Showing posts with label Love. Show all posts
Showing posts with label Love. Show all posts

គុណវិបត្ត​មួយចំនួន​របស់មនុស្សស្រី​ដែលបុរសៗ​ចូលចិត្ត

តើអ្នកដឹងទេ​ថា ទង្វើអ្វីខ្លះ​ដែលធ្វើប្រុសៗមិនពេញ​ចិត្ត? ​គុណវិបត្តិគឺជា​បញ្ហាដ៏ធំដែលធ្វើឲ្យប្រុសៗយល់ថា ខ្លួនគេ​កំពុងតែ​ជ្រើសរើសមនុស្សខុស។ តើ​អ្នក​ដឹងទេ​ថា ជាទូទៅមនុស្សស្រី​ប្រភេទណា​ដែលបុរសៗ​កំពុង​ស្វែងរក? វាពិបាក​នឹងសន្មត់ណាស់ ប៉ុន្តែភាព​ឆ្លាតវៃ, មោះមុត, ស្អាត, ចំណង់​តណ្ហាផ្លូវភេទ, មាន​ប្រាជ្ញា, ចិត្ត​ទូលាយ, ស្រឡាញ់​សេ្នហា និង​មានចំណេះដឹង​ជាអ្វីដែល​បុរសៗត្រូវការ។




បើទោះបីជា​គុណសម្បត្តិ​ខាងលើ មនុស្សម្នាក់​មិនអាច​មានទាំង​អស់ក៏ដោយ ប៉ុន្តែ​ប្រសិបើ​មនុស្សស្រី​មាន​គុណវិបត្តមួយចំនួនដូចខាងក្រោមវិញ​ គឺធ្វើឲ្យប្រុសៗកាន់តែមិនចូលចិត្ត៖

- គ្មានអនាម័យ​ខ្លួនប្រាណ
អ្នកណាៗ​មិនចូលចិត្ត​មនុស្ស​ដែលគ្មាន​អនាម័យខ្លួនប្រាណនោះទេ។ ប្រសិនបើ​អ្នកចេញ​ទៅក្រៅ​ជួបនឹងអ្នកណាម្នាក់​ដោយមិន​បាន​ងូតទឹកសម្អាតខ្លួន​ប្រាណ វានឹងក្លាយ​ជាទម្លាប់​អាក្រក់របស់អ្នក។

- បង្ក​ជម្លោះ
មនុស្សម្នាក់​ដែលចូលចិត្ត​បង្កជម្លោះ នឹងធ្វើឲ្យ​មនុស្សគ្រប់រូប​មិន​ចូលចិត្ត។ ដូច្នេះ នេះជាលក្ខណៈ​មួយដែល​បុរសៗមិន​ពេញចិត្ត។

- ចូលចិត្ត​យំសោក
មនុស្សស្រី​ដែលចូលចិត្ត​ស្រែកយំគ្រប់​ពេល និងដើរតួជា​ជនរងគ្រោះគ្រប់​ស្ថានភាព ជាអ្វីដែលធ្វើឲ្យ​បុរសមិន​ចូលចិត្ត។ មនុស្សស្រី​ចូលចិត្តយំសោក​នឹងធ្វើឲ្យ​បុរសខ្លាច។

- ញៀន
ការទទួលទាន​ជាតិ​ស្រវឹង និង​ការជក់បារី​មិនជាបញ្ហា​ទេ តែមនុស្សស្រី​ដែលញៀននឹងរបស់ទាំងពីរនេះនឹង​ធ្វើឲ្យប្រុងឲសៗស្អប់។ ជាការ​ពិតណាស់ ពាក្យ​ថា ញៀន​មួយម៉ាត់ ធ្វើឲ្យ​មនុស្សណា​ក៏ស្អប់​ដែរ មិនថា​ជាបុរស ឬស្ត្រី​ឡើយ។

- ចូលចិត្ត​និយាយដើម​អ្នកដទៃ
មនុស្សស្រីចូលចិត្តនិយាយដើមគេពីក្រោយខ្នងមិនដែលនិយាយពីរឿងល្អៗរបស់គេនោះទេ។ នេះហើយជាមូលហេតុដែលធ្វើឲ្យប្រុសៗភាគច្រើនមិន​ចូលចិត្តនោះឡើយ។

