គុណសម្បត្តិទាំង ៥ នៃការនៅលីវ

តើអ្នកមានអារម្មណ៏ថា ពិបាកចិត្ត និង បាក់ទឹកចិត្តដោយសារតែ អ្នកនៅលីវរឺទេ? កុំមានអារម្មណ៏ចឹងអី ព្រោះវាគុណសម្បត្តិជាច្រើន ក្នុងការនៅលីវ ដែលអ្នកគួរយល់ដឹង។ នេះគឺជា ៥ ហេតុផល ដែលគួរនៅលីវ
១. អ្នកទទួលបានភាពរីករាយ ជាមួយនឹងកន្លែងផ្ទាល់ខ្លួន របស់អ្នក
វាជាការប្រឆាំងទៅនឹង អារម្មណ៍ដែលអ្នកទទួលបាន ពេលអ្នកមានស្នេហា ការនៅលីវមានន័យថា អ្នកមានកន្លែងផ្ទាល់ខ្លួនរបស់អ្នក។ នឹងមិនមាននរណាម្នាក់ មករំខានភាពឯកជន របស់អ្នកបានទេ ឬ អ្នកនឹងបង្ហាញនៅលើមុខរបស់អ្នក ថាមានអារម្មណ៍ សប្បាយគ្រប់ពេលវេលា។ អត្ថប្រយោជន៍នៃការនៅលីវ គឺជាភាពសាមញ្ញ មួយដែលអ្នកគួរអនុញ្ញាត ឱ្យវាកន្លងទៅដោយភាពរីករាយ។

២. អ្នកមិនមានអ្វីឱ្យទទួលខុសត្រូវនោះទេ 
នៅពេលដែលអ្នកមានមានស្នេហា អ្នកត្រូវមានទំនួលខុសត្រូវ មួយផ្នែកសម្រាប់ធ្វើឲ្យ ដៃគូរបស់អ្នកមាន សុភមង្គល រីករាយ ភាពក្រៀមក្រំ និង ទឹកភ្នែក។ អ្នកគឺជាផ្លូវចិត្ត និង បញ្ញា ស្មារតី កាតព្វកិច្ចដើម្បីផ្តល់ឱ្យ ពួកគេនូវជីវិតល្អមួយ។ អត្ថប្រយោជន៍ដ៏ល្អ នៃការនៅលីវ គឺអ្នកមានសេរីភាព នៃការទទួលខុសត្រូវបែបនេះ។ ជីវិតគឺជាភាពសប្បាយរីករាយ ដោយគ្មានការទទួលខុសត្រូវ?

៣. អ្នកមិនត្រូវមានគម្រោងសម្រាប់មនុស្សពីរនាក់
អ្នកដែលនៅក្នុង ទំនាក់ទំនងស្នេហា អាចនឹងពិបាកក្នុងការ យកការសំរេចចិត្តផ្ទាល់ខ្លួន របស់ពួកគេ។ វាជារឿងធម្មតា ដូចជា នៅពេលអ្នកចេញទៅក្រៅ សម្រាប់អាហារពេលល្ងាចមួយ ឬ មានភាពស្មុគស្មាញដូចជា ទៅវិស្សមកាលជាដើម អ្នកត្រូវតែផែនការ សម្រាប់មនុស្សពីរនាក់។ អត្ថប្រយោជន៍នៃការនៅលីវ គឺការនិយាយថាលាសិនហើយនៃ ការធ្វើផែនការយ៉ាងល្អិតល្អន់បែបនេះ ហើយរស់នៅក្នុងជីវិតដ៏សាមញ្ញមួយ – ដូចជាបក្សីអញ្ចឹងដែរ។

