រូបមន្ដ​ពិសេស ដែល​អាច​ជួយ​អោយ​សុដន់​របស់​អ្នក​ក្បំ​ស្អាត

ដើម្បីរក្សាដើមទ្រូងនៅស្រស់ស្អាតបានយូរអង្វែងនោះ មានស្រ្ដីជាច្រើនបានចំណាយទាំងកម្លាំងចិត្ដ និងថវិការប្រើគ្រប់វិធីក្នុងការហាត់ប្រាណ ធ្វើម៉ាស្សា និងកែសម្ផស្ស។ ប្រសិនបើអ្នកចង់អោយដើមទ្រូងខ្លួនឯងរក្សាបាននូវភាពស្រស់ស្អាតបានយូរអង្វែងនោះ សូមពិនិត្យមើលខ្លឹមសារខាងក្រោមនេះ។

១-ប្រើឱសថមមិនត្រឹមត្រូវ
ការប្រើថ្នាំការពារមិនអោយមានកូន ដើម្បីកម្ចាត់មុន ឬការប្រើថ្នាំការពារមិនកូនសម្រាប់ធ្វើអោយសុដន់ឡើងក្រពុំនោះ គឺពុំត្រឹមត្រូវឡើយ ព្រោះសមាសធាតុផ្សំដ៏សំខាន់របស់ថ្នាំការពារមិនអោយមានកូន រួមមានជាតិអ័រម៉ូនញី និងអ័រម៉ូនទឹកដោះ។ ដូច្នេះប្រើប្រាស់ជាយូរអង្វែងគឺធ្វើអោយរដូវមកពុំទៀងទាត់ហើយបានត្រឹមតែធ្វើអោយសុដន់កាន់តែតូចទៅៗតែប៉ុណ្ណោះ។
២-ពុំទទួលទានជាតិប្រូតេអ៊ីនគ្រប់គ្រាន់
ការពុំទទួលទានខ្លាញ់ ឬសាច់គឺជាវិធីសម្រាប់សម្រកទម្ងន់ ដែលប្រហែលជាអាចធ្វើអោយដើមទ្រូងរបស់អ្នករួមតូចផងដែរ។ ការទទួលទានអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន និងសារជាតិខ្លាញ់ រួមមានប្រភេទស៊ុត ត្រីសាច់ លាយខ្លាញ់តិចតួច សណ្ដែកដី និងប្រភេទសណ្ដែកគ្រប់មុខទើបអាចធ្វើអោយសុដន់របស់អ្នកឡើងក្រពុំ។
៣-ប្រើអាវទ្រនាប់មិនត្រឹមត្រូវ
មានស្រ្ដីជាច្រើនពេលទិញអាវទ្រនាប់ម្ដងៗ គឺពុំពាក់សាកមើលឡើយ។ តាមពិតលេងអាវទ្រនាប់ ដែលតូចជាងសុដន់ គឺអាចជះឥទ្ធិពលអាក្រក់ដល់ការរីកធំលូតលាស់នៃសុដន់។ ម្យ៉ាងទៀតការពាក់អាវទ្រនាប់លេខធំជាងសុដន់ គឺយូរៗទៅក៏អាចបណ្ដាលអោយសុដន់ធ្លាក់យារ។ ដូច្នេះមុននឹងទិញអាវទ្រនាប់ត្រូវជ្រើសរើសទំហំខ្នាតអោយបានត្រឹមត្រូវនិងពាក់សាកមើលសិនទើបទើបមិនខាតបង់ប្រាក់ឥតប្រយោជន៍។
ម្យ៉ាងទៀតអ្នកត្រូវទាញខ្សែអាវទ្រនាប់អោយបានត្រឹមត្រូវ និងញាត់សុដន់ទាំងមូលចូលក្នុងអាវទ្រនាប់អោយបានណែនល្អ ទើបសុដន់របស់អ្នករីកធំធាត់ល្អ។
៤-ការធ្វើចលនារាងកាយផ្សេងៗ 
ការហាត់ប្រាណ ឬការលេងកីឡាបានសមស្រប គឺអាចជួយធ្វើអោយសុដន់កាន់តែមានសោភ័ណភាព។ ប៉ុន្ដែការហាត់ប្រាណ ឬការលេងកីឡាហួសកម្រិតពេកដែលពុំបានយកចិត្ដទុកដាក់ក្នុងការពាក់អាវទ្រនាប់ គឺអាចបំផ្លាញសុដន់ទៅវិញទេ។ មានអ្នកខ្លះនៅពេលហាត់ប្រាណឬលេងកីឡាម្ដងៗ តែងមានអារម្មណ៍ថា អាវទ្រនាប់ជាឧបសគ្គ ដូច្នេះពុំពាក់អាវទ្រនាប់ឡើយនៅពេលហាត់ប្រាណ។ ធ្វើបែបនេះអាចធ្វើអោយសុដន់ខូចទ្រង់ទ្រាយ ជាពិសេសពេលរត់ និងពេលលោតអន្ទាក់ ដែលពុំបានពាក់អាវទ្រនាប់អាចធ្វើអោយសុដន់ធ្លាក់យារ។
៥-ម៉ាស្សាខុសក្បួនខ្នាត់
ការធ្វើម៉ាស្សាអាចជំរុញអោយសុដន់ពេញក្រពុំល្អ។ ប៉ុន្ដែប្រសិនបើចេះតែច្របាច់តាមតែទំនើងចិត្ដ ឬក៏ច្របាច់សម្រូតចុះក្រោម គឺបានត្រឹមតែធ្វើអោយសុដន់កាន់តែតូចទៅៗប៉ុណ្ណោះ។ ដូច្នេះការធ្វើម៉ាស្សាសុដន់ដ៏ត្រឹមត្រូវគឺត្រូវលាបប្រេងនៅលើសុដន់ជាមុនសិន បន្ទាប់មកត្រូវប្រើបាតដៃរុញច្រានថ្នមៗទៅផ្នែកខាងលើជុំវិញសុដន់៕

គេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់រាល់ថ្ងៃនឹងមានរឿងអ្វីកើតឡើង?

ការគេងឲ្យ​បានត្រឹមត្រូវ​ជារឿងមួយ​សំខាន់ណាស់ដែលធ្វើឲ្យ​មានសុខភាព​ល្អ។ អ្វីដែលគួរ​ឲ្យចាប់អារម្មណ៏​ជាងនេះ តាម​ការសិក្សាស្រាវជ្រាវ​ថ្មីមួយ បាន​បង្ហាញថា ការគេង​នៅក្នុង​បន្ទប់​ត្រជាក់​អាចផ្តល់​អត្ថប្រយោជន៏​ច្រើនចំពោះសុខ​ភាពរបស់អ្នកគ្រប់គ្នា។
បន្ទប់គេង​ដែលមាន​សីតុណ្ហភាព​ត្រជាក់តិចៗ​អាចបំប្លែងខ្លាញ់​ពណ៌ត្នោត (ខ្លាញ់ល្អ) ក្នុងកម្រិត​ថាមពល​ខ្ពស់ ហើយអាច​បង្កើនល្បឿន​ការរំលាយអាហារ សូម្បីតែ​ពេល​គេងថ្ងៃ។


គេមាន​ជំនឿតាំង​ពីយូរមកហើយ​ថា មនុស្សពេញវ័យ​គ្មានខ្លាញ់​ពណ៌ត្នោត​ឡើយ។ តែទោះបីជា​យ៉ាងណា កាលពី ២-៣ឆ្នាំ​មុនអ្នកវិទ្យាសាស្ត្រ​បានរកឃើញ​បរិមាណ​ខ្លាញ់តិចតួច ប្រមាណ ១ស្លាបព្រាកាហ្វេ នៅផ្នែក​ត្រង់ក និង​ខាងលើខ្នង​របស់មនុស្ស​ពេញវ័យ។ តាមការសិក្សា​ទៅលើសត្វកណ្តុរ​បានបង្ហាញ​ឲ្យឃើញ​ថា ជាតិស្ករ​ត្រូវ​បាន​កម្ចាត់​ចេញពី​ក្នុង​សរសៃឈាម ដូច្នេះ​រាងកាយ​អាចចំហេះកាឡូរីបាន​ត្រឹមត្រូវ និង​ជួយរក្សាសីតុណ្ហភាព​ក្នុងខ្លួន។
តាម​ការសិក្សាថ្មីមួយ​ដែលបាន​ចេញផ្សាយនៅសហរដ្ឋអាមេរិច​ ​បាន​ពិនិត្យ​លើឥទ្ធិពល​នៃការ​គ្រប់គ្រង​សីតុណ្ហភាពក្នុង​បន្ទប់​ដែល​បុរសវ័យ​ក្មេង ៥នាក់​បានស្មាក់ចិត្ត​គេងរយៈ​ពេល ៣-៤ខែ។ នៅពេល​ថ្ងៃ អ្នកចូលរួម​បានរស់​នៅក្នុងជីវិត​ធម្មតា ប៉ុន្តែនៅពេល​ល្ងាច ពួកគេត្រលប់​ទៅគេងនៅ​ក្នុងវិទ្យាស្ថាន។
នៅក្នុង​ខែទី ១ សីតុណ្ហភាព​បន្ទប់គឺ ២៤អង្សាសេ ដែល​ជាសីតុណ្ហភាពអព្យាក្រឹត អ្នកវិទ្យាសាស្ត្រ​បានជឿ​ថា វានឹង​ជម្រុញប្រតិកម្ម​ដល់​រាងកាយ។ នៅខែ​បន្ទាប់មក សីតុណ្ហភាព​ចាប់ផ្តើម​ថយចុះរហូត​ដល់ ១៩អង្សាសេ យោងតាមអ្នកវិទ្យាសាស្ត្រ​បាន​ឲ្យដឹងថា សីតុណ្ហភាព​បែបនេះ​នឹង​ជម្រុញខ្លាញ់​ពណ៌ត្នោត​ឲ្យកើនឡើង​ដោយ​មិនចាំបាច់​ដល់ថ្នាក់​រងារ​ញាក់​ឡើយ។
នៅក្នុងខែបន្ទាប់​ទៀត សីតុណ្ហភាពបានត្រលប់ទៅ ២៤ដឺក្រេវិញ ដើម្បីការពារបញ្ហា​ភាពត្រជាក់នៅក្នុង​បន្ទប់។ នៅក្នុងខែចុង​ក្រោយ សីតុណ្ហភាព​កើនឡើងដល់ ២៧ដឺក្រេ។ ក្នុង​កំឡុង​ពេល​ធ្វើការពិសោធន៏​នេះ អ្នកវិទ្យាសាស្ត្រ​បានពិនិត្យមើល​អាំងស៊ុយ​លីន និងកម្រិតជាតិស្ករ​ក្នុងឈាម ក៏ដូចជាការ​ទទួលទាន​កាឡូរីប្រចាំថ្ងៃ​ផងដែរ។ បរិមាណ​ខ្លាញ់​ពណ៌ត្នោត​ត្រូវបាន​ថ្លឹងថ្លែង​នៅក្នុង​ខែចុងក្រោយ។
យោងតាមលទ្ធផល​សិក្សាស្រាវជ្រាវ​បានឲ្យដឹង​ថា សីតុណ្ហភាពត្រជាក់​បានជះឥទ្ធិពល​លើមុខងារ​រាងកាយរបស់​មនុស្ស​គួរឲ្យ​កត់សម្គាល់។ អ្វីដែល​សំខាន់ ក្រោយពី​ការគេង​នៅក្នុង​បន្ទប់រយៈ​ពេល ២-៣សប្តាហ៏​នៅក្រោម​សីតុណ្ហភាព ១៩ដឺក្រេ បុរសៗ​បានកើនឡើង​ជាតិខ្លាញ់ពណ៌ត្នោត​ទ្វេដងច្រើន​ជាងមុនៗ៕

