ថ្វីបើស្បែកជើងកែងចោទធ្វើឲ្យមិត្តនារីៗមានភាពសិចស៊ី និងលេចធ្លោបានមួយកម្រិតមែន ប៉ុន្តែសម្ពាធដែលទទួលរងពីការពាក់ស្បែកជើងកែងចោតអាចធ្វើឲ្យអ្នកមានបញ្ហាជាច្រើនកើតឡើងចំពោះសុខភាព។
ប្រវត្តិនៃការពាក់ស្បែកជើងកែងចោត
ហេតុអ្វីបានជាស្បែកជើងកែងចោតបានក្លាយជារបស់មួយពេញនិយម ហើយតើអ្នកណាខ្លះធ្លាប់គិតដល់បញ្ហា ដោយសារតែចង់បានសម្រស់ស្រស់ស្អាត? ស្បែកជើងកែងចោតត្រូវបានគេប្រទះឃើញតាំងតែពីឆ្នាំ ១៤០០ នៅពេលដែលនារីលក់ខ្លួនពាក់ ដើម្បីឲ្យកម្ពស់ខ្ពស់ជាងភ្ញៀវ និងបង្កើនភាពទាក់ទាញ។
ក្រោយមកស្បែកជើងកែងចោតបានក្លាយជាសម្ភារៈពេញនិយម។ បច្ចុប្បន្ននេះ ស្បែកជើងកែងចោតត្រូវបានមនុស្សស្រីពាក់គ្រប់ការងារ, គ្រប់ឋានៈក្នុងសង្គមទាំងអស់។
តើការពាក់ស្បែកជើងកែងចោតបានប៉ះពាល់អ្វីខ្លះដល់ជើងរបស់អ្នក
បើទោះបីជាស្បែកជើងកែងចោតបានធ្វើឲ្យជើងរបស់អ្នកស្រស់ស្អាតក៏ពិតមែន តែអ្នកអាចប្រឈមមុខនឹងបញ្ហាសុខភាព។ គ្រាន់តែគិតថា តើជើងរបស់អ្នកនឹងទៅជាយ៉ាងណា បន្ទាប់ពីពាក់ស្បែកជើងកែងចោតអស់រយៈពេល ៨ម៉ោង។
ខាងក្រោមនេះជាផលប៉ះពាល់អវិជ្ជមានមួយចំនួនដែលអ្នកនឹងជួបប្រទះ នៅពេលអ្នកពាក់ស្បែកជើងកែងចោត៖
ឈឺសាច់ដុំរ៉ាំរ៉ៃ
ស្បែកជើងកែងចោតទ្រទម្ងន់របស់អ្នក ហើយបានផ្លាស់ប្តូរតាមវិធីធម្មជាតិដែលអ្នកទ្រទ្រង់រាងកាយរបស់ខ្លួនឯង។ រាងកាយរបស់អ្នកព្យាយាមផ្លាស់ប្តូរ បណ្តាលឲ្យសាច់ដុំអ្នកក៏ផ្លាស់ប្តូរក្នុងរយៈពេលយូរដែរ។ នេះអាចធ្វើឲ្យឈឺចាប់សាច់ដុំរ៉ាំរ៉ៃដោយសារតែការពាក់ស្បែកជើងកែងចោត។
កាត់បន្ថយសរសៃពួរសាច់ដុំ
សាច់ដុំ និងសរសៃពួរធ្វើការរួមគ្នា ដើម្បីបង្កើនការដើរឲ្យបានត្រឹមត្រូវ និងចៀសវាងការដាក់សម្ពាធតែទៅលើសរសៃពួរសាច់ដុំណាមួយ។ តែទោះបីជាយ៉ាងណា ស្បែកជើងកែងចោតបានបំផ្លាញ និងដាក់សម្ពាធខ្លាំងលើសរសៃពួរ។ នេះអាចបំផ្លាញសរសៃពួររបស់អ្នកទាំងនៅក្មេង។
សរសៃវ៉ែន
ការពាក់ស្បែកជើងកែងចោតអស់រយៈពេលជាច្រើនម៉ោង ជារៀងរាល់ថ្ងៃបានប៉ះពាល់ដល់លំហូរឈាម។ វាក៏បានដាក់សម្ពាធបន្ថែមទៅលើសាច់ដុំកំភួនជើងផងដែរ។ ទាំងអស់នេះ ជាកត្តាអាចធ្វើឲ្យផ្ទុះសរសៃឈាមឆ្មា បានបំផ្លាញសរសៃវ៉ែនដែលយើងទាំងអស់គ្នាចង់បាន។
មិននឹងនរ
នៅពេលអ្នកដើរ អ្នកគួរតែអាចទ្រទម្ងន់របស់អ្នកចាប់ពីជើងក្រោយដល់ជើងមុខ។ ភាពមិននឹងនរមិនមែនជាធម្មជាតិឡើយ ហើយវាអាចបណ្តាលឲ្យរមូរ.កជើង ឬបែកឆ្អឹង។
បែកចែកទម្ងន់មិនស្មើគ្នា
ការពាក់ស្បែកជើងកែងចោតមិនត្រឹមតែធ្វើឲ្យទម្ងន់របស់អ្នកបែងចែកទៅឲ្យជើងមិនស្មើគ្នាប៉ុណ្ណោះទេ តែវាទាមទារឲ្យអ្នកធ្វើសមតុល្យម្រាមជើងរបស់អ្នកឲ្យបានច្រើន។ យូរៗទៅ បញ្ហានេះអាចបណ្តាលឲ្យឈឺខ្នងរ៉ាំរ៉ៃ។ អ្នកមិនគួរពាក់ស្បែកជើងកែងចោត ដើម្បីឲ្យមានរាងស្អាត និងខ្ពស់ឡើយ។ គួរពាក់ស្បែកជើងដែលសុខស្រួល និងជួយដល់សមត្ថភាពការដើររបស់អ្នក៕

ផលអវិជ្ជមាននៃការពាក់ស្បែកជើងកែងចោតដែលមិត្តនារីមិនធ្លាប់បានដឹង
4/
5
Oleh
Unknown