អាថ៌កំបាំង ៨យ៉ាងដែលនារីគ្រប់រូបចង់ឲ្យមនុស្សប្រុសធ្វើដើម្បីនាង

អាថ៌កំបាំង​គ្រប់យ៉ាង​ដែលមនុស្សស្រី​ប្រាថ្នាចង់​បាន​គឺ ភាពរ៉ូ​មែនទិច, ​ភាពផ្អែមល្អែម និង​មនោសញ្ចេតនាផ្អែមល្ហែម។ ខាងក្រោម​នេះ​ជារឿងរ៉ាវ​អាថ៌កំបាំង​មួយចំនួន​ដែល​មនុស្សស្រី​គ្រប់រូបប្រាថ្នា​ចង់ឲ្យគូស្នេហ៏​របស់នាងធ្វើសម្រាប់នាង៖



- អាពាហ៏ពិពាហ៏​នៅឆ្នេរសមុទ្រ
ប្រសិនបើអ្នក​ទាំងពីរបានរៀបការ​រួចហើយ តែ​អាចរៀបការ ឬកាត់ចំណងដៃម្តង​ទៀតសម្រាប់​គំរប់ខួបអាពាហ៏ពិពាហ៏ ហើយ​ធ្វើឲ្យពិធី​កាន់តែ​ពិសេស។ ពិធី​មិនចាំបាច់​ផ្លូវការ​ឡើយ។ មនុស្សស្រី​ស្រឡាញ់​អាពាហ៏ពិពាហ៏​លើឆ្នេរខ្សាច់ និង​ស្លៀករ៉ូប ស ឯបុរស​ពាក់អាវធំ​មានបូរជាប់​នឹងកអាវ។ នាំនាង​ទៅតំបន់ឆ្នេរខ្សាច់​ណាមួយ, ជួល​សម្លៀកបំពាក់ ហើយ​គ្រាន់តែ​អញ្ជើញ​មិត្តភក្តិ ២-៣នាក់​ទៅ និងប្រារព្ធពិធី​នេះឡើង។ នាងនឹង​ចងចាំ​ពិធីមួយនេះច្រើន​ជាងពិធីអាពាហ៏ពិពាហ៏​ទៅទៀត។

- ពិសារអាហារ​ពេលព្រឹក​ជាមួយគ្នា​នៅលើគ្រែ​នៅថ្ងៃចុង​សប្តាហ៏
មនុស្សស្រី​គ្រប់រូប​ចង់សម្រាក​នៅថ្ងៃអាទិត្យ។ ពិសារអាហារ​ពេលព្រឹក​លើគ្រែជាមួយ​នាង។ គ្រាន់តែ​ជាអាហារនំប៉័ងដុត និង​ដំណាប់ ទទួលទាន​ជាមួយតែ ឬកាហ្វេធម្មតា វាពិត​ជាគ្រប់គ្រាន់​ធ្វើឲ្យនាង​សប្បាយ​ចិត្ត។ ប្រសិនបើអ្នក​មិនពូកែ​ខាងធ្វើម្ហូបទេ​នោះ គ្រាន់តែ​ក្រោកពីព្រលឹម រួចកម្ម៉ង់​អាហារពេលព្រឹក​ពីកន្លែង​ជិតៗផ្ទះ​មកឲ្យនាង។

- រាត្រីណាត់​ជួបដោយ​មិនបាន​គ្រោងទុក
ការណាត់ជួប​ដែលរ៉ូមែនទិច​តែងតែនៅក្នុង​រដូវរងារ។ ទៅកក់បន្ទប់​មួយនៅសណ្ឋាគារ​ដែលអ្នក​ពេញចិត្ត​សម្រាប់ពេលរាត្រី។ ការ​ក្រោកពីគេង​ឡើង​នៅ​ទីកន្លែងថ្មី​ក្នុង​ទីក្រុង​តែមួយ​ហាក់បីដូចជា​គួរឲ្យចាប់​អារម្មណ៏ និង​ដូចជា​ពេលវេលា​សម្រាក​ដ៏មានក្តីសុខ​មួយក្នុង​ពេលបង្កាត់​ភ្លើងស្នេហ៏​ក្នុងពេលរាត្រី​ជាមួយគ្នា។

