មនុស្សជាច្រើនយល់ថា គូស្វាមីដែលរួមភេទបានច្រើនធ្វើឲ្យជីវិតកាន់តែមានក្តីសុខ។ តែទោះជាយ៉ាងណា ការសិក្សាថ្មីមួយបានបដិសេធ និងអះអាងថា អាពាហ៍ពិពាហ៍ដែលទទួលបានភាពជោគជ័យ និងមានសុភមង្គលបំផុត គឺគ្រាន់តែរួមភេទ ១ដង ក្នុងមួយសប្តាហ៍។
ដោយផ្អែកទៅលើការស្ទង់មតិមនុស្សប្រមាណជា ៣០.០០០ នាក់ដែលមានអាយុលើសពី ៤០ឆ្នាំ អ្នកស្រាវជ្រាវបានរកឃើញថា កម្រិតនៃសុភមង្គលរបស់គូស្នេហ៍អាស្រ័យទៅលើការរួមភេទ ១ដងក្នុងមួយសប្តាហ៍។ ការស្រាវជ្រាវបានបញ្ជាក់ថា នេះជារឿងសំខាន់ដែលអាចរក្សាទំនាក់ទំនងស្នេហាជាមួយនឹងដៃគូរបស់អ្នកឲ្យបានជិតស្និតបំផុត។
អ្នកជំនាញ Amy Muise ដែលជាអ្នកដឹកនាំការសិក្សានៃសាកលវិទ្យាល័យ Toronto-Mississauga ប្រទេសកាណាដា បានសង្កត់ធ្ងន់ថា ទោះបីជាយ៉ាងណា អ្នកមិនត្រូវរួមភេទជារៀងរាល់ថ្ងៃនោះទេ។
ក្នុងការស្ទង់មតិរបស់អ្នកស្រាវជ្រាវមកពីសាលកវិទ្យាល័យ ឈីកាហ្គោ (អាមេរិក) បានវិភាគលើប្រេកង់នៃឥរិយាបទផ្លូវភេទ និងសុខុមាលភាពទូទៅនៃជនជាតិអាមេរិកជាង ២៥.០០០ នាក់ ក្នុងនោះមានបុរស ១១.២៨៥ និងស្ត្រី ១៤.២២៥ នាក់ ក្នុងអំឡុងឆ្នាំ ១៩៨៩ ដល់ ២០១២។ លទ្ធផលបានបង្ហាញថា សម្រាប់ប្តីប្រពន្ធដែលរួមភេទញឹកញាប់មានសុភមង្គលកាន់តែខ្លាំង ប៉ុន្តែឥទ្ធិពលរបស់វាមិនស្មើនឹងគូស្នេហ៍ដែលរួមភេទ ១ដងក្នុងមួយសប្តាហ៍នោះទេ។
ដូចគ្នានេះផងដែរ អ្នកជំនាញបានសម្គាល់ឃើញថា មិនមែនមានន័យថាប្តីប្រពន្ធត្រូវរួមភេទមួយថ្ងៃ ១ដងនោះទេ ពួកគេអាចរួមភេទមួយសប្តាហ៍តិចមួយសប្តាហ៍ច្រើនក្នុងកម្រិតមធ្យម អាស្រ័យទៅលើការពិភាក្សារវាងគូស្វាមី៕
ចង់ឲ្យជីវិតអាពាហ៍ពិពាហ៍មានសុភមង្គលគួរតែផ្សំដំណេកមួយសប្តាហ៍ ១ដង
4/
5
Oleh
Unknown