Showing posts with label Health. Show all posts
Showing posts with label Health. Show all posts

ប្រើឱសថទាំងនេះអាចព្យាបាលមុខប្រហោងយ៉ាងមាន​ប្រសិទ្ធភាពបំផុត​

បញ្ហាប្រហោង​សាច់មុខ​ជាបញ្ហា​ចម្បង​នៃសម្រស់​ដែល​គួរឲ្យព្រួយបារម្ភ​បំផុត។ បញ្ហាប្រហោងមុខ​នេះមិនត្រឹមតែ​ធ្វើឲ្យអ្នក​បាត់បង់​ភាពទាក់ទាញ​ប៉ុណ្ណោះ​ទេ តែក៏ត្រូវ​ប្រឈមមុខ​នឹងបញ្ហា​ស្បែក​ជាច្រើនទៀត​ដូច​ជា៖ មុនក្បាលស, មុនក្បាលខ្មៅ, មុន និង​អាចម៌រុយ។ បញ្ហាប្រហោងមុខ​ងាយនឹងចាប់​យកធាតុ​កខ្វក់ និង​ចេញជាតិខ្លាញ់។ ធាតុកខ្វក់​ដែលជាប់​នៅក្នុង​រន្ធញើស អាចបណ្តាលឲ្យ​ឆ្លងមេរោគ​ស្បែក​ផ្សេងៗ។ កត្តាទាំងអស់នេះ​ធ្វើឲ្យស្បែក​ស្រអាប់ ហើយគ្មាន​សុខភាពល្អ។

អត្ថប្រយោជន៏​នៃវីតាមីន B12 ចំពោះ​ស្បែក និងសក់
កម្ចាត់​កោសិកាស្បែក​ងាប់ និងលាងជម្រះ​ស្បែកឲ្យ​បានទៀងទាត់​ជារឿងមួយ​សំខាន់ ដើម្បីកម្ចាត់​ជាតិប្រេង និង​ធាតុកខ្វក់​ចេញពី​លើស្បែក។ បច្ចុប្បន្ននេះ​មាន​ប្រភេទ​ម៉ាស់បិតមុខ​ជាច្រើន​ដែល​អាចជួយ​បំបាត់​បញ្ហាប្រហោង​មុខ។ តែទោះបីជាយ៉ាងណា ម៉ាស់បិតមុខ​ទាំងអស់​នេះធ្វើឲ្យ​ស្បែក​ស្រអាប់កាន់​តែខ្លាំង​ឡើង ដោយសារវា​មានផ្ទុកសារធាតុ​គីមី។ ដូច្នេះ យល់ល្អ​គួរប្រើវិធីសាស្ត្រ​ព្យាបាល​ដោយខ្លួនឯង​ជំនួស​វិញ ដើម្បីកម្ចាត់​បញ្ហាប្រហោង​មុខ។

អត្ថបទខាងក្រោមនេះ​នឹងបង្ហាញពីប្រភេទ​ឱសថល្អៗមួយ​ចំនួនដែល​អ្នកអាច​ប្រើដើម្បី​កម្ចាត់​បញ្ហាប្រហោង៖

ត្រសក់
ត្រសក់ជាឱសថ​ដ៏សក្តិសិទ្ធិបំផុត​ជួយបំបាត់​បញ្ហាប្រហោងមុខ។ ជាតិត្រជាក់​របស់ត្រសក់​អាចជួយបង្រួមប្រហោងមុខ​យ៉ាងមាន​ប្រសិទ្ធិភាព។ ចិតត្រសក់ជាបន្ទះ​ស្តើងៗ រួចបន្ថែម​ទឹកកុលាប​ចូល ២-៣ ដំណក់។ ហើយបិត​វាលើស្បែក​របស់​អ្នក និងរង់ចាំ​រយៈពេល ១៥នាទីទើប​លាង​សម្អាតចេញ។

ស៊ុតស
ស៊ុតស​ក៏ជាម៉ាស់បិតមុខ​មួយប្រភេទទៀត​ជួយផ្ចិតរន្ធញើស​ដែល​ប្រហោងធំ។ គ្រាន់តែលាបស៊ុតស​លើប្រហោងមុខ។ ទុកវាឲ្យ​ស្ងួតរយៈពេល ២-៣នាទី។ រួចលាង​សម្អាតផ្ទៃមុខ​នឹង​ទឹក។ អនុវត្តវិធីនេះ​ឲ្យបាន​ម្តងក្នុង​មួយសប្តាហ៏។

ល្ហុង
ល្ហុងមិនត្រឹមតែជួយឲ្យស្បែកទន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឲ្យស្បែកម៉ដ្ឋរលោង, ជួយកម្ចាត់​បញ្ហាប្រហោងមុខ។ លាបល្ហុងទុំម៉ដ្ឋលើស្បែក​របស់អ្នក។ លាងសម្អាត​វាចេញ​ក្រោយ​រយៈ​ពេល ២០នាទី។

