ភ្នំពេញ៖ មីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត គ្រោងនឹងប្ដូរខ្លួនទៅជា ធនាគារស្ថាបនា ភីអិលស៊ី នៅអំឡុងត្រីមាសទី១ ដើមឆ្នាំ ២០១៦ ខាងមុខ ដោយសហការជាមួយ ធនាគារម៉ារូហាន់។ ការបង្ហាញខ្លួនថ្មីស្រឡាង ក្នុងឋានៈជាធនាគារនេះ យោងទៅតាមសេចក្ដីប្រកាសពីលោក បណ្ឌិត ប៊ុន មុនី នាយកប្រតិបត្តិនៃស្ថាបនាលីមីតធីត ដែលថ្លែង ក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៥។
តាមរយៈសេចក្ដីប្រកាសពត៌មានរបស់ នាយកប្រតិបត្តិខាងលើ បានឲ្យដឹងទៀតថា មីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត នឹងអាចប្ដូរឈ្មោះទៅតាមការគ្រោងទុក បន្ទាប់ពីធនាគារជាតិ ចេញសេចក្ដីប្រកាសអនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណបានឆាប់។ លោកនាយកប្រតិបត្តិ ក៏បានគូសបញ្ជាក់បន្ថែមដែរថា៖ «មីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត បានសហការជាមួយធនាគារម៉ារូហាន់តាំងពីដើមឆ្នាំ ២០១៥ ដោយចុះកិច្ចព្រមព្រៀងដាក់ភាគហ៊ុនតែមួយ និងយល់ព្រមដាក់ឈ្មោះតែមួយ ហើយបច្ចុប្បន្ន មីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត និងធនាគារម៉ារូហាន់ ទាំងពីរមានដើមទុនសរុបប្រមាណ ១២០លានដុល្លារអាមេរិក។
យោងតាមទស្សនាវដ្តីពាណិជ្ជកម្ម កម្ពុជា ដែលចេញផ្សាយលេខ ១៨ ខែកុម្ភៈ ឆ្នាំ ២០១៥ ដោយបានធ្វើកិច្ចសម្ភាសន៍ ជាមួយលោកបណ្ឌិត ប៊ុន មុនី បានប្រាប់អំពីយុទ្ធសាស្ត្ររបស់ស្ថាបនា គឺផ្ដោតសំខាន់លើការជួយអ្នកក្រ ដោយផ្ដល់កម្ ចីដើម្បីជួយជីវភាពពួកគាត់មានការរីកចម្រើន។ ក្នុងនោះក៏ផ្ដោតសំខាន់លើសហគ្រាសធុនតូច និងមធ្យម (SME) ដែរ។
គួរជម្រាបដែរថាតាមទស្សនាវដ្ដីដដែល បានសរុបអាជីវកម្មផ្ដល់កម្ចីតូចៗ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុទាំងអស់ មានរហូតដល់ជាង ២៤៥ស្ថាប័ន ក្នុងនោះស្ថាប័នលេចធ្លោបំផុតមានចំនួនប្រាំពីរ ដែលស្ថាប័នស្ថិតក្នុងលំដាប់ខ្ពស់រួមមាន មីក្រូហិរញ្ញវត្ថុប្រាសាក់ អេអឹមខេ និងមីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត៕

មីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត នឹងប្ដូរខ្លួនជា ធនាគារនៅឆ្នាំក្រោយ
4/
5
Oleh
Unknown