ភ្នំពេញ៖ ក្នុងជំនួបទ្វេភាគីរវាង ថ្នាក់ដឹកនាំកំពូលរដ្ឋាភិបាលជប៉ុន និងថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំជប៉ុនបានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់កម្ចីសម្បទានចំនួន ១៥០លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍផ្លូវជាតិលេខ ៥ ពីភ្នំពេញ ទៅប៉ោយប៉ែត នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូមន្ត្រីរដ្ឋាភិបាល បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីពេលថ្មីៗកន្លងទៅនេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
យ៉ាងណាមិញ ទាក់ទងទៅនឹងការចាប់ផ្តើមអភិវឌ្ឍផ្លូវជាតិមួយនេះ មិនទាន់បានដឹងជាក់ច្បាស់នៅឡើយនោះទេ។
ផ្លូវជាតិលេខ ៥ ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ មិនគ្រាន់តែចំពោះកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គផងដែរ។ ផ្លូវជាតិលេខ ១ ផ្លូវជាតិលេខ ៥ និងស្ពានអ្នកលឿង ជាផ្នែកមួយនៃផ្លូវជាតិអាស៊ាន ហើយវាគឺជាផ្នែកមួយ នៃរបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃមហាអនុតំបន់ទន្លេមេគង្គ។ បន្ថែមលើនេះទៅទៀត ការអភិវឌ្ឍផ្លូវជាតិលេខ ៥ នេះ នឹងកែលម្អការដឹកជញ្ជូន និងភ័ស្តុភារ ហើយជាលទ្ធផលនឹងបង្កើនការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ប្រទេសកម្ពុជា និងសម្រាប់ប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គផងដែរ។
ជប៉ុនគឺជាប្រទេសមួយ ដែលបានផ្តល់ជំនួយធំជាងគេដល់កម្ពុជា។ ជំនួយជប៉ុននាំមកនូវការលូតលាស់របស់កម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធានាសាស្រ្ត អគ្គិសនី ក៏ដូចជា តំបន់សេដ្ឋកិច្ចពិសេសដែលប្រការទាំងនោះ សុទ្ធសឹងតែគាំទ្រ ដោយវិនិយោគជប៉ុន ក្នុងន័យធ្វើយ៉ាងណាឲ្យមានការកើនឡើង អ្នកវិនិយោគជប៉ុន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕
កម្ពុជា នឹងចំណាយ ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍផ្លូវជាតិលេខ ៥ ពីភ្នំពេញទៅប៉ោយប៉ែត
4/
5
Oleh
Unknown