- ខ្ជិល
ភាពខ្ជិល​ដូចជា​ជំងឺមួយ ដែលអ្នកណាៗ​​ក៏ស្អប់ដែរ។ អ្នកត្រូវចាមថា ភាព​សកម្ម​របស់អ្នក និងធ្វើឲ្យអ្នក​ដទៃពេញចិត្ត។

- ត្អូញត្អែ ឬរអ៊ូរទាំ
ភាពរអ៊ូរទាំ​របស់មនុស្សស្រី​ជាសុបិន្តអាក្រក់​បំផុត​សម្រាប់​មនុស្សប្រុស។ ភាពត្អូញត្អែ​គ្រប់រឿង នឹងធ្វើឲ្យ​ប្រុសៗរត់ចោលអ្នក។

- ប្រកាន់​បក្សពួក​នយោបាយ
មនុស្សស្រី​ដែលប្រកាន់​ពូជនិយម, ភាពសិច​ស៊ីហួសហេតុ ឬមានគំនិត​ដើរខ្សែលើ ធ្វើ​ឲ្យបុរសៗគ្រប់គ្នាខ្លាច ដោយសារ​ចិត្តចង្អៀត​ចង្អល់។

- ញៀន​នឹងការ​ដើរផ្សារ
មនុស្សស្រី​ម្នាក់ដែល​មានភាពឯករាជ្យ ចេះគ្រប់គ្រងប្រាក់​ដែលខ្លួន​ឯងរកបាន នឹងធ្វើឲ្យបុរសពេញចិត្ត។ តែសម្រាប់មនុស្សស្រី​ដែលមិនចេះរក ចាំ​តែចាយលុយ​ដែលបុរស​ឲ្យ នោះ​ធ្វើឲ្យ​បុរសស្អប់បំផុត៕

បើ​ម្ដាយ​ឪពុក​មិន​ព្រម គូរស្នេហ៍​​អាច​ស្នើ​សុំ​ចុះ​បញ្ជី​រៀបការ​បាន​អត់ ?

យុវវ័យ​និង​ស្នេហា៖ ការ​ស្នើ​សុំ​ឪពុក​ម្ដាយ​ដើម្បី​រៀបចំ​ការ​ជា​មួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​របស់​យុវវ័យ​មួយ​ចំនួន​តែ​ពួក​គាត់​មិន​ព្រម បាន​ធ្វើ​ឲ្យ​ក្លាយ​ជា​កង្វល់ និង​ជា​បញ្ហា​មួយ​របស់​ពួកគេ​ក្នុង​ការ​សម្រេច​ចិត្ត ព្រោះ​ថា​មួយ​ជា​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ និង​មួយ​ទៀត​ជា​អ្នក​មាន​គុណ។ ចុះ​បើ​សិន​ជា​ករណី​នេះ​ គូស្នេហ៍​​អាច​ស្នើ​សុំ​ចុះ​បញ្ជី​រៀបការ​បាន​អត់? បើ​ម្ដាយ​ឪពុក​បដិសេធ។

ឆ្លើយ​តប​និង​ករណី​នេះ​យុវតី ចាន់ ​លីនី​ វ័យ​១​៩​ឆ្នាំ ដែល​ទើប​តែ​​បាន​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៥​នេះ​និយាយ​ថា ​បើ​តាម​ការ​ធ្លាប់​ដឹង​កន្លង​មក​ បុរស​នារី​ដែល​ពេញ​វ័យ​រៀប​ការ អាច​ស្នើ​សុំ​ចុះ​អេតាស៊ីវិល​បាន ទោះ​បី​ជា​ម្ដាយ​ឪពុក​មិន​ព្រម​ក៏​ដោយ​ សំខាន់​គាត់​ស្រឡាញ់​គ្នា​ ចេះ​អត់​ឱន​ឲ្យ​គ្នា​ ហើយ​គិត​ថា​ខ្លួន​អាច​កសាង​គ្រួសារ​មួយ​ប្រកប​ដោយ​សុភមង្គល​បាន​។​

