តាមការស្ទាបស្ទង់កាលពីថ្មីៗនេះបានបង្ហាញថា គូស្វាមីភរិយាដែលគេងជាមួយគ្នាជារៀងរាល់យប់អាចរស់នៅបានអាយុវែង និងមានសុខភាពល្អ។ រឿងនេះត្រូវបានគេជឿថា នៅពេលអ្នកបានគេងក្បែរអ្នកណាម្នាក់ជារៀងរាល់យប់ សរសៃប្រសាទនៅក្នុងរាងកាយនឹងចាប់ផ្តើមសម្រាក, សម្ពាធឈាមត្រូវបានគ្រប់គ្រងយ៉ាងល្អ និងចិត្តក៏បានស្ងប់។ ចំពោះគូស្វាមីភរិយាជាច្រើន ការគេងជាមួយគ្នាអាចទទួលបានអត្ថប្រយោជន៏ជាច្រើនផ្សេងទៀតដូចជា បង្កើនភាពស្និតស្នាល, ជួយឲ្យជីវិតផ្លូវភេទមានសមតុល្យ និងមានសុខុមាលភាព។
កត្តានេះហើយដែលអាចជួយឲ្យអ្នកមានសុខភាពល្អ ព្រោះភាពស្និតស្នាលនឹងជួយរក្សាប្រព័ន្ធភាពស៊ាំ ហើយចង្វាក់បេះដូងរបស់អ្នកលោតជាធម្មតា សរុបមកសេចក្តីមកវាជួយបង្កើនអាយុ។ ម្យ៉ាងវិញទៀត គូស្វាមីភរិយាចូលចិត្តគេងជាមួយគ្នា ព្រោះវាបានផ្តល់សុវត្ថិភាព និងភាពកក់ក្តៅ។
អ្នកជំនាញបាននិយាយថា ការគេងក្បែរអ្នកណាម្នាក់ផ្សេងមិនមែនជាដៃគូរបស់អ្នកក៏អាចធ្វើឲ្យមានសុខភាពល្អដែរ។ នេះដោយសារតែខ្លួនប្រាណរបស់អ្នកទាំងពីរស្និតស្នាលនឹងគ្នា, ខួរក្បាលបញ្ជូនសញ្ញាទៅឲ្យផ្នែកផ្សេងៗទៀតនៃរាងកាយ,ប្រាប់អ្នកឲ្យបានសម្រាក។ ដូច្នេះ ខាងក្រោមនេះជាអត្ថប្រយោជន៏មួយចំនួនដែលអ្នកទទួលបាន នៅពេលអ្នកថើប ឱបថ្នាក់ថ្នមមនុស្សពិសេសរបស់អ្នកពេលកំពុងគេងក្នុងពេលរាត្រី។ អ្នកនឹងរីករាយនៅពេលបានគេងជាមួយគ្នា៖
ជួយបំបាត់ភាពតានតឹង
នៅពេលអ្នកគេងជាមួយមនុស្សដែលអ្នកស្រឡាញ់ ខ្លួនប្រាណនឹងមានភាពស្និតស្នាលនឹងគ្នា។ ភាពស្និតស្នាលនឹងគ្នាខ្លាំងបែបនេះនឹងជួយឲ្យចិត្តបានស្ងប់ ហើយក៏ជួយកាត់បន្ថយភាពតានតឹងផងដែរ។ ការបង្កាត់ភ្លើងស្នេហ៏ និងការឱបថើបថ្នាក់ថ្នមជាវិធីធម្មជាតិ ដើម្បីព្យាបាលបញ្ហាតានតឹង។
ជួយឲ្យអ្នកគេងលក់បានស្រួល
ប្រសិនបើអ្នកជួបនឹងបញ្ហាគេងមិនលក់,គូស្នេហ៏របស់អ្នកអាចឱបអ្នក ដើម្បីធ្វើឲ្យអ្នកមានអារម្មណ៏ល្អ។ អ្នកវិទ្យាសាស្ត្របានបង្ហាញថា ការបានគេងជាមួយនឹងអ្នកណាម្នាក់ អាចជួយកម្ចាត់បញ្ហាគេងមិនលក់បាន។
ផ្តល់ភាពកក់ក្តៅ
នៅពេលអ្នកបានគេងជាមួយនឹងអ្នកណាម្នាក់ ខ្លួនប្រាណនឹងបានប៉ះពាល់គ្នា។ ភាពប៉ះពាល់នេះបានបង្កើតភាពកក់ក្តៅ ដូច្នេះធ្វើឲ្យចរាចរណ៏ឈាមដើរបានស្រួល។ ភាពកក់ក្តៅពីខ្លួនប្រាណរបស់អ្នកដទៃក៏បានជួយការពារស្បែក និងធ្វើឲ្យស្បែករបស់អ្នកម៉ត់រលោងតាមបែបធម្មជាតិ។
អរម៉ូននៃក្តីស្រឡាញ់
តើអ្នកបានគិតថា ការរួមភេទតែម្យ៉ាងអាចបញ្ចេញអរម៉ូនអុកស៊ីតូស៊ីន ដើម្បីជួយឲ្យអ្នកមានក្តីសុខតើមែនទេ?ការបានត្រដុសស្បែកអាក្រាតរបស់អ្នកប៉ះនឹងស្បែកគូស្នេហ៏របស់អ្នក អាចជួយឲ្យអ្នកមានក្តីសុខ ព្រោះកម្រិតអុកស៊ីតូស៊ីនរបស់អ្នកឡើងខ្ពស់។ ដូច្នេះ នេះជាអត្ថប្រយោជន៏ដ៏ធំនៃការគេងក្បែរមនុស្សដែលអ្នកស្រឡាញ់។
វាល្អសម្រាប់សុខភាពបេះដូង
ការគេងក្បែរមនុស្សម្នាក់ដែលអ្នកស្រឡាញ់ក៏ល្អចំពោះសុខភាពបេះដូងរបស់អ្នកផងដែរ។ ទំនុកចិត្ត និងភាពកក់ក្តៅបានធ្វើឲ្យចង្វាក់បេះដូងលោតធម្មតា ដូច្នេះបណ្តាលឲ្យបេះដូងគ្មានសម្ពាធ។
ក្រោកពីគេងដោយមានថាមពល
ព្រឹកស្អែកនៅពេលអ្នកក្រោកពីគេងក្បែរមនុស្សដែលអ្នកស្រឡាញ់ ក្តីសុខធ្វើឲ្យអ្នកមានអារម្មណ៏ល្អ និងថាមពល។ នេះដោយសារតែអ្នកគេងបានស្រួលពេញមួយយប់។
បង្កើនអាយុជីវិត
ការគេងក្បែរមនុស្សម្នាក់ក៏អាចជួយបង្កើនអាយុរបស់អ្នកផងដែរ។ អ្នកវិទ្យាសាស្ត្របានបង្ហាញថា ការសម្រាកក្បែរមនុស្សម្នាក់អាចធ្វើឲ្យខួរក្បាល, បេះដូង និងសរីរាង្គផ្សេងៗទៀតនៃរាងកាយបានសម្រាក។ ការសម្រាកនេះជួយបង្កើនអាយុជីវិតរបស់អ្នក និងជាឱសថដ៏សក្តិសិទ្ធិបំផុត៕

ដឹងទេ! គេងក្បែរមនុស្សជាទីស្រឡាញ់រាល់យប់មានអ្វីកើតឡើង
4/
5
Oleh
Unknown