ប៉េងប៉ោះ
សារធាតុរឹតបន្តឹង​ដែលមានក្នុងផ្លែប៉េងប៉ោះ​អាចជួយ​ផ្ចិតរន្ធញើស។ វាជួយកម្ចាត់​កោសិកាងាប់ៗនៅ​លើស្បែក និងជួយឲ្យស្បែក​ទន់ផងដែរ។ លាបសាច់ប៉េងប៉ោះ​លើស្បែក រួច ម៉ាស្សា​ជាចលនារង្វង់ រួចលាងសម្អាត​ចេញក្រោយរ​យៈពេល​មួយសន្ទុះធំ។

ម្សៅក្រាម
ម្សៅក្រាមលាយ​ជាមួយក្រូចឆ្មា​ជាភ្នាក់ងារកម្ចាត់​បញ្ហាស្បែក​រឹង។ បន្ថែម​ទឹកក្រូចឆ្មា ២-៣ដំណក់​ចូលទៅក្នុង​ម្សៅក្រាម។ លាបលើស្បែក​របស់អ្នក និងលាង​សម្អាត​ចេញក្រោយ​រយៈពេល​មួយសន្ទុះ​ធំ។ អនុវត្តវិធីនេះឲ្យបាន​ជារៀងរាល់​ថ្ងៃ ដើម្បីជួយផ្ចិតប្រហោង​មុខ និងជួយពង្រឹងសាច់​មុខឲ្យ​បានស្អាត​ផងដែរ។

ម្សៅអាល់ម៉ុង
ដោយសារផ្លែអាល់ម៉ុង​សម្បូរទៅដោយវីតាមីន E វាធ្វើឲ្យស្បែក​ទន់។ វាបានផ្តល់សារធាតុចិញ្ចឹម​ទៅឲ្យ​ស្បែក និង​កាត់បន្ថយបញ្ហា​ប្រហោងមុខ ប្រសិនបើ​ប្រើប្រាស់វា​បាន​ទៀង​ទាត់។ ដាក់ផ្លែអាល់ម៉ុងត្រាំ​ជាមួយទឹកដោះគោ​ទុករយៈពេលពេញ​មួយយប់។ ព្រឹកឡើងកិន​វាឲ្យ​ម៉ត់ រួចលាប​លើស្បែក​របស់អ្នក។ ហើយ​លាង​សម្អាត​ផ្ទៃមុខ​របស់អ្នក​ចេញនៅ​ពេលវា​ស្ងួត។

ទឹកឃ្មុំ និងស្ករស
ទឹកឃ្មុំ និងស្ករស​ជាឱសថដ៏ពេញនិយមមួយ​ផ្សេងទៀត​ដែលអាចប្រើ​ដើម្បីផ្ចិតប្រហោង​មុខ។ ទឹកឃ្មុំមាន​តួនាទីជួយ​បន្ទន់​ស្បែក និង​រឹតបន្តឹង​ប្រហោងមុខ។ ប្រើទឹកឃ្មុំ​លាយស្ករស​លាបលើ​ផ្ទៃមុខ ក្នុងចលនា​ជារង្វង់។ វិធីនេះជួយឲ្យ​ស្បែកម៉ដ្ឋរលោង និងផ្ចិត​ប្រហោងមុខ៕


ដឹងទេ! គេងក្បែរមនុស្សជាទីស្រឡាញ់រាល់យប់មានអ្វីកើតឡើង

តាមការស្ទាបស្ទង់​កាលពីថ្មីៗនេះ​បានបង្ហាញ​ថា គូស្វាមីភរិយា​ដែលគេង​ជាមួយគ្នា​ជារៀងរាល់យប់​អាចរស់នៅ​បាន​អាយុវែង និង​មានសុខភាពល្អ​។ រឿងនេះត្រូវ​បានគេជឿថា នៅពេល​អ្នក​បានគេង​ក្បែរអ្នកណាម្នាក់​ជារៀងរាល់យប់ សរសៃប្រសាទ​នៅក្នុងរាងកាយ​នឹងចាប់ផ្តើម​សម្រាកសម្ពាធឈាមត្រូវ​បានគ្រប់គ្រង​យ៉ាងល្អ និង​ចិត្តក៏បាន​ស្ងប់។ ចំពោះ​គូស្វាមីភរិយា​ជាច្រើន ការ​គេងជាមួយគ្នា​អាចទទួលបាន​អត្ថប្រយោជន៏​ជាច្រើន​ផ្សេងទៀត​ដូចជា បង្កើន​ភាពស្និតស្នាលជួយឲ្យ​ជីវិតផ្លូវភេទ​មានសមតុល្យ និង​មាន​សុខុមាល​ភាព។


កត្តានេះហើយដែលអាចជួយឲ្យ​អ្នក​មានសុខភាព​ល្អ ព្រោះ​ភាពស្និតស្នាល​នឹងជួយរក្សា​ប្រព័ន្ធភាពស៊ាំ ហើយចង្វាក់​បេះដូង​របស់អ្នក​លោតជាធម្មតា សរុបមកសេចក្តីមកវា​ជួយ​បង្កើនអាយុ។ ម្យ៉ាងវិញ​ទៀត គូស្វាមីភរិយា​ចូលចិត្ត​គេងជាមួយគ្នា ព្រោះវា​បានផ្តល់​សុវត្ថិភាព និង​ភាព​កក់ក្តៅ។

