នៅពេលដែលអ្នកចូលរួមក្នុងពិធីអ្វីមួយ អ្នកតែងតែចង់ឲ្យខ្លួនឯងមានភាពទាក់ទាញអ្នកដទៃទាំងអស់ ជាពិសេសគឺក្នុងពិធីមង្គលការរបស់ខ្លួនតែម្តង។ ក្នុងនោះ មិនថាកូនក្រមុំទេ សូម្បីតែកូនកំលោះក៏ចង់ឲ្យមានភាពទាក់ទាញផងដែរ។ ហេតុដូច្នេះហើយ កូនកំលោះភាគច្រើន តែងតែជ្រើសរើសនូវសម្លៀកបំពាក់ដូចខាងក្រោម៖
១. ពណ៌ផ្សេងគ្នានៃសំលៀកបំពាក់
កូនកំលោះត្រូវជ្រើសរើសយកឈុតដែលមានភាពស្រអាប់នោះទេ ប៉ុន្តែអាចជ្រើសរើសយកពណ៌ស, ពណ៌ប្រផេះ ឬឆ្នូត ក៏មានការពេញនិយមដែរ។
២. រចនាបថ
មិនត្រឹមតែទាន់សម័យទៅលើពណ៌សម្លៀកបំពាក់ប៉ុណ្ណោះទេ ដើម្បើឲ្យកាន់តែសង្ហា អ្នកអាចជ្រើសយកអាវកាក់ដែលលម្អរដោយរចនាបថផ្កាឈូករត្ន័។ ហើយអាវកាក់មិនចាំបាច់រឹបពេកទេ ប៉ុន្តែឲ្យល្មមនឹងរាង។
៣. ការផ្លាស់ប្តូរសំលៀកបំពាក់
ជាទូទៅ កូនក្រមុំតែងតែផ្លាស់ប្តូរសំលៀកបំពាក់ ២-៣ កំផ្លេតាមដែលអាចធ្វើទៅបាន។ ហេតុដូចនេះកូនកំលោះគួរជ្រើសរើសអាវកាក់ ២ ដែលមានពណ៌ផ្សេងគ្នាទាំងស្រុងដែលអាចជាពណ៌ស និងពណ៌ខ្មៅ។
៤. ភាពទាក់ទាញ
ដើម្បើឲ្យមានភាពទាក់ទាញកាន់តែខ្លាំងឡើង ភាគច្រើនកូនកំលោះចូលចិត្តជ្រើសរើសសម្លៀកបំពាក់ដែលមាន រោមសត្វ ឬពណ៌គគីរ។ ជាមួយគ្នានេះផងដែរ បើនៅរដូវក្តៅ កូនកំលោះគួរជ្រើសយកក្រណាត់ដែលស្តើង ព្រោះវាអាចជួយសម្រួលនៅពេលបែកញើស។
៥. របៀបជ្រើសរើសសម្លៀកបំពាក់
យកល្អ សម្លៀកបំពាក់សម្រាប់ថ្ងៃមង្គលរបស់កូនកំលោះ គឺត្រូវមានអាវយឺតពណ៌ស, ក្រវាត់កពណ៌ខ្មៅ, អាវកាក់, អាវធំ និងខោជើងវែង ដែលទាំងអស់នេះត្រូវមានពណ៌ដូចអាវកាក់។
៦. គ្រឿងលម្អរ
គ្រឿងលម្អររបស់កូនកំលោះ និងកូនក្រមុំមានក្ខណៈផ្សេងពីគ្នា។ កូនកំលោះត្រូវប្រើគ្រឿងលម្អរដែលសាមញ្ញ ប៉ុន្តែមានភាពទាក់ទាញដូចជា ខ្សែក្រវាត់, នាឡិកា និងកន្លាស់កមានរូបផ្កា។
៧. ការជ្រើសរើសសម្លៀកបំពាក់ពេលរាត្រី
កូនកំលោះត្រូវស្លៀកសម្លៀកបំពាក់អាពាហ៏ពិពាហ៏ដែលធ្វើឲ្យអ្នកចូលរួមមើលមកថាសម។ ប៉ុន្តែចំពោះសម្លៀកបំពាក់ពេលរាត្រីមិនចាំបាច់ទេ។ អ្នកគ្រាន់តែស្លៀកពាក់បែបណាដែលធ្វើឲ្យដៃគូររបស់អ្នកគិតថាសាកសមទៅបានហើយ។ យកល្អសម្រាប់ថ្ងៃអាពាហ៏ពិពាហ៏ អ្នកគួរតែពាក់អាវពណ៌ខ្មៅ ប៉ុន្តែវែង ហើយជាម៉ូតដែលទើបនឹងចេញថ្មី។
៨. ស្បែកជើង
ស្បែកជើងក៏ជាផ្នែកមួយនៃភាពទាន់សម័យដែរ។ ទន្ទឹមនឹងនោះស្បែកជើងស្បែក ក៏អាចជួយឲ្យកូនកំលោះបញ្ចេញនូវភាពជាបុរសពិតនៅក្នុងថ្ងែមង្គលការរបស់គាត់ផងដែរ។
៩. វត្ថុដែលកូនកំលោះមិនគួរទុកនៅនឹងខ្លួន
កូនកំលោះមិនគួរទុកកាបូប ឬទូរស័ព្ទដៃទេ។ កាបូបអាចធ្វើឲ្យខោមើលទៅមិនស្អាត ហើយទូរស័ព្ទក៏អាចរំខាន់ ប្រសិនបើអ្នកណាម្នាក់តេមកនៅពេលដែលពិធីអ្វីមួយបានចាប់ផ្តើម។
១០. ជ្រើសរើសរបស់ដែលអាចប្រើប្រាស់ម្តងទៀត
ពេលដែលទិញសម្លៀកបំពាក់ និងសម្ភារៈសម្រាប់ថ្ងៃមង្គលការ កូនកំលោះគួរជ្រើសរើស ម៉ូតដែលអាចប្រើប្រាស់នៅថ្ងៃក្រោយ។ ដើម្បីកុំឲ្យខ្ជះខ្ជាយក្នុងការទិញម្តងទៀត។
១១. រឿងចុងក្រោយ
ត្រូវរក្សាស្នាមញញឹមដោយជំហរ និងមោទនភាពក្នុងថ្ងៃមង្គលការរបស់ខ្លួនទើបអ្នកដទៃមើលមកថាអ្នកពេញចិត្តបំផុត៕
សម្លៀកបំពាក់ដែលកូនកំលោះគួរតែជ្រើសរើស សម្រាប់ថ្ងៃអាពាហ៏ពិពាហ៏
4/
5
Oleh
Unknown