កងកម្លាំងពិសេសរបស់ប្រទេស អាល្លឺម៉ង់ បានចាប់ខ្លួនបុរសពីរនាក់ ក្នុងប្រតិបត្តិការឆ្មក់ចាប់ខ្លួនជនសង្ស័យក្នុងមជ្ឈមណ្ឌលវប្បធម៌ឥស្លាម ស្ថិតក្នុងសង្កាត់ Britz របស់ទីក្រុង ប៊ែរឡាំង ដើម្បីបំផ្លាញផែនការរបស់ក្រុមឧក្រិដ្ឋកម្មដែលមានបំណងធ្វើសកម្មភាព ។
គេហទំព័រ The Irish Times ចុះផ្សាយថា ជនសង្ស័យទាំងពីរនាក់ មិនត្រូវបានអាជ្ញាធរបញ្ជាក់អំពីអត្តសញ្ញាណឡើយ ប៉ុន្តែគេដឹងថា បុរសម្នាក់មានអាយុ ២៨ ឆ្នាំ និងម្នាក់មានអាយុ ៤៦ ឆ្នាំ ហើយអគ្គរដ្ឋអាជ្ញាទីក្រុង ប៊ែរឡាំង កំពុងដឹកនាំការស៊ើបអង្កេត ។ ប៉ូលិសនិយាយថា ពួកគេទទួលបានដំណឹងអំពីលទ្ធភាពអាចមានការគំរាមមួយ ក្នុងទម្រង់ជាការរៀបចំសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ ។
ប៉ូលិសបានបញ្ជូនអ្នកជំនាញផ្នែកគ្រឿងផ្ទុះ ទៅត្រួតពិនិត្យមើលកាបូបមួយដែលគួរឲ្យសង្ស័យ នៅក្នុងរថយន្តរបស់បុរសទាំងពីរនាក់នោះ ព្រមទាំងជម្លៀសពលរដ្ឋដែលមានផ្ទះនៅជុំវិញចំណតរថយន្ត ឲ្យចាកចេញបណ្ដោះអាសន្ន ។
អធិការបតី អាល្លឺម៉ង់ លោកស្រី Angela Merkel និយាយថា ការគំរាមផ្នែកសន្តិសុខទៅលើប្រទេស អាល្លឺម៉ង់ នៅតែស្ថិតកម្រិតមួយខ្ពស់ ចាប់តាំងពីភេរវជនវាយប្រហារទីក្រុង ប៉ារីស ប្រទេស បារាំង កាលពីថ្ងៃទី១៣។
អាល្លឺម៉ង់បំផ្លាញផែនការវាយប្រហារក្នុងទីក្រុង ប៊ែរឡាំង
4/
5
Oleh
Unknown