​កញ្ញា លី​នី​៖ “បើ​ពួក​គាត់​ស្រឡាញ់​គ្នា​ពិត​និង​គិត​ថា​ខ្លួន​មាន​សមត្ថភាព​គ្រប់​គ្រាន់ ​ដូច្នេះ​គាត់​អាច​ទៅ​សុំ​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​បាន​នៅ​សា​លា​ឃុំ​​ ព្រោះ​ច្បាប់​មិន​បាន​ហាម​នោះ​ទេ“​។

ដោយឡែក​យុវជន​ឈ្មោះ ​ឈិន ជិន វ័យ​២៣​ឆ្នាំ​ ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​លើក​ឡើង​ថា​ វា​មិន​ទាស់​ខុស​អ្វី​នោះ​ទេ​បើ​សិន​ជា​គូស្នេហ៍​វ័យ​គ្រប់​ការ​ស្រឡាញ់​គ្នា​ ហើយ​ចង់​ស្នើ​សុំ​សំបុត្រ​អាពាហ៍ពិពាហ៍​នៅ​សាលា​សង្កាត់​នោះ ទោះ​ជា​ម្ដាយ​ឪពុក​ខាង​ណា​មិន​ព្រម​ក៏​ដោយ​ឲ្យ​តែ​ពួក​គាត់​មាន​សមត្ថភាព​គ្រប់​គ្រាន់​លើក​ផ្នែក​សេដ្ឋកិច្ច។

យុវជន ឈិន ជិន៖ “​បើ​តាម​នីតិ​គ្រួសារ មិន​អាច​ហាម​ឃាត​នោះ​ចំពោះ​គាត់ ឲ្យ​តែ​ស្រឡាញ់​គ្នា​ហើយ​ពួក​គាត់​អាច​រក​ចំណូល​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ​បាន អាច​ទ្រទ្រង់​លើ​ការ​ចំណាយ​ខ្លួន​បាន ចង់​មានន័យថា​គាត់​ឯករាជ្យ​លើ​ខ្លួន​បាន គាត់​ធ្វើ​បាន​ហើយ”។
ទាំង​នេះ​គ្រាន់​តែ​ជា​ទស្សនៈ​របស់​យុវជន​ខាង​លើក​ប៉ុណ្ណោះ តែ​ដើម្បី​​ឲ្យ​យល់​​កាន់​តែ​ច្បាស់​នោះ​សូម​បង្វែរ​អារម្មណ៍​មិត្ត​អាន​មក​ជួប​និង​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ផ្នែក​ច្បាប់​វិញ​ម្ដង​។

លោក​មេធាវី កែវ វ៉ាន្នី សាស្ត្រាចារ្យ​ច្បាប់ ជំនាញ​នីតិ​រដ្ឋប្បវេណី​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បើ​តាម​មាត្រ​៩៤៨​នៃ​ក្រមរដ្ឋប្បវេណី​បាន​បញ្ជាក់​ថា បុគ្គល​ដែល​មាន​អាយុ​ចាប់​១៨​ឆ្នាំ​ទៅ(នីតិជន) អាច​រៀបការ​បាន​ ដោយ​មិន​ចាំ​បាច់​មាន​ការ​អនុញ្ញាត​ពី​ឪពុក​ម្ដាយ​នោះ​ទេ។ ការ​រៀប​ការ​នេះ​ធ្វើឡើង​ដោយ​គោលការណ៍​ស្ម័គ្រ ហើយ​ឪពុក​ម្ដាយ​មិន​អាច​​ជា​ឧបសគ្គ​ក្នុង​ការ​រៀបការ​ឡើយ​​។


មេធាវី​រូប​នេះ​បាន​បន្ត​ថា៖ ដើម្បី​រៀប​ការ​បាន​ បុគ្គល​ទាំង​ពីរ​គ្រាន់​តែ​បំពេញ​តាម​​នីតិវិធី​ទាំង​​៤​ចំណុច​នៃ​មាត្រា​៩៥៥ រួម​មាន៖ ទី១. ការ​ជូន​ដំណឹង​ដែល​បាន​សុំ​ការ​អនុញ្ញាត​ពី​មន្ត្រី​អត្រានុកូលដ្ឋាន, ទី​២​.ធ្វើ​ប័ណ្ណ​ប្រកាស​  គឺ​ប្រកាស​ជា​សាធារណៈ​, ទី៣. ចុះ​កិច្ច​សន្យា​អាពាហ៍ពិពាហ៍ និង​ចុង​ក្រោយ​គឺ​ការ​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍៕​​

៦ ហេតុផល ហេតុអ្វីបានជា ការមានសង្សារជាការល្អ?