៤. អ្នកមិនត្រូវគិតពីរដង ក្នុងការសន្ទនាជាមួយនណារម្នាក់ ដោយលាក់លៀម 
ទំនាក់ទំនងស្នេហាមួយ គឺជាការគិតទាំងអស់ អំពីសកម្មភាពរបស់អ្នក ថាតើអាចប៉ះពាល់ដល់សុភមង្គល របស់ដៃគូរបស់អ្នកដែររឺទេ។ នេះមានន័យថាអ្នក ត្រូវតែគិត មុនពេលដែលអ្នកអនុញាត ឲ្យខ្លួនរបស់អ្នក មានទំនាក់ទំនង រឺ ការសន្ទនាយ៉ាងសប្បាយជាមួយ​មនុស្សភេទផ្ទុយគ្នា។ អត្ថប្រយោជន៍ នៃការនៅលីវគឺថា អ្នកមានសេរីភាពក្នុងការ ធ្វើឱ្យអ្នកដទៃមានការចាប់អារម្មណ៍ បញ្ញា និង ការសន្ទនាជាមួយ មនុស្សភេទផ្ទុយ ដោយមិនមានការព្រួយបារម្ភ ថាដៃគូរបស់អ្នកនឹង មានអារម្មណ៍មិនល្អអំពីវា។

៥. អ្នកនឹងមិនមានការរំខានពី ទូរស័ព្ទ
តើអ្វីទៅជាការរំខាន អារម្មណ៍ ប្រសិនបើអ្នកកំពុងមើលភាពយន្ត ហើយមាននរណាម្នាក់ទូរស័ព្ទ បង្ខំអោយអ្នកនិយាយជាមួយ គេ ប៉ុន្មាននាទី? នោះហើយជាអ្វីដែល អាចកើតឡើងប្រសិនបើអ្នក មានទំនាក់ទំនងស្នេហា។ អត្ថប្រយោជន៍នៃការនៅលីវ គឺថាអ្នកអាចមិន អើពើពីទូរស័ព្ទ ឬ អ្នកមិនមានភាពសោះកក្រោះ នៅពេលដែលអ្នក មិនមានអារម្មណ៍ និយាយទៅកាន់នរណាម្នាក់។ នេះគឺជាការពិត មិនមែនជាជម្រើសដែលអ្នកមាន ប្រសិនបើអ្នកមាន ទំនាក់ទំនងស្នេហាជាមួយនណារម្នាក់។


Messi ស៊ីដាច់ Ronaldo ក្នុងការបោះឆ្នោតកីឡាករ ល្អបំផុតលើលោក

ថ្មីៗនេះ Messi ត្រូវបានបោះឆ្នោតជា កីឡាករដែលល្អបំផុតនៅលើលោក តាមរយៈស្ទង់មតិមួយ ទៅលើអ្នកចាត់ការនៃក្របខណ្ឌ Brasilerao Serie A។ គ្រូបង្វឹក២០នាក់ត្រូវបានសួរសំណួរថាតើជ្រើរើស Messi ឬក៏ Ronaldo។ ចំលើយគឺគ្រាប់ពេជ្ររបស់អាហ្សង់ទីន Lionel Messi បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ដោយទទួលបានជិតបីភាគបួននៃ ការបោះឆ្នោតនេះ។ ដែលផ្ទុយទៅវិញ Ronaldo តារា របស់ក្លិប Real Madrid បានសន្លឹកឆ្នោត ត្រឹមតែប្រាំក្នុងការស្ទង់មតិដែលធ្វើឡើងដោយ Pombo។ លើកលែងតែគ្រូបង្វឹក Falcao ម្នាក់គត់ ដែលគាត់មិនអាចជ្រើសរើសម្នាក់ រវាងកីឡាករទាំងពីរ។