អ្នកជំនាញ​បាននិយាយ​ថា ការគេងក្បែរ​អ្នកណាម្នាក់​ផ្សេងមិនមែន​ជាដៃគូរបស់​អ្នកក៏អាច​ធ្វើឲ្យ​មានសុខភាពល្អ​ដែរ។ នេះដោយសារ​តែខ្លួនប្រាណ​របស់អ្នកទាំងពីរស្និត​ស្នាល​នឹង​គ្នាខួរក្បាល​បញ្ជូន​សញ្ញាទៅ​ឲ្យផ្នែក​ផ្សេងៗ​ទៀត​នៃរាងកាយ,ប្រាប់អ្នក​ឲ្យបាន​សម្រាក។ ដូច្នេះ ខាងក្រោមនេះជា​អត្ថប្រយោជន៏​មួយចំនួន​ដែលអ្នក​ទទួលបាន នៅពេល​អ្នក​ថើប ឱប​ថ្នាក់ថ្នម​មនុស្សពិសេស​របស់អ្នក​ពេលកំពុង​គេងក្នុង​ពេលរាត្រី។ អ្នកនឹង​រីករាយ​នៅពេលបាន​គេងជាមួយគ្នា៖

ជួយ​បំបាត់ភាពតានតឹង
នៅពេល​អ្នកគេង​ជាមួយមនុស្ស​ដែលអ្នក​ស្រឡាញ់ ខ្លួនប្រាណនឹង​មានភាពស្និតស្នាល​នឹងគ្នា។ ភាពស្និតស្នាលនឹង​គ្នាខ្លាំងបែ​បនេះ​នឹងជួយ​ឲ្យចិត្ត​បានស្ងប់ ហើយ​ក៏ជួយ​កាត់បន្ថយ​ភាពតាន​តឹង​ផងដែរ។ ការបង្កាត់​ភ្លើងស្នេហ៏ និងការឱបថើប​ថ្នាក់ថ្នម​ជាវិធីធម្មជាតិ ដើម្បីព្យាបាល​បញ្ហាតានតឹង។

ជួយឲ្យ​អ្នកគេង​លក់​បានស្រួល
ប្រសិនបើអ្នក​ជួបនឹងបញ្ហាគេង​មិនលក់,គូស្នេហ៏របស់​អ្នកអាច​ឱបអ្នក ដើម្បីធ្វើឲ្យ​អ្នកមាន​អារម្មណ៏​ល្អ។ អ្នកវិទ្យាសាស្ត្រ​បានបង្ហាញ​ថា ការបានគេង​ជាមួយនឹង​អ្នកណាម្នាក់ អាច​ជួយ​កម្ចាត់​បញ្ហាគេង​មិន​លក់បាន។

ផ្តល់​ភាពកក់ក្តៅ
នៅពេល​អ្នកបាន​គេងជាមួយនឹង​អ្នកណាម្នាក់ ខ្លួនប្រាណនឹង​បានប៉ះពាល់​គ្នា។ ភាពប៉ះពាល់​នេះបាន​បង្កើតភាព​កក់ក្តៅ ដូច្នេះធ្វើឲ្យ​ចរាចរណ៏ឈាម​ដើរ​បានស្រួល។ ភាព​កក់ក្តៅ​ពីខ្លួនប្រាណ​របស់អ្នក​ដទៃក៏បាន​ជួយការពារស្បែក និងធ្វើឲ្យស្បែក​របស់អ្នក​ម៉ត់រលោង​តាមបែបធម្មជាតិ។

អរម៉ូន​នៃក្តីស្រឡាញ់
តើអ្នកបាន​គិតថា ការរួមភេទ​តែម្យ៉ាងអាច​បញ្ចេញ​អរម៉ូនអុកស៊ីតូស៊ីន ដើម្បីជួយ​ឲ្យអ្នកមាន​ក្តីសុខតើ​មែនទេ?ការ​បានត្រដុស​ស្បែក​អាក្រាត​របស់អ្នក​ប៉ះនឹង​ស្បែក​គូស្នេហ៏​របស់​អ្នក អាចជួយឲ្យ​អ្នកមាន​ក្តីសុខ ព្រោះកម្រិត​អុកស៊ីតូស៊ីនរបស់​អ្នក​ឡើងខ្ពស់។ ដូច្នេះ នេះជាអត្ថប្រយោជន៏​ដ៏ធំនៃការគេងក្បែរ​មនុស្ស​ដែលអ្នកស្រឡាញ់។

វាល្អសម្រាប់​សុខភាពបេះដូង
ការគេងក្បែរ​មនុស្សម្នាក់​ដែលអ្នកស្រឡាញ់ក៏​ល្អចំពោះសុខភាព​បេះដូង​របស់​អ្នក​ផងដែរ។ ទំនុក​ចិត្ត និង​ភាពកក់ក្តៅ​បានធ្វើឲ្យ​ចង្វាក់បេះ​ដូង​លោតធម្មតា ដូច្នេះ​បណ្តាលឲ្យ​បេះដូង​គ្មាន​សម្ពាធ។