ហេតុអ្វីបានជាការសម្រេចកាមខ្លួនឯងធ្វើឲ្យមានសុខភាពល្អ?

មនុស្សភាគច្រើន​មិនសារភាព​ឡើយ​ថា ពួកគេ​បាន​សម្រេចកាម​ដោយខ្លួនឯង បើទោះបីជា​ការពិត​មនុស្សមួយចំនួនប្រព្រិត្តិសកម្មភាពនេះស្ទើតែរាល់ថ្ងៃក៏ដោយ។ ប៉ុន្តែការ​សម្រេច​កាម​ដោយខ្លួនឯងពិតជាផ្តល់អត្ថប្រយោជន៍​ដ៏អស្ចារ្យសម្រាប់សុខភាព។



១. កម្ចាត់​ទឹក​កាមចាស់​ចេញ
អ្នកស្រាវជ្រាវជាច្រើន​នាក់​បានណែនាំ​ថា​ ការសម្រេចទឹកកាម​អាចជួយ​ដល់មេជីវិត​ឈ្មោល។ អ្នក​បញ្ចេញទឹកកាមចាស់​ចេញ ជំនួស​ដោយទឹក​កាមថ្មី ហើយ​នេះជាឱកាស​ល្អដើម្បី​មាន​កូន។
២. កាត់បន្ថយ​ភាពតានតឹង
ការ​សម្រេចកាមដោ​យខ្លួនឯង​គ្មានអ្វីទេ ប៉ុន្តែវាបាន​ជម្រុញដល់​ផ្លូវភេទ និង​ជួយបំផ្លាញ​ភាពតានតឹង។ ការសម្រេចកាម​ដោយខ្លួនឯង​បាន​បញ្ចេញ​នូវអរម៉ូន​ដូចជា ដូប៉ាមីន និង​អុកស៊ីតូស៊ីន ដែល​ជួយឲ្យ​អ្នក​មាន​ក្តីសុខ។ គ្មាន​វិធីណាមួយ​អាចបញ្ចេញ​អារម្មណ៏​សម្រើប​បាន​ឡើយ និងជាធម្មតា​វាអាច​ជួយឲ្យ​មនុស្សគេង​លក់បាន​ស្រួល​ផងដែរ។
៣. ការពារ​ពីការឆ្លងមេរោគ​តាមការ​រួមភេទ
ជាការ​ពិតណាស់ ភាពវិជ្ជមាន​មួយបាន​ពីការ​សម្រេចទឹកកាម​ដោយខ្លួន​ជាឱកាស​អាចគេច​ផុតពីការ​ឆ្លងមេរោគ។ វាជាការរួមភេទ​មួយដ៏​មានសុវត្ថិភាព​បំផុត។
៤. កាត់បន្ថយ​ឱកាសនៃជំងឺមហារីក​ក្រពេញ​ប្រូស្តាត
កាលពីឆ្នាំ ២០០៣ អ្នក​សិក្សាស្រាវជ្រាវជនជាតិ​អូស្ត្រាលីម្នាក់​បាននិយាយ​ថា បុរសៗ​ដែលសម្រេចទឹកកាម​បានច្រើន​ជាង ៥ដង​ក្នុង ១សប្តាហ៏ ធ្វើឲ្យ​អត្រា​នៃការ​កើតជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​មាន​តិចបំផុត។ ការសម្រេចទឹក​កាមដោយខ្លួនឯង​អាចជួយ​លាងសម្អាត​ប្រព័ន្ធរបស់​អ្នក និង​ការពារ​ពីកោសិកា​មហារីក។
៥. ផ្តល់ក្តីសុខ​ឲ្យខ្លួនឯង
ការសម្រេចទឹកកាម​ដោយខ្លួនឯង​កើតមាន​ចំពោះមនុស្ស​ដែល​គ្មាន​ដៃគូ ឬមិនអាច​រួមភេទ​ជាមួយ​ដៃគូបាន។ ត្រូវគិត​ថា អ្នកអនុវត្ត​កាន់តែ​ច្រើន អ្នក​កាន់តែ​ប្រសើរ។ ការ​សម្រេច​ទឹកកាម​ដោយខ្លួនឯង​បែបនេះ​មិនមែន​មានតែបុរសៗ​ទេ។ មនុស្សស្រី​ក៏អាចសម្រេច​ទឹកកាម​ដោយខ្លួនឯង​បានដែរ ដើម្បីរកឲ្យ​ឃើញចំណុច​សម្រើបលើ​រាងកាយ​ឲ្យ​បាន​ត្រឹមត្រូវ រួច​ប្រាប់ដល់​ដៃគូរបស់​នាង ដើម្បីផ្តល់ក្តីសុខ​ឲ្យនាង។ ការសម្រេចទឹកកាម​ដោយខ្លួនឯង​ក៏អាច​កម្ចាត់​ភាពអៀនខ្មាស់ និងអាច​ជួយបង្កើន​ការរួមភេទឲ្យ​កាន់តែ​ប្រសើរឡើង៕

