ដើម្បីទទួលបានសេចក្តីសុខផ្នែករាងកាយ និងអារម្មណ៍ មនុស្សភាគច្រើនតែងតែត្រូវការការរួមភេទជាចាំបាច់។ តែទោះបីជាយ៉ាងណា មានកាលៈទេសៈជាច្រើន ដែលអ្នកត្រូវនិយាយថា ទេ ចំពោះការរួមភេទ។ ខាងក្រោមនេះជាមូលហេតុ ៧យ៉ាងដែលអ្នកមិនគួររួមភេទ៖
សភាវគតិរបស់អ្នក
សភាវគតិរបស់អ្នក
ដូច្នេះ អ្នកប្រហែលជាបានជួបនឹងដំណាក់កាលដំបូងនៃសេ្នហាដ៏គួរឲ្យទាក់ទាញ ហើយចាប់អារម្មណ៏លើគូស្នេហ៏ដែលនៅក្បែរខ្លួនអ្នក។ ក្នុងពេលអ្នកមានអារម្មណ៏ចង់រួមភេទភ្លាមៗ ហើយក៏បានប្រាប់ខ្លួនឯងវិញថា ត្រូវគិតឡើងវិញ។ ប្រសិនបើដូច្នេះ យល់ល្អត្រូវទុកចិត្តលើសភាវគតិរបស់អ្នក ហើយនិយាយថា ទេចំពោះការរួមភេទ។
គាត់បដិសេធមិនពាក់ស្រោមអនាម័យ
មនុស្សស្រីជាច្រើនតែងតែជួបនឹងបុរសដែលដិសេធមិនព្រមប្រើស្រោមអនាម័យ ព្រោះគាត់អះអាងថា ការប្រើស្រោមនឹងមិនធ្វើឲ្យមានក្តីសុខឡើយ។ បើទោះបីជាអ្នកប្រើថ្នាំពន្យាកំណើតណាក៏ដោយ ការរួមភេទដោយមិនបានការពារអាចធ្វើឲ្យអ្នកប្រឈមនឹងជំងឺឆ្លងតាមរយៈការរួមភេទ។
អ្នកគ្មានអារម្មណ៏
បើទោះបីជាស្នេហាអ្នកទាំងពីរស្មោះស្ម័គ្រនឹងគ្នា មានជីវិតផ្លូវភេទល្អប្រសើរក៏ដោយ តែមានពេលខ្លះនៅពេលអ្នកហត់នឿយ, មានអារម្មណ៏រសាប់រសល់ គ្មានចំណង់តណ្ហាផ្លូវភេទ។ ក្នុងករណីនេះប្រសិនបើគូស្នេហ៏របស់អ្នកចាប់ផ្តើមរួមភេទ យល់ល្អត្រូវបដិសេធ ហើយពន្យល់ពីអារម្មណ៏របស់អ្នក។
រួមភេទដើម្បីព្រោះមិនហ៊ានប្រឈមមុខជាមួយនឹងគូស្នេហ៏របស់អ្នក
ការប្រឈមមុខនឹងគូស្នេហ៏របស់អ្នកដើម្បីនិយាយពីរឿងដែលគួរឲ្យភ័យខ្លាច ជាពិសេសប្រសិនបើវាជាដំណាក់កាលចាប់ផ្តើមដំបូងនៃស្នេហា។ ទោះបីជាយ៉ាងណា ប្រសិនបើអ្នកដឹងថា អ្នកប្រើការរួមភេទ ដើម្បីចៀសវាងពីការនិយាយជាមួយនឹងគេ យល់ល្អត្រូវបញ្ឈប់អំពើបែបនេះ។ ផ្ទុយទៅវិញ ត្រូវនិយាយថា ទេចំពោះការរួមភេទមួយរយៈ រហូតដល់អ្នកពិភាក្សាគ្នា ហើយដោះស្រាយបញ្ហាពីមុនបានដាច់ស្រេចសិន។
គូស្នេហ៏អ្នកប្រើក្បាច់ដែលធ្វើឲ្យអ្នកគ្មានក្តីសុខ
ប្រសិនបើគូស្នេហ៏របស់អ្នកសាកល្បងក្បាច់ថ្មី ដែលធ្វើឲ្យអ្នកភ័យខ្លាច អ្នកត្រូវប្រាប់ដល់គេ។ អ្នកមិនត្រូវសាកល្បងក្បាច់ឆ្កួតៗដែលអ្នកមិនចង់ធ្វើ ដើម្បីផលប្រយោជន៏អ្នកដទៃឡើយ។
គូស្នេហ៏របស់អ្នកកំពុងតែប្រើល្បិចធ្វើឲ្យអ្នកមានកូន
អ្នកណាដែលមានគំនិតព្យាយាមធ្វើឲ្យគូស្នេហ៏មានផ្ទៃពោះ មិនមែនជារឿងមួយល្អឡើយ។ ការរួមភេទនឹងត្រូវបំផ្លាញ ក្រោយពេលអ្នកបានដឹងពីគោលបំណងគូស្នេហ៏របស់អ្នក។
អ្នកចង់រួមភេទព្រោះសង្ឃឹមថា គេនឹងស្រឡាញ់អ្នកកាន់តែខ្លាំង
នៅពេលអ្នកស្រឡាញ់អ្នកណាម្នាក់ខ្លាំង តែគេគ្មានអារម្មណ៏ដូចអ្នក នោះការចាប់ផ្តើមរួមភេទជាមួយគេក៏គ្មានភាពស្និតស្នាលជ្រាលជ្រៅនឹងគ្នាដែរ៕
៧ ចំណុចដែលអ្នកមិនគួររួមភេទ
4/
5
Oleh
Unknown