បញ្ហាប្រហោងសាច់មុខជាបញ្ហាចម្បងនៃសម្រស់ដែលគួរឲ្យព្រួយបារម្ភបំផុត។ បញ្ហាប្រហោងមុខនេះមិនត្រឹមតែធ្វើឲ្យអ្នកបាត់បង់ភាពទាក់ទាញប៉ុណ្ណោះទេ តែក៏ត្រូវប្រឈមមុខនឹងបញ្ហាស្បែកជាច្រើនទៀតដូចជា៖ មុនក្បាលស, មុនក្បាលខ្មៅ, មុន និងអាចម៌រុយ។ បញ្ហាប្រហោងមុខងាយនឹងចាប់យកធាតុកខ្វក់ និងចេញជាតិខ្លាញ់។ ធាតុកខ្វក់ដែលជាប់នៅក្នុងរន្ធញើស អាចបណ្តាលឲ្យឆ្លងមេរោគស្បែកផ្សេងៗ។ កត្តាទាំងអស់នេះធ្វើឲ្យស្បែកស្រអាប់ ហើយគ្មានសុខភាពល្អ។
អត្ថប្រយោជន៏នៃវីតាមីន B12 ចំពោះស្បែក និងសក់
កម្ចាត់កោសិកាស្បែកងាប់ និងលាងជម្រះស្បែកឲ្យបានទៀងទាត់ជារឿងមួយសំខាន់ ដើម្បីកម្ចាត់ជាតិប្រេង និងធាតុកខ្វក់ចេញពីលើស្បែក។ បច្ចុប្បន្ននេះមានប្រភេទម៉ាស់បិតមុខជាច្រើនដែលអាចជួយបំបាត់បញ្ហាប្រហោងមុខ។ តែទោះបីជាយ៉ាងណា ម៉ាស់បិតមុខទាំងអស់នេះធ្វើឲ្យស្បែកស្រអាប់កាន់តែខ្លាំងឡើង ដោយសារវាមានផ្ទុកសារធាតុគីមី។ ដូច្នេះ យល់ល្អគួរប្រើវិធីសាស្ត្រព្យាបាលដោយខ្លួនឯងជំនួសវិញ ដើម្បីកម្ចាត់បញ្ហាប្រហោងមុខ។
អត្ថបទខាងក្រោមនេះនឹងបង្ហាញពីប្រភេទឱសថល្អៗមួយចំនួនដែលអ្នកអាចប្រើដើម្បីកម្ចាត់បញ្ហាប្រហោង៖
ត្រសក់
ត្រសក់ជាឱសថដ៏សក្តិសិទ្ធិបំផុតជួយបំបាត់បញ្ហាប្រហោងមុខ។ ជាតិត្រជាក់របស់ត្រសក់អាចជួយបង្រួមប្រហោងមុខយ៉ាងមានប្រសិទ្ធិភាព។ ចិតត្រសក់ជាបន្ទះស្តើងៗ រួចបន្ថែមទឹកកុលាបចូល ២-៣ ដំណក់។ ហើយបិតវាលើស្បែករបស់អ្នក និងរង់ចាំរយៈពេល ១៥នាទីទើបលាងសម្អាតចេញ។
ស៊ុតស
ស៊ុតសក៏ជាម៉ាស់បិតមុខមួយប្រភេទទៀតជួយផ្ចិតរន្ធញើសដែលប្រហោងធំ។ គ្រាន់តែលាបស៊ុតសលើប្រហោងមុខ។ ទុកវាឲ្យស្ងួតរយៈពេល ២-៣នាទី។ រួចលាងសម្អាតផ្ទៃមុខនឹងទឹក។ អនុវត្តវិធីនេះឲ្យបានម្តងក្នុងមួយសប្តាហ៏។
ល្ហុង
ល្ហុងមិនត្រឹមតែជួយឲ្យស្បែកទន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឲ្យស្បែកម៉ដ្ឋរលោង, ជួយកម្ចាត់បញ្ហាប្រហោងមុខ។ លាបល្ហុងទុំម៉ដ្ឋលើស្បែករបស់អ្នក។ លាងសម្អាតវាចេញក្រោយរយៈពេល ២០នាទី។
ប៉េងប៉ោះ
សារធាតុរឹតបន្តឹងដែលមានក្នុងផ្លែប៉េងប៉ោះអាចជួយផ្ចិតរន្ធញើស។ វាជួយកម្ចាត់កោសិកាងាប់ៗនៅលើស្បែក និងជួយឲ្យស្បែកទន់ផងដែរ។ លាបសាច់ប៉េងប៉ោះលើស្បែក រួច ម៉ាស្សាជាចលនារង្វង់ រួចលាងសម្អាតចេញក្រោយរយៈពេលមួយសន្ទុះធំ។
ម្សៅក្រាម
ម្សៅក្រាមលាយជាមួយក្រូចឆ្មាជាភ្នាក់ងារកម្ចាត់បញ្ហាស្បែករឹង។ បន្ថែមទឹកក្រូចឆ្មា ២-៣ដំណក់ចូលទៅក្នុងម្សៅក្រាម។ លាបលើស្បែករបស់អ្នក និងលាងសម្អាតចេញក្រោយរយៈពេលមួយសន្ទុះធំ។ អនុវត្តវិធីនេះឲ្យបានជារៀងរាល់ថ្ងៃ ដើម្បីជួយផ្ចិតប្រហោងមុខ និងជួយពង្រឹងសាច់មុខឲ្យបានស្អាតផងដែរ។
ម្សៅអាល់ម៉ុង
ដោយសារផ្លែអាល់ម៉ុងសម្បូរទៅដោយវីតាមីន E វាធ្វើឲ្យស្បែកទន់។ វាបានផ្តល់សារធាតុចិញ្ចឹមទៅឲ្យស្បែក និងកាត់បន្ថយបញ្ហាប្រហោងមុខ ប្រសិនបើប្រើប្រាស់វាបានទៀងទាត់។ ដាក់ផ្លែអាល់ម៉ុងត្រាំជាមួយទឹកដោះគោទុករយៈពេលពេញមួយយប់។ ព្រឹកឡើងកិនវាឲ្យម៉ត់ រួចលាបលើស្បែករបស់អ្នក។ ហើយលាងសម្អាតផ្ទៃមុខរបស់អ្នកចេញនៅពេលវាស្ងួត។
ទឹកឃ្មុំ និងស្ករស
ទឹកឃ្មុំ និងស្ករសជាឱសថដ៏ពេញនិយមមួយផ្សេងទៀតដែលអាចប្រើដើម្បីផ្ចិតប្រហោងមុខ។ ទឹកឃ្មុំមានតួនាទីជួយបន្ទន់ស្បែក និងរឹតបន្តឹងប្រហោងមុខ។ ប្រើទឹកឃ្មុំលាយស្ករសលាបលើផ្ទៃមុខ ក្នុងចលនាជារង្វង់។ វិធីនេះជួយឲ្យស្បែកម៉ដ្ឋរលោង និងផ្ចិតប្រហោងមុខ៕

ប្រើឱសថទាំងនេះអាចព្យាបាលមុខប្រហោងយ៉ាងមានប្រសិទ្ធភាពបំផុត
4/
5
Oleh
Unknown