ប្រព័ន្ធ Wi-Fi ជាឃាតករ​លាក់មុខ​អាចសម្លាប់អ្នក​ដោយសន្សឹមៗ

ប្រព័ន្ធ Wi-Fi ជាបណ្ដាញឥត​ខ្សែមួយ សម្រាប់តភ្ជាប់ឧបករណ៍អេឡិចត្រូនិច​ដោយមិនពឹងផ្អែក​ទៅលើខ្សែ។ សព្វថ្ងៃប្រព័ន្ធ Wi-Fi វាកំពុង​ទទួល​បាន​ជោគជ័យ​យ៉ាងខ្លាំង​នៅទូទាំងពិភព​លោក និង​មានស្ទើរតែគ្រប់​ទីកន្លែង​សូម្បីតែក្នុង​ក៏មាន​ដែរ។ ចាប់តាំងពីមាន​ទូរស័ព្ទកាន់​តែទំនើប វាក៏ធ្វើឲ្យអ្នក​ទទួលបា​ន​នូវ​អត្ថប្រយោជន៍ពីសេវាកម្ម​របស់​វា​ជាច្រើន​​ផងដែរ។ ទទ្ទឹម​​នឹងនេះ សូម​អ្នកកុំភ្លេច​ថា វាក៏មាន​ផលអវិជ្ជជាច្រើន​ដែលប៉ះពាល់​ដល់សុខភាព និងអាយុជីវិត​របស់អ្នក​ដែរ។


Router គឺជាឧបករណ៍ដែលត្រូវ​បានគេប្រើនៅក្នុងផ្ទះ ឬកន្លែងផ្សេងៗ​ទៀត ដើម្បីធ្វើការ​តភ្ជាប់ឧបករណ៍ឥ​តខ្សែ​ដូចជា ស្មាតហ្វូន ឬកុំព្យូទ័រ និងគ្រឿង​អេឡិចត្រូនិចជាច្រើន​ទៀត ដែល​ពាក់ព័ន្ធទៅនឹងសេវាកម្ម​របស់វា។ ឧបករណ៍ Router វាបានបញ្ចេញ​រលកសញ្ញា WLAN សម្រាប់ឲ្យឧបករណ៍​អេឡិចត្រូនិចផ្សេងៗ​តភ្ជាប់ដោយ​បណ្ដាញឥតខ្សែ ដែល​ធ្វើឲ្យ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់សុខភាព​របស់អ្នក។ មនុស្ស​ជាច្រើនគាត់​មិនសូវ​អើពើជាមួយ​នឹងបញ្ហានេះ​ទេ ដោយសារ​តែពួកគាត់​មិនបាន​ដឹង ឬមកពី​កង្វះ​នៃចំណេះដឹង​ដែលទាក់ទង​នឹងបញ្ហា​ទាំងនេះ។ ពេលវាចាប់ផ្ដើម​ជាមួយនឹង​រលកសញ្ញាអេឡិចត្រូនិច​ដែលត្រូវប៉ះពាល់​នឹងខ្លួនប្រាណ​មនុស្ស និងបង្កឲ្យ​មានគ្រោះ​ថ្នាក់ដល់អ្នក។ ការ​សិក្សានេះ​ត្រូវបាន​ធ្វើឡើង​ដោយ ភ្នាក់ងារសុខភាព អង់គ្លេស ហើយបានបង្ហាញថា Router វាអាច​បង្អាក់​ដល់ការរីតលូតលាស់​ទាំងមនុស្ស និងរុក្ខជាតិ។
ផលវិបាក​នៃការប្រើប្រាស់ Wi-Fi ច្រើនពេក៖
– អស់កម្លាំងរុំារ៉ៃ
– ការឈឺត្រចៀក
– កង្វះនៃការផ្ដោតអារម្មណ៍
– ឈឺក្បាលញឹកញាប់
– បញ្ហាក្នុងការគេង។
តាមការ​ពិតទៅ បច្ចេកវិទ្យា​វាពិជាចាំបាច់ និងត្រូវការខ្លាំង​ណាស់​មនុស្សនា​ពេលបច្ចុប្បន្នដើម្បី​ភាព​រីកចម្រើន។ ខាងក្រោមនេះ អ្នកស្រាវជ្រាវបាន​ធ្វើការ​ចែករំលែក​ពីការ​ណែនាំ​មួយចំនួយ​នៃរបៀប​ប្រើប្រាស់ Router ឲ្យមានសុវត្តិភាព និងកាត់បន្ថយគ្រោះថ្នាក់​ពីឧបករណ៍​ទាំងនេះ។
តើធ្វើដូចម្ដេច​ដើម្បីការពារកុមារ​ពីរលកសញ្ញាទាំងនេះ៖
– ផ្ដាច់ ឬបិទកម្មវិធីប្រើជាមួយ Wi-Fi មុនពេល​ចូលគេង
– បិទប្រព័ន្ធ  Wi-Fi នៅពេល​ដែលអ្នកមិន​ប្រើឧបករណ៍​ឥតខ្សែ
– ប្រសិនបើអ្នក​ប្រើប្រាស់ទូរសព្ធឥតខ្សែ​នៅ​សណ្ឋាគារ ឬលំនៅដ្ឋាន អ្នក​អាចជំនួស​វាជាមួយ​នឹងទូរសព្ទប្រើ​ខ្សែវិញ
– ជៀសវាង​ការប្រើ Router នៅក្នុងផ្ទះ​បាយ និង​បន្ទប់គេង​ជាដាច់ខាត៕