ទន្ទឹមនឹងនេះដែរលោក Josep Maria Bartomeu ប្រធានក្លឹប Barcelona ច្រានចោលការដែលអះអាងថា Messi អាចនឹងចាកចេញទៅក្លិប Catalan។ ជាមួយគ្នានេះដែរ Messi ប្រហែលជានឹង អាចត្រូវបានលួងលោមអោយចាកចេញពី Nou Camp ទៅ Manchester United។
ថ្មីៗនេះ Messi បានត្រូវអវត្តមានដោយបញ្ហារបួសជង្គង់ ហើយបានប្រឈមមុខនឹងការត្រួតពិនិត្យ ជាមួយនិងឪពុករបស់គាត់ចំពោះបញ្ហាពន្ធ នៅក្នុងប្រទេសអេស្ប៉ាញ។ វាជាចំនុចមួយ ដែលធ្វើឱ្យគាត់ខកចិត្តនឹងឈានទៅដល់ការចាកចេញ។ លោក Bartomeu ក៏បានបញ្ជាក់ទៀតផងដែរ ទៅកាន់អ្នកដែលអះអាងថា Messi នឹងចាកចេញ ដោយនិយាយថា ៖ “វាមិនអាចទៅរួចទេ Messi មិនទៅណាទេ។
គាត់កំពុងតែត្រៀមខ្លួនសម្រាប់ការប្រកួត Madrid-Barcelona”។ ដោយឡែក Messi និង ឪពុករបស់គាត់ និយាយថា ៖ “ពួកគេមិនដែលគិតថាចង់លែងអោយក្រុមណាផ្សែងនោះទេ។ ពួកគេមិនទាន់មានការសម្រេចចិត្ត ណាមួយនៅឡើយទេនៅពេលនេះ ចំលើយប្រាកដជានឹងបានដឹងនៅពេលពេលវេលាមកដល់”។


4G LTE របស់ សែលកាត ដាក់ឲ្យដំណើរការហើយ

ភ្នំពេញ ក្រុមហ៊ុន សែលកាត បានសម្ពោធដាក់ឲ្យដំណើរការ និងប្រើប្រាស់ប្រព័ន្ធ 4G LTE ជាផ្លូវការនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តចំនួនប្រាំមួយ ក្នុងប្រទេសកម្ពុជា។ 4G LTE គឺជាបច្ចេកវិទ្យាទូរគមនាគមន៍ចល័ត ដែលអាចឲ្យលោកអ្នកទទួលបាននូវ ល្បឿនអ៊ីនធើណិតដ៏លឿន។

ក្រុមហ៊ុន សែលកាត នឹងតភ្ជាប់ល្បឿនអ៊ីនធើណិត 4G LTE ទៅកាន់បណ្ដាខេត្តមួយចំនួន រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ស្វាយរៀង និងក្រុងព្រះសីហនុ។ គូសបញ្ជាក់ដែរថា លក្ខណៈពិសេសនៃល្បឿន 4G LTE គឺអាច Download ទំហំ ២០MB ដោយប្រើប្រាស់រយៈពេលត្រឹមតែ ២៥វិនាទី បើធៀបទៅនឹង 3G គឺត្រូវការរយៈពេល ៣នាទី។ មិនតែប៉ុណ្ណោះ ថែមទាំងអាច Upload និង Update បានលឿន និងអាចបើកអ៊ីនធើណិតបានច្រើនទំព័រ ក្នុងពេល​តែមួយ។

លោក Lan Waston នាយកប្រតិបត្តិក្រុមហ៊ុន សែលកាតបានថ្លែងថា៖ «យើងជឿជាក់ថា សែលកាតផ្តល់ជូនអតិថិជនជាមួយនឹង បទពិសោធន៍ឌីជីថលដ៏សមស្របមួយ ហើយឥឡូវនេះយើងឃើញថា អ្នកប្រើប្រាស់ទូរស័ព្ទ ដែលមានសមត្ថភាពដែលភ្ជាប់ប្រព័ន្ធ 4G លើទីផ្សារគឺ មានចំនួនច្រើនគួរឲ្យសម្គាល់។ ទន្ទឹមនឹងនេះដែរ ក្រុមការងាររបស់សែលកាតនឹងខិតខំកែសម្រួលបណ្ដាញ ធ្វើយ៉ាងណាដើម្បីឲ្យល្បឿនអ៊ីនធើណិត 4G LTE មានដំណើរការល្អផ្ដាច់គេ»។