ការដែលនៅលីវ អាចមានភាពសប្បាយរីករាយ ខណៈពេលណាមួយ ប៉ុន្តែ ពេលខ្លះអ្នកអាចនឹង មានអារម្មណ៍ថាឯកោ នៅពេលដែល អ្នកចូលរួមកម្មវិធី និងដើរលេងជាមួយមិត្តរបស់អ្នក និងសង្សារ របស់គេ។ វាមិនមែនជា រឿងច្រណែនគ្នានោះទេ តែធម្មជាតិរបស់មនុស្សគឺ ចង់បានដៃគូមួយ​ ជាមួយគេដែរ។ អារម្មណ៏ដែលចង់បានសង្សារម្នាក់ កាន់តែខ្លាំងទៅ នៅពេលដែលអ្នក មានអារម្មណ៍ថាឯកោ នៅថ្ងៃឈប់សម្រាក ឬនៅពេលដែលអ្នក មកដល់ផ្ទះតែម្នាក់ឯង បន្ទាប់ពីការងារ។ មាន ហេតុផលជាច្រើនដែល ធ្វើឲ្យ អ្នកចង់មានសង្សារហើយ នេះគឺជាហេតុផលមួយចំនួន ដែលហេតុអ្វីបានជាមានសង្សារគឺជាការល្អ។


១. គេធ្វើឱ្យអ្នកសប្បាយចិត្ត
វាមិនបានធានាថា អ្នកនឹងសប្បាយចិត្តជារៀងរាល់ ថ្ងៃនោះទេ។ អ្នកនឹងមានការប្រកែកគ្នាខ្លះ និង ជម្លោះ រវាងអ្នក ជាមួយនឹង សង្សាររបស់អ្នក ប៉ុន្តែនៅចុងបញ្ចប់នៃថ្ងៃ វាគឺមានតម្លៃណាស់ថា សង្សាររបស់អ្នក អាចធ្វើឱ្យអ្នកសប្បាយចិត្ត នៅក្នុងវិធីមួយដែលអ្នកដទៃ មិនអាចធ្វើឱ្យអ្នកបានទេ។ នេះជាការគិតដ៏ត្រឹមត្រូវមួយ ដែលដឹងថាអ្នកមានមនុស្សម្នាក់ដែល អ្នកអាចចែករំលែកអ្វីដែលពិសេស នៅក្នុងជីវិតរបស់អ្នក ហើយវានឹងគ្រប់គ្រាន់ក្នុងការ ធ្វើឱ្យអ្នកសប្បាយចិត្ត។

២. គេធ្វើឱ្យអ្នកមានអារម្មណ៍ល្អលើខ្លួនអ្នកផ្ទាល់
សង្សារល្អម្នាក់នឹង ធ្វើឲ្យថ្ងៃរបស់អ្នកសប្បាយរីករាយ។ អាចផ្តល់ឱ្យអ្នកនូវការ ថើបឬឳបនៅពេលព្រឹក ដែលជាការ ពង្រឹងទំនាក់ទំនងមួយសំរាប់អ្នក។ ឬវាអាចជាការសរសើរ របស់គាត់ទៅលើអ្នក និងផ្ដល់ឱ្យអ្នកនូវការលើកទឹកចិត្តមួយ។ អ្នកនឹងក្លាយជា មនុស្សម្នាក់ដែលស្អាតបំផុត នៅក្នុងភ្នែករបស់គាត់ និងជាអ្វីដែលល្អបំផុតសំរាប់អ្នក ហើយធ្វើឱ្យអ្នកមានអារម្មណ៏ថា សប្បាយចិត្ត និង មានសុភមង្គល នៅក្នុងជីវិត។

៣. អ្នកនឹងមិនត្រូវចូលរួមការប្រគំតន្ត្រីតែម្នាក់ឯង
មានសង្សារ នៅ ជុំវិញអ្នក អ្នកនឹងមិនមានការព្រួយបារម្ភ អំពីការចូលរួមក្នុងការប្រគុំតន្ត្រី នឹង បញ្ចប់ទៅតែម្នាក់ឯងនោះទេ។ តែប្រសិនបើ មិត្តប្រុសរបស់អ្នកមិនចូលចិត្ត តន្ត្រី គាត់ប្រាកដនឹងរួម ដំណើរជាមួយអ្នក ព្រោះគាត់មិនចង់ឱ្យអ្នក នៅតែម្នាក់ឯង ក្នុងហ្វូងមនុស្ស។