ក្រោក​ពីគេង​ដោយ​មានថាមពល
ព្រឹកស្អែក​នៅពេល​អ្នកក្រោកពី​គេងក្បែរ​មនុស្ស​ដែល​អ្នកស្រឡាញ់ ក្តីសុខធ្វើ​ឲ្យអ្នក​មានអារម្មណ៏​ល្អ និង​ថាមពល។ នេះដោយសារ​តែអ្នក​គេងបាន​ស្រួលពេញ​មួយយប់។

បង្កើន​អាយុជីវិត
ការគេង​ក្បែរមនុស្សម្នាក់​ក៏អាច​ជួយបង្កើន​អាយុរបស់អ្នកផ​ងដែរ។ អ្នកវិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា ការសម្រាក​ក្បែរ​មនុស្សម្នាក់​អាចធ្វើឲ្យ​ខួរក្បាលបេះដូង និង​សរីរាង្គ​ផ្សេងៗ​ទៀត​នៃរាងកាយ​បាន​សម្រាក។ ការសម្រាកនេះជួយ​បង្កើនអាយុជីវិត​របស់អ្នក និងជា​ឱសថដ៏សក្តិសិទ្ធិ​បំផុត៕


ផលអវិជ្ជមាននៃការពាក់ស្បែកជើងកែងចោតដែលមិត្តនារីមិនធ្លាប់បានដឹង

ថ្វីបើ​ស្បែកជើងកែង​ចោទ​ធ្វើឲ្យមិត្តនារីៗ​មាន​ភាព​សិចស៊ី និងលេចធ្លោបាន​មួយកម្រិតមែន ប៉ុន្តែសម្ពាធ​ដែលទទួលរងពីការពាក់ស្បែក​ជើងកែង​ចោតអាច​ធ្វើឲ្យ​អ្នក​មាន​បញ្ហា​ជា​ច្រើន​កើតឡើងចំពោះសុខភាព។

ប្រវត្តិនៃការពាក់ស្បែក​ជើងកែងចោត
ហេតុអ្វីបាន​ជាស្បែកជើងកែងចោត​បានក្លាយជា​របស់មួយ​ពេញនិយម ហើយតើអ្នក​ណាខ្លះធ្លាប់គិត​ដល់បញ្ហា ដោយសារតែ​ចង់បាន​សម្រស់ស្រស់​ស្អាត? ស្បែកជើង​កែងចោត​ត្រូវបាន​គេប្រទះឃើញ​តាំងតែពីឆ្នាំ ១៤០០ នៅពេល​ដែលនារី​លក់ខ្លួនពាក់ ដើម្បី​ឲ្យកម្ពស់​ខ្ពស់​ជាងភ្ញៀវ និង​បង្កើន​ភាពទាក់ទាញ។

ក្រោយមក​ស្បែកជើង​កែងចោត​បានក្លាយ​ជាសម្ភារៈពេញ​និយម។ បច្ចុប្បន្ននេះ ស្បែកជើង​កែងចោត​ត្រូវបាន​មនុស្សស្រី​ពាក់គ្រប់​ការងារ, គ្រប់ឋានៈ​ក្នុងសង្គម​ទាំងអស់។

តើការពាក់ស្បែកជើងកែងចោត​បានប៉ះពាល់​អ្វីខ្លះដល់​ជើងរបស់​អ្នក

បើទោះបីជាស្បែកជើង​កែងចោត​បានធ្វើឲ្យជើង​របស់អ្នកស្រស់ស្អាត​ក៏ពិតមែន តែអ្នកអាច​ប្រឈមមុខនឹង​បញ្ហាសុខភាព។ គ្រាន់តែគិត​ថា តើជើង​របស់អ្នក​នឹងទៅ​ជាយ៉ាងណា បន្ទាប់​ពីពាក់ស្បែក​ជើងកែងចោត​អស់រយៈ​ពេល ៨ម៉ោង។

ខាងក្រោមនេះជាផលប៉ះពាល់​អវិជ្ជមានមួយចំនួន​ដែលអ្នកនឹង​ជួបប្រទះ នៅពេលអ្នកពាក់ស្បែក​ជើង​កែងចោត៖

ឈឺសាច់​ដុំរ៉ាំរ៉ៃ
ស្បែកជើងកែងចោត​ទ្រទម្ងន់របស់​អ្នក ហើយបានផ្លាស់ប្តូរ​តាមវិធីធម្មជាតិ​ដែលអ្នក​ទ្រទ្រង់រាង​កាយរបស់​ខ្លួនឯង។ រាងកាយ​របស់អ្នក​ព្យាយាម​ផ្លាស់ប្តូរ បណ្តាលឲ្យ​សាច់ដុំ​អ្នកក៏​ផ្លាស់ប្តូរ​ក្នុងរយៈ​ពេល​យូរដែរ។ នេះអាច​ធ្វើឲ្យឈឺចាប់សាច់​ដុំរ៉ាំរ៉ៃ​ដោយសារតែ​ការពាក់​ស្បែកជើងកែង​ចោត។

