ហាងអាហារដ្ឋានថៃ Kuay Chap បង្ហាញវត្តមាន ជាលើកដំបូងនៅកម្ពុជា

ភ្នំពេញ៖ ហាងអាហារដ្ឋាន គួយ ចាប់ (Kuay Chap) ជាហាងអាហារថ្មី ដែលមានជូនផ្តល់នូវម្ហូបអាហាររសជាតិមកពីប្រទេសថៃ។ KuayChap ជាឈ្មោះអាហារ ដែលពេញនិយមជាងគេនៅប្រទេសថៃ ហើយប្រភេទនៃអាហារនេះរួមមាន សសៃគួយចាប់ មី គុយទាវ និងគោឡោ ដែលមានរសជាតិឆ្ងាញ់ ឃើញហើយគួរឲ្យចង់ភ្លក់។ ពិសេសជាងនេះទៅទៀត Kuay Chap ក៏មាន Kuay Chap សាឡាត់បន្លែនិងផ្លែឈើ រួមជាមួយនឹងទឹកសាឡាត់ ៧ រសជាតិ ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាឡើយ។ Kuay Chap សាឡាត់បន្លែ និងផ្លែឈើ ជាប្រភេទនៃអាហារជំនួយដល់សុខភាព ពោលគឺ មានជាតិខ្លាញ់ទាប (Low Fat)។


លើសពីនេះទៀត បាយខ្លាញ់មាន់ ជាមុខម្ហូបថ្មីមួយបែបទៀត ដែលខុសប្លែកពីបាយមាន់ទូទៅ ហើយរសជាតិ និងគ្រឿងផ្សំ មានប្រភពដើមពីប្រទេសថៃផ្ទាល់តែម្តង។
ក្រៅពីផ្តល់នូវម្ហូបអាហាររសជាតិថ្មី​ ហាង Kuay Chap មានភេសជ្ជៈដែលជារសជាតិថ្មីពីប្រទេសថៃផងដែរ ក្នុងនោះរួមមាន ទឹកក្រចៀប ទឹកអាន់ឆាន់ និងទឹកតែស្លឹកម្លិះជាដើម។
គួរជម្រាបថា ហាងអាហារដ្ឋានគួយ ចាប់ មានអាស័យដ្ឋាននៅផ្ទះលេខ ១៩ E0,E1 ផ្លូវ៣៦០ សង្កាត់ បឹងកេងកង ៣ ខណ្ឌ ចំការមន រាជធានីភ្នំពេញ និងមានការដឹកជូន (Delivery) ដល់កន្លែងសំរាប់អតិថិជននៅក្នុងរាជធានីភ្នំពេញ៕
ព័ត៌មានបន្ថែមអាចទាក់ទងតាមរយៈទូរស័ព្ទលេខ  ០១៦ ៣៤៨ ៧២៨ ឬ ០៩៨ ៧៧៣ ៧៧៧



Related Posts

ហាងអាហារដ្ឋានថៃ Kuay Chap បង្ហាញវត្តមាន ជាលើកដំបូងនៅកម្ពុជា
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.