Showing posts with label Sport. Show all posts
Showing posts with label Sport. Show all posts

បើ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​នៅ​ថ្ងៃ​ស្អែក បឹង​កេត​នឹង​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ


ក្រុម​បឹងកេត​អង្គរ​នឹង​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ Toyota Mekong Club Championship 2015 ប្រសិន​បើ​លទ្ធផល​នៅ​ថ្ងៃ​ស្អែក​បញ្ចប់​ត្រឹម ០-០ ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា បើ​ទោះ​ក្រុម Yangon United លើស​គ្រាប់​បាល់​ចំណេញ​ក៏​ដោយ។ ប៉ុន្តែ​បើ​ស្មើ​គ្នា​ចាប់​ពី ១-១ ឡើង​ទៅ ក្រុម Yangon United គឺ​ជា​អ្នក​ឆ្លង​ទៅ​វគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។

ក្រុម​បឹង​កេត​អង្គរ​របស់​កម្ពុជា, ក្រុម Yangon United របស់​ប្រទេស​មីយ៉ាន់ម៉ា និង​ក្រុម Lao Toyota FC ត្រូវ​ប្រកួត​ជម្រុះ​ជុំ​ដំបូង​ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ Toyota Mekong Club Championship 2015។ យ៉ាង​ណា​ក្ដី ក្រុម Lao Toyota FC បាន​អស់​ឱកាស​ហើយ ក្រោយ​ចាញ់​ទាំង​ពីរ​ប្រកួត។ ចំណែក​ក្រុម​បឹង​កេត​អង្គរ ត្រូវ​ប្រកួត​ជាមួយ​ក្រុម Yangon United របស់​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​កាត់​សេចក្ដី​នៅ​ថ្ងៃ​ស្អែក។

ដំបូង​ឡើយ​មាន​ការ​យល់​ច្រឡំ​ថា លុះ​ត្រា​បឹង​កេតអង្គរ​ឈ្នះ​ទើប​អាច​មាន​​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ប៉ះ​ក្រុម​មក​ពី​វៀតណាម ដោយសារ​ក្រុម​បឹងកេត​បាន​ស៊ុត​បញ្ចូល​ទី​ក្រុម Lao Toyota FC ២​គ្រាប់ ខណៈ​ក្រុម Yangon United យក​ឈ្នះ​ក្រុម Lao Toyota FC ៥-២។ មាន​ន័យ​ថា​ក្រុម Yangon United មាន​គ្រាប់​ចំណេញ៣ ឯ​បឹងកេតអង្គរ​មាន​តែ ២​គ្រាប់​ប៉ុណ្ណោះ។

យ៉ាង​ណា​មិញ គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់ Toyota Mekong Club Championship 2015 បាន​ពន្យល់​ពី​រូបមន្ត​ដើម្បី​ឈាន​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ​ក្នុង​សន្និសីទ​កាល​ពី​ព្រឹក​មិញ​នេះ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់។ តាម​រូប​មន្ត​ពិន្ទុ​គ្រាប់​ស៊ុតក្រៅ​ដី ប្រសិន​បើ​ក្រុម​បឹងកេតអង្គរ អាច​រក្សា​លទ្ធផល​ត្រឹម ០-០ ក៏​បាន​ឈាន​ទៅ​វគ្គ​បន្ត​ដែរ មិន​ចាំ​បាច់​យក​ឈ្នះ​នោះ​ទេ ប៉ុន្តែ​បើ​ស្មើ​ដោយ​មាន​គ្រាប់​បាល់​គឺ​ក្រុម Yangon United ជា​អ្នក​ឡើង។

