អ្វីទៅជាអំពើហិង្សាក្នុងគ្រួសារ? អំពើហិង្សាណាដែលកើតឡើងរវាងគូស្វាមីភរិយាអាចចាត់ទុកថា ជាអំពើហិង្សាក្នុងគ្រួសារ។ វាអាចជាអំពើហិង្សាលើរាងកាយ, ផ្លូវភេទ, ការរំលោភបំពាន ឬប្រភេទហិង្សាជាច្រើនផ្សេងទៀត។
តើមូលហេតុអ្វីខ្លះធ្វើឲ្យអំពើហិង្សាក្នុងគ្រួសារកើតឡើង? យោងតាមការស្ទង់ស្ថិតិបានឲ្យដឹងថា អំពើហិង្សាក្នុងគ្រួសារកើតឡើងដោយសារលុយ, ភាពចង់យកឈ្នះគ្នា ឬសប្បាយនឹងធ្វើឲ្យអ្នកដទៃឈឺចាប់។ មនុស្សមួយចំនួនរៀបការនឹងគ្នាដើម្បីសងសឹក។ មនុស្សមួយចំនួននៅផ្ទះធ្វើចរិកដូចជា សត្វតិរច្ឆាន។ អ្នកជំនាញផ្នែកស្នេហាបាននិយាយថាអំពើហិង្សាក្នុងគ្រួសារកន្លងមកមានការកើនឡើង តែមកដល់បច្ចុប្បន្នមានការថយចុះ។ មូលហេតុពីក្រោយខ្នងនៃបញ្ហានេះគឺ ដោយសារអាកប្បកិរិយារំលោភបំពានរបស់គូស្វាមីភរិយា។
- ផលប៉ះពាល់នៃការប្រើអំពើហិង្សាក្នុងគ្រួសារ
បង្កស្លាកស្នាម
អ្នកដែលក្លាយជាជនរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារឃើញថា មានស្លាកស្នាមរយៈពេលជាច្រើនឆ្នាំ។ ក្រោយពីបានឆ្លងកាត់ការរំលោភបំពាននេះរួច ការចងចាំមិនល្អបានប៉ះពាល់ដល់សនិ្តភាពរបស់មនុស្ស ធ្វើឲ្យមនុស្សជួបនឹងទុក្ខសោកអស់រយៈពេលជាច្រើនឆ្នាំ។
របួស
អ្នករំលោភបំពានបានធ្វើឲ្យជនរងគ្រោះរបួសធ្ងន់។ មានករណីជាច្រើនដែលជនរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារក្លាយជាមនុស្សក្រៀមក្រំ និងរបួសក្រោយពេលប្រឈមមុខនឹងការរំលោភបំពានពីដៃគូរបស់ខ្លួន។
ការឈឺចាប់
ករណីអំពើហិង្សាលើរាងកាយ ធ្វើឲ្យជនរងគ្រោះមានការឈឺចាប់ និងសោកសៅ។ ហើយមានករណីជាច្រើនទៀតដែលការត្រូវរបួសលើរាងកាយកាន់តែធ្ងន់ធ្ងរឡើង និងអាចគ្រោះថ្នាក់ដល់អាយុជីវិត។ នេះជាមូលហេតុសំខាន់ដែលត្រូវនិយាយថា ទេចំពោះអំពើហិង្សាក្នុងគ្រួសារ។
ឆ្កួត
តាមការសិក្សាស្រាវជ្រាវថ្មីៗនេះបានឲ្យដឹងថា ជាទូទៅជនរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារតែងតែក្លាយជាមនុស្សឆ្កួត។ ពួកគេនឹងលែងទុកចិត្តលើមនុស្សតទៅទៀត៕
ផលប៉ះពាល់នៃការប្រើអំពើហិង្សាក្នុងគ្រួសារ
4/
5
Oleh
Unknown