ប្រព័ន្ធ Wi-Fi ជាបណ្ដាញឥតខ្សែមួយ សម្រាប់តភ្ជាប់ឧបករណ៍អេឡិចត្រូនិចដោយមិនពឹងផ្អែកទៅលើខ្សែ។ សព្វថ្ងៃប្រព័ន្ធ Wi-Fi វាកំពុងទទួលបានជោគជ័យយ៉ាងខ្លាំងនៅទូទាំងពិភពលោក និងមានស្ទើរតែគ្រប់ទីកន្លែងសូម្បីតែក្នុងក៏មានដែរ។ ចាប់តាំងពីមានទូរស័ព្ទកាន់តែទំនើប វាក៏ធ្វើឲ្យអ្នកទទួលបាននូវអត្ថប្រយោជន៍ពីសេវាកម្មរបស់វាជាច្រើនផងដែរ។ ទទ្ទឹមនឹងនេះ សូមអ្នកកុំភ្លេចថា វាក៏មានផលអវិជ្ជជាច្រើនដែលប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់អ្នកដែរ។
Router គឺជាឧបករណ៍ដែលត្រូវបានគេប្រើនៅក្នុងផ្ទះ ឬកន្លែងផ្សេងៗទៀត ដើម្បីធ្វើការតភ្ជាប់ឧបករណ៍ឥតខ្សែដូចជា ស្មាតហ្វូន ឬកុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិចជាច្រើនទៀត ដែលពាក់ព័ន្ធទៅនឹងសេវាកម្មរបស់វា។ ឧបករណ៍ Router វាបានបញ្ចេញរលកសញ្ញា WLAN សម្រាប់ឲ្យឧបករណ៍អេឡិចត្រូនិចផ្សេងៗតភ្ជាប់ដោយបណ្ដាញឥតខ្សែ ដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នក។ មនុស្សជាច្រើនគាត់មិនសូវអើពើជាមួយនឹងបញ្ហានេះទេ ដោយសារតែពួកគាត់មិនបានដឹង ឬមកពីកង្វះនៃចំណេះដឹងដែលទាក់ទងនឹងបញ្ហាទាំងនេះ។ ពេលវាចាប់ផ្ដើមជាមួយនឹងរលកសញ្ញាអេឡិចត្រូនិចដែលត្រូវប៉ះពាល់នឹងខ្លួនប្រាណមនុស្ស និងបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នក។ ការសិក្សានេះត្រូវបានធ្វើឡើងដោយ ភ្នាក់ងារសុខភាព អង់គ្លេស ហើយបានបង្ហាញថា Router វាអាចបង្អាក់ដល់ការរីតលូតលាស់ទាំងមនុស្ស និងរុក្ខជាតិ។
ផលវិបាកនៃការប្រើប្រាស់ Wi-Fi ច្រើនពេក៖
– អស់កម្លាំងរុំារ៉ៃ
– ការឈឺត្រចៀក
– កង្វះនៃការផ្ដោតអារម្មណ៍
– ឈឺក្បាលញឹកញាប់
– បញ្ហាក្នុងការគេង។
តាមការពិតទៅ បច្ចេកវិទ្យាវាពិជាចាំបាច់ និងត្រូវការខ្លាំងណាស់មនុស្សនាពេលបច្ចុប្បន្នដើម្បីភាពរីកចម្រើន។ ខាងក្រោមនេះ អ្នកស្រាវជ្រាវបានធ្វើការចែករំលែកពីការណែនាំមួយចំនួយនៃរបៀបប្រើប្រាស់ Router ឲ្យមានសុវត្តិភាព និងកាត់បន្ថយគ្រោះថ្នាក់ពីឧបករណ៍ទាំងនេះ។
តើធ្វើដូចម្ដេចដើម្បីការពារកុមារពីរលកសញ្ញាទាំងនេះ៖
– ផ្ដាច់ ឬបិទកម្មវិធីប្រើជាមួយ Wi-Fi មុនពេលចូលគេង
– បិទប្រព័ន្ធ Wi-Fi នៅពេលដែលអ្នកមិនប្រើឧបករណ៍ឥតខ្សែ
– ប្រសិនបើអ្នកប្រើប្រាស់ទូរសព្ធឥតខ្សែនៅសណ្ឋាគារ ឬលំនៅដ្ឋាន អ្នកអាចជំនួសវាជាមួយនឹងទូរសព្ទប្រើខ្សែវិញ
– ជៀសវាងការប្រើ Router នៅក្នុងផ្ទះបាយ និងបន្ទប់គេងជាដាច់ខាត៕
ប្រព័ន្ធ Wi-Fi ជាឃាតករលាក់មុខអាចសម្លាប់អ្នកដោយសន្សឹមៗ
4/
5
Oleh
Unknown