កាត់បន្ថយ​សរសៃពួរសាច់ដុំ
សាច់ដុំ និងសរសៃពួរ​ធ្វើការ​រួមគ្នា ដើម្បីបង្កើន​ការដើរឲ្យ​បាន​ត្រឹមត្រូវ និងចៀសវាង​ការដាក់សម្ពាធតែ​ទៅលើសរសៃពួរសាច់ដុំ​ណាមួយ។ តែទោះបីជា​យ៉ាងណា ស្បែកជើង​កែងចោត​បាន​បំផ្លាញ និងដាក់​សម្ពាធខ្លាំង​លើសរសៃពួរ។ នេះអាច​បំផ្លាញសរសៃពួរ​របស់អ្នក​ទាំង​នៅក្មេង។

សរសៃវ៉ែន
ការពាក់ស្បែក​ជើងកែងចោត​អស់រយៈពេល​ជាច្រើន​ម៉ោង ជារៀងរាល់ថ្ងៃ​បានប៉ះពាល់​ដល់លំហូរ​ឈាម។ វាក៏បាន​ដាក់សម្ពាធ​បន្ថែមទៅ​លើសាច់ដុំ​កំភួនជើង​ផងដែរ។ ទាំងអស់​នេះ ជាកត្តា​អាចធ្វើឲ្យ​ផ្ទុះសរសៃឈាម​ឆ្មា បានបំផ្លាញ​សរសៃវ៉ែន​ដែលយើង​ទាំងអស់គ្នា​ចង់​បាន។

មិននឹងនរ
នៅពេលអ្នក​ដើរ អ្នកគួរតែ​អាចទ្រទម្ងន់​របស់អ្នកចាប់​ពីជើងក្រោយ​ដល់ជើងមុខ។ ភាពមិននឹង​នរមិនមែន​ជាធម្មជាតិឡើយ ហើយវា​អាចបណ្តាល​ឲ្យរមូរ.កជើង ឬបែក​ឆ្អឹង។

បែកចែកទម្ងន់​មិនស្មើគ្នា
ការពាក់ស្បែក​ជើងកែងចោតមិនត្រឹម​តែធ្វើឲ្យ​ទម្ងន់របស់​អ្នកបែងចែក​ទៅឲ្យជើងមិន​ស្មើគ្នាប៉ុណ្ណោះ​ទេ តែវាទាមទារឲ្យអ្នកធ្វើ​សមតុល្យម្រាម​ជើង​របស់អ្នកឲ្យ​បាន​ច្រើន។ យូរៗទៅ បញ្ហានេះ​អាចបណ្តាលឲ្យ​ឈឺខ្នង​រ៉ាំរ៉ៃ។ អ្នកមិនគួរពាក់ស្បែក​ជើងកែង​ចោត ដើម្បីឲ្យមាន​រាងស្អាត និងខ្ពស់​ឡើយ។ គួរពាក់ស្បែក​ជើង​ដែលសុខ​ស្រួល និងជួយ​ដល់​សមត្ថភាព​ការដើរ​របស់​អ្នក៕


វិធីព្យាបាលជំងឺសន្លាក់ឆ្អឹងឲ្យជាសះស្បើយឆាប់រហ័យបំផុត

អាន​អត្ថបទមួយនេះបច់ ​អ្នកនឹង​ទទួលបាន​ចំណេះដឹង​បន្ថែម​ពីរបៀប​ផ្សំភេសជ្ជៈ​ធម្មជាតិ​សម្រាប់​ធ្វើការ​ព្យាបាល​ជំងឺសន្លាក់យ៉ាងល្អ​ប្រសើរ។ ចំពោះវិធីសាស្ត្រ​មិន​ពិបាក​នោះទេ គ្រាន់តែអ្នក​ស្វែងរកដើមភ្លៅកង្កែប និងខ្ញី ផ្សំបញ្ចូលគ្នាវានឹងក្លាយទៅជា​ឱថស​មួយមុខ​ដែលអាចព្យាបាល​ជំងឺសន្លាក់នៅបាតជើង, កជើង និង​ការឈឺ​សន្លាក់​ផ្សេងៗ​ទៀតឲ្យ​ឆាប់​ជាសះស្បើយ​ឆាប់រហ័សបំផុត។


គ្រឿង​ផ្សំ​ដែលត្រូវការ៖
- ខ្ញីខ្ចី ១ មើមតូច
- បន្លែភ្លៅកង្កែក ២ ដើម
- ក្រូចឆ្មា ១ ផ្លែ ចិតជាបន្ទះស្ដើងៗ
- ត្រសក់ ១ ផ្លែ

