ក្រុមអ្នកស្រាវជ្រាវបានបង្កើតស្នាដៃថ្មីមួយទៀត ដែលនឹងអាចជួយសម្រួលការងារគ្រោះថ្នាក់ទាំងឡាយរបស់មនុស្សបាននាពេលអនាគត។ រ៉ូបូត Walk-Man នឹងធ្វើការជំនួសអ្នកពន្លត់អគ្គីភ័យ ទាហាន និងក្រុមអ្នកជំនាញដោះគ្រាប់បែក ដែលសុទ្ធតែប្រថុយគ្រោះថ្នាក់ដល់ជីវិត។
រ៉ូបូតដ៏អស្ចារ្យនេះបង្កើតឡើងដោយក្រុមវិស្វករនៅប្រទេសអ៊ីតាលី ជាមួយមុខងារធ្វើសកម្មភាពផ្សេងៗជាច្រើនដូចមនុស្ស។ វិទ្យាស្ថានបច្ចេកវិទ្យាអ៊ីតាលី Italian Institute of Technology និងសាកលវិទ្យាល័យ University of Pisa ជាអ្នករៀបចំបង្កើតរ៉ូបូតដ៏ពិសេសនេះឡើងតាំងពីឆ្នាំ២០១៣ ហើយវាបានលេចចេញជារូបរាងនៅទី១ កាលពីខែមិថុនាសម្រាប់ចូលរួមប្រកួត DARPA Robotics ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា នៅពេលអនាគត Walk-Man អាចនឹងបញ្ជូនទៅបំពេញការងារជំនួសមនុស្ស ដូចជាផ្នែកជំនាញដោះគ្រាប់បែក ទាហាន និងអ្នកពន្លត់អគ្គីភ័យជាដើម។ ក្រុមវិស្វករមានសង្ឃឹមថា រ៉ូបូតដែលពួកគេបង្កើតឡើងនឹងអាចអភិវឌ្ឍខ្លួនឲ្យមានប្រសិទ្ធភាពកាន់ខ្លាំងទៅលើការងារជួយសង្គ្រោះ និងរុករក ដែលសុទ្ធតែមានគ្រោះថ្នាក់សម្រាប់មនុស្ស។
រ៉ូបូត Walk-Man មានកម្ពស់ ១,៨៣ម៉ែត្រ និងទម្ងន់ខ្លួនសរុប ១១៨គីឡូក្រាម បំពាក់ដោយមុខងារពិសេសជាច្រើន។ ប្រៀបដូចជាមនុស្សធម្មតាដែរ Walk-Man អាចប្រើដៃ និងជើង សម្រាប់រក្សាលំនឹងខ្លួនពេលបញ្ចេញសកម្មភាព៕
រ៉ូបូតទើបបង្កើតថ្មី Walk-Man នឹងជំនួសការងារគ្រោះថ្នាក់របស់មនុស្ស
4/
5
Oleh
Unknown