របាយការណ៍​ថ្មី​ ចាត់​ថ្នាក់​បុគ្គល​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា

Business Insider​ ទើប​បញ្ចេញ​របាយការណ៍​ថ្មី​មួយ​របស់​ខ្លួន​ស្ដី​ពី​បុគ្គល​ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​វិស័យ​បច្ចេកវិទ្យា​ពិភពលោក។ ចង់​ដឹង​ថា​ របាយការណ៍​ថ្មី​ នរណា​ឈរ​នៅ​លេខ​រៀង​ទី​ប៉ុន្មាន​ មើល​ខាង​ក្រោម​នេះ៖

១. Bill Gates
Gates​ជា​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft​ នៅ​ឆ្នាំ​១៩៧៥​ និង​ក្លាយ​ខ្លួន​ជា​អ្នក​មាន​ជាង​គេ​នៅ​លើ​ពិភព​លោក។ ​រហូត​ដល់​បច្ចុប្បន្ន​ លោក​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៨៧.៣​ពាន់​លាន​ដុល្លារ។​ ហើយ​បច្ចុប្បន្ន​លោក​ជា​ប្រធាន​ ​និង​ជា​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​ Bill and Melinda Gates ​ផង​ ដែល​ធ្វើ​ការ​គាំទ្រ​ដល់​យុទ្ធនាការ​កាត់​បន្ថយ​មេរោគ​អេដស៍, គ្រុន​ចាញ់​ និង​ជំងឺ​ផ្សេងៗ​ទៀត។




២. Jeff Bezos
ជា​នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​ Amazon.com ដែល​ជា​គេហទំព័រ​ E-commerce​ (លក់​ទំនិញ​តាម​អ៊ីនធឺណិត) ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។ លោក​មាន​ទ្រព្យ​ប្រហែល​ជា​៥៥​ពាន​លាន​ដុល្លារ។

៣. Larry Page
ជា​នាយក​ប្រតិបត្តិ​ និង​ជា​​សហស្ថាបនិក​ Alpabet Inc។ Alpabet Inc​ ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​Google​ដែល​មាន​សិទ្ធិ​ត្រួត​ពិនិត្យ​ និង​សម្រេច​នូវ​រាល់​គម្រោង​ការ​វិនិយោគ​នានា​របស់​ Google ។ បច្ចុប្បន្ន​ Larry Page មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៤២​ពាន់​លានដុល្លារ។


៤. Mark Zuckerberg
ជា​ស្ថាបនិក ​និង​ជា​នាយក​ប្រតិបត្តិ​ នៃ​បណ្ដាញ​សង្គម​ Facebook។ ហ្វេសប៊ុក​ជា​បណ្ដាញ​សង្គម​ដែល​មាន​អ្នក​ប្រើប្រាស់​ប្រមាណ​មួយ​ពាន់​លាន​នាក់​ជា​រៀង​រាល់​ថ្ងៃ។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​បាន​កើន​ឡើង​ប្រហែល​៤០​%​ នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៥​ ហើយ​ជា​លទ្ធផល​តម្លៃ​ Facebook បាន​កើន​ឡើង​ដល់​៤៧,៦​ពាន់​លាន​ដុល្លារ។


៥. Sergey Brin​
ជា​សហ​ស្ថាបនិក​ និង​ជា​ប្រធាន​របស់​ Alpabet Inc។ Brin​ ជា​ដៃ​គូរ​របស់​ Larry Page​ ក្នុង​ការ​បង្កើត​ Google។ ហើយ​បច្ចុប្បន្ន​ Sergey Brin មាន​ទ្រព្យសម្បត្តិ​ប្រមាណ​​៣៨​ពាន់​លាន​ដុល្លារ។



៦. Jack Ma

ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លក់​ទំនិញ​តាម​អ៊ីនធឺណិត​ Alibaba ​គឺ​ជា​អ្នក​មាន​​លំដាប់​លេខ​ពីរ​នៅ​ចិន ដោយសារ​តែ​ក្រុមហ៊ុន​លក់​ទំនិញ​តាម​អនឡាញ​របស់​ខ្លួន។  Jack Ma​ មាន​ទ្រព្យ​ ២៥.៦​ពាន់​លាន​ដុល្លារ៕



Related Posts

របាយការណ៍​ថ្មី​ ចាត់​ថ្នាក់​បុគ្គល​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.