តែទោះជាយ៉ាងណា តាមពិតបុរសៗភាគច្រើនអាច និងចង់បានការឡើងដល់ចំណុចកំពូលក្នុងរាត្រីតែមួយ។
ក្នុងករណីខ្លះ បុរសៗអាចសម្រេចទឹកកាមបានដោយមិនចាំបាច់បង្កាត់ភ្លើងស្នេហ៏ ព្រោះពួកគេជាមនុស្សចាស់ ឬមានជំងឺទឹកនោមផ្អែ៕
អាថ៌កំបាំងផ្លូវភេទដែលបុរសៗតែងតែលាក់បាំង
4/
5
Oleh
Unknown