ក្រុមហ៊ុន Apple Inc បានបើកក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ខ្លួន នៅប្រទេសវៀតណាម ដើម្បីឲ្យក្រុមហ៊ុនផលិតទូរសព័្ទ iPhones នេះអាចនាំចូល និងចែកចាយទូរស័ព្ទស្មាតហ្វូន ដោយផ្ទាល់ នៅក្នុងទីផ្សារទូរស័ព្ទស្វាតហ្វូន ដែលលូតលាស់ជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះមានឈ្មោះថា Apple Vietnam Limited Liability ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ២៨ ខែតុលា ជាមួយដើមទុន ដែលចុះក្នុងបញ្ជីមានតម្លៃ ១៥ប៊ីលានដុង (ស្មើនឹង ៦៧២,១៩៤ ដុល្លារអាមេរិក)។
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Apple ដែលមានមូលដ្ឋាននៅទីក្រុង ហូជីមិញមួយនេះ នឹងគ្រប់គ្រងនៃការធ្វើអាជីវកម្មការលក់ដុំនៃ ប្រភេទផលិតផលផ្សេងៗគ្នា ដែលក្នុងនោះរួមមានផលិតផលទូរស័ព្ទស្មាតហ្វូន ការផ្តល់នូវពត៌មានបច្ចេកវិទ្យា និងសេវាជួសជុល ព្រមទាំងសេវាកម្មផ្តល់ទីប្រឹក្សាផងដែរ។
គួជម្រាបថា ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅវៀតណាមកើនឡើង ២៦ភាគរយស្មើនឹង ១២៤លាននាក់ ដោយគិតចាប់តាំងឆ្នាំ ២០០៩ រហូតដល់ឆ្នាំ ២០១៣ ខណៈដែលចំនួនអ្នកប្រើប្រាស់អ៊ីនធើណេតកើនលើសពី ១ភាគ៣ នៃចំនួនប្រជាជន ៩០លានលាក់ ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ។
ទន្ទឹមនេះដែរ ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Apple គឺ iPhone 6s និង iPhone 6s Plus ទើបតែមានវត្តមាននៅលើទីផ្សារនៅកម្ពុជា ជាផ្លូវការនៅថ្ងៃនេះ ដែលនាំចូលដោយក្រុមហ៊ុន iOne៕
ក្រុមហ៊ុន Apple Inc បើកសាខានៅវៀតណាម ខណៈ iPhone 6s និង 6s plus ទើបមកដល់កម្ពុជានៅថ្ងៃនេះ
4/
5
Oleh
Unknown