ការណែនាំ៖
- រៀបចំគ្រឿងផ្សំទាំងអស់​ដោយការលាងសម្អាតឲ្យ​បានស្អាតល្អ។
- ចិតត្រសក់​ជាបំណែកតូចៗអាស្រ័យលើទៅ​លើសមត្ថភាពនៃ​ប្រដាប់គៀប​ផ្លែឈើយកទឹក​របស់អ្នក។
- រៀបចំបន្លែភ្លៅកង្កែប កាត់យកតែដើម​របស់វា និងពិនិត្យមើល​ហើយលាងជម្រះឲ្យ​បានស្អាតល្អ។
- ពុះក្រូចឆ្មា​ជាពីរ​ផ្នែក ហើយប្រើវាតែមួយ​ផ្នែក​ពាក់កណ្ដាល​នៃក្រូចឆ្មា​បានហើយ។
- ខ្ញីត្រូវ​ចិតសំបកចេញ​ឲ្យបាន​ស្អាត។
- បន្ទាប់មក អ្នកត្រូវយក​គ្រឿងផ្សំទាំងអស់នោះ ក្រឡុក​ដោយប្រើ​ម៉ាស៊ីនក្រឡុកទឹកផ្លែឈើឲ្យក្លាយទៅជាល្បាយខាប់ៗ។

លោកអ្នកត្រូវទទួលល្បាយ​នេះ ឲ្យបានយ៉ាងហោច​ណាស់​មួយដង ឬពីរដងក្នុង​មួយថ្ងៃ រហូតអ្នក​ទទួលបានលទ្ធផល​ទៅតាមនូវអ្វីដែល​អ្នកចង់បាន៕

៩ កន្លែងដែលប្រុសៗចង់ឲ្យមនុស្សស្រី​លេង និងស្ទាបអង្អែលបំផុត

មនុស្ស​គ្រប់រូបតែងតែជឿ​ថា មានកន្លែង​តែមួយ​គត់ដែលប្រុស​ៗចង់ឲ្យមនុស្សស្រីលេង និងស្ទាប​អង្អែល ដើម្បីដុតរោលអារម្មណ៏ឲ្យ​ពុះកញ្ជ្រោលឡើង ប៉ុន្តែវាមិនពិត​ឡើយ។ ខាង​ក្រោម​​នេះ​ជា​តំបន់ទាំង ៩កន្លែង​ដែលប្រុសៗពេញ​ចិត្តឲ្យមនុស្សស្រី​ថើប និង​ស្ទាប​អង្អែលបំផុត៖

១. លើផ្ទៃមុខរបស់គាត់
ព្យាយាមធ្វើឲ្យគូស្នេហ៏​របស់អ្នកមាន​សម្រើប​ដោយការប្រើម្រាមដៃ​របស់អ្នក​ស្ទាបអង្អែល​ថ្នមៗលើផ្ទៃមុខ​របស់គាត់។ ចាប់ផ្តើម​ពីការស្ទាប​ខ្លួនប្រាណ​របស់​គាត់ថ្នមៗ ដើម្បី​ឲ្យ​អារម្មណ៏​គាត់ពុះកញ្ជ្រោល​ឡើង បន្ទាប់មក​ឈានថ្នមៗ​ទៅកាន់​ថ្ពាល់ និង​បបូរមាត់​របស់គាត់។ អ្នក​នឹងបាន​ឃើញអារម្មណ៏​ខុសប្លែក​របស់​គាត់ភ្លាមៗ។

២. ក
កជាតំបន់បន្ទាប់​ដែលត្រូវ​ប៉ះពាល់។ តំបន់​កផ្ទុកក្រពេញទីរ៉ូអ៊ីត​ត្រូវបាន​គេជឿថា អាច​ជម្រុញសម្រើប​ឡើង និងបង្កើន​ថាមពលផ្លូវភេទ​ដោយការ​ថើប និង​ស្ទាបអង្អែល​ថ្នមៗ។ ចាប់​ផ្តើម​ប្រើដៃ​របស់អ្នក​ធ្វើចលនា​ជារង្វង់។ ក្រោយ​មួយសន្ទុះ ប្តូរទៅ​ជាប្រើបបូរមាត់​របស់អ្នក​វិញម្តង។

៣. ត្រង់ត្រចៀក
ទងត្រចៀក​ជាតំបន់​ដែល​មានសរសៃប្រសាទ​ចុងក្រោយ ដូច្នេះគ្រប់​ពេល​ដែលអ្នក​ស្ទាបទងត្រចៀក​របស់គាត់ គាត់​នឹង​មានសម្រើប។ ប្រើវិធីស្រមើលស្រមៃ ដើម្បី​ផ្តល់ក្តីសុខ​ឲ្យគាត់​ដោយការ​ប្រើអណ្តាត, ធ្មេញ ឬលេងដោយ​ប្រើម្រាមដៃ​របស់អ្នក។

៤. ស្ទាបអង្អែល​ដៃរបស់គាត់
បើទោះបីជាបាតដៃ​របស់គាត់អាច​រឹងបន្តិចមែន​នៅពេល​អ្នកស្ទាបថ្នមៗ តែវានៅ​តែជាវិធីដ៏​មានប្រសិទ្ធិភាព ដើម្បីធ្វើឲ្យគាត់​មានអារម្មណ៏។ ធ្វើសកម្មភាព​ម្រាមដៃ​របស់អ្នក​ជារង្វង់​ចាប់ផ្តើម​ពីគែមបាត​ដៃរបស់គាត់​យឺត បន្តឆ្ពោះ​ទៅកាន់កណ្តាល​បាតដៃ។ ប្រើមេដៃ និងចង្អុលដៃ​របស់អ្នក​សង្កត់ស្បែក​បាត​ដៃថ្នមៗ ដើម្បី​បង្កើនចំណង់​តណ្ហារបស់​គាត់។