សម្រាប់អតិថិជនរបស់ក្រុមហ៊ុន សែលកាត ទាំងអស់ លោកអ្នកអាចមកប្ដូរស៊ីមកាត 4G LTE ដោយឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមពីរបៀបប្រើបច្ចេកវិទ្យា 4G LTE សូមទូរស័ព្ទទៅលេខ 812 រៀងរាល់ថ្ងៃពេញ 24 ម៉ោង។

គួរជម្រាបដែរថា បើតាម​តួលេខ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍កម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ​ចុង​ក្រោយ​នេះ​ អ្នក​ប្រើ​អ៊ិនធើណិត​​បាន​កើន​ឡើង ​ដែល​មានចំនួន​​រហូតដល់ទៅ​ជាង ​៥លាន ៧ម៉ឺន ៤ពាន់នាក់។ នេះ​បើ​គិត​ត្រឹម​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៥ តែ​អំឡុងឆ្នាំ ​២០១០ គឺ​មាន​តែ​ជាង ​៣២​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ។ ​តួលេខ​នេះ​បាន​កើនឡើង​ចំនួន ​១៦ដង ហើយ​ច្រើន​ជាង ​១ភាគ​៣​នៃ​ប្រជាជន​កម្ពុជា​សរុប​៕

មីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត នឹងប្ដូរខ្លួនជា ធនាគារនៅឆ្នាំក្រោយ

ភ្នំពេញ៖ មីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត គ្រោងនឹងប្ដូរខ្លួនទៅជា ធនាគារស្ថាបនា ភីអិលស៊ី នៅអំឡុងត្រីមាសទី១ ដើមឆ្នាំ ២០១៦ ខាងមុខ ដោយសហការជាមួយ ធនាគារម៉ារូហាន់។ ការបង្ហាញខ្លួនថ្មីស្រឡាង ក្នុងឋានៈជាធនាគារនេះ យោងទៅតាមសេចក្ដីប្រកាសពីលោក បណ្ឌិត ប៊ុន មុនី នាយកប្រតិបត្តិនៃស្ថាបនាលីមីតធីត ដែលថ្លែង ក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៥។

តាមរយៈសេចក្ដីប្រកាសពត៌មានរបស់ នាយកប្រតិបត្តិខាងលើ បានឲ្យដឹងទៀតថា មីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត នឹងអាចប្ដូរឈ្មោះទៅតាមការគ្រោងទុក បន្ទាប់ពីធនាគារជាតិ ចេញសេចក្ដីប្រកាសអនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណបានឆាប់។ លោកនាយកប្រតិបត្តិ ក៏បានគូសបញ្ជាក់បន្ថែមដែរថា៖ «មីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត បានសហការជាមួយធនាគារម៉ារូហាន់តាំងពីដើមឆ្នាំ ២០១៥ ដោយចុះកិច្ចព្រមព្រៀងដាក់ភាគហ៊ុនតែមួយ និងយល់ព្រមដាក់ឈ្មោះតែមួយ ហើយបច្ចុប្បន្ន មីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត និងធនាគារម៉ារូហាន់ ទាំងពីរមានដើមទុនសរុបប្រមាណ ១២០លានដុល្លារអាមេរិក។

យោងតាមទស្សនាវដ្តីពាណិជ្ជកម្ម កម្ពុជា ដែលចេញផ្សាយលេខ ១៨ ខែកុម្ភៈ ឆ្នាំ ២០១៥ ដោយបានធ្វើកិច្ចសម្ភាសន៍ ជាមួយលោកបណ្ឌិត ប៊ុន​ មុនី​ បានប្រាប់អំពីយុទ្ធសាស្ត្ររបស់ស្ថាបនា គឺផ្ដោតសំខាន់លើការជួយអ្នកក្រ ដោយផ្ដល់កម្ ចីដើម្បីជួយជីវភាពពួកគាត់មានការរីកចម្រើន។ ក្នុងនោះក៏ផ្ដោតសំខាន់លើសហគ្រាសធុនតូច និងមធ្យម (SME) ដែរ។