រោគសញ្ញានៃជំងឺមហារីកទាំង ២០ប្រភេទដែលស្រីៗគួរតែដឹង


មហារីក គឺជាជំងឺមួយប្រភេទដែលអាចឆក់​យកជីវិតមនុស្សអស់ជាច្រើននៅទូទាំង​ពិភពលោកក្នុងមួយឆ្នាំ។ ដូច្នេះហើយ​ដើម្បី​ចៀសវាងមាន​គ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត​ អ្នកត្រូវរៀន​សង្កេត​​មើល​រោគសញ្ញា​ដោយខ្លួនឯង និងធ្វើការព្យាបាលឲ្យទាន់ពេលវេលា។

១. ពិបាកដក​ដង្ហើម ឬដកដង្ហើម​បានខ្លី
ដកដង្ហើម​បានខ្លីជា​រោគសញ្ញាដំបូង​នៃជំងឺមហារីក​សួត។

២. ក្អករ៉ាំរ៉ៃ ឬឈឺដើមទ្រូង
ការរលាក​ទងសួត ឬអាការៈក្អក​ធ្ងន់ធ្ងរ​ជាប្រភេទ​នៃជំងឺមហារីក។ វាគួបផ្សំនឹង​ដុំសាច់​ក្នុងសួត និង​រោគគោលិកាស។ យោង​តាមអ្នក​កើតជំងឺមហារីក​សួត​មួយចំនួន​បានឲ្យ​ដឹងថា រោគ​សញ្ញា​នៃជំងឺមហារីកសួត​ក៏អាច​ជាអាការៈ​ឈឺទ្រូង រួចរាតត្បាត​ដល់​ស្មា និងដៃ។

៣. ឧស្សាហ៏​គ្រុនក្តៅ ឬជា​ការឆ្លងមេរោគ
នេះអាចជារោគសញ្ញា​នៃរោគគោលិកាស ជំងឺនេះ​ធ្វើឲ្យខួរឆ្អឹង​ផលិតកោសិកាឈាមស​មិន​បានល្អ។ វាក៏ត្រូវបាន​គេទទួល​ស្គាល់​ថា ជាជំងឺមហារីក​កោសិកាឈាម។

៤. ពិបាក​លេបអាហារ
ជានិច្ចកាល បញ្ហានេះ​ជាសញ្ញាដំបូង​នៃជំងឺមហារីក​បំពង់ក ឬបំពង់​អាហារ។ ហើយវាក៏អាច​ជារោគសញ្ញា​នៃជំងឺមហារីកសួត​ផងដែរ។

៥. ហើម​ក្រពេញ​ទឹករងៃ, ក្លៀក, ក្រលៀន​ឬពក ក
អាការៈ​ហើមក្រពេញ​ទឹករងៃ​អាចពាក់ព័ន្ធ​នឹងជំងឺមហារីក​ប្រព័ន្ធ​ទឹករងៃ។

៦. លំហូរឈាម​មិន​ឈប់ឈរ
នេះអាច​ជារោគសញ្ញានៃជំងឺ​គោលិកាស ហើយវា​បង្ហាញ​ថា អ្នកមាន​បញ្ហាប្លា​កែត និងកោសិកាឈាម​ក្រហម។ ពេលនេះ កោសិកាគោលិកាស​ផលិត​កោសិកាឈាម​ក្រហម និង​ប្លាកែត​ច្រើនហួស​កំណត់ ព្រមទាំង​រារាំងស​មត្ថភាព​ឈាម​មិនឲ្យកក។