៥. ឆ្អឹងខ្នង
ក្រោមខ្នងរបស់គាត់​អាចជួយឲ្យ​គាត់មាន​សម្រើប។ ប្រើម្រាមដៃរបស់អ្នក​ស្ទាបអង្អែលផ្នែក​ខាងលើ​នៃឆ្អឹងត្រគាក​របស់គាត់។ វិធីនេះ​នឹងជួយបង្កើន​អារម្មណ៏​ក្តៅរោលរាល, ធ្វើឲ្យ​ស្បែក​គាត់​ក្តៅ និង​មាន​ក្តីសុខ។ អ្នកក៏អាច​ជម្រុញអារម្មណ៏​របស់គាត់ ដោយ​ការត្រដុសសក់​របស់អ្នក​នឹងខ្លួនគាត់។

៦. ផ្នែកក្រោយ​ជង្គង់​របស់គាត់
តំបន់ក្រោយ​ជង្គង់របស់គាត់​មានសរសៃប្រសាទ​ជាច្រើនអាច​ជួយជម្រុញ​អារម្មណ៏គាត់។ អង្អែល​តំបន់ក្រោយជង្គង់​របស់គាត់​ថ្នមៗ ដើម្បីឲ្យ​មានអារម្មណ៏​ពុះកញ្ជ្រោល។

៧. ផ្ចិត
ផ្ចិតរបស់គាត់​ជាចំណុចធ្វើឲ្យ​គាត់មាន​ចំណង់តណ្ហា។ ចាប់ផ្តើមធ្វើចលនា​ជារង្វង់ជុំវិញផ្ចិត​របស់គាត់ រួចឆ្ពោះទៅមក​គែមផ្ចិត។ ប៉ុន្តែត្រូវចាំ​ថា ការធ្វើបែបនេះ​អាចធ្វើឲ្យ​រសើប។ អ្នក​អាចប្រើ​រោមសត្វ ឬដុំទឹកកក ដើម្បី​បង្កើនក្តីសុខ​របស់គាត់។

៨. បាតជើង
បាតជើង​របស់គាត់ក៏​ជាតំបន់​សាកល្បង និង​ធ្វើតេស្ត។ តែទោះបីជា​យ៉ាងណា ត្រូវមាន​ការប្រុងប្រយ័ត្ន ក្នុង​ពេលអង្អែល​បាតជើង​គាត់ ព្រោះវា​នឹងធ្វើឲ្យ​គាត់រសើប ធ្វើឲ្យគាត់​លែង​មាន​អារម្មណ៏។ ដូច្នេះ ធ្វើចលនា​ម្រាមដៃ​របស់អ្នក​ថ្នមៗដូចជា​ចង្វាក់​ភ្លេង។

៩. សក់ក្បាល
សក់របស់គាត់​ជាផ្នែកមួយនៃ​រាងកាយ​ដែលសំខាន់។ ប្រើម្រាមដៃ​របស់អ្នកលេង​អង្អែល​សក់របស់គាត់​ថ្នមៗ។ រំកិលម្រាមដៃ​របស់អ្នក​ឡើងចុះលើ កនិងត្រចៀក។ វិធីនេះ​នឹងជួយ​ប្រាប់គាត់​ឲ្យបាន​ដឹងអ្វីគ្រប់យ៉ាង​នៅក្នុងចិត្ត​របស់អ្នក៕

អាថ៌កំបាំងផ្លូវភេទដែលបុរសៗតែងតែលាក់បាំង

បុរសៗ​មិនត្រឹមតែមានក្តីសុខ​នៅពេល​បាន​ឱបគូស្នេហ៏​ញឹកញាប់ប៉ុណ្ណោះ​ទេ តែក៏មានក្តីសុខ​នឹងការ​រួមភេទ ហើយបាន​នៅក្បែរ​នឹងគូស្នេហ៏​របស់ពួកគេ។

១. បុរសៗ​គិតដល់​ការរួមភេទ​តាំងតែ​ពីអាយុ ១៧ឆ្នាំ
យោង​តាមការសិក្សាស្រាវជ្រាវ​បានឲ្យដឹង​ថា រៀងរាល់ ២-៣ម៉ោង ក្មេងប្រុសអាយុ ១៧ឆ្នាំ ៨០% គិត​ដល់ការ​រួមភេទ។ ក្មេង​ក្នុងវ័យ​នេះចូលចិត្ត​មើលភាពយន្ត​សម្រាប់មនុស្ស​ពេញវ័យ​ច្រើន។

២. ការបង្កាត់​ភ្លើងស្នេហ៏​ធ្វើឲ្យបុរស​កាន់តែ​មានក្តីសុខ
តាមលទ្ធផល​សិក្សាវិភាគ​លើគម្រោងស្រាវ​ជ្រាវទាំង ១៩៧ របស់អង់គ្លេស​បានឲ្យដឹង​ថា បុរសៗភាគ​ច្រើន​មានក្តីសុខ​នៅពេល​បានបង្កាត់​ភ្លើងស្នេហ៏​ជាមួយនឹង​ភរិយាខ្លួន។

