ស្នេហាសព្វថ្ងៃនេះពិតជាពិបាកណាស់ ក្នុងការជ្រើសរើសដៃគូរួមរស់នៅជាមួយគ្នាលុះថ្ងៃស្លាប់។ ប៉ុន្តែប្រសិនបើស្នេហាធ្វើឲ្យអ្នកមានអារម្មណ៏ថា ខ្វះក្តីសុខ អ្នកអាចប្រាប់ដល់គូស្នេហ៏របស់អ្នកបាន។
ការចេះចែករំលែកទំនាក់ទំនងល្អជាមួយនឹងគូស្នេហ៏ជាគន្លឹះធ្វើឲ្យស្នេហាជោគជ័យ។
ការយល់ពីតម្រូវការគូស្នេហ៏របស់អ្នក និងការផ្លាស់ប្តួរខ្លួនអ្នក ឬទាមទារការឆ្លើយតបពីគូស្នេហ៏របស់អ្នកដូចគ្នា អាចជួយរក្សាទំនាក់ទំនងស្នេហាឲ្យស្ថិតស្ថេរ។ ខាងក្រោមនេះជារឿងរ៉ាវ ៥យ៉ាងដែលមនុស្សស្រីចង់បានបំផុតពីគូស្នេហ៏៖
ការចេះចែករំលែកទំនាក់ទំនងល្អជាមួយនឹងគូស្នេហ៏ជាគន្លឹះធ្វើឲ្យស្នេហាជោគជ័យ។
ការយល់ពីតម្រូវការគូស្នេហ៏របស់អ្នក និងការផ្លាស់ប្តួរខ្លួនអ្នក ឬទាមទារការឆ្លើយតបពីគូស្នេហ៏របស់អ្នកដូចគ្នា អាចជួយរក្សាទំនាក់ទំនងស្នេហាឲ្យស្ថិតស្ថេរ។ ខាងក្រោមនេះជារឿងរ៉ាវ ៥យ៉ាងដែលមនុស្សស្រីចង់បានបំផុតពីគូស្នេហ៏៖
- ស្រឡាញ់ និងគោរព
នេះជារឿងទី ១ដែលអ្នកគួរទាមទារពីគូស្នេហ៏របស់អ្នក។ ការប្រាប់គូស្នេហ៏របស់អ្នកញឹកញាប់ថា អ្នកស្រឡាញ់គេ លុះត្រាតែអ្នកអាចគោរពគំនិត និងយោបល់របស់អ្នក។ វិធីមួយនេះសម្រាប់អ្នកទាំងពីរ ព្រោះស្នេហា និងការគោរពគួរតែចេះយល់ពីចិត្តគ្នាទៅវិញទៅមក។
- ផ្តល់ភាពរីករាយ
ការបាននៅក្បែរមនុស្សដែលធ្វើឲ្យជីវិតរបស់អ្នកមានភាពសប្បាយរីករាយ គេជាមនុស្សម្នាក់ល្អបំផុតសម្រាប់អ្នក។ នៅពេលអ្នកសម្រេចចិត្តថា ផ្ញើជីវិតរបស់អ្នកនឹងមនុស្សណាម្នាក់ ត្រូវមើលឲ្យឃើញថា អ្នកពិតជាមានក្តីសុខពេលបាននៅជាមួយគេដែរ ឬអត់។
- បំភ្លេចរឿងអតីតកាល
មិនត្រូវលើករឿងអតីតកាល និងកំហុសឆ្គងរបស់អ្នកកាលពីមុនមកទេ។ ធ្វើបែបនេះមានតែបំផ្លាញស្នេហារបស់អ្នកតែប៉ុណ្ណោះ។ ត្រូវចាំថា ប្រសិនបើដៃគូរបស់អ្នកនៅតែលើកកកាយកំហុសកាលពីអតីតកាលមកទៀត ស្នេហារបស់អ្នកច្បាស់ជាមិនគងវង្សឡើយ។
- ភាពស្មើគ្នា
ជីវិតរបស់អ្នក, មិត្តភក្តិ, គ្រួសារ, មុខរបរ, ការកំសាន្ត និងចំណង់ចំណូលចិត្តរបស់អ្នកគួរតែសំខាន់ស្មើគ្នាជាមួយនឹងគូស្នេហ៏របស់អ្នក ដោយមិនចាំបាច់សុំការអនុញ្ញាតពីគេឡើយ។ វាគួរតែជាការគោរពចំពោះគ្នា, ចែករំលែក និងផ្តល់ឲ្យគ្នាទៅវិញទៅមក។
- ចេះជួយគ្នា
ស្នេហានឹងល្អប្រសើរបំផុត នៅពេលគូស្នេហ៏របស់អ្នកចេះជួយដល់អ្នក។ គេតែងតែនៅក្បែរអ្នក ចាំជួយអ្នកនៅពេលអ្នកត្រូវការ មិនថាជាការសម្រេចចិត្តដ៏សំខាន់ ឬការសម្រេចចិត្តខុសឡើយ៕
៥ចំណុចដែលមនុស្សស្រីចង់បានបំផុតពីស្វាមី
4/
5
Oleh
Unknown