ប្រធានាធិបតី បារាំង លោក Francois Hollande  និងប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin  បានជួបគ្នាក្នុងទីក្រុង មូស្គូ ដើម្បីពិភាក្សាស្ដីអំពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS  ប៉ុន្តែមេដឹកនាំប្រទេសមហាអំណាចទាំងពីរនេះ នៅមានចំណុចខ្លះដែលខ្វែងគំនិតគ្នា ពិសេសអំពីជោគវាសនារបស់ប្រធានាធិបតី ស៊ីរី លោក Bashar al-Assad  ក្នុងនោះ បារាំង យល់ថា លោក Assad  មិនត្រូវមានតួនាទីណាមួយឡើយក្នុងជួរអ្នកនយោបាយ ដែលផ្ទុយពី រុស្ស៊ី ដែលចង់ឲ្យលោក Bashar al-Assad  ត្រូវបានសម្រេចដោយប្រជាជន ស៊ីរី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Times of Esrael នៅថ្ងៃសុក្រនេះ ។
ទោះយ៉ាងណា ប្រធានាធិបតី រុស្ស៊ី និង បារាំង បានយល់ស្របគ្នាក្នុងទីក្រុង មូស្គូ ថា នឹងរួមគ្នាវាយប្រហារសំដៅទៅរកក្រុមISIS តែមួយប៉ុណ្ណោះ ។ លោក ពូទីន និយាយថា រុស្ស៊ី និង បារាំង បានយល់ស្របគ្នាអំពីការប្រយុទ្ធនឹងក្រុម ISIS ដោយជៀសវាងមិនវាយប្រហារទៅលើក្រុមទាំងឡាយណាដែលចូលរួមប្រយុទ្ធនឹងក្រុម ISIS ប៉ន្តែនឹងមានការផ្លាស់ប្ដូរព័ត៌មានជាក់លាក់ច្រើនថែមទៀតថាតើក្រុមណាដែលជាក្រុមភេរវកម្ម និងក្រុមណាដែលជួយប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ។
ចំណែកលោក Hollande និយាយថា ប្រទេស បារាំង នឹងបង្កើនការគាំទ្រដល់ក្រុមឧទ្ទាមដែលកំពុងប្រយុទ្ធនឹងក្រុម ISIS តំណាលពេលដែលលោក Putin អះអាងថា មានតែកងទ័ពរដ្ឋាភិបាល ស៊ីរី ប៉ុណ្ណោះដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធទប់ទល់នឹងក្រុមភេរវកម្ម ហើយក្រុមដទៃដែលកំពុងធ្វើសកម្មភាពក្នុងប្រទេស ស៊ីរី ដូចជា Jabhat al-Nusra  និងក្រុមដទៃទៀត មិនបានអនុវត្តប្រតិបត្តិការវាយប្រហារថ្មើរជើងខ្លាំងក្លាដូចកងទ័ពលោក Bashar al-Assad ឡើយ ។  លោក Putin បន្ថែមថា ប្រហែលពុំមានក្រុមប្រឆាំងណាមួយក្នុងប្រទេស ស៊ីរី ដែល រុស្ស៊ី ត្រូវធ្វើសហប្រតិបត្តិការជាមួយឡើយ ។
រុស្ស៊ី និង បារាំង ព្រមព្រៀងគ្នាវាយប្រហារទៅលើក្រុម ISIS តែមួយប៉ុណ្ណោះ
4/
5
Oleh 
Unknown