ក្រុម​បឹងកេតអង្គរ​បាន​ស៊ុត​បញ្ចូល​ទី​ក្រុម​ឡាវ Lao Toyota FC ២​គ្រាប់ ដែល​មួយ​គ្រាប់​ស្មើ​នឹង ២​ពិន្ទុ ដូច​នេះ​មាន ៤​ពិន្ទុ​លើ​គ្រាប់​​បាល់។ ចំណែក​ក្រុម Yangon United បាន​យក​ឈ្នះ​ក្រុម Lao Toyota FC ៥-២ ក្នុង​ទឹក​ដី​ខ្លួន ដែល​មួយ​គ្រាប់​គិត​មួយ​ពិន្ទុ មាន​ត្រឹម ៣​ពិន្ទុ​ប៉ុណ្ណោះ។ ដូច​នេះ​បើ​ស្មើ​គ្នា ០-០ គឺ​បឹង​កេត​លើស​ពិន្ទុ​គ្រាប់​ស៊ុត តែ​បើ​ស្មើ​គ្នា​ដោយ​មាន​គ្រាប់​ស៊ុត​ចាប់​ពី ១-១ ឡើង​ទៅ គឺ​ពិន្ទុ​គ្រាប់​ស៊ុត​ស្មើ​គ្នា ដូច​នេះ​គិត​តាម​រូប​មន្ត​គ្រាប់​បាល់​ចំណេញ​​វិញ​ម្ដង ដែល​ធ្វើ​ឲ្យ​ក្រុម Yangon United ជា​អ្នក​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ចំពោះ​លទ្ធផល​ឈ្នះ​ចាញ់ គឺ​ច្បាស់​ណាស់​ថា​ក្រុម​ឈ្នះ​ជា​អ្នក​ឡើង។

ក្រុម​បឹង​កេតអង្គរ​នឹង​ទទួល​ក្រុម Yangon United របស់​ប្រទេស​មីយ៉ាន់ម៉ា​នៅ​វេលា​ម៉ោង ៦:៣០​នាទី​ស្អែក នា​ទីលាន​ពហុកីឡដ្ឋាន​ជាតិ ក្នុង​វគ្គ​ជម្រុះ​ដំបូង។ ក្រុម Becamex Binh Duong FC ​របស់​វៀតណាម​បាន​រង់​ចាំ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ ចំណែក​ក្រុម Buriram United របស់​ថៃ​រង់​ចាំ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ៕

បិសាច​ក្រហម អាច​ស៊ី Leicester ​ឡើង​កំពូល​តារាង​​បាន​អត់​យប់​នេះ?

ក្រុម​បិសាច​ក្រហម​ Manchester United នឹង​ធ្វើ​ដំណើរ​ទៅ​ King Power Stadium ​ប៉ះ​ក្រុម​កំពុង​ឡើង​ជើង​ខ្លាំង​ Leicester City ​ក្នុង​ការ​ប្រកួត​ Premier League ​សប្ដាហ៍​ទី​១៤ និង​ជា​ការ​ប្រកួត​កាត់ក្តី​​​រក​ក្រុម​កំពូល​តារាង​ផង​ដែរ នា​វេលា​ម៉ោង​១២:៣០​នាទី​រំលង​អាធ្រាត្រ​យប់​នេះ។




សម្រាប់​ក្រុម​ Man Utd ដែល​​មាន​ទម្រង់​អន់​ខ្សោយ​នៅ​តំបន់​ប្រយុទ្ធ​នោះ មាន​កីឡាករ​របួស​ដល់​ទៅ​៧​នាក់ ខណៈ​ដែល​ខាង​ Leicester ខ្សែ​ប្រយុទ្ធ​ឆ្នើម​​ Jamie Vardy ​ដែល​ជា​ Top Scorer នៅ​ Premier League បច្ចុប្បន្ន​ កំពុង​ចង់​​បំបែក​កំណត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​​​ស៊ុត​ចូល​១១​​ប្រកួត​ជាប់ៗ​គ្នា​ក្នុង​លីក​ បើ​រូប​គេ​អាច​ស៊ុត​ចូល​បិសាច​ក្រហម​យប់​នេះ​ទៀត។