៣. ធ្វើពុតជា​ឡើង​ដល់ចំណុចកំពូល
តាមការ​ស្រាវជ្រាវ​ពីវេបសាយ AskMen.com បានបង្ហាញ​ឲ្យឃើញ​ថា បុរស ១៤% ធ្វើពុតជា​ឡើងដល់​ចំណុច​កំពូល ហើយ ២០% ឧស្សាហ៏ធ្វើបែប​នេះចំពោះ​ស្វាមី ឬភរិយា។
ហេតុផល​ដែល​ធ្វើឲ្យ​បុរសធ្វើពុត​ជាសម្រេចទឹកកាម​ព្រោះគាត់​មិនអាចគ្រប់គ្រង​អាអូនតូច​របស់គាត់​បាន។

បុរសៗមិន​អាចសម្រេចទឹកកាម​បានមិនត្រឹមតែ​កើតឡើង​ចំពោះបុរសៗ​ដែលមាន​អាយុលើ ៤០ឆ្នាំ​ប៉ុណ្ណោះទេ តែក៏អាច​កើតឡើង​ចំពោះបុរសក្មេងៗ​ផងដែរ។ មូល​ហេតុ​បណ្តាល​មកពី​បញ្ហា​សុខភាព, បញ្ហាការ​រស់នៅ, ភាពធុញ​ថប់ខ្លាំង ឬការ​សម្រេចទឹក​កាម​ដោយខ្លួន​ឯង។

៤. ត្រូវការ​ពេលវេលា​រួមភេទ​ឲ្យបានយូរ
អ្នកតែងតែ​គិតថា មនុស្សស្រី​ត្រូវការពេលវេលា​ច្រើនដើម្បីសម្រេចដល់​ការបង្កាត់​ភ្លើងស្នេហ៏។ ប៉ុន្តែជា​ការពិតណាស់ បុរសៗជាច្រើន​ចង់បាន​ការលេង និងស្ទាប​អង្អែល​យឺតៗ។
តាម​ការសិក្សាស្រាវ​ជ្រាវ​ពីសកលវិទ្យាល័យ New Brunswick បានលាតត្រដាង​ថា បុរស និងស្ត្រីភាគច្រើន​ចង់បានការ​លេង និងស្ទាបអង្អែល​រយៈពេល ១៨-១៩នាទី។ ស្រប​ពេល​ដែល​ជាមធ្យម​បុរសៗចង់​បានរួម​ភេទរយៈ​ពេល ១៨នាទី ស្ត្រី​ត្រឹមតែ ១៤នាទី។

៥. ចាប់អារម្មណ៏​លើគូស្នេហ៏​ជាងភរិយារបស់ខ្លួន
បុរសៗចាប់អារម្មណ៏​ច្រើនលើការផ្តល់ក្តីសុខ​ដល់គូស្នេហ៏​ជាងភរិយា​របស់ខ្លួនឯង។ បុរស​មិនចង់ឲ្យស្រីស្នេហ៏ខកចិត្ត​ដោយសារតែ​ខ្លួន​គាត់ ដូច្នេះ គាត់នឹង​ធ្វើអ្វីៗ​គ្រប់យ៉ាង​ដើម្បី​សម្រេច​ទឹកកាម, បុរសៗតែងតែ​យកចិត្តទុកដាក់​លើការព្យាយាម​ធ្វើឲ្យស្រីស្នេហ៏​កាន់តែ​មានក្តីសុខ​តាមដែល​អាចធ្វើ​ទៅរួច។

៦. ចាប់អារម្មណ៏​នឹងក្បាច់​ពិសេសៗ​ជាច្រើន
បុរសៗ​មិនត្រូវ​ការរួមភេទ​នៅកន្លែង​ល្អឥតខ្ចោះ​អ្វីឡើយ។
ជាពិសេសបុរស​ក្មេងៗ ភាគច្រើន​ចូលចិត្តទីកន្លែងថ្មីៗ​ដូចជា​នៅកៅអីឡាន​ខាងក្រោយ, រាត្រីនៅ​លើ​ឆ្នេរខ្សាច់, បន្ទប់ទទួលភ្ញៀវ ឬនៅក្នុង​ការិយាល័យ។

៧. បញ្ហាការ​សម្រេចទឹកកាម​បានច្រើនដង
ពាក្យចរាម​អារាមជាច្រើន​បាននិយាយ​ថា បុរសៗអាច​សម្រេចទឹកកាម​បានច្រើនដង។ តែទោះ​ជាយ៉ាងណា តាមពិត​បុរសៗ​ភាគច្រើនអាច និង​ចង់បាន​ការឡើង​ដល់​ចំណុច​កំពូល​ក្នុងរាត្រី​តែមួយ។

ក្នុងករណីខ្លះ បុរសៗអាច​សម្រេចទឹក​កាមបាន​ដោយមិនចាំបាច់​បង្កាត់​ភ្លើងស្នេហ៏ ព្រោះពួកគេ​ជាមនុស្ស​ចាស់ ឬមាន​ជំងឺទឹកនោមផ្អែ៕