គួរជម្រាបដែរថាតាមទស្សនាវដ្ដីដដែល  បានសរុបអាជីវកម្មផ្ដល់កម្ចីតូចៗ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុទាំងអស់ មានរហូតដល់ជាង ២៤៥ស្ថាប័ន ក្នុងនោះស្ថាប័នលេចធ្លោបំផុតមានចំនួនប្រាំពីរ ដែលស្ថាប័នស្ថិតក្នុងលំដាប់ខ្ពស់រួមមាន មីក្រូហិរញ្ញវត្ថុប្រាសាក់ អេអឹមខេ និងមីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត៕

គិត​ត្រឹម​ខែ​តុលា ធនាគារ​អេ​ស៊ី​លី​ដា​ចំណេញ​​ប្រាក់​​ជិត​៩២​លាន​ដុល្លារ​អាមេរិក


រាជធានី​ភ្នំពេញ​៖​ ​លោក​បណ្ឌិត​ អិុន​ ចាន់​នី​ ប្រធាន​នាយក​ប្រតិបត្តិ​ ធនាគារ​អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​ បាន​អះអាង​​ឲ្យ​ដឹង​ថា​​ គិត​មក​ត្រឹម​ខែ​តុលា​ ឆ្នាំ​២០១៥​នេះ​ ធនាគារ​​រ​អេ​ស៊ី​លី​ដា បាន​ចំណេញ​​ទឹក​ប្រាក់​​ជិត​៩២​លាន​ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​​យោង​តាម​ប្រភព​ចុះ​ផ្សាយ​​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​​នៅ​​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​នេះ​។

តាម​ការ​ដកស្រង់​សម្ដី​របស់​លោក​បណ្ឌិត​ អិុ​ន​ ចាន់​នី​ ប្រធាន​នាយក​ប្រតិបត្តិ​ ធនាគារ​អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​ ​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជាក់​ថា​ ឥណទាន​ដែល​​លេចធ្លោ​ផ្ដល់​ឲ្យ​អតិថិជន​ គឺ​ផ្នែក​ពាណិជ្ជកម្ម​ ​ដែល​មាន​​ប្រមាណ​ជា​៤០​ភាគរយ​ នៃ​ឥណទាន​សរុប​ ​ហើយ​បន្ទាប់​មក​ គឺ​ឥណទាន​ផ្នែក​កសិកម្ម​ មាន​ប្រមាណ​ជា​២០​ភាគរយ​ ​គិត​មក​ត្រឹម​ខែ​តុលា ឆ្នាំ​២០១៥​នេះ​។

​​​ស្រង់​ពី​ប្រភព​ដដែល​ លោក​​បណ្ឌិត​ អិុ​ន​ ចាន់​នី​ បាន​​និយាយ​ដូច​នេះ​ថា “ឥណទាន​ពាណិជ្ជកម្ម​ដែល​លូតលាស់​ខ្លាំង​ ដោយសារ​តែ​រយៈពេល​វា​ខ្លី​ ហើយ​វា​ត្រូវ​នឹង​ប្រភព​ទុន​របស់​យើង​ ​ជា​ពិសេស​ទុន​របស់​យើង​ សម្រាប់​ផ្គត់ផ្គង់​ការ​ទូទាត់​ផ្នែក​ឥណទាន​សម្រាប់​ក្នុងស្រុក​ ដែល​មាន​ប្រមាណ​ជា​២.៧០០​លាន​ដុល្លារ​អា​មេ​រិ​ក”​។​
​​​​​ករណី​កំណើន​ធនាគារ​ចេះ​តែ​កើន​ឡើង​ តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថា​ ​វា​ជា​ការ​ព្រួយបារម្ភ​នោះ​​ ត្រូវ​បាន​លោក​បណ្ឌិត​​ អិុ​ន​ ចាន់​នី​ បកស្រាយ​ថា​ វា​ជា​រឿង​ល្អ​ ព្រោះថា​កំណើន​ធនាគារ​ ពិតជា​​កើន​​ឡើង​​​មែន​ ប៉ុន្តែ​រាល់​​ឥណទាន​នៅ​កម្ពុជា​ គឺ​មិនមែន​ឥណទាន​សម្រាប់​យក​ ទៅ​ប្រើប្រាស់​សម្រាប់​ទិញ​ឧបករណ៍​សម្ភារៈ​ទំនើប​នោះ​ទេ​ វា​ជា​ឥណទាន​សម្រាប់​ផលិតកម្ម​​របស់​ខ្លួន​ហៅ​ថា ​(​ Productive​ Loan)។
លោក​បណ្ឌិត​​បញ្ជាក់​ថា​  ឥណទាន​សម្រាប់​ផលិតកម្ម ​(​ Productive​ Loan) ​​​គឺ​ពួក​គាត់​ខ្ចី​លុយ​យក​ទៅ​ចាប់​ផ្ដើម​រកស៊ី​ និង​ពង្រីក​ មុខរបរ​ទាំង​សហគ្រាស​ខ្នាត​មធ្យម​និង​ធុន​តូច​បំផុត​ ដើម្បី​បង្កើត​ប្រាក់​ចំណូល​បង្កើន​ការងារ​ ហើយ​ឥណទាន​បែប​នេះ ​គេ​ហៅ​ថា​ឥណទាន​សុវត្ថិភាព៕