៤. គេបានធ្វើឱ្យអ្នកគិតពីខ្លួនឯងតិចជាងមុន
អ្នកអាចមានជីវិតសប្បាយ រីករាយធម្មតាដោយគ្មានមិត្តប្រុស ប៉ុន្តែជីវិតរបស់អ្នកនឹង នៅតែត្រូវ គិតតែផលប្រយោជន៍ខ្លួនឯង ហើយវាមិនល្អនោះទេ ប្រសិនបើអ្នកគិត បែបនេះក្នុងរយៈពេលវែង។ ការមានមិត្តប្រុសម្នាក់ នឹងធ្វើឱ្យអ្នកគិតពីផលប្រយោជន៍ខ្លួនឯង តិចជាងមុន និង អំពីនរណាម្នាក់ផ្សេងទៀតជាការ ផ្លាស់ប្តូររបស់អ្នក។ ការមានមិត្តប្រុសម្នាក់ បានផ្ដល់ឱ្យអ្នកនូវមេរៀនមួយដែល មានផលប្រយោជន៍ក្នុងជីវិត ដោយអ្នកចេះអត់ធ្មត់និង ចែករំលែកដល់អ្នកដ៏ទៃ។

៥. ធ្វើឱ្យអ្នកមានអារម្មណ៍ សុវត្ថិភាព
វាមិនមែនជារឿងប្រកាន់ភេទនោះទេ ប៉ុន្តែនេះជាការទទួលស្គាល់មួយ ថាការមានមិត្តប្រុសធ្វើឱ្យអ្នក មានអារម្មណ៍ថាមានសុវត្ថិភាព។ នៅពេលដែលបុរសផ្សេង ដឹងថាអ្នកមានមិត្តប្រុស គេនឹងនៅឆ្ងាយពីអ្នកហើយ អ្នកក៏មានសុវត្ថិភាព ពីការចាប់បង្ខំ រឺ ការតាមដែលអ្នកមិនចង់បាន។ អ្នកអាចដើរដោយសេរី​ និងចូលទៅកាន់ទីកន្លែងណាដែល អ្នកនឹងមិនហ៊ានចូលទៅតែម្នាក់ឯង កាលពីមុន។

៦. អ្នកមិនចាំបាច់មានការដណ្តើមគ្នា​ នៅជុំវិញខ្លួនអ្នកនោះទេឬ សុំមិត្តភក្តិទៅជាមួយនៅពេលដែល អ្នកត្រូវបានគេហៅទៅ ពិធីមង្គលការ
ពេលដែលអ្នកមានមិត្តប្រុសម្នាក់ដែល អ្នកអាចសន្មតដោយស្វ័យប្រវត្តិថា អ្នកមានកាលបរិច្ឆេទសម្រាប់ ការណាត់ជួបជាមួយគ្រួសារ។ បើទោះបីជាគាត់ មិនអាចចូលរួមបានក៏ដោយ មនុស្សគ្រប់គ្នានឹង មិនមើលមកអ្នកថា គួរឲ្យអាណិតនោះទេ ប៉ុន្តែពួកគេនឹងធ្វើបែបនេះចំពោះ ស្ត្រីនៅលីវ។
វាអាចជាការលំបាក ក្នុងការស្វែងរកមិត្តប្រុសម្នាក់ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថា សប្បាយរីករាយ ប៉ុន្តែការរង់ចាំនេះហើយ នឹង កិច្ចការដែលអ្នក បានដាក់ចូលទៅក្នុងវាគឺជា ការពិតដ៏មានតម្លៃសម្រាប់អ្នក។

តើត្រូវធ្វើដូចម្តេចនៅពេលបុរសដែលអ្នកស្រលាញ់​​លែងចាប់អារម្មណ៏នឹងអ្នកទៀត?

