ការគេងឲ្យបានត្រឹមត្រូវជារឿងមួយសំខាន់ណាស់ដែលធ្វើឲ្យមានសុខភាពល្អ។ អ្វីដែលគួរឲ្យចាប់អារម្មណ៏ជាងនេះ តាមការសិក្សាស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ការគេងនៅក្នុងបន្ទប់ត្រជាក់អាចផ្តល់អត្ថប្រយោជន៏ច្រើនចំពោះសុខភាពរបស់អ្នកគ្រប់គ្នា។
បន្ទប់គេងដែលមានសីតុណ្ហភាពត្រជាក់តិចៗអាចបំប្លែងខ្លាញ់ពណ៌ត្នោត (ខ្លាញ់ល្អ) ក្នុងកម្រិតថាមពលខ្ពស់ ហើយអាចបង្កើនល្បឿនការរំលាយអាហារ សូម្បីតែពេលគេងថ្ងៃ។
គេមានជំនឿតាំងពីយូរមកហើយថា មនុស្សពេញវ័យគ្មានខ្លាញ់ពណ៌ត្នោតឡើយ។ តែទោះបីជាយ៉ាងណា កាលពី ២-៣ឆ្នាំមុនអ្នកវិទ្យាសាស្ត្របានរកឃើញបរិមាណខ្លាញ់តិចតួច ប្រមាណ ១ស្លាបព្រាកាហ្វេ នៅផ្នែកត្រង់ក និងខាងលើខ្នងរបស់មនុស្សពេញវ័យ។ តាមការសិក្សាទៅលើសត្វកណ្តុរបានបង្ហាញឲ្យឃើញថា ជាតិស្ករត្រូវបានកម្ចាត់ចេញពីក្នុងសរសៃឈាម ដូច្នេះរាងកាយអាចចំហេះកាឡូរីបានត្រឹមត្រូវ និងជួយរក្សាសីតុណ្ហភាពក្នុងខ្លួន។
តាមការសិក្សាថ្មីមួយដែលបានចេញផ្សាយនៅសហរដ្ឋអាមេរិច បានពិនិត្យលើឥទ្ធិពលនៃការគ្រប់គ្រងសីតុណ្ហភាពក្នុងបន្ទប់ដែលបុរសវ័យក្មេង ៥នាក់បានស្មាក់ចិត្តគេងរយៈពេល ៣-៤ខែ។ នៅពេលថ្ងៃ អ្នកចូលរួមបានរស់នៅក្នុងជីវិតធម្មតា ប៉ុន្តែនៅពេលល្ងាច ពួកគេត្រលប់ទៅគេងនៅក្នុងវិទ្យាស្ថាន។
នៅក្នុងខែទី ១ សីតុណ្ហភាពបន្ទប់គឺ ២៤អង្សាសេ ដែលជាសីតុណ្ហភាពអព្យាក្រឹត អ្នកវិទ្យាសាស្ត្របានជឿថា វានឹងជម្រុញប្រតិកម្មដល់រាងកាយ។ នៅខែបន្ទាប់មក សីតុណ្ហភាពចាប់ផ្តើមថយចុះរហូតដល់ ១៩អង្សាសេ យោងតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា សីតុណ្ហភាពបែបនេះនឹងជម្រុញខ្លាញ់ពណ៌ត្នោតឲ្យកើនឡើងដោយមិនចាំបាច់ដល់ថ្នាក់រងារញាក់ឡើយ។
នៅក្នុងខែបន្ទាប់ទៀត សីតុណ្ហភាពបានត្រលប់ទៅ ២៤ដឺក្រេវិញ ដើម្បីការពារបញ្ហាភាពត្រជាក់នៅក្នុងបន្ទប់។ នៅក្នុងខែចុងក្រោយ សីតុណ្ហភាពកើនឡើងដល់ ២៧ដឺក្រេ។ ក្នុងកំឡុងពេលធ្វើការពិសោធន៏នេះ អ្នកវិទ្យាសាស្ត្របានពិនិត្យមើលអាំងស៊ុយលីន និងកម្រិតជាតិស្ករក្នុងឈាម ក៏ដូចជាការទទួលទានកាឡូរីប្រចាំថ្ងៃផងដែរ។ បរិមាណខ្លាញ់ពណ៌ត្នោតត្រូវបានថ្លឹងថ្លែងនៅក្នុងខែចុងក្រោយ។
យោងតាមលទ្ធផលសិក្សាស្រាវជ្រាវបានឲ្យដឹងថា សីតុណ្ហភាពត្រជាក់បានជះឥទ្ធិពលលើមុខងាររាងកាយរបស់មនុស្សគួរឲ្យកត់សម្គាល់។ អ្វីដែលសំខាន់ ក្រោយពីការគេងនៅក្នុងបន្ទប់រយៈពេល ២-៣សប្តាហ៏នៅក្រោមសីតុណ្ហភាព ១៩ដឺក្រេ បុរសៗបានកើនឡើងជាតិខ្លាញ់ពណ៌ត្នោតទ្វេដងច្រើនជាងមុនៗ៕
គេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់រាល់ថ្ងៃនឹងមានរឿងអ្វីកើតឡើង?
4/
5
Oleh
Unknown