សម្ដី​អ្នកចាត់ការ៖
​Claudio Ranieri អ្នកចាត់ការ​ក្រុម​ Leicester បាន​និយាយ​ថា៖ “វា​ជា​ការ​ប្រកួត​ដ៏​ធំ​បំផុត​នៅ​ Premier League សប្ដាហ៍​នេះ។ យើង​ជា​ក្រុម​កំពូល​តារាង​ ហើយ​វា​ពិត​ជា​ស័ក្ដិសម​សម្រាប់​ក្រុម​យើង។ សម្រាប់​ពួក​យើង​ នេះ​ជា​ការ​ប្រកួត​មួយ​ទៀត ដែល​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា យើង​រីកចម្រើន​ប៉ុណ្ណា”។

រីឯ​ Louis van Gaal អ្នកចាត់ការ​ក្រុម​ Man Utd​ បាន​និយាយ​ថា៖ “បើ​យើង​មិន​បង្កើត​ឱកាស​ទេ ​យើង​នឹង​ព្រួយ​បារម្ភ ប៉ុន្តែ​មិន​បោះបង់​ការ​ព្យាយាម​ទេ។ ជាក់ស្ដែង លទ្ធផល​របស់​ក្រុម​យើង ក៏​ល្អ​ដែរ ដែល​នេះ​ជា​មូលហេតុ ដែល​យើង​ស្ថិត​នៅ​លេខ​២​ក្នុង​លីក និង​នៅ​ UEFA Champions League”។
ជើង​កីឡាករ៖

ម្ចាស់​ផ្ទះ​ Leicester ​ខ្សែ​ប្រយុទ្ធ​ Vardy ​អាច​លេង​បាន​ធម្មតា ទោះ​បារម្ភ​រឿង​បញ្ហា​ត្រគាក​បន្តិច​បន្តួច។ ចំណែក​ឯ​ Matty James ​នឹង​បន្ត​អវត្តមាន​ ដោយសារ​របួស​ជង្គង់។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ម្ចាស់​ផ្ទះ​អាច​ជា៖  Schmeichel; Simpson, Morgan, Huth, Fuchs; Drinkwater, Kante, Albrighton, Mahrez; Ulloa, Vardy។


ចំណែក​ឯ​ក្រុម​ភ្ញៀវ​ Man Utd នឹង​អវត្តមាន​កីឡាករ​៧​នាក់​មាន​ដូច​ជា Phil Jones របួស​ក​ជើង, Ander Herrera ​របួស​សរសៃពួរ, Michael Carrick ​មិន​ទាន់​ Fit ១០០%, Luke Shaw និង​ Antonio Valencia របួស​រយៈពេល​វែង ខណៈ​ដែល​ Marcos Rojo ​និង ​Jesse Lingard ​ទើប​តែ​មាន​បញ្ហា​របួស​ទៀត។ ដូច្នេះ​១១​នាក់​ដំបូង​របស់​បិសាច​ក្រហម​ អាច​ជា៖ De Gea; Young, Smalling, McNair, Blind; Schneiderlin, Schweinsteiger; Depay, Rooney, Mata; Martial។

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖
ក្រុម​២​នេះ​ ជួប​គ្នា​១១​ដង​ចុង​ក្រោយ​នៅ​ Premier League ក្រុម​ Man Utd ឈ្នះ​១០​ដង ប៉ុន្តែ​ Leicester ​១​ដង​លើក​ចុង​ក្រោយ​រដូវ​កាល​មុន​ ដោយ​លទ្ធផល​ ៥-៣។

Vardy ​ស៊ុត​ចូល​១០​ប្រកួត​ជាប់ៗ​គ្នា​នៅ​ Premier League ស្មើ​កំណត់ត្រា​របស់​វីរបុរស​​​ក្រុម​បិសាច​ក្រហម​ Ruud van Nistelrooy ​ហើយ​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ នឹង​​បំបែក​កំណត់ត្រា​ បើ​ស៊ុត​ចូល​យប់​នេះ​ទៀត។