តើអ្នក​នឹងធ្វើ​ដូចម្តេច ប្រសិនបើ​ដៃគូរបស់អ្នកលែង​ចាប់អារម្មណ៏​មក​លើអ្នក? តើអ្នក​គិតនឹង​ស្វែងរក​សកម្មភាព​ថ្មី ឬអ្នកនឹង​ធ្វើគ្រប់យ៉ាង​ដើម្បីឲ្យ​ស្នេហា​ត្រលប់មក​ដូច​ដើមវិញ?

តាម​​ការ​វាស់ស្ទង់​កាលពីថ្មីៗ​នេះបាន​ឲ្យដឹង​ថា មនុស្សស្រី​ភាគច្រើន​ដែលចាប់​អារម្មណ៏​នឹង​ស្នេហា នាងហ៊ាន​ធ្វើអ្វីគ្រប់​យ៉ាង ដើម្បីធ្វើឲ្យ​នៅស្ថិតស្ថេរ ហើយ​មនុស្សស្រី​ដែល​ជឿ​ជាក់​​ថា មានបុរសណាម្នាក់​សក្តិសម នាងនឹង​បង្កើត​ស្នេហា​ជាមួយគេភ្លាម។

សព្វថ្ងៃនេះ បុរសសម័យ​ទំនើបពិត​ជាមិនអាចទុកចិត្តបានទេ។ ប្រសិនបើពួកគេ​មិនពេញចិត្ត​នឹងមនុស្សស្រី​ដែលពួកគេ​រស់នៅ​ជាមួយទេ ពួកគេនឹង​សម្លឹងមើល​មនុស្សស្រី​ដទៃ។ ក្នុង​ករណីបែប​នេះ ធ្វើឲ្យមនុស្សស្រី​មានការ​ឈឺចាប់ និង​ពិបាក​បន្តជីវិតរស់​នៅទៅមុខ​ទៀត។ ខាងក្រោម​នេះជាសញ្ញា​មួយចំនួន​បង្ហាញ​ថា ដៃគូរបស់​អ្នកកំពុង​តែ​លែងចាប់​អារម្មណ៏​នឹងអ្នក និងប្រាប់អ្នក​ពីអ្វីដែល​អ្នកគួរ​ធ្វើ នៅពេល​អ្នក​សម្គាល់​ឃើញ​សញ្ញា​ទាំង​អស់នេះ៖

- ព្យាយាម​ស្វែងយល់​ពីមូលហេតុ
អ្នកត្រូវ​រកឲ្យឃើញ​រាល់មូលហេតុ​ដែលធ្វើឲ្យគាត់​លែងចាប់អារម្មណ៏​នឹងអ្នក។ និយាយ​ជាមួយ​គាត់ និងស្វែង​យល់​ពីមូលហេតុ និងអ្វីដែល​បណ្តាលឲ្យ​គាត់លែង​ស្រឡាញ់អ្នក។ បុរសៗ​មាន​ហេតុផល​ជាច្រើន ដែលធ្វើឲ្យ​គាត់លែង​ចាប់អារម្មណ៏​នឹងអ្នក ដូច្នេះ​ត្រូវសួរគាត់ត្រង់ៗដើម្បីដឹងពី​ការពិត​ដល់អ្នក។

- ទំនាក់ទំនងជាមួយគាត់
ប្រសិនបើស្នេហារបស់អ្នកលែងសូវមានភាព​ស្និតស្នាលដូចពីមុនទាំងការនិយាយស្តី ឬធ្វើការរួមគ្នា។ ប៉ុន្តែគាត់នៅតែចង់បន្តស្នេហាជាមួយនឹងអ្នកទៀត សូមបង្កើតរឿងល្អៗដើម្បី​ឲ្យ​ស្នេហាមាន​ភាពពុះកញ្ជ្រោលឡើងវិញ។

- សម្លឹងមើលរឿង​វិជ្ជមាន
អ្នកគួរតែ​ជឿថា អ្វីៗគ្រប់យ៉ាង​កើតឡើងសុទ្ធតែ​មាន​ហេតុផល ចូរសម្លឹង​មើល​ភាព​វិជ្ជមាន និង​បន្តជីវិត​ទៅ​មុខទៀត។