៧. អស់កម្លាំង និងខ្សោយ
ប្រសិនបើអ្នក​មានអារម្មណ៏ថា អស់កម្លាំង​ភ្លាមៗដោយគ្មាន​មូលហេតុ វាជាការ​បង្ហាញ​ប្រាប់អ្នក​ថា រាងកាយ​របស់អ្នក​មានបញ្ហា។ ដូច្នេះគួរ​ទៅប្រឹក្សា​ជាមួយ​នឹង​វេជ្ជបណ្ឌិត។

៨. ហើម​ពោះ និងឡើង​ទម្ងន់ខុសធម្មតា
ប្រសិនបើអ្នកសម្គាល់ឃើញ​ថា ខ្លួនអ្នក​ហើមពោះ​ភ្លាមៗ​ដោយមិន​ដឹង​មូលហេតុ ហើយប្រសិនបើវា​នៅតែបន្ត​កើតឡើង​ក្នុងរយៈ​ពេលយូរ វាអាច​ជាសញ្ញានៃជំងឺមហារីក​ស្បូន។

៩. មិនឃ្លានអាហារ
នេះអាច​ជារោគសញ្ញា​នៃជំងឺមហារីក​ស្បូន។ ស្ត្រីជាច្រើន​បានរាយការណ៏​ថា ពួកនាងបា​នធ្លាប់ឆ្លង​កាត់ភាព​មិនស្រេកឃ្លាន​អាហារ ហើយ​ពួកនាង​មិន​អាច​ញ៉ាំ​អាហារ​អស់រយៈ​ពេល​ជា​យូរ។

១០. ឈឺចាប់​ត្រគាក និងពោះ
ទាក់ទងនឹង​រោគសញ្ញា​ដែលធ្លាប់​បានលើកឡើង​ពីមុន ការឈឺចាប់​ក្នុងពោះ​ក៏អាច​ជាសញ្ញានៃជំងឺ​មហារីក​ស្បូន។ តែទោះបី​ជាយ៉ាងណា នេះក៏អាច​ជា​សញ្ញា​បង្ហាញ​ពីរោគ​គោលិកា​ស ហើយ​អាការៈ​ឈឺចាប់​ក្នុងពោះ​កើតឡើង​ដោយសារ​លំពែងរីកធំ។

១១. លាមកមាន​ឈាម
នេះជាជំងឺមហារីកពោះវៀន។ ដូច្នេះអ្នកគួរតែ​ទៅប្រឹក្សា​ជាមួយ​នឹងវេជ្ជបណ្ឌិត​ភ្លាមៗ។

១២. ស្រកទម្ងន់​ដោយគ្មាន​មូលហេតុ
ស្រកទម្ងន់​ជាសញ្ញាទូទៅ​នៃជំងឺមហារីក​ពោះវៀន និងប្រព័ន្ធ​រំលាយអាហារ។ លើសពី​នេះទៀត វាបង្ហាញ​ថា ជំងឺមហារីក​បាន​រាតត្បាត​ទៅដល់ថ្លើម​ដែល​ជាលទ្ធផល​ធ្វើឲ្យ​មិនស្រេក​ឃ្លាន​អាហារ ហើយរាងកាយ​អសមត្ថភាព​មិនអាច​រំលាយអាហារ​បាន។

១៣. ឈឺពោះ
អាការៈ​ឈឺពោះខុសធម្មតា ឬញឹកញាប់​អាចជាសញ្ញា​នៃជំងឺមហារីក​ពោះវៀន។

១៤. សុដន់ឡើង​ក្រហម, ឈឺ ឬហើម
ប្រសិនបើអ្នក​សង្កេតឃើញ​ថា ដើមទ្រូង​របស់អ្នក​មានលក្ខណៈ​ប្រែប្រួល ត្រូវប្រញាប់​ទៅជួបនឹង​វេជ្ជបណ្ឌិត​ភ្លាម ព្រោះនេះ​អាច​ជាសញ្ញានៃ​ជំងឺមហារីក​រលាក​សុដន់។

១៥. ក្បាលដោះ​ប្រែប្រួល
រោគសញ្ញាទូទៅនៃជំងឺមហារីកសុដន់​គឺ ក្បាលដោះ​ប្រែប្រួល រួមទាំង​ក្បាលដោះ​ចាប់ផ្តើម​រាបស្មើ, ធ្លាក់ចុះ។

១៦. ឈឺចាប់ ឬហូរឈាម​ច្រើនខុស​ពីធម្មតាពេលមករដូវ
រោគសញ្ញាទាំង​នេះបង្ហាញ​ពីជំងឺមហារីក​ស្បូន។ ប្រសិនបើ​អ្នកសង្កេត​ឃើញថា មានអ្វីកើតឡើង​ច្រើន​ជាងនេះ គួរទៅ​ជួបនឹង​វេជ្ជបណ្ឌិត​ភ្លាម។

១៧. ហើមមុខ
អ្នកកើតជំងឺ​មហារីកសួត​ជាច្រើន​តែងតែ​មានអាការៈ​ហើមមុខ, ក្រហម​មុខ។ នេះដោយសារតែ​កោសិកាដុំសាច់​នៅក្នុងដើមទ្រូង​បានរាំងខ្ទប់លំ​ហូរឈាម​ទៅឲ្យក្បាល និង​មុខ។

