តើអ្នកនឹងធ្វើដូចម្តេច ប្រសិនបើដៃគូរបស់អ្នកលែងចាប់អារម្មណ៏មកលើអ្នក? តើអ្នកគិតនឹងស្វែងរកសកម្មភាពថ្មី ឬអ្នកនឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យស្នេហាត្រលប់មកដូចដើមវិញ?
តាមការវាស់ស្ទង់កាលពីថ្មីៗនេះបានឲ្យដឹងថា មនុស្សស្រីភាគច្រើនដែលចាប់អារម្មណ៏នឹងស្នេហា នាងហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីធ្វើឲ្យនៅស្ថិតស្ថេរ ហើយមនុស្សស្រីដែលជឿជាក់ថា មានបុរសណាម្នាក់សក្តិសម នាងនឹងបង្កើតស្នេហាជាមួយគេភ្លាម។
សព្វថ្ងៃនេះ បុរសសម័យទំនើបពិតជាមិនអាចទុកចិត្តបានទេ។ ប្រសិនបើពួកគេមិនពេញចិត្តនឹងមនុស្សស្រីដែលពួកគេរស់នៅជាមួយទេ ពួកគេនឹងសម្លឹងមើលមនុស្សស្រីដទៃ។ ក្នុងករណីបែបនេះ ធ្វើឲ្យមនុស្សស្រីមានការឈឺចាប់ និងពិបាកបន្តជីវិតរស់នៅទៅមុខទៀត។ ខាងក្រោមនេះជាសញ្ញាមួយចំនួនបង្ហាញថា ដៃគូរបស់អ្នកកំពុងតែលែងចាប់អារម្មណ៏នឹងអ្នក និងប្រាប់អ្នកពីអ្វីដែលអ្នកគួរធ្វើ នៅពេលអ្នកសម្គាល់ឃើញសញ្ញាទាំងអស់នេះ៖
- ព្យាយាមស្វែងយល់ពីមូលហេតុ
អ្នកត្រូវរកឲ្យឃើញរាល់មូលហេតុដែលធ្វើឲ្យគាត់លែងចាប់អារម្មណ៏នឹងអ្នក។ និយាយជាមួយគាត់ និងស្វែងយល់ពីមូលហេតុ និងអ្វីដែលបណ្តាលឲ្យគាត់លែងស្រឡាញ់អ្នក។ បុរសៗមានហេតុផលជាច្រើន ដែលធ្វើឲ្យគាត់លែងចាប់អារម្មណ៏នឹងអ្នក ដូច្នេះត្រូវសួរគាត់ត្រង់ៗដើម្បីដឹងពីការពិតដល់អ្នក។
- ទំនាក់ទំនងជាមួយគាត់
ប្រសិនបើស្នេហារបស់អ្នកលែងសូវមានភាពស្និតស្នាលដូចពីមុនទាំងការនិយាយស្តី ឬធ្វើការរួមគ្នា។ ប៉ុន្តែគាត់នៅតែចង់បន្តស្នេហាជាមួយនឹងអ្នកទៀត សូមបង្កើតរឿងល្អៗដើម្បីឲ្យស្នេហាមានភាពពុះកញ្ជ្រោលឡើងវិញ។
- សម្លឹងមើលរឿងវិជ្ជមាន
អ្នកគួរតែជឿថា អ្វីៗគ្រប់យ៉ាងកើតឡើងសុទ្ធតែមានហេតុផល ចូរសម្លឹងមើលភាពវិជ្ជមាន និងបន្តជីវិតទៅមុខទៀត។
- រកមើលមនុស្សម្នាក់ទៀតដែលសក្តិសម
មានមនុស្សប្រុសច្រើនណាស់នៅលើលោកនេះ ដូច្នេះសូមកុំអស់សង្ឃឹម នៅពេលដៃគូរបស់អ្នកលែងចាប់អារម្មណ៏នឹងអ្នកទៀត។
- ចែកផ្លូវគ្នាជាមួយគាត់
ប្រសិនបើសញ្ញាបង្ហាញយ៉ាងច្បាស់ថា គាត់លែងចាប់អារម្មណ៏នឹងអ្នកទៀត វាជាពេលវេលាដែលអ្នកត្រូវសុំចែកផ្លូវជាមួយគាត់៕
តើត្រូវធ្វើដូចម្តេចនៅពេលបុរសដែលអ្នកស្រលាញ់លែងចាប់អារម្មណ៏នឹងអ្នកទៀត?
4/
5
Oleh
Unknown