- រកមើលមនុស្សម្នាក់ទៀត​ដែល​សក្តិសម
មានមនុស្សប្រុស​ច្រើនណាស់​នៅលើលោក​នេះ ដូច្នេះសូមកុំ​អស់សង្ឃឹម នៅពេល​ដៃគូរបស់​អ្នក​លែង​ចាប់អារម្មណ៏​នឹងអ្នកទៀត។

- ចែកផ្លូវគ្នា​ជាមួយគាត់
ប្រសិនបើសញ្ញា​បង្ហាញ​យ៉ាងច្បាស់​ថា គាត់លែងចាប់​អារម្មណ៏​នឹងអ្នក​ទៀត វាជាពេលវេលា​ដែលអ្នក​ត្រូវសុំចែកផ្លូវ​ជាមួយគាត់៕

សំណួរ​ដ៏​រសើប​ទាំង​ឡាយ ដែល​អ្នក​មាន​ស្នេហា​ពិបាក​ក្នុង​ការ​រក​ចម្លើយ

អ្នក​មាន​ស្នេហា ផ្ទៃ​មុខ​ក៏​ពោរពេញ​ដោយ​សេចក្ដី​ស្នេហា។ គ្រប់​រឿង​រ៉ាវ​ទាំង​ឡាយ​ត្រូវ​បាន​ផ្តោត​អារម្មណ៍​តែ​ទៅ​លើ​រឿង​ស្នេហា។ តើ​អ្នក​មាន​ស្នេហា​ទាំង​ឡាយ អាច​រកចម្លើយ​ពិបាកៗ​ខាង​ក្រោម​នេះ សម្រាប់​ឆ្លើយ​ទៅ​កាន់​ដៃ​គូ​របស់​អ្នក​ទេ ប្រសិន​បើ​ថ្ងៃ​ណា​មួយ​គេ​សួរ​អ្នក?


១. សម្រាប់​បុរស ៖
– តើ​បង​ស្រឡាញ់​អូន​រហូត​មែន​ទេ?
– ប្រសិន​បើ​ថ្ងៃ​ណា​មួយ អូន​ប្រែ​ទៅ​ជា​មនុស្ស​ដែល​មាន​រូប​កាយ​អាក្រក់ តើ​បង​នៅ​តែ​ស្រឡាញ់​អូន​ឬ​ទេ?
– តើ​បង​ហ៊ាន​លះ​បង់​អ្វី​ខ្លះ​សម្រាប់​អូន?
– បើ​ថ្ងៃ​ណា​មួយ អូន​ត្រូវ​ឃ្លាត​ពី​បង​រាប់​ឆ្នាំ តើ​បង​នៅ​ចាំ​អូន​ទេ?
– បង​នឹង​ទៅ​ជា​យ៉ាង​ណា ប្រសិន​បើ​អូន​ឈប់​ស្រឡាញ់​បង?…
២. សម្រាប់​នារី ៖
– ហេតុ​អ្វី​បាន​ជា​អូន​ស្រឡាញ់​បង?
– បើ​បង​គ្មាន​លុយ គ្មាន​ទ្រព្យ​សម្បត្តិ និង​រូប​រាង​មិន​ស្អាត តើ​អូន​ស្រឡាញ់​បង​ទេ?
– អូន​ហ៊ាន​លះ​បង់​អ្វី​ខ្លះ​សម្រាប់​បង?
– រវាង​បង និង​ឪពុក​អូន តើ​អូន​ជ្រើស​យក​មួយ​ណា?
– អូន​ចាំ​បង​ទេ ប្រសិន​បើ​បង​ត្រូវ​ឃ្លាត​ពី​អូន​រយៈ​ពេល​បួន ទៅ​ប្រាំ​ឆ្នាំ?…
សំណួរ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ហាក់​ដូច​ជា​កំប្លែង​លេង​អញ្ចឹង។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​គិត​វា​ឲ្យ​បាន​ជ្រៅ​ខ្លាំង​ទៅ អ្នក​នឹង​ពិបាក​រក​ចម្លើយ​មក​ឆ្លើយ​ណាស់។ តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា ប្រសិន​បើ​សំណួរ​ទាំង​នេះ ត្រូវ​បាន​ដៃ​គូ​ស្នេហា​របស់​អ្នក​សួរ? ហើយ​ចម្លើយ​របស់​អ្នក ត្រូវ​ឆ្លើយ​ដោយ​ស្មោះ​អស់​ពី​ចិត្ត?