១៨. ដុំពកលើស្បែក​ដែលមិនជា​សះស្បើយ, ក្លាយ​ជារឹង ឬងាយ​នឹង​ចេញឈាម
រោគសញ្ញានេះ​បង្ហាញពីជំងឺមហារីក​ស្បែក។ ដូច្នេះ ប្រសិនបើអ្នក​សង្កេតឃើញ​ថា ស្បែកផ្លាស់ប្តួរ​ខុសធម្មតា ឬចេញ​អ្វីចម្លែក ត្រូវទៅ​ជួបនឹង​វេជ្ជបណ្ឌិតភ្លាម។

១៩. ក្រចកប្រែប្រួល
ក្រចក​របស់អ្នក​ប្រែប្រួលខុស​ធម្មតាអាច​ជាសញ្ញាបង្ហាញ​ពីប្រភេទ​ជំងឺមហារីក​មួយចំនួន។ ក្រចក​ស្លេក ឬសអាច​ជាសញ្ញានៃជំងឺមហារីក​ថ្លើម, ក្រចករីកធំ​កោងចុះ​ក្រោម​បង្ហាញ​ពីជំងឺមហារីក​សួត។ ស្នាមអុចពណ៌ខ្មៅ ឬពណ៌ត្នោត​ក្រោមក្រចកអាច​ជារោគសញ្ញា​នៃជំងឺមហារីកស្បែក។

២០. ឈឺខ្នង
ជានិច្ចកាល រោគសញ្ញានេះ​ត្រូវបានគេចាត់ទុក​ថា ជារោគសញ្ញាដំបូង​នៃជំងឺមហារីក​ថ្លើម។ ហើយ​អាការៈឈឺខ្នង​ក៏អាច​ជាសញ្ញា​នៃជំងឺមហារីកសុដន់​ផងដែរ ព្រោះនេះ​ជាកន្លែង​ដែល​ដុំសាច់ដាក់​សម្ពាធ​ទៅលើសុដន់ ឬនៅពេល​ដែលមហារីក​បានរាតត្បាត​ទៅដល់​ឆ្អឹងជំនីរ និង​ឆ្អឹងខ្នង៕


អាការៈឆ្អល់​ក្តៅចុង​ដង្ហើម ឈឺពោះ​អាច​ជាសញ្ញា​ដំបូង​នៃជំងឺមហារីក


នៅពេលដែល​ប្រឈមមុខនឹង​អាការៈឆ្អល់ក្តៅ​ចុង​ដង្ហើម​ធ្វើទុក្ខខ្លាំង មនុស្សភាគច្រើនតែងតែ​ប្រើអាំងតាស៊ីល ដើម្បី​បំបាត់​អាការៈនេះ​។ តែទោះបីជា​យ៉ាងណា បញ្ហា​ការ​រំលាយអាហារ​អាចជា​សញ្ញានៃជំងឺមហារីក​ក្រពះ និង​បំពង់​អាហារ។ ហើយជំងឺមហារីក​ទាំងពីរប្រភេទនេះ ក៏ដូច​ជាជំងឺមហារីកផ្សេងៗ​ទៀត អាចព្យាបាល​ឲ្យជាសះស្បើយ​បាន ប្រសិនបើ​ស្ថិតក្នុង​ដំណាក់កាល​ដំបូង។

- មិនត្រូវទទួលទានថ្នាំ​អាំងតាស៊ីល​ដើម្បីបំបាត់អាការៈ​ឆ្អល់ក្តៅ​ដង្ហើម
នៅប្រទេស អង់គ្លេស បាន​ចាប់ផ្តើម​ដឹង​ថា អាការៈ​ឆ្អល់ក្តៅដង្ហើមអា​ចជាសញ្ញា​នៃជំងឺមហារីក​បាន តាម​រយៈការ​ធ្វើយុទ្ធនា​ការ​សុខភាព​សាធារណៈ។ យោងតាម​សុខភាព​សាធារណៈ​របស់ អង់គ្លេស បានឲ្យ​ដឹង​ថា ជំងឺមហារីក​ក្រពះ និង​បំពង់អាហារជាជំងឺមហារីកទូទៅទី ៥នៅក្នុង​ចក្រភព អង់គ្លេស ដែល​មនុស្សជិត ១៣ ០០០ នាក់​បាន​ធ្វើរោគ​វិនិច្ឆ័យ​ឃើញ​ជារៀងរាល់​ឆ្នាំ។ ក្នុងកំឡុងពេល​ដូចគ្នានេះ​ដែរ មនុស្ស​ប្រមាណ ១០ ០០០នាក់ បានស្លាប់​ដោយសារជំងឺមហារីក​ទាំងនេះ។
នៅសហរដ្ឋអាមេរិច​ក៏ដូចគ្នា​ដែរ។ យោងតាម​អង្គការជំងឺមហារីក សហរដ្ឋអាមេរិច បានឲ្យ​ដឹងថា ករណី​ជំងឺមហារីក​ក្រពះ និង​បំពង់អាហារ​បានសម្លាប់​មនុស្សជាង ១៦ ០០០ នាក់​ជារៀងរាល់​ឆ្នាំ ហើយបុរស​កើតជំងឺនេះ​ច្រើន​ជាង​មនុស្សស្រី ៣-៤ដង។