- កម្ម៉ង់បទចម្រៀង​ឲ្យ​នាងស្តាប់
មនុស្សស្រី​ស្រឡាញ់​អ្វីដែលរ៉ូមែនទិច និង​អន្លង់​អន្លោច និងបង្ហាញ​ពីក្តីស្រឡាញ់​ជាសាធារណៈ​បន្តិចបន្តួច។ មិនថា អ្នក​នៅក្នុង​រាត្រី DJ, តៀមស្រា ឬក៏នៅ​ក្នុង​ភោជនីយដ្ឋាន​ដែល​មាន​ប្រគំតន្ត្រី​ផ្ទាល់, អ្នកគួរកម្ម៉ង់​បទចម្រៀង​ដែលនាង​ចូលចិត្តឲ្យ​នាងស្តាប់។ អ្នកនឹង​បានឃើញ​ទឹកមុខ​រីករាយ និងភ្នែក​រលីង​រលោង​ដោយ​មានក្តីសុខ​ដែលធ្វើឲ្យ​អ្នក​មាន​មោទនភាព​ចំពោះអ្វី​ដែលអ្នក​បានធ្វើឲ្យ​នាង។

- សរសើរ ហើយ​សរសើរទៀត
ការសរសើរ​នឹងមិនបំផ្លាញ​អ្នកណាម្នាក់​ឡើយ។ អ្នកមិន​ត្រូវកុហក, គ្រាន់តែ​សង្កេតមើល ហើយអ្នក​នឹងរកឃើញ​នូវអ្វីដែល​ល្អអំពី សម្រស់, ការ​និយាយស្តី និង​ស្នាមញញឹម​របស់​នាង។ សង្កេតមើល​ពណ៌ក្រចក​ដៃថ្មី ឬក្រចកជើង​ថ្មីរបស់​នាង។ អ្នកអាច​សរសើរចំពោះក្លិនខ្លួន​នាង ឬឥរិយាបថ​នៃការដើរ​របស់នាង។ ជឿទេ​ថា មនុស្សស្រី​មិនចង់​លឺពាក្យថា “សម្លៀក​បំពាក់នាង​ស្អាត” ឬ ”នាងស្អាត​ណាស់” ឡើយ។

- គម្រោងក្រេប​ទឹកឃ្មុំជាលើកទី ២
កុំចាត់ទុកថា រៀងរាល់ថ្ងៃ​ឈប់សម្រាក​ជាថ្ងៃក្រេបទឹក​ឃ្មុំ ព្រោះវា​មិនមែន​ឡើយ។ សណ្ឋាគារ​នឹងមិនចាត់ទុក​អ្នកទាំងពីរដូចជាគូស្វាមីភរិយារៀប​ការថ្មីថ្មោង​ឡើយ មិនថា អ្នកធ្វើរឿងល្អ​ដូចជាអ្នកធ្វើនៅ​ថ្ងៃក្រេបទឹកឃ្មុំ​ក៏ដោយ។ មនុស្សស្រីណាក៏ដោយ​ក៏ពេញចិត្តដែរ ប្រសិនបើអ្នក​បានកក់បន្ទប់​ក្រេបទឹកឃ្មុំ និង​តុបតែង​ដូចជា​ក្នុងរាត្រី​រៀបការ​របស់​អ្នក។ មានអ្នក​បើកឡានឲ្យ, អាហារពេលល្ងាច​ដ៏រ៉ូមែនទិច និង​កាដូស្អាតៗ​អាចជា​ចំណែកមួយ​នៃដំណើរកំសាន្ត​ដ៏គួរឲ្យភ្ញាក់ផ្អើល​មួយនេះ។

- តុបតែង​ដាក់ភ្លើងជុំវិញ
នាងរវល់​តែនៅក្នុង​ផ្ទះបាយ​មែនទេ? ប្រើពេលវេលា​នេះ ដើម្បីតុបតែង​បន្ទប់ឲ្យ​មានភាពរ៉ូមែនទិច​ដោយបន្ថែម​ភ្លើងពណ៌តូចៗ ឬទាន​ក្រអូប ដូច្នេះ​បន្ទប់នឹ​ងមាន​ក្លិនក្រអូប និង​មិនភ្លឺពេក​សម្រាប់ពេល​រាត្រី។ ក្រោយពីការងា​រហត់នឿយ, នាំគ្នាចូល​ទៅក្នុងបន្ទប់រ៉ូមែនទិច​នេះ ព្រោះវាជាតម្រូវការ​ពិសេសរបស់​មនុស្សស្រី។

- ជូន​កាដូជាឈុត​រ៉ូបឲ្យនាង
ជូនកាដូនាង​ជារ៉ូបក្រហម ឬខ្មៅ។ រក្សាវាទុក​លើគ្រែ ដោយប្រើក្រដាស​ស្អិតតូច​មួយសរសេរថា សុំឲ្យនាង​ស្លៀក​វាសម្រាប់រាត្រី​យប់នេះ៕

Related Posts

អាថ៌កំបាំង ៨យ៉ាងដែលនារីគ្រប់រូបចង់ឲ្យមនុស្សប្រុសធ្វើដើម្បីនាង
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.