តើ​ការ​ស្រលាញ់​មនុស្សម្នាក់​ ទាល់​តែ​​ហ៊ាន​លះបង់​ទើប​មាន​សុភមង្គល​មែន ឬ​យ៉ាង​ណា?

តើអ្នកអោយអត្ដន័យនៃសុភមង្គលយ៉ាងដូចម្ដេចដែរ? តើសុភមង្គលកើតចេញមកអំពីអ្វី? ដើម្បីអោយជីវិតមានសុភមង្គលគឺមិនអាចខ្វះបានឡើយនូវការយល់ដឹង ជាពិសេសគឺការយល់អំពីជីវិត។ តើធ្វើយ៉ាងណាដើម្បីអោយកើតការយល់ដឹងអំពីជីវិត? មានវិធីសាស្រ្ដជាច្រើនដែលអ្នកត្រូវចាប់ផ្ដើមសិក្សាពីឥឡូវនេះ ហើយអ្នកត្រូវការពេលវេលាសមរម្យមួយ ដើម្បីអោយអ្នកអាចបណ្ដុះផ្នត់គំនិតមួយថ្មីទៅបាន។

នៅថ្ងៃនេះយើងខ្ញុំសូមលើកយកវិធីសាស្រ្ដមួយចំនួនមកធ្វើការបកស្រាយដូចតទៅ ផ្នែកមួយ​នៅក្នុង​ហេតុ​ដទៃទៀតដែលនាំអោយកើតសុភមង្គល នោះគឺសេចក្ដីស្រលាញ់ ហើយមិនមែនជាសេចក្ដីស្រលាញ់ធម្មតានោះទេ គឺសេចក្ដីស្រលាញ់ដែលបរិសុទ្ធ។ តើអ្វីជាសេចក្ដីស្រលាញ់បរិសុទ្ធ សេចក្ដីស្រលាញ់ដែលបរិសុទ្ធ គឺជាសេចក្ដីស្រលាញ់ដែលអ្នកហ៊ានលះបង់នូវអ្វីដែលខ្លួនអ្នកមនជូនដល់មនុស្សដែលអ្នកស្រលាញ់ ឬមនុស្សដែលរស់នៅជុំវិញខ្លួនរបស់អ្នក។

ដូចជារឿងជាក់ស្ដែងមួយនៅក្នុងសង្គម មានពេលមួយមានបុរស និងនារីមួយគូបានស្រលាញ់គ្នា ហើយក៏សម្រចចិត្ដយកគ្នាជាប្ដីប្រពន្ធ នៅថ្ងៃមួយដោយសារតែប្ដីរវស់ប្រកបរបរការងារច្រើន គាត់អាចនឹងខ្មាសខ្លួនឯង ហើយមកសុំទោសប្រពន្ធគាត់ដោយមិនបាច់​ពិបាកអោយប្រពន្ធនោះមកទាមទារនោះឡើយ សេចក្ដីស្រលាញ់ដ៏បរិសុទ្ធមិនទាមទារអ្វីមកវិញឡើយ គឺធ្វើអ្វីក៏ដោយគឺសុំអោយតែមនុស្សបានសេចក្ដីសុខ បើទោះជាមនុស្សដែលគាត់ស្រលាញ់មិនបាននៅជាមួយគាត់ ក៏គាត់មិនពិបាកចិត្ដដែរ គឺមានតែអរសប្បាយតែប៉ុណ្ណោះ។

រីឯសេចក្ដីស្រលាញ់ដែលមិនបរិសុទ្ធ គឺធ្វើអ្វីអោយតែបានមកខ្លួនឯង គឺមិនខ្វល់ពីអ្នកដ៏ទៃថា មានអារម្មណ៍បែបណានោះទេ បើគាត់មិនបានអ្នកដទៃក៏មិនបានដែរ មនុស្សបែបនេះគ្រោះថ្នាក់ណាស់ ចូរជ្រើសរើសដៃគូអោយបានប្រយ័ត្នប្រយែង ព្រោះកាលណាបើរើសខុសហើយ គឺធ្វើអោយជីវិតរបស់អ្នកខាតច្រើនណាស់ ជាពិសេសពេលវេលា៕