១៣​ប្រកួត​របស់​ Leicester ​នៅ​ Premier League រដូវ​កាល​នេះ​ ស៊ុត​បាន​​៤៨​គ្រាប់ ​ច្រើន​ជាង​ក្រុម​ណាៗ​ទាំង​អស់៕

ព្យាករណ៍​គូ​នេះ​គឺ៖ Leicester ១-១ Man Utd, ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

គូ​ប្រកួត​ទាំង​អស់​យប់​នេះ​គឺ៖



Messi ស៊ីដាច់ Ronaldo ក្នុងការបោះឆ្នោតកីឡាករ ល្អបំផុតលើលោក

ថ្មីៗនេះ Messi ត្រូវបានបោះឆ្នោតជា កីឡាករដែលល្អបំផុតនៅលើលោក តាមរយៈស្ទង់មតិមួយ ទៅលើអ្នកចាត់ការនៃក្របខណ្ឌ Brasilerao Serie A។ គ្រូបង្វឹក២០នាក់ត្រូវបានសួរសំណួរថាតើជ្រើរើស Messi ឬក៏ Ronaldo។ ចំលើយគឺគ្រាប់ពេជ្ររបស់អាហ្សង់ទីន Lionel Messi បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ដោយទទួលបានជិតបីភាគបួននៃ ការបោះឆ្នោតនេះ។ ដែលផ្ទុយទៅវិញ Ronaldo តារា របស់ក្លិប Real Madrid បានសន្លឹកឆ្នោត ត្រឹមតែប្រាំក្នុងការស្ទង់មតិដែលធ្វើឡើងដោយ Pombo។ លើកលែងតែគ្រូបង្វឹក Falcao ម្នាក់គត់ ដែលគាត់មិនអាចជ្រើសរើសម្នាក់ រវាងកីឡាករទាំងពីរ។

ទន្ទឹមនឹងនេះដែរលោក Josep Maria Bartomeu ប្រធានក្លឹប Barcelona ច្រានចោលការដែលអះអាងថា Messi អាចនឹងចាកចេញទៅក្លិប Catalan។ ជាមួយគ្នានេះដែរ Messi ប្រហែលជានឹង អាចត្រូវបានលួងលោមអោយចាកចេញពី Nou Camp ទៅ Manchester United។
ថ្មីៗនេះ Messi បានត្រូវអវត្តមានដោយបញ្ហារបួសជង្គង់ ហើយបានប្រឈមមុខនឹងការត្រួតពិនិត្យ ជាមួយនិងឪពុករបស់គាត់ចំពោះបញ្ហាពន្ធ នៅក្នុងប្រទេសអេស្ប៉ាញ។ វាជាចំនុចមួយ ដែលធ្វើឱ្យគាត់ខកចិត្តនឹងឈានទៅដល់ការចាកចេញ។ លោក Bartomeu ក៏បានបញ្ជាក់ទៀតផងដែរ ទៅកាន់អ្នកដែលអះអាងថា Messi នឹងចាកចេញ ដោយនិយាយថា ៖ “វាមិនអាចទៅរួចទេ Messi មិនទៅណាទេ។
គាត់កំពុងតែត្រៀមខ្លួនសម្រាប់ការប្រកួត Madrid-Barcelona”។ ដោយឡែក Messi និង ឪពុករបស់គាត់ និយាយថា ៖ “ពួកគេមិនដែលគិតថាចង់លែងអោយក្រុមណាផ្សែងនោះទេ។ ពួកគេមិនទាន់មានការសម្រេចចិត្ត ណាមួយនៅឡើយទេនៅពេលនេះ ចំលើយប្រាកដជានឹងបានដឹងនៅពេលពេលវេលាមកដល់”។