- ខ្សោយប្រព័ន្ធរំលាយ​អាហារ​ពាក់ព័ន្ធ​នឹងជំងឺមហារីក​ក្រពះ និង​បំពង់អាហារ
តាមរបាយការណ៏​នៅ អង់គ្លេស និង​ សហរដ្ឋអាមេរិច បានឲ្យ​ឃើញថា រោគសញ្ញា​នៃជំងឺមហារីក​ក្រពះ និង​បំពង់អាហារ​ទាក់ទង​នឹងភាពខ្សោយ​ប្រព័ន្ធរំលាយ​អាហារ​រយៈពេល ៣សប្តាហ៏ ឬច្រើន​ជាងនេះ, អ្នកមាន​អារម្មណ៏​ថា អាហារស្អិត​ជាប់នឹង​បំពង់ក នៅ​ពេល​ដែល​អ្នកលេប, សម្រក​ទម្ងន់​ដោយគ្មាន​មូលហេតុ, ឧស្សាហ៏​ភើ, ចង់ក្អួត និង​ក្អួតចង្អោរ ក៏ដូចជា​ឈឺចាប់ក្នុងពោះ។
លើសពីនេះ​ទៀត ជំងឺក្រពះ និងពោះវៀនត្រូវ​បានគេចាត់​ទុកថា ជាសញ្ញាព្រមាន​ចម្បងគេ។ យោង​តាម​ការចុះសួរ​សំណួរ​ផ្ទាល់មាត់​របស់​អង្គការ​ជំងឺមហារីក សហរដ្ឋអាមេរិច បាន​ឲ្យ​ដឹង​ថា មនុស្សជំទង់ ៤៤% ធ្លាប់ឆ្អល់​ក្តៅចុង​ដង្ហើម និងខ្សោយ​ប្រព័ន្ធរំលាយអាហារ​រៀងរាល់ ១ខែម្តង ហើយករណីជំ​ងឺមហារីកក្រពះ និង​បំពង់អាហារ​ប្រមាណ ៣០%ទាក់ទង​នឹង​អាការៈ​ទាំង​អស់នេះ។

- ការពារខ្លួនអ្នក​ដោយធ្វើការផ្លាស់​ប្តូរជីវិត​រស់នៅប្រចាំថ្ងៃ
យោងតាម​អង្គការជំងឺមហារីក សហរដ្ឋអាមេរិច បានឲ្យដឹង​ថា បំលាស់ប្តូរជីវិត​រស់នៅប្រចាំថ្ងៃ​អាចការពារខ្លួន​អ្នកពី​ជំងឺក្រពះ ពោះវៀន​បាន។ ទី ១អ្នក​ត្រូវបង្កើន​ការ​ធ្វើលំហាត់​ប្រាណឲ្យ​បាន​ច្រើន។ ទី ២ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ចំណីអាហារ, ពេល​វេលា និង​បរិមាណ​ដែលអ្នកញ៉ាំ។
អាហារ​របស់អ្នកត្រូវ​មានរួមបញ្ចូល​បន្លែ ផ្លែឈើឲ្យ​បានច្រើន, ទទួល​ទានតិចៗ ប៉ុន្តែញឹកញាប់​ពេញមួយថ្ងៃ, កុំទទួលទាន​មុនពេល​ចូលគេង ២-៣ម៉ោង ហើយ​ត្រូវទទួលទាន​អាហារ​ហិល ឬអាហារ​មានជាតិ​ជូរតិចតួច។
ការជក់បារី និងទទួលទាន​ជាតិស្រវឹងក៏​ជាបញ្ហាមួយផង​ដែរ ដូច្នេះគួរ​កាត់បន្ថយ ឬបញ្ឈប់​ទម្លាប់ទាំង​អស់នេះ ដើម្បី​មានសុខភាពល្អ។ ផ្ទុយ​ទៅវិញ អ្នក​អាចជ្រើស​យកថ្នាំ​អាំងតាស៊ីល ដើម្បី​កាត់បន្ថយ​ជាតិអាស៊ីត​ក្នុងក្រពះ។

- អ្នកប្រញាប់ទៅព្យាបាល​កាន់តែ​លឿន កាន់​តែប្រសើរ
ប្រសិនបើ​គំនិតទាំង​អស់ខាង​លើគ្មាន​ប្រសិទ្ធិភាព ហើយ​អ្នកនៅតែ​មានអាការៈ​ឆ្អល់ក្តៅ​ចុងដង្ហើម និង​បញ្ហាប្រព័ន្ធរំលាយ​អាហារ គួរទៅប្រឹក្សា​ជាមួយនឹង​ក្រុមគ្រូពេទ្យ ដើម្បី​ព្យាបាល និង​ការពារ​ដោយ​ការប្រើថ្នាំ ឬវះ​កាត់។ អ្វីដែលសំខាន់ត្រូវ​យល់ពីអាការៈដំបូង​នៃជំងឺមហារីក​ក្រពះ និង​បំពង់អាហារ ព្រោះ​ឱកាស​នៃភាព​ជោគជ័យ​លើការ​ព្យាបាល​នៅ​ខ្ពស់៕