ប្រទាល​កន្ទុយក្រពើ ជួយ​ដល់​ការ​​បំបាត់​ស្នាម​រលាក​ភ្លើង​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព


តាមការស្រាវជ្រាវអោយដឹងថា ប្រទាលកន្ទុយក្រពើ ជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានគុណប្រយោជន៍យ៉ាងសំខាន់ក្នុងការថែរក្សាសម្រស់។
មិនតែប៉ុណ្ណោះ ថែមទាំងអាចប្រើប្រាស់សម្រាប់ព្យាបាលស្នាមរបួសដំបៅ ដែលកើតចេញពីការរលាកភ្លើង ឬរលាកទឹកក្ដៅបានយ៉ាងមានប្រសិទ្ធភពទៀតផង។ ដោយគ្រាន់តែយកប្រទាលកន្ទុយក្រពើ មកចិតសំបកចេញ លាងទឹកឲ្យជ្រះស្អាតអស់ជ័រពណ៌លឿងរួចកាត់វាជាបន្ទះស្ដើងៗ យកមកបំពោកលើស្នាមដំបៅ និងយកក្រណាត់មកដាក់គ្របពីលើមួយជាន់ទៀត ដើម្បីផ្ដល់ភាពត្រជាក់ដល់ស្បែក ហើយទុកចោលប្រហែលមួយម៉ោង និងធ្វើបែបនេះ ៣-៤ដង ក្នុងមួយថ្ងៃ នឹងជួយឲ្យស្នាមដំបៅជាសះស្បើយបានយ៉ាងឆាប់រហ័ស។
ប៉ុន្ដែមុនពេលអនុវត្ដវិធីនេះ អ្នកគួរសាកល្បងលាបវានៅលើដៃបរិវេណផ្នែកខាងក្នុងជាមុនសិន ដើម្បីឲ្យដឹងថា តើស្បែករបស់អ្នកមានប្រតិកម្មជាមួយនឹងប្រទាលកន្ទុយក្រពើឬអត់? ប្រសិនបើលាបហើយមិនមានអាការរមាស់ ឬស្នាមក្រហមលេចចេញទេនោះ បានន័យថា ស្បែករបស់អ្នកមិនមានប្រតិកម្មជាមួយប្រទាលកន្ទុយក្រពើនោះទេ។ ពិសេសត្រូវលាងជ័រពណ៌លឿង ឲ្យជ្រះស្អាតអស់ ហើយមិនត្រូវទុកប្រទាលកន្ទុយក្រពើស្រស់ លើសពី២៤ម៉ោង មុននឹងយកប្រើនោះទេ ព្រោះវាអាចចុះខ្សោយប្រសិទ្ធភាពបាន៕